ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Trrt
ប្លែកៗ

ព្រេងវាសនាសប្តាហ៍ថ្មីនេះ តើអ្នកនឹងត្រូវជួបអ្វីខ្លះ បើកសន្លឹកបៀរមួយ ដើម្បីមើលចម្លើយ

តើ​ព្រេងវាសនា​បាន​នឹង​កំពុង​រៀបចំ​អ្វី​សម្រាប់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ? តាម​រយៈ​ការ​ធ្វើ​តេស្ត​ដោយ​ឲ្យ​អ្នក​ជ្រើសរើស​សន្លឹក​បៀរ ក៏​នឹង​អាច​លាត​ត្រដាង​បាន​ខ្លះ​ដែរ អំពី​រឿងរ៉ាវ​ជីវិត​នៅ​អនាគតកាល។ ចូរ​ជ្រើសរើស​សន្លឹក​បៀរ​មួយ ហើយ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ សន្លឹក​បៀរ​ទី ១ អ្នក​ដែល​ជ្រើសរើស​សន្លឹក​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​ឆាប់ៗ​ខាង​មុខ​អ្នក​នឹង​ជួប​រឿង​ភ្ញាក់ផ្អើល​ដ៏​ល្អ​មួយ ហើយ​គ្មាន​បញ្ហា​រាំងស្ទះ​ឬ​ការ​លំបាក​ណា​មួយ​ឡើយ។ ជាង​នេះ​ការ​ប្រាថ្នា​អ្វី ក៏​នឹង​លេចចេញ​ជា​ផ្លែផ្កា​នៅ​ពេល​ខាង​មុខ​ដូច​គ្នា តែ​ត្រូវ​ចាំ​ចូរ​បន្ត​រក្សា​ឥរិយាបថ​វិជ្ជមាន និង​បន្ត​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​រឿង​ល្អៗ​នឹង​មក​ជា​បន្តបន្ទាប់។ សន្លឹក​បៀរ​ទី ២ សន្លឹក​បៀរ​នេះ​គឺ​ចង់​ប្រាប់​មក​អ្នក​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ អ្នក​នឹង​មាន​អារម្មណ៍​ដូច​ជា​កំពុង​ស្ថិត​នៅ​កំពូល​នៃ​ចំណុច​ដ៏​ខ្ពស់​ត្រដែត​មួយ​អ៊ីចឹង។ គ្រប់​យ៉ាង​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​មិន​សូវ​មាន​រឿង​ខ្វាយខ្វល់​ចូល​មក​លោង​បន្លាច​ចិត្ត​អ្នក​ត​ទៅ​ទៀត​ឡើយ។ ជាង​នេះ​អ្នក​ក៏​នឹង​ទទួល​បាន​ពេលវេលា​សម្រាក ដើម្បី​រីករាយ​ទទួល​យក​នូវ​ភាព​វិជ្ជមាន​មួយ​ចំនួន​មក​ក្នុង​ជីវិត។ សន្លឹក​បៀរ​ទី ៣ ប្រសិន​អ្នក​ជ្រើសរើស​សន្លឹក​បៀរ​នេះ អ្នក​ត្រូវ​ចាំ​ថា រឿងរ៉ាវ​នៅ​ក្នុង​ឆ្នាំ ២០២២…

Fssf
ប្លែកៗ

សប្តាហ៍ថ្មី ១២-១៨ ធ្នូ ម្ចាស់​ឆ្នាំ ៤ នឹង​ផុត​អស់​​គ្រោះ គោះ​មក​វិញ​តែ​លាភ​សំណាង

រាប់ពីថ្ងៃចន្ទដើមទ្រព្យ ពេញថ្ងៃល្អ ១២/១២ រហូតដល់បញ្ចប់សប្តាហ៍ទី ១៨ ធ្នូ ​បើ​តាម​ហោរាសាស្រ្ត​បាន​ប្រមើល​មើល​ឃើញ​ថា អ្នក​កើត​ឆ្នាំ​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម នឹង​ទទួល​បាន​លាភ​សំណាង​៖ ​អ្នក​កើត​ឆ្នាំ​រោង – នាគ មនុស្ស​កើត​ឆ្នាំ​រោង នឹង​ទទួល​បាន​លាភ​នឹក​ស្មាន​មិន​ដល់ ផែនការណ៍​ទាំង​ឡាយ ងាយ​នឹង​សម្រេច​ក្លាយ​ជា​ផ្លែផ្កា អាច​មាន​លុយ​ចូល​ហោប៉ៅ ចាប់​ពី​ពេល​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃចុងសប្តាហ៍។ បុគ្គល​នេះ ពូកែ​ខាង​បង្កើត​អំណាច ពូកែ​ខាង​រក្សា​ទ្រព្យ ហើយ​បើ​ឱកាស​ចូល​មក​ដល់​ផង គេ​រមែង​ចាប់​មិន​ឲ្យ​របូត​ឡើយ។ នៅចន្លោះមួយសប្តាហ៍ពេញខាងមុខ ពួក​គេ​មាន​ឱកាស​ផ្លាស់ប្ដូរ​ជីវិត ជួប​តែ​ភាព​វិជ្ជមាន សំណាង​ទាំង​ស្នេហា ទាំង​អាជីព​ការងារ ការ​រកស៊ី​ផ្សេងៗ។…

Nn
សង្គម

តាម​ក្បួន​ហុងស៊ុយ គេ​និយម​ដាក់​របស់ ៣ នេះ​ក្នុង​កាបូប​លុយ ដើម្បី​បាន​សំណាង​ហូរ​ចូល​ដូច​ទឹក

កាបូប​លុយ​ជា​របស់​ដែល​ប្រើប្រាស់​សម្រាប់​ដាក់​លុយ និង​កាត​សម្គាល់​ខ្លួន ឬ​របស់របរ​តូចៗ​ដែល​សំខាន់​មួយ​ចំនួន​ផ្សេង​ទៀត។ តាម​ក្បួន​ហុងស៊ុយ​គេ​ជឿ​ថា មនុស្ស​គួរ​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កាបូប​លុយ​របស់​ពួក​គេ ហើយ​គួរ​តែ​ដាក់​របស់ ៣ នេះ​ភ្ជាប់​ជាមួយ ប្រសិន​ណា​ចង់​ទទួល​បាន​សំណាង​ល្អ៖ ៣) ក្រដាស​ប្រាក់ ២ ដុល្លារ មនុស្ស​នៅ​តំបន់​អឺរ៉ុប​គេ​ឲ្យ​តម្លៃ​និង​គោរព​ក្រដាស​ប្រាក់ ២ ដុល្លារ​ខ្លាំង​បំផុត ហើយ​គេ​ជឿ​ថា​វា​ជា​សញ្ញា​នាំ​លាភ​សំណាង។ អ្នក​អាច​រក​ជាវ​វា​បាន​តាម​រយៈ​នរណា​ម្នាក់ ឬ​នរណា​ដែល​មាន​វា​តាំង​ពី​ដើម​មក ចូរ​យក​វា​មក​ដាក់​ក្នុង​កាបូប​លុយ​នៅ​ទីតាំង​ណា​មួយ​ឲ្យ​បាន​ល្អ នោះ​នឹង​មាន​សំណាង ​មាន​លាភ​ហូរ​ចូល​ជា​រឿយៗ។ ២) អាំង​ប៉ាវ​ពណ៌​ក្រហម មិន​ថា​តែ​ប្រភេទ​អាំងប៉ាវ​ដែល​អ្នក​ទទួល​បាន​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី ឬ​នរណា​ម្នាក់​គេ​ប្រគល់​ឲ្យ​អ្នក ហើយ​ពណ៌​ក្រហម អ្នក​គួរ​តែ​រក្សា​វា​ទុក​នៅ​ក្នុង​កាបូប​លុយ។ របស់​នេះ​គេ​តំណាង​ឲ្យ​សញ្ញា នាំ​លុយ​នាំ​កាក់​ចូល​ខ្លួន។ ១) រក្សា​ទុក​កាក់…

Tt
សង្គម

កុំខ្លាច បើ​សត្វ​ទាំង ៦ នេះ​លូន ​ឬ​ហោះ​ចូល​ផ្ទះ ​តាម​ក្បួន​គឺ​នាំ​លាភ​នាំ​សំណាង​ទៅ​វិញ​ទេ

ប្រសិន​ណា​មាន​សត្វ ១ ក្នុង​ចំណោម​សត្វ​ទាំង ៦ ដូច​បង្ហាញ​ខាង​ក្រោម សុខៗ​វារ​ឬ​ហោះ​ចូល​មក​ក្នុង​ផ្ទះ​បរិវេណ​ផ្ទះ​របស់​អ្នក នោះ​តាម​ចាស់​បុរាណ​គេ​ដំណាល​ត​គ្នា​ថា ប្រៀប​ដូច​ជា​របស់​ដែល​កំពុង​នាំ​លាភ នាំ​សំណាង និង​ភាព​រុងរឿង​ចូល​មក​ផ្ទះ៖ ៦) សត្វ​អណ្តើក សត្វ​អណ្តើក​គឺ​តំណាង​ឲ្យ​អាយុ​យឺនយូរ និង​សំណាង។ ហេតុដូច្នេះ​ហើយ​បើ​វា​បាន​ចូល​មក​ផ្ទះ​របស់​អ្នក នោះ​នឹង​កម្ចាត់បង់​នូវ​រឿង​អាក្រក់​ទាំង​ឡាយ ប្រសិន​ក្នុង​ផ្ទះ​មាន​មនុស្ស​ឈឺថ្កាត់ អាច​នឹង​ជា​សះស្បើយ​ទៀត​ផង។ ៥) សត្វ​ឆ្កែ តាម​ចាស់​បុរាណ​និយាយ​ថា ឆ្កែ​គឺ​អាច​នាំ​សំណាង​ល្អ​ដល់​ម្ចាស់​ផ្ទះ នោះ​ក៏​ដោយសារ​តែ​ឆ្កែ​មាន​ភាព​ស្មោះត្រង់​និង​ក្លាហាន។ នៅ​ពេល​ដែល​នរណា​ម្នាក់​យក​ឆ្កែ​មក​ឲ្យ​អ្នក ឬ​មាន​ឆ្កែ​ដែល​គ្មាន​ម្ចាស់​វា​ចូល​មក​ផ្ទះ​របស់​អ្នក នោះ​មាន​ប្រផ្នូល​ល្អ ដែល​នឹង​ឲ្យ​គ្រួសារ​អ្នក​ជួប​សេចក្តី​សុខ​​និង​សំណាង​ល្អ។ ៤) សត្វ​ឃ្មុំ​ធ្វើ​សំបុក ឃ្មុំ​វា​តែងតែ​ទៅ​ធ្វើ​សំបុក​នៅ​កន្លែង​ដែល​មាន​បរិយាកាស​ល្អ ហើយ​ប្រសិន​វា​មក​ធ្វើ​សំបុក​ក្នុង​បរិវេណ​ផ្ទះ​អ្នក នោះ​មាន​ន័យ​ថា…

New Copy
ប្លែកៗ

២០២៣! ឆ្នាំទាំង ៣ ដូចមានម៉ាស៊ីនបោះពុម្ពលុយ ងាកទៅច្រកណា ក៏រកបានដែរ

ដោយសារតែកន្លងមក បានឆ្លងកាត់បញ្ហា ការលំបាក ហត់នឿយរាប់មិនអស់ ម្ល៉ោះហើយ! នៅឆ្នាំក្រោយ ឆ្នាំ ២០២៣ខាងមុខនេះ ដល់ពេលវេលាដែលពួកគេកើបលុយ និងលាភសំណាងត្រឡប់មកវិញហើយ លែងខ្វល់ខ្វាយរឿងខាតបង់ និងការខ្វះខាតអ្វីទាំងអស់ សោយសុខលើគំនរទ្រព្យ។ ១. ឆ្នាំឆ្លូវ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ឆ្នាំ ​២០២៣ អ្នកឆ្នាំគោ​នឹង​មាន​ភាព​រីកចម្រើន​ខ្លាំង​ក្នុង​អាជីព​ការងារ។ ជំនួសឱ្យការគ្រាន់តែឈរនៅក្នុងតំបន់សុខស្រួល អ្នកហ៊ានទទួលយកបញ្ហាប្រឈមដើម្បីស្វែងរកភាពជោគជ័យកាន់តែច្រើន។ ភាពព្រងើយកន្តើយរបស់ អ្នកឆ្នាំគោផ្តល់ឱ្យអ្នកនូវបទពិសោធន៍ដ៏មានតម្លៃ និងជំហររឹងមាំនៅលើផ្លូវអាជីព។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ​អាច​ចម្រើន​រុងរឿង​ដោយសារ​លាភ​សំណាង​។ សញ្ញារាសីចក្រនេះ អាចជួបឱកាសរកលុយជាប់ៗគ្នា។ យ៉ាងណា អ្នកក៏​មិន​គួរ​លោភលន់​ពេក​ទេ តែ​ត្រូវ​ប្រយ័ត្ន​ជ្រើសរើស​អ្វី​ដែល​ស័ក្តិសម​បំផុត​។ មិនត្រឹមតែមានផ្លូវអាជីពរីកចម្រើនប៉ុណ្ណោះទេ…

New Copy
ប្លែកៗ

ឆ្នាំទាំង ៣ កើបលាភសំណាងធំ ក្នុងរយៈពេល ១៥ ថ្ងៃមុនដាច់ឆ្នាំនេះ

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ ២០២២ នេះ អ្នកដែលកើតក្នុងឆ្នាំទាំងបីខាងក្រោម មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់ រាសីឡើងខ្ពស់ត្រដែត លុយកាក់ក៏កើនឡើងឥតឈប់ឈរផងដែរ។ ១. ឆ្នាំជូត អ្នក​កើត​ឆ្នាំ​ជូត ជាមនុស្សឆ្លាត រហ័សរហួន មាន​ជំនាញ​ទំនាក់ទំនងល្អ ទើប​ត្រូវបាន​មនុស្ស​ជាច្រើន​ចូលចិត្ត​។ មួយរយៈនេះរាសីអ្នកមានពន្លឺ​ចែងចាំង ដូច្នេះ​សំណាង​របស់​វា​ភ្លឺ​ស្វាង សំណាង​របស់​វា​បរិបូរ ហើយ​ជីវិត​ក៏​ពោរពេញ​ទៅ​ដោយ ។ ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ១៥​ ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំ​ ២០២២ អ្នកនឹង​មាន​ផ្លូវ​ល្អ ក្នុង​អាជីព​ការងារ​រីកចម្រើន​ទៅមុខ ហើយ​អ្វីៗ​មាន​ភាព​ងាយស្រួល​។ កណ្តុរអាចដោះស្រាយបានយ៉ាងងាយស្រួលជាមួយនឹងការលំបាកភ្លាមៗ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចទទួលបានឱកាសល្អក្នុងអាជីព កសាងជីវិតប្រកបដោយសុភមង្គលក្នុងស្មារតី និងវិបុលភាពខាងសម្ភារៈ។ ២.…

Trrt
ប្លែកៗ

បើក​សន្លឹក​បៀរ ទាយ​ដឹង​អនាគត​អ្នក​នឹង​មាន​កូន​ប៉ុន្មាន​នាក់ ហើយ​ពួក​គេ​ចរិត​បែប​ណា?

តាម​រយៈ​សន្លឹក​បៀរ​ទាំង ៤ ផ្សេងៗ​ពី​គ្នា យើង​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​យក​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍​ពេញចិត្ត។ ក្នុង​ចម្លើយ​ខាង​ក្រោម នឹង​បង្ហាញ​តប​ទៅ​វិញ អំពី​អនាគត​របស់​អ្នក តើ​អាច​មាន​កូន​ប៉ុន្មាន​ក្នុង​បន្ទុក ហើយ​ពួក​គេ​កើត​មក​មាន​ចរិត​បែប​ណា​ខ្លះ? សន្លឹក​បៀរ​ទី ១ – កូន ២ នាក់ កូន​ទាំង​ពីរ​នេះ នឹង​មិន​បង្ក​បញ្ហា​ឈឺក្បាល​អ្វី​ឡើយ​ដល់​អ្នក។ ពួក​គេ​ហាក់​មាន​ចិត្ត​ចេះ​ស្រលាញ់​បងប្អូន​តាំង​ពី​កំណើត មិន​ចាំ​បាច់​ឲ្យ​អ្នក​ហត់​មាត់​ហត់​ក ណែនាំ​ប្រដៅ​ច្រើន។ កូន​ទាំង​ពីរ ក៏​នឹង​ទទួល​បាន​ចំណេះ​ដឹង​ដ៏​ខ្ពង់ខ្ពស់ ហើយ​អាច​ធំធាត់​ក្នុង​សង្គម​ពោរពេញ​ដោយ​ការ​គោរព។ សន្លឹក​បៀរ​ទី ២ – កូន ១ នាក់ បើ​ទោះ​បី​មាន​កូន​តែ​ម្នាក់​ក្នុង​បន្ទុក តែ​ជា​កូន​ដឹង​ចាស់​ដឹង​ទុំ ចេះ​ដឹង​គុណ​ឪពុកម្ដាយ…

ជ្រើសរូបចោរមួយវានឹងបើកបង្ហាញ
ទស្សន៍ទាយ

ជ្រើសរូបចោរមួយ វានឹងបើកបង្ហាញពីចំណុចអាថ៌កំបាំងរបស់អ្នក

ផ្អែកតាមរូបភាពចោរខាងក្រោម តើក្នុងចំណោមជនសង្ស័យទាំង៤នាក់ មួយណាជាចោរដែលអ្នកជ្រើសរើស? តោះបើរើសហើយ សូមទៅមើលចម្លើយទាំងអស់គ្នា ថាវានឹងបើកបង្ហាញអ្វីពីចំណុចអាថ៌កំបាំងរបស់អ្នក! ១.ចម្លើយ A អ្នកមានសមត្ថភាពដឹងពីចិត្តគំនិតអ្នកដទៃដោយគ្រាន់តែសង្កេតមើលការបង្ហាញ និងកាយវិការរបស់គេ។ ហើយចរិតពិតរបស់អ្នកគឺមិនចេះបោកបញ្ឆោត ឬ យកចំណេញពីអ្នកដទៃឡើយ។ ២.ចម្លើយ B អ្នកឆ្លាតតែមានល្បិចកល ហើយមានលក្ខណៈជាអ្នកដឹកនាំពីធម្មជាតិ។ ជាធម្មតាគ្មានអ្វីអាចរារាំងអ្នកពីការសម្រេចបាននូវអ្វីដែលអ្នកចង់បាននោះទេ។ អ្នកក៏មានសមត្ថភាពក្នុងការដោះស្រាយស្ថានការណ៍បានយ៉ាងល្អផងដែរ បើទោះបីជាស្ថិតក្នុងស្ថានភាពលំបាកណាក៏ដោយ អ្នកនៅតែអាចធ្វើវាបាន។ ៣.ចម្លើយ C អ្នកជាមនុស្សមានភាពអធ្យាស្រ័យ ចិត្តទូលាយ និងតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការអភ័យទោសដល់អ្នកដែលបានធ្វើឱ្យអ្នកឈឺចាប់។ អ្នកជាមនុស្សដែលមានចរិតកម្រ ពិបាករកណាស់ ព្រោះតែចិត្តល្អ ចិត្តទូលាយ និងចេះយល់ចិត្តអ្នកដទៃជានិច្ច។ ៤.ចម្លើយ…

មានដឹងអត់ថា ទឹកកក
សង្គម

មានដឹងអត់ថា ទឹកកក អាចព្យាបាលស្នាមមុនបានយ៉ាងល្អ

ស្នាមមុនអាចនឹកពីបាកក្នុងការកម្ចាត់ ហើយជាពិសេសវារឹតតែចេញស្នាមកាន់តែខ្លាំង។ ក្នុងនោះគេបានរកឃើញថា ទឹកកកគឺជាការព្យាបាលដ៏ល្អមួយព្រោះវាអាចជួយកម្ចាត់មុនដោយគ្មានផលប៉ះពាល់ដែលនៅសល់ពីសារធាតុគីមី។ តែទឹកកកទំនងជាមិនមានប្រិសទ្ធភាពចំពោះមុនដែលមានក្បាលខ្មៅនោះទេ។ តាមការរកឃើញ ការកាត់បន្ថយទំហំស្នាមមុនរបស់អ្នកបន្តិចម្តងៗជាមួយនឹងទឹកកកអាចធ្វើអោយវាបាត់ទាំងស្រុង។ ម្យ៉ាងទៀត នៅពេលដែលអ្នកមានមុនដែលងាយរលាក ទឹកកកក៏មានសក្តានុពលក្នុងការកាត់បន្ថយការឡើងក្រហមផងដែរ។ វាក៏អាចព្យាបាលការឈឺចាប់ដែលកើតឡើងដោយគីស និងដុំពក ដោយសារតែទឹកកកមានឥទ្ធិពលស្ពឹករយៈពេលខ្លី។ ទោះបីជាមានអត្ថប្រយោជន៍បែបនេះក៏ដោយ ក៏មិនមានការស្រាវជ្រាវណាមួយដែលបង្ហាញថា ទឹកកកតែមួយមុខគឺអាចព្យាបាលស្នាមមុនដ៏មានប្រសិទ្ធភាពនោះទេ។ ដោយក្នុងនោះអ្នកក៏ត្រូវតែមានទម្លាប់ថែរក្សាស្បែកផងដែរ រួមមានដូចជា៖ – ការសម្អាតមុខទៀងទាត់ – ប្រើផលិតផលដែលមានជាតិសំណើម – កុំទម្លាប់យកដៃប៉ះមុខ ឬ ញិចមុនជាដើម៕ ប្រភព ៖ បរទេស

រើសរូបមួយ (2)
ទស្សន៍ទាយ

រើសរូបមួយ វានឹងបង្ហាញពីរបៀបរស់នៅរបស់អ្នក

គ្រាន់តែជ្រើសរើសរូខាងក្រោមមួយ ក្នុងចំណោមរូបទាំងបួន វានឹងបង្ហាញពីរបៀបដែលអ្នករស់នៅប្រចាំថ្ងៃ ចំណង់ចំណូលចិត្ត និងសកម្មភាពដែលអ្នកធ្វើ។ តោះ! បើរើសរួចហើយទៅមើលចម្លើយទាំងអស់គ្នា! ១.ចម្លើយ A អ្នកជាប្រភេទមនុស្សមិនញញើតនឹងការប្រកួតប្រជែងនោះទេ។ ។ អ្នកពូកែផ្តោតអារម្មណ៍ និងដាក់ថាមពលទាំងអស់របស់អ្នកទៅក្នុងអ្វីដែលអ្នកធ្វើ។ ហើយភាពមមាញឹកនោះធ្វើឱ្យអ្នកគ្មានពេលសោកសៅនោះទេ ម្យ៉ាងទៀតអ្នកចូលចិត្តរបស់ដែលស្រស់ស្អាត ហើយមានការព្រួយបារម្ភខ្លាំងអំពីរូបរាង។ អ្នកក៏ជាមនុស្សមានមនោសញ្ចេតនា និងចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ដូច្នេះ ពេលអ្នកនៅក្បែរ មនុស្សច្រើនតែមានអារម្មណ៍សប្បាយចិត្ត និងមានផាសុកភាព។ ២.ចម្លើយ B អ្នកជាមនុស្សដែលរស់នៅក្នុងការពិត ពោលគឺអ្នកមិនមែនជាប្រភេទមនុស្សដែលចូលចិត្តសម្តែង ឬ បោកបញ្ឆោតគេនោះទេ។ អ្នកជាមនុស្សម៉ឺងម៉ាត់ មានអារម្មណ៍ល្អក្នុងការបញ្ចុះបញ្ចូល អាចឆក់យកបេះដូងអ្នកដទៃដោយការនិយាយដោយស្មោះត្រង់ និងស្ទាត់ជំនាញ។…

Ytryt
ប្លែកៗ

ស្រីៗគ្នាយើង មកបើកសន្លឹកបៀរមួយ ដើម្បីដឹងថាបុរសបែបណា ជាគូព្រេងនឹងអ្នក?

អត្ថបទ​នេះ​ធ្វើ​ឡើង​សម្រាប់​នារីៗ ដែល​អាច​មក​សាកល្បង​ធ្វើ​តេស្ត​តាម​បែប​វិទ្យាសាស្រ្ត ដោយ​អ្នក​ជ្រើសរើស​នូវ​សន្លឹកបៀរ ១ ក្នុង​ចំណោម​សន្លឹកបៀរទាំង ៣ ហើយ​យើង​នឹង​បង្ហាញ​អ្នក​អំពី​ប្រភេទ​បុរស​ដែល​សក្តិសម​និង​ជា​គូ​ព្រេង​របស់​អ្នក៖ សន្លឹកបៀរទី ១ វា​បាន​បង្ហាញ​មក​ថា បុរស​ដែល​ជា​គូ​ព្រេង​របស់​អ្នក គឺ​គេ​មាន​ភាព​ក្លាហាន មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ តែ​ក៏​ជា​មនុស្ស​ដែល​ចេះ​ផ្អែមល្ហែម​បែប Romantic ម្នាក់​ដែរ។ គេ​ក៏​ជា​បុរស​ដែល​មាន​ទំនួល​ខុស​ត្រូវ ហើយ​ផ្តោត​លើ​គោលការណ៍​ជីវិត​របស់​គេ​ដោយ​ច្បាស់លាស់​បំផុត។ សន្លឹកបៀរទី ២ អ្នក​ខ្លួន​ឯង​ផ្ទាល់ ជា​មនុស្ស​ដែល​មាន​ទំនុកចិត្ត​ ជឿជាក់​លើ​ខ្លួន​ឯង ហើយ​បើ​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា អ្នក​អាច​ជា​មាន​ការ​គ្រប់គ្រង​ខ្ពស់​ទៅ​លើ​ដៃ​គូ​ម្ខាង​ទៀត។ ដូច្នេះ​ហើយ​បុរស​ដែល​ជា​គូ​ព្រេង​របស់​អ្នក គឺ​ជា​មនុស្ស​ដែល​រមែង​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​អ្នក ឲ្យ​តម្លៃ​ទៅ​លើ​ការ​គិត​របស់​អ្នក​ជា​ធំ ហើយ​គេ​ដឹង​ច្បាស់​ថា​គេ​ត្រូវ​ធ្វើ​បែប​ណា បំពេញ​បែប​ណា​ដើម្បី​ឲ្យ​អ្នក​រីករាយ និង​រឹត​បន្តឹង​ទំនាក់ទំនង​ស្នេហា​ឲ្យ​កាន់​រឹងមាំ។ សន្លឹកបៀរទី…

Trtrfg
ប្លែកៗ

តើអ្នកនឹងជួបរឿងអ្វីនៅពេលខាងមុខ? ចូរជ្រើសរើសកាដូមួយ ដើម្បីបើកមើលចម្លើយ

នៅ​ក្នុង​រូបភាព​នេះ ​មាន​ប្រអប់​កាដូចំនួន​ ៣ ហើយ​ប្រសិន​ឲ្យ​ជ្រើសរើស​មួយ តើ​អ្នក​នឹង​ចាប់​អារម្មណ៍​ជ្រើស​យក​កាដូមួយ​ណា? សូម​ធ្វើ​ការ​ជ្រើសរើស​ដោយ​ប្រើប្រាស់​បេះដូង ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​អ្នក​នឹង​ត្រូវ​ជួប​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖ ១) កាដូ ​សំណាង​ល្អ​និង​ប្រាក់កាក់ អ្នក​ដែល​ជ្រើសរើស​ប្រអប់កាដូទី ១ នឹង​ទទួល​បាន​សំណាង​ពិត​ប្រាកដ ដោយ​ទាំង​ជោគជ័យ​លើ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ពេល​ឆាប់ៗ​នេះ។ លុយ​នឹង​ហូរ​ចូល​មក​ក្នុង​ជីវិត​អ្នក​ប្រៀប​បាន​ដូច​ជា​ទឹក ហើយ​អាច​ផ្តល់​ឲ្យ​អ្នក​នៅ​អ្វី​ដែល​អ្នក​ចង់​ទទួល​បាន។ ប្រសិន​សាកល្បង​ផ្សង​សំណាង​អ្វី​មួយ អ្នក​នឹង​ទទួល​បាន​លាភ​ធំ ហើយ​ចូរ​រីករាយ​នៅ​ជីវិត​ដ៏​ប្រសើរ​មួយ​នោះ តែ​ត្រូវ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ល្អ កុំ​ធ្វើ​អ្វី​ដែល​លើសលប់​ពេក​ឲ្យ​សោះ។ ២) កាដូ នៃ​ស្នេហ៍​ពិត​ដែល​រង់ចាំ​អ្នក ជា​កាដូដែល​បង្ហាញ​ពី​ក្តី​ស្រលាញ់ ហើយ​ស្នេហា​ដែល​អ្នក​រំពឹង​នឹង​ចង់​បាន គឺ​នឹង​ឈាន​មក​ដល់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ដោយឡែក​សម្រាប់​អ្នក​ដែល​រក​ឃើញ​ស្នេហ៍​ពិត​របស់​ខ្លួន​ហើយ​នោះ ពួក​គេ​ក៏​នឹង​ទទួល​បាន​បន្ថែម​ទៀត​នូវ​សេចក្តីសុខ​ផ្លូវ​ចិត្ត និង​សុភមង្គល​ក្នុង​ទំនាក់ទំនង​មួយ​នោះ។ ៣) កាដូ…