ម្ចាស់ឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងរីករាយជាមួយការឡើងយីអ៊ុន រាសីឡើងខ្ពស់ត្រដែតចាប់ពីចន្លោះត្រីមាសឆ្នាំ ២០២៣ ពោលចំខែមករា កុម្ភៈ និងមិនាឆ្នាំបន្ទាប់ខាងមុខ៖
អ្នកកើតឆ្នាំជូត – កណ្តុរ

លក្ខណៈសម្បត្តិដ៏គួរឲ្យចាប់អារម្មណ៍របស់អ្នកកើតឆ្នាំជូត គឺភាពរហ័សរហួន ឈ្លាសវៃ និងមានចក្ខុវិស័យធំទូលាយជាងអ្នកដទៃ ដូច្នេះហើយទើបពួកគេរមែងទទួលបានឱកាសឡើងតំណែងខ្ពស់ក្នុងការងារដែលពួកគេកំពុងបម្រើការ។
មនុស្សនេះឆាប់ចុះសម្រុងនឹងគេណាស់ ដោយយីអ៊ុនរបស់ពួកគេនឹងកើនឡើងបន្តទៀត ចាប់ពីដើមខែមករា ដល់ដំណាច់ខែមិនា ២០២៣ ដោយម្ចាស់ឆ្នាំកណ្តុរ រមែងទទួលបានជោគជ័យធំក្នុងការងារ ហើយបើការរកស៊ីទុនធំ អាចទទួលបានកិច្ចសន្យាកើបទ្រព្យចំណេញជាច្រើន។ ឆ្លៀតពេលនេះ បើពួកគេចេះបង្កើតចន្លោះនៃក្តីសុខសម្រាប់អនាគតផង គឺកាន់តែល្អប្រសើរ ពោលកុំចាយវាយផ្តោតតែលើបច្ចុប្បន្នកាលពេកអី។
អ្នកកើតឆ្នាំខាល – ខ្លា

ម្ចាស់ឆ្នាំខាល ចន្លោះថ្ងៃទី ០១ មករា ដល់ ៣១ មិនា ឆ្នាំក្រោយ នឹងទទួលបានលាភធំ ដូចត្រូវរង្វាន់ធំធ្លាក់ពីលើមេឃ អាចឲ្យពួកគេមានលទ្ធភាពទិញផ្ទះ ឡើងសេរ៊ីរថយន្តថ្មី ហើយក៏នៅសល់ទ្រព្យជាច្រើនទៀតរង់ចាំ។
បន្ថែមពីទ្រព្យដែលកើនឡើង ជាងនេះម្ចាស់ឆ្នាំខាល ក៏ត្រូវបានអ្នករាល់គ្នាកោតសរសើរ គោរពស្រលាញ់ផងដែរ។
អ្នកកើតឆ្នាំម្សាញ់ – ពស់

ម្ចាស់ឆ្នាំម្សាញ់ ជាមនុស្សឧស្សាហ៍ព្យាយាម ហ៊ានប្តេជ្ញាចិត្តខ្ពស់ រួចក៏ងាយនឹងជោគជ័យដែរ ក្នុងអាជីពការងារផ្សេងៗ។ ពួកគេមិនចេះខ្លាចឧបសគ្គនោះទេ ហើយដល់ពេលវេលាកំណត់ខាងលើ លុយកាក់នឹងកាក់កបកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែតចូលមកជុំទិស។
ម្ចាស់ឆ្នាំពស់ ដរាបណានៅបន្តមានឆន្ទៈខ្ពស់ មានការព្យាយាមឥតឈប់ នោះឱកាសរីកចម្រើនក៏នៅតែមានបន្តកន្ទុយគ្នា។ រីឯសុភមង្គលក្នុងក្រុមគ្រួសារ ក៏ពោរពេញដោយសំណាងនិងសុខដុមរមនាថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

