សប្តាហ៍ថ្មី ១២-១៨ ធ្នូ ម្ចាស់​ឆ្នាំ ៤ នឹង​ផុត​អស់​​គ្រោះ គោះ​មក​វិញ​តែ​លាភ​សំណាង

Fssf
ការផ្សាយពាណិជ្ជកម្ម

រាប់ពីថ្ងៃចន្ទដើមទ្រព្យ ពេញថ្ងៃល្អ ១២/១២ រហូតដល់បញ្ចប់សប្តាហ៍ទី ១៨ ធ្នូ ​បើ​តាម​ហោរាសាស្រ្ត​បាន​ប្រមើល​មើល​ឃើញ​ថា អ្នក​កើត​ឆ្នាំ​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម នឹង​ទទួល​បាន​លាភ​សំណាង​៖

​អ្នក​កើត​ឆ្នាំ​រោង – នាគ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221212 165157
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​កើត​ឆ្នាំ​រោង នឹង​ទទួល​បាន​លាភ​នឹក​ស្មាន​មិន​ដល់ ផែនការណ៍​ទាំង​ឡាយ ងាយ​នឹង​សម្រេច​ក្លាយ​ជា​ផ្លែផ្កា អាច​មាន​លុយ​ចូល​ហោប៉ៅ ចាប់​ពី​ពេល​នេះ​ត​ទៅ រហូត​ដល់​ថ្ងៃចុងសប្តាហ៍។ បុគ្គល​នេះ ពូកែ​ខាង​បង្កើត​អំណាច ពូកែ​ខាង​រក្សា​ទ្រព្យ ហើយ​បើ​ឱកាស​ចូល​មក​ដល់​ផង គេ​រមែង​ចាប់​មិន​ឲ្យ​របូត​ឡើយ។

នៅចន្លោះមួយសប្តាហ៍ពេញខាងមុខ ពួក​គេ​មាន​ឱកាស​ផ្លាស់ប្ដូរ​ជីវិត ជួប​តែ​ភាព​វិជ្ជមាន សំណាង​ទាំង​ស្នេហា ទាំង​អាជីព​ការងារ ការ​រកស៊ី​ផ្សេងៗ។ គ្រោះ​ធំ​ប៉ុណ្ណា បំណុល​ទាំង​អំបាល​ម៉ាន ក៏​នឹង​ឆ្លង​ផុត ហើយ​គោះ​ទ្វារ​ត្រលប់​មក​វិញ តែ​លាភ​សំណាង​ជុំ​ទិស។ លែង​បារម្ភ​ហើយ​ពាក្យ​ថា “ក្រ” ព្រោះ​ម្ចាស់​ឆ្នាំ​រោង ចាប់​បាន​ឱកាស​ធំ អាច​សម្រេច​ឲ្យ​ក្លាយ​ជា​អ្នក​មាន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមី – សេះ

Ice_screenshot_20221212 165247
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រយៈពេល ៧ ថ្ងៃពេញនេះ សេះបោលលឿនណាស់ នឹង​ទទួល​បាន​ពរជ័យ​ពី​ទេវតា​ទ្រព្យ អាច​មាន​ឱកាស​ជួប​ស្ថានសួគ៌​សំណាង ចារ​ឲ្យ​បាន​តែ​មាស​តែ​ប្រាក់ ហើយ​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​ពួក​គេ​បាន​ឡើយ។

ការផ្សាយពាណិជ្ជកម្ម

សូម​អរគុណ​ចំពោះ​ការ​គាំទ្រ ពី​ទេវតា​ទ្រព្យ​ជា​ពិសេស កំណត់​ឲ្យ​បុគ្គល​កើត​ឆ្នាំ​ម្សាញ់ មាន​គេ​តាម​ជួយ តាម​ថែ​រក្សា ដំណើរការ​គ្រប់​កិច្ច​ការងារ​ទៅ​មុខ​ដោយ​រលូន។ ការ​លំបាក បំណុល​ទាំង​ឡាយ នឹង​ត្រូវ​បាន​ដោះស្រាយ មុន​ផុត​ថ្ងៃអាទិត្យ ទី ១៨ ធ្នូ។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221212 165203
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចាប់​ពី​ថ្ងៃ​ទី ១២ ធ្នូ រហូតដល់ ១៨ ធ្នូ អ្នក​កើត​ឆ្នាំ​ឆ្លូវ មាន​ឱកាស​អាច​ផ្លាស់ប្តូរ​គ្រប់​យ៉ាង ដូច​គេ​បត់ ១៨០ ដឺក្រេ ទាំង​រឿង​ការងារ រឿង​លុយកាក់ ស្នេហា។ ទោះ​ជា​មាន​ការ​លំបាក​នា​ពេល​កន្លង​មក តែ​អ្នក​បាន​ហែលកាត់​វា​អស់​ទៅ​ហើយ ភាព​សោយសុខ​បាន​ចូល​មក​ដល់​ពី​ពេល​នេះ។

ជំហរ​រឹងមាំ ការ​អត់ធ្មត់ បូក​ផ្សំ​នឹង​ពេលវេលា​នៃ​សំណាង​ផង​នោះ ក៏​បាន​ជួយ​ឲ្យ​ម្ចាស់​ឆ្នាំគោ អាច​សាង​មុខ​សាង​មាត់ សាង​កេរ​ឈ្មោះ​ត្រលប់​មក​វិញ ដោយ​កាន់​តែ​លុយ កាន់​តែ​កិត្តិយស​ពេញៗ​ដៃ។ ភាព​សម្បូរបែប​ ទទួល​បាន​ពី​ការ​វិនិយោគ​ពី​ពេល​មុន នាំ​ឲ្យ​កើត​ផល​ចំណេញ​ដ៏​មហាសាល​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំកុរ – ជ្រូក

2947_12 Con Giap Hoi Eric Sweet
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​ឆ្នាំ​ដែល​មាន​ឱកាស​រីក​ចម្រើន​ច្រើន​នៅ​ឆ្នាំ ២០២២ គ្រាន់​តែ​ត្រូវការ​ពេលវេលា​នៃ​សំណាង​ប៉ុណ្ណោះ។ ទី​បំផុត​ពេលវេលា​សោយសុខ​របស់​ពួក​គេ គឺ​ឈាន​ចូល​មក​ដល់​ហើយ នៅ​ចន្លោះ​សប្តាហ៍ថ្មីនេះ ចំថ្ងៃទី ១២ ដល់ ១៨ ធ្នូ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​កុរ នឹង​អស់​កង្វល់​រឿង​ហិរញ្ញវត្ថុ ហើយ​ទទួល​បាន​មក​វិញ តែ​ភាព​ចម្រើន​នៃ​ទ្រព្យ ជង្រុក​នៃ​មាស​នៃ​ប្រាក់។ ជា​ពិសេស​អ្នក​នៅ​លីវ​អាច​ផ្ទុះ​សំណាង​ធំ ជួយ​ឲ្យ​ក្លាយ​ជា​អ្នក​មាន​នៅ​ពេល​ដ៏​ខ្លី។ តែ​យ៉ាង​ណា​ក៏​មាន​រឿង​ខ្លះ​គួរ​ប្រយ័ត្ន​ដែរ ជា​ពិសេស​ទាក់ទិន​នឹង​ការ​សម្រេច​ចិត្ត​នានា នៅ​ក្នុង​ជីវិត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម