ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Gffg
ប្លែកៗ

លាដៃ​ទទួល​យក! ថ្ងៃ​សៅរ៍-អាទិត្យ សំណាង​ជុំ​ជិត លុយ​ចូល​សន្ធឹក​ដល់​ម្ចាស់​ឆ្នាំ ៣

តាម​ការ​ទស្សន៍ទាយ​របស់​ហោរាសាស្រ្ត សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៣ នៅចុងសប្តាហ៍នេះ ពោលថ្ងៃទី ១៧ និង ១៨ ធ្នូ នោះ​នឹង​ឈាន​ចូល​ដល់​ពេលវេលា​ត្រូវ​ប្រទះ​លាភ​ធំ ទ្រព្យសម្បត្តិ​ហូរ​ចូល​ផ្ទួន អាច​ឲ្យ​អ្នក​ចាយ​មិន​អស់៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ម្ចាស់​ឆ្នាំ​ខាល រមែង​មាន​ចិត្ត​មុតស្រួច រឹងមាំ មិន​ងាយ​ឲ្យ​នរណា​មក​មាក់ងាយ​បាន​ស្រួលៗ​ឡើយ។ មនុស្ស​នេះ ចូលចិត្ត​ប្រដៅ​ណែនាំ​អ្នក​ដទៃ ហើយ​មាន​ច្បាប់​ទម្លាប់​ខ្ពស់​ណាស់​ក្នុង​ការ​រស់នៅ។ កន្លង​ទៅ​នេះ អ្នក​កើត​ឆ្នាំ​ខាល ហាក់​ជួប​បញ្ហា​ច្រើន ទាំង​ក្នុង​អាជីព​ការងារ និង​ការ​រកស៊ី ពោល​មាន​ការ​ខាតបង់ ប្រៀប​នឹង​ដើរ​ថយ​ក្រោយ​ទៅ​ហើយ តែ​យ៉ាង​ណា​ ដោយសារ​ការ​ខិតខំ ការ​នៅ​តែ​បន្ត​ឆន្ទៈ​ខ្ពស់​ក្នុង​ជីវិត…

Dfas
ប្លែកៗ

រើសសំបកគុជខ្យងមួយ ដើម្បីបើកមើលថាអ្វីដែលកំពុងរង់ចាំអ្នកនៅចុងសប្តាហ៍នេះ?

ទំព័រខែធ្នូ ឆ្នាំ ២០២២ បានរំលងផុតហួស ២ សប្តាហ៍ហើយ។ តើឆ្លងកាត់ប៉ុន្មានថ្ងៃដំបូងនេះ អ្នកបានជួបនូវរឿងរ៉ាវលំបាក និងការសប្បាយរីករាយអ្វីខ្លះ? តើអ្នកអាចនឹងជួបនូវរឿងអ្វីទៀតនាពេលខាងមុខ? តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសសំបកគុជខ្យងមួយ ដើម្បីបើកមើលថាអ្នកអាចនឹងជួបរឿងរ៉ាវអ្វីនៅពេលខាងមុខចំថ្ងៃសៅរ៍-អាទិត្យនេះ៖ សំបកគុជខ្យងទី ១ អ្នកអាចនឹងជួបឧបសគ្គ រឿងរ៉ាវមិនល្អមួយចំនួន ដែលពិបាកនឹងតតាំងវាបន្តិច។ ប៉ុន្តែវាមិនអាក្រក់ពេកនោះទេ តែក៏ត្រូវកត់ទុកវាជាមេរៀនក្នុងជីវិតសម្រាប់ទៅថ្ងៃមុខដែរ។ ចូរកុំបោះបង់ក្តីសង្ឃឹម កុំឲ្យនរណាមកបំបាក់ទឹកចិត្តអ្នកបានឲ្យសោះ អ្នកមិនទន់បែបហ្នឹងទេ អ្នករឹងមាំខ្លាំងណាស់ ជឿជាក់ខ្លាំងណាស់ នោះទើបជាអ្នកដែលបានឆ្លងកាត់រឿងជាច្រើនកន្លងមក ហើយកំពុងឈរជើងនៅចំណុចមួយនេះបាន។ សំបកគុជខ្យងទី ២ វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅថ្ងៃខាងមុខ។ នៅកន្លែងធ្វើការអ្នកនឹងទទួលបានការបំផុសទឹកចិត្ត…

KnongsrokThumnail3
PR

លោក ជុំ សុធា អ្នកដឹកនាំរឿង និងស្ពតពាណិជ្ជកម្មដ៏លេចធ្លោ បង្ហើបប្រាប់ពីគន្លឹះជោគជ័យទម្រាំលោកមានថ្ងៃនេះ

ស្ថិតក្នុងវិស័យភាពយន្ត លោក ជុំ សុធា ត្រូវបានគេទទួលស្គាល់ថា ជាអ្នកដឹកនាំរឿងមួយរូបដែលធ្វើអោយវិស័យភាពយន្ត និងស្ពតពាណិជ្ជកម្មនៅកម្ពុជាមានការពុះកញ្រ្ជោលឡើងវិញ តាមរយៈស្នាដៃផលិតរបស់លោក ដែលពោរពេញទៅដោយភាពច្នៃប្រឌិតខ្ពស់ និងទាក់ទាញ មិនចាញ់ប្រទេសជិតខាងនោះទេ។ លោកបានផលិតមាតិកាយ៉ាងច្រើនអនេក រួមមានភាពយន្តឯកសារ ភាពយន្តខ្នាតខ្លី កម្មវិធីកម្សាន្តតាមទូរទស្សន៍ និងវីដេអូពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត។ លោកក៏ជា អតីត សិស្សពីវគ្គសិក្សាភាពយន្តល្បីល្បាញដូចជា AFA (ឆ្នាំ២០១៧) និង FAJR (ឆ្នាំ២០១៩) ផងដែរ។ ហើយក្រៅពីចំណេះជំនាញដ៏ប៉ិនប្រសប់នេះ លោកក៏ជាបុគ្គលមួយរូបដែលអាចបត់បែនបានគ្រប់កាលៈទេសៈ ទៅតាមក្រុមការងារ ដៃគូរសហការ ឬ ការផ្លាស់ប្តូរ Concept…

KnongsrokThumnail
PR

អ្នកច្នៃម៉ូតសម្លៀកបំពាក់ កូនកាត់ខ្មែរហុងកុង វ៉ាន់ ណាតាសា បន្តនាំវិស័យ Fashion របស់ខ្លួន ទៅកាន់ឆាកអន្តរជាតិ

អ្នកនាង វ៉ាន់ ណាតាសា គឺជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ កូនកាត់ខ្មែរហុងកុងវ័យក្មេងដ៏មានសមត្ថភាពមួយរូប ដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ London College of Fashion និងមានបទពិសោធន៍ក្នុងវិស័យ fashion នៅទីក្រុងឡុងដ៍រយៈពេលជាង ១៥ឆ្នាំ។ ​ហើយនាពេលបច្ចុប្បន្ននេះ អ្នកនាងក៏បានបើកហាងសម្លៀកបំពាក់ដេរដោយដៃរបស់ខ្លួនមួយកន្លែងនៅកម្ពុជាដែរ ដែលមានឈ្មោះថា Natacha Van Collection ។ ម្យ៉ាងទៀត ក្រៅពីអាជីពជាអ្នកច្នៃម៉ូត អ្នកនាងក៏បានវិវឌ្ឍន៍ខ្លួនក្លាយអ្នកថតរូប អ្នកដឹកនាំការតុបតែង ធុរជន និងតារាទូរទស្សន៍ មួយរូបផងដែរ។ និយាយពីអាជីពជាអ្នកច្នៃម៉ូតវិញ អ្នកនាង ណាតាសា តែងតែចាត់ទុកការច្នៃម៉ូតសម្លៀកបំពាក់…

5445
ប្លែកៗ

បើកសន្លឹកបៀរមួយ អាចទាយដឹង ពីរឿងអ្វីដែលអ្នកនឹងជួបនៅថ្ងៃសុក្រ-សៅរ៍-អាទិត្យនេះ?

តាម​រយៈ​សន្លឹក​បៀរ​ដូច​បង្ហាញ​ទាំង ៣ ខាង​ក្រោម Knongsrok សូម​ឲ្យ​បងប្អូន​ធ្វើ​ការ​ជ្រើសរើស​នូវ​សន្លឹក​បៀរ​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​យើង​អាច​ទស្សន៍ទាយ​ដឹង អំពី​រឿងរ៉ាវ​ជីវិត​ដែល​អ្នក​អាច​ជួប​នៅ​ចន្លោះ​ថ្ងៃ​ទី ២០-២១-២២ ឬចំថ្ងៃសុក្រ សៅរ៍ អាទីត្យនេះ៖ សន្លឹក​បៀរ​ទី ១ អ្នក​បាន​ហែលកាត់​ការ​ខិតខំ​អស់​រយៈ​ពេល​ជា​យូរ ទម្រាំ​នឹង​ឈាន​មក​ដល់​សេចក្តី​អំណរ​ដ៏​ធំ​មួយ នៅ​ពេល​ខាង​មុខ។ ចំ​ថ្ងៃសុក្រ-សៅរ៍-អាទិត្យ​នេះ នឹង​ហាក់​ដូច​មាន​គេ​មក​ជួយ គេ​ហុច​ដៃ​មក​ស្រោចស្រង់​អ្នក​ចេញ​ពី​ឧបសគ្គ​ទាំង​ឡាយ ឲ្យ​ក្លាយ​ទៅ​ជា​រឿង​ល្អ ចំណូល​ចូល​ទ្វេ។ សន្លឹក​បៀរ​ទី ២ ផ្កាយ​នាំ​សំណាង​ប្រចាំ​ខែមករា ហាក់​រំលេច​ឡើង​សម្រាប់​អ្នក​ជ្រើស​យក​សន្លឹក​បៀរ​ទី ២ មួយ​នេះ នៅ​ចុង​សប្តាហ៍​ខាង​មុខ។ អ្នក​ដែល​ជ្រើស​យក​សន្លឹក​លេខ ២ រមែង​ជា​មនុស្ស​មាន​ការ​គិត​វិជ្ជមាន គ្រប់​យ៉ាង​គឺ​ពោរពេញ​ដោយ​គំនិត​សុទិដ្ឋិនិយម​តាំង​ពី​ដំបូង​មក។…

Nokora
សេដ្ឋកិច្ច

អាហារទាំង៥ប្រភេទធ្វើឲ្យសក់អ្នករឹងម៉ាំ

ការជ្រុះសក់បានក្លាយទៅជារឿងធម្មតាសម្រាប់មនុស្សទូទៅ មិនថាក្មេងចាស់ប្រុសស្រីសុទ្ធតែមានសភាពបែបនេះ វាបានបង្ករទៅជាភាពកង្វល់សម្រាប់មនុស្សគ្រប់រូប  បើអ្នកមានបញ្ហាជ្រុះសក់ ចាំបាច់ត្រូវបរិភោគអាហារទាំង៥ប្រភេទខាងក្រោមនេះ។ ១.ពពួកសណ្តែក ពពួកសណ្តែកមានសារសំខាន់សំរាប់សក់ក្បាលណាស់  វាមិនត្រឹមតែសំបូរប្រូតេអ៊ីនធ្វើឲ្យសក់ក្បាលមានការលូតលាស់លឿននោះទេ ម្យ៉ាងទៀតនៅក្នុងនោះសំបូរទៅដោយជាតិដែក  ស័ង្កសី មីតាមីនHជាដើម  មានសារជាតិទាំងនេះហើយគឺមិនបង្ករឲ្យសក់ងាយដាច់ ការពារសក់ជ្រុះ។ ជាពិសេសពពួកសណ្តែងសៀង ​និងសណ្តែកហោឡាំងតាវគួរតែព្យាយាមបរិភោគឲ្យបានច្រើន ។ ២.ម៉ឺមការុត ម៉ឺមការុតអាចផ្តល់មីតាមីនAដល់សរីរាង្គខាងក្នុងដែលត្រូវការ  អាចការពារស្បែកក្បាលបានពីការរងរបួសផ្សេង ៗ និងអាចឲ្យស្បែកក្បាលមានសុខភាពងាយលូតលាស់។ ពេលដែលស្បែកក្បាលមានសុខភាពល្អហើយទើបធ្វើឲ្យសក់ក្បាលមានគុណភាពល្អ  ដូច្នេះបើអាចអ្នកគួរតែបរិភោគម៉ឺមការ៉ុតឲ្យបានច្រើន។ ៣.បន្លែដែលមានពណ៌បៃតងចាស់ បន្លែដែលមានពណ៌បៃតងចាស់ ដូចជា ស្ពៃspinach  កូឆាយ និង ផ្កាខាត់ណាខៀវ វាមិនត្រឹមតែអាចធ្វើឲ្យស្បែកស្អាតប៉ុណ្ណោះទេ នៅអាចជំនួយដល់ចលនាមេឡានីន …

Bokor
សេដ្ឋកិច្ច

ទម្លាប់ទាំង៤មុនពេលចូលគេង អាចរក្សាសុខភាពតម្រង់នោមបានល្អ

តម្រង់នោមគឺជាសិរិរាង្គដ៏សំខាន់បំផុតរបស់មនុស្ស វាមានទីតាំងនៅត្រង់ចំហៀងចង្កេះទាំងសងខាង និងមានសណ្ឋានដូចជាគ្រាប់សណ្តែត។ មុខងារសំខាន់របស់វា​គឺបង្កើត​ច្រោះជាតិពុល និង​សារធាតុ​ល្អចេញ​រាងកាយ​។ក្រៅពីរក្សាជាតិទឹកវាមានមុខងារសំខាន់ក្នុងការលូតលាស់ និងជម្រុញការអភិវឌ្ឍន៍របស់មនុស្ស។សុខភាពរបស់តម្រងនោមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណើរការប្រចាំថ្ងៃនៃរាងកាយ ។  បើតម្រងនោមមានការបញ្ហានោះវាមិនត្រឹមតែប៉ះពាល់ដល់ប្រព័ន្ធបញ្ជេញចោលនៃរាងកាយប៉ុណ្ណោះទេ។ វា​ក៏​នឹង​ធ្វើ​ឲ្យ​ជាតិពុល និង​សារធាតុ​មិនល្អ​ក្នុង​រាងកាយ​មិនអាច​រំលាយ​ ព្រមទាំងប៉ះពាល់ដល់សុខភាពខ្លាំងទៀតផង រីឯមនុស្សដែលមានតម្រង់នោមល្អ មុនពេលគេងតែងមានទម្លាប់ល្អទាំង៤នេះ បើអ្នកមានមួយនៅក្នុងចំណោមនោះ បញ្ជាក់ថាតម្រង់នោមរបស់អ្នកមិនងាយមានបញ្ហាឡើយ។ ១.មុនពេលគេងមិនទប់នោម តម្រងនោមអាចបញ្ចេញជាតិពុល និងសារធាតុកង្វល់ចេញពីរាងកាយ តាមរយៈការផលិតទឹកនោម។ បើមុនពេលគេងអ្នកទប់នោមឬមិនព្រមយល់ចង់នោមនោះ ដល់កណ្តាលយប់ឬជិតភ្លឺអ្នកឈឺបត់ជើងតូចខ្លាំងតែមិនចង់ភ្ញាក់ ធ្វើបែបនេះយូរៗទៅនឹងបណ្តាលឲ្យតម្រង់នោមរងសម្ពាធយ៉ាងខ្លាំង មានទឹកនោមច្រើនពេកនៅក្នុងខ្លួនមិនអាចបញ្ជេញមកក្រៅបាន បណ្តាលឲ្យសារជាតិទឹកឈប់ហូរ ទឹកនោមនៅក្នុងតម្រង់នោមស្តុបទុកយូរពេក បណ្តាលឲ្យតម្រង់នោមមិនល្អ។ ២.មុនពេលគេងកុំហូបប្រៃពេក អាហារ​ប្រៃ ឬ​ថ្នាំ​ភាគច្រើន​មាន​ឥទ្ធិពល​លើ​តម្រងនោម ការបរិភោគអាហារប្រៃមានតុល្យភាពអាចជួយដល់តម្រង់នោមបាន ប៉ុន្តែបើប្រៃពេកនឹងអាចខូចតម្រង់នោមទៅវិញ។ មុខងារសំខាន់របស់តម្រងនោមគឺគ្រប់គ្រងការរំលាយអាហារប្រភេទរាវ…

Dff
ប្លែកៗ

ហាម​ផ្តាច់​មាន​របស់ ៧ ​នៅ​មុខ​ទ្វារ​ផ្ទះ ព្រោះ​វា​រាំងស្ទះ​មិន​ឲ្យ​មាន​លាភ​សំណាង​ហូរ​ចូល

តាម​ក្បួន​ហុងស៊ុយ​និង​ចាស់​បុរាណ​ដំណាល​ត​គ្នា​មក​ថា ម្ចាស់ផ្ទះ​ទាំង​ឡាយ​មិន​ត្រូវ​មាន​របស់ ៧ នេះ​នៅ​ខាង​មុខ​ទ្វារ​មុខ​ផ្ទះ ឬ​ទ្វារ​បើក​ចូល​ផ្ទះ​នោះ​ទេ ព្រោះ​វា​នាំ​ឲ្យ​ជួប​សំណាង​មិន​ល្អ ហើយ​លាភ​សំណាង​នានា​មិន​អាច​ហូរ​ចូល​មក​ក្នុង​ផ្ទះ។ ៧) ដើម​ឈើ​ធំ មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា មាន​ដាំ​ដើម​ឈើ​ធំ​នៅ​ខាង​មុខ​ទ្វារ​មុខ​ផ្ទះ​មួយ​អាច​ធ្វើ​ជា​ម្លប់ និង​ជួយ​នាំ​ខ្យល់​អាកាស​បរិសុទ្ធ។ យ៉ាងណា​តាម​ក្បួន​ហុងស៊ុយ​គឺ​ដើម​ឈើ​ធំៗ​ទាំង​នោះ ជា​ឧបសគ្គ​រារាំង​ង​ពន្លឺ​ចូល​មក​ខាង​ក្នុង​ផ្ទះ​វិញ​ទេ។ ភាព​ងងឹត​អាប់អួ​នោះ​ហើយ នាំ​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់ មិន​ថា​តែ​ផ្នែក​សុខភាព​និង​អាជីវកម្ម​ឬ​ការងារ​នានា​ទៅ​ដល់​ម្ចាស់​ផ្ទះ។ ប្រសិន​ជា​ជ្រុល​ដាំ​ធំ​ហើយ មិន​ចង់​កាប់​ដើម​ឈើ​នោះ​ចោល អ្នក​អាច​កាត់​តែ​មេឃ​ធាង​វា​ដែល​គិត​ថា​បាំង​ពន្លឺ​មិន​ឲ្យ​ចាំង​មក​ខាង​មុខ​ទ្វារ​បាន​ហើយ។ ៦) ផ្កាស្រពោនក្រៀមស្ងួត មនុស្សមួយចំនួន សកម្មតែពេលយកវាមកដាំដំបូង ដល់តែបានស្អាត នៅស្រស់មួយរយៈពេលខ្លី ដល់តែពេលស្រពោន រីងស្ងួត បែរជាទុកផ្កាអស់នោះចោល នៅខាងមុខមាត់ទ្វារចូលផ្ទះ។ ជាការពិតផ្កាស្រស់ អាចនាំមកនូវលាភជ័យ…

KnongsrokThumnail
PR

បញ្ចប់ការសិក្សាមុខជំនាញខាងកសិកម្ម លោក ណាត សុខណាន ដើរតាមក្តីស្រម៉ៃ រហូតក្លាយជាអ្នកច្នៃម៉ូតដ៏ល្អឯក

ផ្តើមចេញពីនិស្សិតម្នាក់ ដែលបញ្ចប់ការសិក្សាផ្នែកកសិកម្ម លោក ណាត សុខណាន បានរកឃើញខ្លួនឯង បែរជាមានចំណង់ចំណូលចិត្តទៅលើវិស័យច្នៃម៉ូតទៅវិញ ដែលខុសស្រឡះពីចំណេះជំនាញដែលលោកបានសិក្សា។ យ៉ាងណាមិញ ដោយសារតែចិត្តស្រឡាញ់ ទោះបីជាមានការសើចចំអកអំពីអ្នកជុំវិញខ្លួនក្តី ប៉ុន្តែលោក សុខណាន នៅតែជម្នះពាក្យសំដីទាំងនោះ និងដើរតាមក្តីស្រម៉ៃរបស់ខ្លួន រហូតឈានជើងចូលប្រឡូកក្នុងវិស័យជាអ្នកច្នៃម៉ូត និងក្លាយជា Fashion Designer មួយរូបដែលមានប្រជាប្រិយភាព ត្រូវបានទទួលស្គាល់ពីសំណាក់មហាជន ទាំងក្នុង និងក្រៅប្រទេស។ លោក សុខណាន បានយល់ថា វាគឺជាព្រហ្មលិខិត ដែលធ្វើអោយគាត់ចាប់អារម្មណ៍ខ្លាំងលើការច្នៃម៉ូត ជាពិសេសនៅពេលដែលគាត់ចាប់ផ្តើមធ្វើវា គឺកាន់តែមានចិត្តស្រឡាញ់ខ្លាំងទៅលើវិស័យមួយនេះ។ ម្យ៉ាងទៀត គាត់បានចាត់ទុកការច្នៃម៉ូត…

2
PR

អ្នកផលិតភាពយន្តឯករាជ្យ លោក នាង កាវិច យកការតស៊ូមកប្តូររហូតក្លាយជា ផលិតករដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺ

លោក នាង កាវិច គឺជាអ្នកផលិតភាពយន្តឯករាជ្យ ជា Freelancer ជាអ្នកដឹកនាំរឿង និងជាអ្នកនិពន្ធរឿងដ៏លេចធ្លោមួយរូប ដែលបានកសាងកេរ្តិ៍ឈ្មោះ របស់ខ្លួនតាមរយៈស្នាដៃ ដឹកនាំរឿង តែងនិពន្ធ និងផលិតភាពយន្តជាច្រើនបន្តបន្ទាប់ ជាពិសេសភាពយន្តចុងក្រោយរបស់លោក គឺរឿង «ប៊ូឌីញស» ដែលត្រូវបានចាក់បញ្ចាំង ក្នុងឆ្នាំ២០២១ ទទួលបានការកោតសសើរមិនដាច់ពីឆាកអន្តរជាតិ និងមហាជន។  ក្រោយមកទៀតគាត់ក៏ត្រូវ​បានគេ​ជ្រើសរើស ក្នុងនាមជាផលិតករខ្មែរទី១ សម្រាប់​ការប្រកួតប្រជែង ដណ្តើមពានរង្វាន់ នៅក្នុង​មហោស្រពភាពយន្ត ក្រុង​Venice លើកទី ៧៨ នៅ​ប្រទេស​អ៊ីតាលីថែមទៀតផង ដែលវាជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាយើង។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះគាត់ក៏មានក្រុមហ៊ុនផ្ទាល់ខ្លួនមួយ សម្រាប់ផលិតភាពយន្តផងដែរ…

1
PR

ស្ថាបនិករបស់ក្រុមហ៊ុន BOOKMEBUS លោក ជា ឡង់ដា នៅតែរក្សាជំហរពង្រីកសេវាកម្ម ដែលទាក់ទងនឹងការធ្វើដំណើរ

ជាបុគ្គលល្អឯកមួយរូប លោក ជា ឡង់ដា ត្រូវបានគេស្គាល់ថាជា ស្ថាបនិក និងនាយកប្រតិបត្តិការ របស់ក្រុមហ៊ុន BookMeBus ដែលជាវេទិកាធ្វើដំណើរមួយ ជួយអោយអ្នកធ្វើដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិ អាចកក់សំបុត្រឡានក្រុង ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ អាចកក់កាណូតលឿន ទៅកាន់កោះរ៉ុង​ និងកោះផ្សេងៗទៀតនៅក្នុងប្រទេសយើង យ៉ាងងាយស្រួល និងចំណេញពេលវេលា។ ក្នុងនោះក៏មានដូចជាសេវាកម្មកក់ឡានឈ្នួលឯកជន (Private Taxi) ទៅកាន់ ២៥ខេត្តក្រុង និងឆ្ពោះទៅប្រទេសជិតខាង រួមដូចជា៖ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវផងដែរ។ ផ្តើមពីបុគ្គលសាមញ្ញមួយរូប ដែលត្រូវធ្វើដំណើរទៅស្រុកកំណើតក្នុងរដូវបុណ្យទាន លោក…

Dragon 0000177
PR

៦ចំនុចដែលអ្នកមិនគួររំលងពិធីបុណ្យ រដូវរំហើយ ដែលរៀបចំនៅខេត្តកំពង់ឆ្នាំង

តើលោកអ្នកត្រៀមខ្លួនចូលរួមបុណ្យរដូវរំហើយ ដែលរៀបចំនៅលើទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែធ្នូ ហើយឬនៅ? ខាងក្រោមនេះគឺជាចំនុចទាំង៦ ដែលអ្នកមិនគួររំលងពិធីបុណ្យដ៏អស្ចារ្យមួយនេះ៖ ១ លក្ខណ:ពិសេសនៃទីតាំងបុណ្យរដូវរំហើយ បុណ្យរដូវរំហើយ ត្រូវបានរៀបចំតុបតែងតាមបែបស្រុកស្រែដោយផ្សារភ្ជាប់សិល្បៈខ្មែរជាមួយធម្មជាតិ​ រំលេចចេញនូវកន្លែងថតរូបជាច្រើនកន្លែងគួរអោយចាប់អារម្មណ៍។ ២ កម្មវិធីបង្ហើរខ្លែងខ្មែរដ៏អស្ចារ្យ សកម្មភាពដ៏ធំអស្ចារ្យទាក់ទងនឹងប្រពៃណីខ្មែរ ខ្លែងឯកធំ១ មានទំហំដល់ទៅ៣ម៉ែត្រ ដោយមានការរចនានិ ងគូសគំនូរលើដ៏ស្រស់ស្អាត ហើយសម្រាប់ខ្លែងកិត្តិយស ជាប្រភេទខ្លែងឯកខ្មែរទំហំ២ម៉ែត្រ សរុបចំនួន២០, ខ្លែងមហាជន ជាប្រភេទខ្លែងខ្មែរចម្រុះមានទំហំចាប់ពី១.២ម៉ែត្រ ទៅ១.៥ម៉ែត្រ ចំនួន៨០, រួមជាមួយខ្លែងតូចចម្រុះចំនួន ១០០ទៀត សម្រាប់គូសគំនូរកម្សាន្ត ហើយក៏មានខ្លែងផ្សេងៗទៀតដែលបេក្ខជននឹងយកមកប្រកួតផងដែរ…