
ក្នុងពេលទាក់ទងគ្នាជាសង្សារ មនុស្សស្រីមិនចូលចិត្តឱ្យអ្នកសួររឿងទាំង ៥ នេះឡើយ
ពេលដែលចាប់ផ្ដើម ឬកំពុងតែទាក់ទងគ្នាឈ្មោះត្រឹមជាសង្សារ មើលចិត្តថ្លើមគ្នា មិនមែនមានន័យថា អ្នកត្រូវដឹង និងសួរដេញដោលដៃគូគ្រប់រឿងនោះឡើយ។ ជាពិសេសក្នុងរឿងទាំង ៥ ខាងក្រោមនេះ ស្រីៗស្អប់បំផុត និងមិនចង់ឱ្យដៃគូរបស់នាងសួរនាំ ជីកឫសជីកគល់នោះទេ ព្រោះវាជាការរំខានអារម្មណ៍របស់នាងខ្លាំង។ ដូច្នេះប្រុសៗត្រូវចងចាំទុក និងគួរតែចៀសវាង បើមិនចង់ឱ្យទំនាក់ទំនងរបស់អ្នក មានភាពរកាំរកូស ឈ្លោះទាស់ ឬបែកបាក់គ្នា។ ១. ហាមសួរនាំរឿងសង្សារចាស់ ជារឿងដែលមិនគួរសួរនាំឡើង ចំពោះសំណួរដែលពាក់ព័ន្ធនឹងទំនាក់ទំនងអតីតកាល ឬសង្សារចាស់ កុំថាឡើងត្រឹមសង្សារ ឬមើលចិត្តគ្នា សូម្បីតែក្លាយជាប្ដីប្រពន្ធ ក៏មិនគួរំឭក ជីកកកាយរឿងកាលពីមុននោះដែរ ព្រោះរឿងនេះវាបានកន្លងហួសអស់ទៅហើយ ហើយការដែលនាងជ្រើសរើសយកអ្នក ក៏មានន័យថា…











