ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Dragon 0000103
សេដ្ឋកិច្ច

តើនឹងមានអ្វីកើតឡើង ប្រសិនបើផែនដីយើងគ្មានព្រះច័ន្ទ?

សូរ្យគ្រាសនឹងក្លាយជារឿងអតីតកាល។ ព្រះច័ន្ទបង្ហាញខ្លួននៅពេលយប់ហើយបញ្ចេញពន្លឺបំភ្លឺផែនដី ព្រះច័ន្ទអាចរះពេញវង់ អាចរះជាចំណិតលោកខែ ឬគ្រាន់តែជាពន្លឺតិចៗនៅពេលយប់។ ប៉ុន្តែព្រះច័ន្ទនៅតែស្ថិតនៅគន្លងដដែលដោយសារទំនាញផែនដីទាញព្រះច័ន្ទឲ្យវិលជុំវិញ។ ប៉ុន្ដែចុះបើសិនជាគ្មានព្រះច័ន្ទ តើផែនដីនឹងទៅជាយ៉ាងណា? នេះជារឿងពិសេសៗ ទាំង ៥ ដែលនឹងអាចកើតឡើងនៅលើផែនដីរបស់យើងប្រសិនបើគ្មានព្រះច័ន្ទទេនោះ។ 1. ពេលយប់នឹងមានរយៈពេលវែង ហើយងងឹតខ្លាំងមើលអ្វីមិនឃើញឡើយ។ នៅលើមេឃភពសុក្រ នឹងក្លាយជាផ្កាយដែលមើលទៅភ្លឺបំផុត នៅលើមេឃក្នុងពេលយប់។ ប៉ុន្តែពន្លឺរបស់វា នៅតែមិនអាចបំភ្លឺមកផែនដីគ្រប់គ្រាន់ឡើយ។ ពន្លឺរបស់ព្រះច័ន្ទបំភ្លឺមកកាន់ផែនដី ភ្លឺជាងភពសុក្រដល់ទៅ ២០០០ ដង។ 2. បើគ្មានព្រះច័ន្ទទេនៅលើផែនដីនឹងមានរយៈពេលតែ ៦ ទៅ ១២ ម៉ោងប៉ុណ្ណោះ។ វាអាចមានច្រើនជាងមួយពាន់ថ្ងៃក្នុងរយៈពេលមួយឆ្នាំ! នោះគឺដោយសារតែរង្វិលជុំរបស់ផែនដីធ្លាក់ចុះយឺត…

312098100_161820763132402_2668239970647615186_n
ព័ត៌មានជាតិ

សៀវភៅស្នាក់នៅ និង​សៀវភៅ​គ្រួសារ ខុសគ្នាយ៉ាងម៉េចខ្លះ?

✍️ សៀវភៅស្នាក់នៅ និង​សៀវភៅ​គ្រួសារ ខុសគ្នាយ៉ាងម៉េចខ្លះ? 📙📕 លក្ខណៈ​ខុសគ្នា​រវាងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ មានដូចខាងក្រោម ១.📕សៀវភៅ​ស្នាក់នៅ៖ ជាសៀវភៅ​ប្រើប្រាស់​សម្រាប់​​ជាវិធាននគរបាល​ ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន​មនុស្ស​ដែលស្នាក់នៅ​ក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាន​នៃទីតាំងប្រមូលផ្តុំ។ សៀវភៅនេះ ពុំអាច​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​ឯកសារ​សម្រាប់​អះអាង ឬបញ្ជាក់​ពីភាព​ជាកម្មសិទ្ធិ​លើ​លំនៅឋាន​បានឡើយ និង​ផ្តល់​បាន​តែមួយគត់​ជូនចំពោះ​បុគ្គល​ឬគ្រួសារ ឬក្រុមគ្រួសារ​ដែលជាម្ចាស់​ ឬជាអ្នកជួល​កំពុងស្នាក់នៅ​ក្នុង​លំនៅឋាន​អចិន្ត្រៃយ៍​ណាមួយ​ជាកំណត់ ទោះ​បុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារ​នោះមានលំនៅឋាន​លើសពីមួយក៏ដោយ។ -បុគ្គលត្រូវចុះបញ្ជី​ស្នាក់នៅ និង​ផ្តល់​សៀវភៅស្នាក់នៅ៖ ប្រជាពលរដ្ឋ​គ្រប់រូប រួមទាំងជនបរទេស​អន្តោប្រវេសន្ត​ដែលកំពុងរស់នៅលើទឹកដី​នៃព្រះរាជាណាចក្រ​កម្ពុជា ត្រូវចុះឈ្មោះ​ក្នុងបញ្ជី​ស្នាក់នៅ និង​ទទួលបាន​សៀវភៅ​ស្នាក់នៅ​មួយ​ជាកំណត់​លំនៅឋាន​ដែលខ្លួនស្នាក់នៅ​អចិន្ត្រៃយ៍។ -បុគ្គលមិនត្រូវចុះបញ្ជី​ស្នាក់នៅ និង​ផ្តល់សៀវភៅ​ស្នាក់នៅ៖ ជនបរទេសមិនមែនអន្តោប្រវេសន្ត ដូចមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍, ជនបរទេសចូល​…

Untitled 1
ប្លែកៗ

តើទំនាក់ទំនងស្នេហារបស់អ្នកជួបរឿងអ្វីខ្លះ?

វាមិនមែនជារឿងចៃដន្យទេដែលយើងសំគាល់អ្វីៗនៅជុំវិញខ្លួនយើងជាមួយនឹងសម្រស់ធម្មជាតិដូចជាផ្កា សត្វ រុក្ខជាតិ​ ឬសំភារៈដែលយើងប្រើប្រាស់។ ល។ អ្វីមួយដែលទាក់ទាញអារម្មណ៍របស់យើង ហើយយើងជ្រើសរើសយកវាមកប្រើប្រាស់គឺទាក់ទងដោយផ្ទាល់ទៅនឹងគំនិតរបស់យើង។ មានការស្រាវជ្រាវជាច្រើនព្រមទាំងការធ្វើតេស្តជាច្រើនជាវិធីដ៏ល្អដើម្បីជួយស្វែងយល់អំពីអារម្មណ៍ បំណង និងស្ថានភាពរបស់មនុស្ស។ យើងសូមអញ្ជើញ​ប្រិយមិត្តធ្វើតេស្តចំណាប់អារម្មណ៍ដើម្បីបង្ហាញពីការស្រឡាញ់ចូលចិត្ត ព្រមទាំងរកឱ្យឃើញនូវអ្វីដែលអ្នកត្រូវការដើម្បីឱ្យកាន់តែរីករាយជាងពេលបច្ចុប្បន្ន។ ស្បែកជើង “ក” អ្នកជាមនុស្សដែលរឹងប៉ឹងនៅក្នុងរឿងស្នេហា ប៉ុន្តែអ្នកជាមនុស្សដែលមានតម្រូវការខ្ពស់ណាស់ពីភាគីម្ខាងទៀត។ ដូច្នេះហើយ ប្រសិនបើមាននរណាម្នាក់ ចង់តាមអ្នក លុះត្រាតែគេមានគ្រប់លក្ខខណ្ឌដែលអ្នកត្រូវការ។ លើសពីនេះ គេត្រូវតែជាមនុស្សដែលអាចធ្វើឱ្យអ្នកចិត្តទន់ និងញាប់ព័រដោយសារតែរឿងអ្វីមួយ បើមិនដូច្នេះទេ គេនឹងមិនអាចចងចិត្តអ្នកបានឡើយ កុំថាឱ្យទន់ចិត្ត សូម្បីតែចាប់អារម្មណ៍ ក៏អ្នកមិនខ្ចីនឹងចាប់អារម្មណ៍ផង។ ស្បែកជើង “ខ” ទំនាក់ទំនងស្នេហារបស់អ្នកមានដំណើរការ​ល្អក៏ព្រោះតែអ្នកមាន​ផ្ទៃមុខ​ស្រស់​ស្អាត កាន់តែមើលយូរកាន់តែស្រស់ស្អាត។…

បញ្ចុះសម្ពាធឈាមបានយ៉ាងងាយ
ទស្សនៈ

បញ្ចុះសម្ពាធឈាមបានយ៉ាងងាយ ជាមួយនឹងវិធីសាស្រ្តតាមបែបធម្មជាតិ

សម្ពាធឈាមខ្ពស់ ដែលត្រូវបានគេស្គាល់ថាជាជំងឺលើសឈាម ច្រើនតែគ្មានរោគសញ្ញាហើយវាគឺមិនអាចព្យាបាលជានោះទេ។ តែប្រសិនបើអ្នកបណ្តែតបណ្តោយ វាក៏អាចនាំឱ្យមានការបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺបេះដូង គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលផងដែរ។ ខាងក្រោមនេះ អ្នកនឹងឃើញគន្លឹះដ៏មានប្រយោជន៍ចំនួន ៧ ដើម្បីបន្ថយកម្រិតសម្ពាធឈាមរបស់អ្នកតាមធម្មជាតិ។ ១.រក្សាទម្ងន់ដែលមានសុខភាពល្អ ប្រសិនបើអ្នកមានជម្ងឺលើសសម្ពាធឈាម ការស្រកទម្ងន់សូម្បីតែបន្តិចក៏អាចមានឥទ្ធិពលយ៉ាងខ្លាំងលើការបញ្ចុះសម្ពាធឈាមរបស់អ្នកបានដែរ។ ២.ធ្វើលំហាត់ប្រាណឱ្យបានច្រើន មធ្យោបាយសំខាន់មួយដើម្បីរក្សាទម្ងន់ឱ្យមានសុខភាពល្អគឺការធ្វើសកម្មភាពរាងកាយ។ ដោយការធ្វើលំហាត់ប្រាណទៀងទាត់ នឹងបង្ហាត់បេះដូងឱ្យពង្រីក និងកន្ត្រាក់រយៈពេលវែង ដែលជួយឱ្យសម្ពាធឈាមធ្លាក់ចុះ។ ៣.ញុំារបបអាហារដែលមានតុល្យភាព របបអាហារដែលមានតុល្យភាព និងស្ថិរភាពអាចមានឥទ្ធិពលទៅលើសម្ពាធឈាមរបស់អ្នក ។ ដូច្នេះអ្នកគួរតែព្យយាមញុំាអាហារណាដែលមានផ្ទុកនូវសារធាតុចាំបាច់សម្រាប់រាងកាយរបស់អ្នកដែលដូចជា៖ បន្លែ ផ្លែឈើ សណ្តែក គ្រាប់ធញ្ញជាតិ និងត្រី។ ៤.កំណត់ការទទួលទានគ្រឿងស្រវឹង…

តររត
ប្លែកៗ

ជ្រើសរើស​ផ្កាមួយ ដើម្បី​ទម្លាយ​ពី​អារម្មណ៍​សោកសៅ​ដែល​អ្នក​លាក់​ទុក​ពេល​នេះ

ពេល​ខ្លះ​យើង​មាន​រឿងរ៉ាវ​ជា​ច្រើន​នៅ​ខាង​ក្នុង​ចិត្ត ដែល​ពិបាក​នឹង​ទម្លាយ​ចេញ​ទៅ​ក្រៅ ប៉ុន្តែ​បើ​យើង​ដឹង​ថា​នៅ​មាន​មនុស្ស​ដែល​គេ​បាន​ចូលរួម​ចំណែក​យល់​ពី​យើង​ ទោះ​មិន​បាន​ទាំង​អស់ ត្រឹម​តែ​មួយ​ផ្នែក​ក៏​យើង​មាន​អារម្មណ៍​កក់ក្តៅ​បន្តិច​ដែរ។ តាម​រយៈ​អត្ថបទ​នេះ យើង​សូម​ឲ្យ​អ្នក​ជួយ​ជ្រើសរើស​នៅ​ត្របកផ្កាមួយ​សន្លឹក ហើយ​យើង​នឹង​ចូលរួម​ដឹង​លឺ​នៅ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​អ្នក​កំពុង​លាក់​ទុក​ដូច​ខាង​ក្រោម៖ ផ្កាទី ១ អ្នក​ជា​មនុស្ស​ដែល​ស្ងប់ស្ងាត់ និង​មាន​តុល្យភាព​ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​នេះ​ហាក់​មាន​មនុស្ស​មួយ​ចំនួន​គេ​មក​រញ៉េរញ៉ៃ​ផ្លូវ​ចិត្ត​អ្នក ពោល​អ្នក​ចង់​ដក​ខ្លួន​ និង​រស់នៅ​ធ្វើ​វា​តែ​ឯកឯង​ច្រើន​ជាង។ បើ​ទោះ​បី​អ្នក​មិន​សូវ​ចូលចិត្ត​ចង់​មាន​មនុស្ស​ក្បែរ​ខ្លួន​ច្រើន តែ​យើង​សូម​ណែនាំ​អ្នក​បន្តិច ឲ្យ​អ្នក​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ជាង​មុន ​ព្រោះ​ពួក​គេ​ទាំង​អស់​នោះ មិន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​ឡើយ ក៏​មាន​ខ្លះ​គេ​មាន​បំណង​ល្អ​មក​លើ​អ្នក​ពិត​ប្រាកដ​ដែរ។ ផ្កាទី ២ អ្នក​ជា​មនុស្ស​ដែល​ឆាប់​ខឹង ឆាប់​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត ដែល​ពេល​ខ្លះ​លឺ​អី​បន្តិច ឃើញ​គេ​ធ្វើ​អ្វី​លើសលួស​បន្តិច អ្នក​មាន​អារម្មណ៍​មួម៉ៅ​ហើយ តែ​អ្នក​ក៏​ឆាប់​ត្រជាក់​ចិត្ត​ទៅ​វិញ​ដែរ។ មួយ​រយៈ​នេះ​មាន​មនុស្ស​ដែល​គេ​មិន​យល់​ពី​អ្នក តាម​ការ​ពិត​អ្នក​មាន​ចិត្ត​ល្អ​ខ្លាំង​ណាស់ ហើយ​អ្នក​ចង់​ធ្វើ​ល្អ​សម្រាប់​គេ​ដូច​គ្នា…

Erer
ប្លែកៗ

ជ្រើសរើសផ្លែដូងមួយ ដើម្បីដឹងថា តើនឹងមានរឿងអ្វីកើតឡើងលើអ្នកនៅ ១០ ថ្ងៃចុងក្រោយខែតុលា?

តើអ្នកជឿលើវាសនា និងការរៀបចំទុកជាមុននៃជីវិតដែរទេ? ការពិតទៅគឺវាអាចកើតមានពិតមែន ដោយអ្នកគ្រាន់តែជ្រើសរើសនៅផ្លែដូងមួយ ក្នុងចំណោមដូងទាំង ៤ នោះអ្នកនឹងអាចដឹងបាន ថានឹងមានរឿងអ្វីកើតឡើងទៅលើអ្នកក្នុងពេល ១០ ថ្ងៃចុងក្រោយនៃខែនេះ៖ ផ្លែដូងទី ១ អ្នកនឹងទទួលបានភាពជោគជ័យក្នុងទំនាក់ទំនងស្នេហា នៅពេលខាងមុខ ដែលអាចថា មនុស្សដែលអ្នករង់ចាំ គេនឹងរំលេចវត្តមានមកហើយ។ បើអ្នកឯកោពេលនេះ ត្រូវចាំថាមិនយូរទៀតនោះទេ ពេលវេលានៃការគូគ្រងជាមួយដៃគូជីវិត នឹងរំលេចមកដល់ឆាប់ៗនេះ។ ផ្លែដូងទី ២ សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។ ផ្លែដូងទី ៣…

Dfdf
ប្លែកៗ

មករា-កុម្ភៈ​-មិនា ២០២៣ អ្នកកើតឆ្នាំ ៣ សំណាងគោះទ្វារ យីអ៊ុនឡើងខ្ពស់ពេញមួយត្រីមាស

ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​រីករាយ​ជាមួយ​ការ​ឡើង​យីអ៊ុន រាសី​ឡើង​ខ្ពស់​ត្រដែត​ចាប់ពីចន្លោះត្រីមាសឆ្នាំ ២០២៣ ពោលចំខែមករា កុម្ភៈ និងមិនាឆ្នាំបន្ទាប់ខាងមុខ៖ អ្នក​កើត​ឆ្នាំជូត – កណ្តុរ លក្ខណៈ​សម្បត្តិ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​អ្នក​កើត​ឆ្នាំ​ជូត គឺ​ភាព​រហ័សរហួន ឈ្លាសវៃ និង​មាន​ចក្ខុវិស័យ​ធំ​ទូលាយ​ជាង​អ្នក​ដទៃ ដូច្នេះ​ហើយ​ទើប​ពួក​គេ​រមែង​ទទួល​បាន​ឱកាស​ឡើង​តំណែង​ខ្ពស់​ក្នុង​ការងារ​ដែល​ពួក​គេ​កំពុង​បម្រើ​ការ។ មនុស្ស​នេះ​ឆាប់​ចុះ​សម្រុង​នឹង​គេ​ណាស់ ដោយ​យីអ៊ុន​របស់​ពួក​គេ​នឹង​កើន​ឡើង​បន្ត​ទៀត ចាប់ពីដើមខែមករា ដល់ដំណាច់ខែមិនា ២០២៣ ដោយ​ម្ចាស់​ឆ្នាំ​កណ្តុរ រមែង​ទទួល​បាន​ជោគជ័យ​ធំ​ក្នុង​ការងារ ហើយ​បើ​ការ​រកស៊ី​ទុន​ធំ អាច​ទទួល​បាន​កិច្ច​សន្យា​កើប​ទ្រព្យ​ចំណេញ​ជា​ច្រើន។ ឆ្លៀត​ពេល​នេះ បើ​ពួក​គេ​ចេះ​បង្កើត​ចន្លោះ​នៃ​ក្តីសុខ​សម្រាប់​អនាគត​ផង គឺ​កាន់​តែ​ល្អ​ប្រសើរ ពោល​កុំ​ចាយវាយ​ផ្តោត​តែ​លើ​បច្ចុប្បន្នកាល​ពេក​អី។ អ្នក​កើត​ឆ្នាំ​ខាល –…

Fdf
ប្លែកៗ

ផុតថ្ងៃ ២០ តុលានេះទៅ អ្នក​កើត​ឆ្នាំ ៣ ចាំ​ត្រៀម​ទទួល​យក​ផ្កាយ​លើក​យីអ៊ុន

តាម​ក្បួន​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ឃើញ​ថា​នៅ​ក្រោយថ្ងៃទី ២០ តុលាតទៅមុខ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​មាន​ផ្កាយ​លើក​យីអ៊ុន ធ្លាក់​ចូល​មក​ក្នុង​ជីវិត ជួយ​សាបព្រោះ​ឲ្យ​ពួក​គេ​ជួប​តែ​សំណាង​ល្អ៖ អ្នក​កើត​ឆ្នាំ​មមែ – ពពែ ជា​មនុស្ស​រឹងមាំ ម៉ត់ចត់ ហើយ​ក្លាហាន​ក្នុង​ការ​ជម្នះ​រាល់​ឧបសគ្គ​ទាំង​អស់​ក្នុង​ជីវិត។ បើ​ទោះ​បី​ពួក​គេ​ធ្លាប់​ជួប​រឿង​លំបាក​នៅ​ប៉ុន្មាន​ខែ​កន្លង​ទៅ តែ​ចូល​ដល់ល្បាក់សប្តាហ៍ទី ៣ នៃខែតុលា សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ គឺ​មាន​យីអ៊ុន​ឡើង​វិញ​ហើយ។ វិថី​នៅ​ខាង​មុខ នឹង​នាំ​ឲ្យ​ពួក​គេ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ មាន​ការ​ឡើង​ឋានៈ​តួ​នាទី មុខមាត់​កិត្តិយស ដូច​ជា​ខ្យល់​លាភ​ហោះ​ចូល​មក​ដល់​ក្នុង​ជីវិត។ ផ្តោត​ទៅ​លើ​រយៈ​ពេលប៉ុន្មានសប្តាហ៍បន្ទាប់ តាម​ដំណាល​នឹង​មាន​លុយ​ហូរ​ចូល​ដូច​ទឹក​បាក់​ទំនប់ កាបូប​មិន​មាន​ចន្លោះ​ទេ ពោល​គឺ​លុយ​ចូល​ច្បាម​មិន​អស់ ហើយ​ជួប​តែ​ក្តីសុខ​និង​សុខសាន្ត​រយៈ​ដល់​ឆ្នាំ​បន្តបន្ទាប់​ទៀត​ក៏​មាន។ អ្នក​កើត​ឆ្នាំ​រកា…

ចង់បំបាត់ស្ត្រេស_និងការឈឺចាប់
ទស្សនៈ

ចង់បំបាត់ស្ត្រេស និងការឈឺចាប់ អ្នកអាចសាកល្បងវិធីទាំង៧យ៉ាងនេះបាន

បើអ្នកចង់ធូរស្រាលភ្លាមៗពីភាពតានតឹង និងការឈឺចាប់ដោយមិនបាច់លេបថ្នាំ អ្នកគួរតែសាកល្បងវិធីព្យាបាលធម្មជាតិទាំងនេះ ដោយចំណាយពេលមិនដល់ ៥ នាទីផង និងមានប្រសិទ្ធភាពបំផុត។ ១.ប្រើទឹកកកលើតំបន់ដែលរងផលប៉ះពាល់ ការប្រើទឹកកកគឺជាការព្យាបាល ដែលត្រូវបានគេប្រើប្រាស់មកជាយូរហើយ និងមានប្រសិទ្ធភាពបំផុត ដើម្បីជួយព្យាបាលការឈឺចាប់នៅផ្នែកណាមួយនៃរាងកាយរបស់អ្នក។ វាអាចមានប្រយោជន៍ក្នុងការស្នំលើរបួស ក៏ដូចជាការរលាក និងហើមដែលអាចកើតមាន។ ២.ម៉ាស្សាកណ្តាលចិញ្ចើមដើម្បីបំបាត់ភាពតានតឹង ម៉ាស្សានៅតំបន់កណ្តាលចិញ្ចើមគឺជាមធ្យោបាយដ៏ល្អមួយក្នុងការទទួលបានអារម្មណ៍ធូរស្រាលបណ្តោះអាសន្នដែលបណ្តាលមកពីការឈឺចាប់ ភាពតានតឹងគ្រប់ប្រភេទ និងការថប់បារម្ភចេញពីរាងកាយរបស់អ្នក។ ៣.ម៉ាស្សាត្រចៀករបស់អ្នក ចំណុចមួយទៀតដែលអាចជំរុញដើម្បីបំបាត់ភាពតានតឹង និងការថប់បារម្ភពីរាងកាយគឺមានទីតាំងនៅត្រចៀករបស់អ្នក។ គេស្គាល់ថាវាជាចំណុចទ្វារសួគ៌ា ដូច្នេះការម៉ាស្សាត្រចៀករបស់អ្នកដោយ ថ្នមៗនឹងជួយដោះស្រាយភាពតានតឹងបានភ្លាមៗ។ ៤.លាបទឹកខ្ញី ដើម្បីបំបាត់ការឈឺត្រចៀក ការប្រើទឹកខ្ញី ក៏អាចបំបាត់ការឈឺត្រចៀកបានដែរ តែត្រូវប្រាកដថាលាបតែជុំវិញផ្នែកខាងក្រៅនៃត្រចៀកប៉ុណ្ណោះ។ ហើយក្នុងនោះ ខ្ញីគឺមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកដែលអាចជួយបំបាត់ការឈឺត្រចៀកបានយ៉ាងលឿនបំផុត។…

Untitled 1
សេដ្ឋកិច្ច

ចំចំណុចស្រីៗ! ចំនូល​ចិត្តពណ៌ក្រចក បង្ហាញពីសមត្ថភាព និងបុគ្គលិកលក្ខណៈយ៉ាងច្បាស់!

បច្ចុប្បន្ននេះ ការ​លាបថ្នាំ​ក្រចក​បានក្លាយ​ទៅជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ការជួយ​លើក​សោភ័ណភាព​ម្រាមដៃ​របស់​ស្ត្រី ។ ពណ៌​ថ្នាំ​ក្រចក ដែល​ស្ត្រី​ម្នាក់ៗ​ជ្រើសរើស​លាប​នោះ មាន​អត្ថន័យ​ដូច​ការ​ទស្សន៍ទាយ​ខាងក្រោម​។​ ១. ពណ៌ ​ស៊ី​ជម្ពូ អាច​បង្ហាញថា ជា​ស្ត្រី​មាន​សមត្ថភាព​ពូកែ​ខាង​តាំងចិត្ត​ម៉ឺងម៉ាត់​ល្អ មាន​ភាព​ព្យាយាម​និង​អត់ធន់​យ៉ាង​ប្រសើរ ។ ជា​មនុស្ស​ដែលមាន​បំណង​ផ្តោត​ធ្វើ​អ្វីមួយ​ហើយ តែងតែ​ព្យាយាម​ធ្វើ​វា​រហូតដល់​ចប់​ចុង​ចប់​ដើម ទោះបីជា​ត្រូវ​ពុះពារ​ឧបសគ្គ​ច្រើនយ៉ាង​ណាក៏ដោយ ។ មនុស្ស​នេះ​មិនចេះ​រាថយ​ទេ សូម្បី​តែមួយ​ជំហាន ។ ជា​មនុស្ស​មានចិត្ត​មេត្តា​សន្តោស​ប្រណី ចិត្តល្អ​ចេះ​ជួយសង្គ្រោះ​អ្នកដទៃ ទើប​ក្លាយទៅ ជា​មនុស្ស​សំណព្វចិត្ត​ក្នុងចំណោម​មិត្តភក្តិ ។ ក៏ប៉ុន្តែ​តោង​ចាំ​ទុក​ថា​ចិត្តល្អរបស់​អ្នក​ប្រយ័ត្ន​នាំទុក្ខ​មកឱ្យ​ ខ្លួនឯង​វិញ​នៅ​ថ្ងៃក្រោយ ។ ២. ពណ៌ ​ក្រហម…

មិននឹកស្មានថា
ទស្សនៈ

មិននឹកស្មានថា តៅហ៊ូមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពបែបនេះសោះ

តៅហ៊ូជាប្រភពប្រូតេអ៊ីនដែលបានមកពីសណ្ដែកមានជាតិ fermented ដែលជាប្រភេទគ្រាប់ធញ្ញជាតិ។ វាត្រូវបានបង្កើតឡើងដោយទឹកសណ្តែកសៀងច្របាច់រួចយកទៅច្រុះ បន្ទាប់មកគេយកាទៅសង្កត់ ដែលដំណើរការទាំងនេះស្រដៀងគ្នាទៅនឹងការផលិតឈីសពីទឹកដោះគោកាលពីបុរាណផងដែរ។ តៅហ៊ូ ត្រូវបានគេស្គាល់ផងដែរថាជាកាកសណ្តែក មានដើមកំណើតប្រហែល 2,000 ឆ្នាំមុននៅក្នុងប្រទេសចិន។ ខណៈពេលដែលតៅហ៊ូត្រូវបានគេចាត់ទុកវាជាផ្នែកសំខាន់នៃរបបអាហារបែបប្រពៃណីអាស៊ីអស់ជាច្រើនសតវត្សមកហើយ។ តោះមកស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍របស់តៅហ៊ូ! +អត្ថប្រយោជន៍សុខភាពរបស់តៅហ៊ូ មានការយល់ខុសជាច្រើនដែលថា ការទទួលទានផលិតផលសណ្តែកសៀង រួមទាំងតៅហ៊ូ អាចបង្កើនហានិភ័យនៃជំងឺមហារីក ប៉ុន្តែការសិក្សាបង្ហាញថា សណ្តែកសៀងមិនបង្កើនហានិភ័យនៃជំងឺមហារីកនោះទេ ហើយផ្ទុយទៅវិញការទទួលទានតៅហ៊ូ និងផលិតផលសណ្តែកសៀងផ្សេងទៀត អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព រួមទាំងជំនួយដល់សុខភាពបេះដូងថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះអ្នកសិក្សាចំណីអាហារបាននិយាយថា តៅហ៊ូគឺជាជម្រើសដ៏ល្អសម្រាប់សុខភាពព្រោះវាជាអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងកាឡូរីទាបសម្រាប់អ្នកដែលព្យាយាមសម្រកទម្ងន់។ ហើយជាទូទៅ តៅហ៊ូផ្តល់នូវប្រូតេអ៊ីនជាមួយនឹងកាឡូរីតិចជាងប្រភពសាច់ក្រហមទៅទៀត។ ម្យ៉ាងទៀត តៅហ៊ូគឺគ្មានកូលេស្តេរ៉ុល និងមានជាតិខ្លាញ់ឆ្អែតទាប…

ចង់ថែទាំសួតឲ្យមានសុខភាពល្អ
ទស្សនៈ

ចង់ថែទាំសួតឲ្យមានសុខភាពល្អ គួរតែទទួលទានបន្លែផ្លែឈើខាងក្រោមនេះ

ការថែរក្សាសួតរបស់អ្នកឱ្យមានសុខភាពល្អគឺជារឿងចាំបាច់ណាស់ តែទោះជាយ៉ាងណាក៏ដោយ កត្តាទូទៅ រួមទាំងការប៉ះពាល់នឹងផ្សែងបារី និងជាតិពុលពីបរិស្ថាន ក៏ដូចជាការទទួលទានអាហារដែលមិនល្អក៏អាចប៉ះពាល់ដល់សរីរាង្គដ៏សំខាន់នេះដែរ។ លើសពីនេះ លក្ខខណ្ឌទូទៅដូចជាជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) និងជំងឺស្ទះសួតអាចប៉ះពាល់ដល់ជីវិតរបស់អ្នកយ៉ាងខ្លាំង។ ដូច្នេះតោះមកដឹងពីអាហារដែលអាចជួយបង្កើនមុខងារសួតរបស់អ្នកបាន ដែលរួមមានដូចជា៖ ១.Beetroot beetroot គឺសម្បូរទៅដោយសារធាតុ nitrates ដែលធ្វើអោយមុខងារសួតប្រសើរឡើង ម្យ៉ាងទៀតNitrates ក៏មានតួនាទីជួយសម្រួលសរសៃឈាម កាត់បន្ថយសម្ពាធឈាម និងបង្កើនប្រសិទ្ធភាពការស្រូបយកអុកស៊ីសែនមកកាន់សួត។ លើសពីនេះ beetroot ក៏ផ្ទុកទៅដោយម៉ាញេស្យូម ប៉ូតាស្យូម វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ដែលទាំងអស់នេះមានសារៈសំខាន់ចំពោះសុខភាពសួតផងដែរ។ ២.ម្ទេស…