បើក​សន្លឹក​បៀរ ទាយ​ដឹង​អនាគត​អ្នក​នឹង​មាន​កូន​ប៉ុន្មាន​នាក់ ហើយ​ពួក​គេ​ចរិត​បែប​ណា?

Trrt
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សន្លឹក​បៀរ​ទាំង ៤ ផ្សេងៗ​ពី​គ្នា យើង​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​យក​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍​ពេញចិត្ត។ ក្នុង​ចម្លើយ​ខាង​ក្រោម នឹង​បង្ហាញ​តប​ទៅ​វិញ អំពី​អនាគត​របស់​អ្នក តើ​អាច​មាន​កូន​ប៉ុន្មាន​ក្នុង​បន្ទុក ហើយ​ពួក​គេ​កើត​មក​មាន​ចរិត​បែប​ណា​ខ្លះ?

សន្លឹក​បៀរ​ទី ១ – កូន ២ នាក់

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កូន​ទាំង​ពីរ​នេះ នឹង​មិន​បង្ក​បញ្ហា​ឈឺក្បាល​អ្វី​ឡើយ​ដល់​អ្នក។ ពួក​គេ​ហាក់​មាន​ចិត្ត​ចេះ​ស្រលាញ់​បងប្អូន​តាំង​ពី​កំណើត មិន​ចាំ​បាច់​ឲ្យ​អ្នក​ហត់​មាត់​ហត់​ក ណែនាំ​ប្រដៅ​ច្រើន។ កូន​ទាំង​ពីរ ក៏​នឹង​ទទួល​បាន​ចំណេះ​ដឹង​ដ៏​ខ្ពង់ខ្ពស់ ហើយ​អាច​ធំធាត់​ក្នុង​សង្គម​ពោរពេញ​ដោយ​ការ​គោរព។

សន្លឹក​បៀរ​ទី ២ – កូន ១ នាក់

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើ​ទោះ​បី​មាន​កូន​តែ​ម្នាក់​ក្នុង​បន្ទុក តែ​ជា​កូន​ដឹង​ចាស់​ដឹង​ទុំ ចេះ​ដឹង​គុណ​ឪពុកម្ដាយ ហើយ​នឹង​នាំ​ឲ្យ​ជីវិត​ក្រុម​គ្រួសារ​កាន់​តែ​ពេញលេញ​ថ្ងៃ​ទៅ​មុខ។ យ៉ាង​ណា​កូន​ម្នាក់​នេះ ប្រហែល​ចូលចិត្ត​ដើរ​ឆ្ងាយ គេ​រីករាយ​នឹង​ដំណើរ​កម្សាន្ត​ទៅ​ទី​ឆ្ងាយ មិន​ថា​តែ​ឯកឯង ឬ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ។

សន្លឹក​បៀរ​ទី ៣ – កូន ៣ នាក់

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អាច​ជា​កូន​ប្រុស ២ ស្រី ១ ឬ​ស្រី ២ ប្រុស ១ ជា​រួម​នឹង​មិន​ប៉ះ​ភេទ​ដូច​គ្នា​ទាំង ៣ ឡើយ។ តាម​រយៈ​សន្លឹក​បៀរ​នេះ អាច​ឲ្យ​អ្នក​មាន​ការ​ហត់នឿយ​បន្តិច ពេល​នៅ​ក្មេង​ពួក​គេ​អាច​មាន​ការ​ទាស់​ពាក្យ ឆេវឆាវ​លឿន តែ​ពេល​ធំ​បន្តិច នឹង​ចេះ​ដឹង ចេះ​ស្គាល់​ល្អ​អាក្រក់ ជា​រួម​ទៅ​ពិបាក​តែ​ពេល​ពួក​គេ​នៅ​ក្មេង​មួយ​រយៈ​ពេល​ប៉ុណ្ណោះ។

សន្លឹក​បៀរ​ទី ៤ – កូន​ភ្លោះ

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សន្លឹក​បៀរ​ចុងក្រោយ អាច​ឲ្យ​អ្នក​ទទួល​បាន​កូន​ភ្លោះ នៅ​ក្រោយ​ជីវិត​អាពាហ៍ពិពាហ៍។ ពួក​គេ​មាន​អត្តចរិត​សឹង​តែ​ដូច​គ្នា​ទាំង​ស្រុង តែ​ក៏​នៅ​មាន​ចំណុច​ខុស​ប្លែក​បន្តិចបន្តួច​ដែរ ដែល​អ្នក​នឹង​អាច​ចាប់​អារម្មណ៍​ពេល​ចូល​ដល់​ល្បាក់​អាយុ ត្រឹម ២ ឬ ៣ ឆ្នាំ។ យ៉ាង​ណា​កូន​ទាំង​ពីរ ប្រកប​ដោយ​គន្លង​ធម៌ ហើយ​ធំ​ទៅ អាច​ធ្វើ​ការងារ​ធំ មើល​ថែ​ឪពុក​ម្តាយ​បាន​យ៉ាង​ល្អ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម