តាមការទស្សន៍ទាយរបស់ហោរាសាស្រ្ត សម្រាប់ម្ចាស់ឆ្នាំទាំង ៣ នៅចុងសប្តាហ៍នេះ ពោលថ្ងៃទី ១៧ និង ១៨ ធ្នូ នោះនឹងឈានចូលដល់ពេលវេលាត្រូវប្រទះលាភធំ ទ្រព្យសម្បត្តិហូរចូលផ្ទួន អាចឲ្យអ្នកចាយមិនអស់៖
អ្នកកើតឆ្នាំខាល – ខ្លា

ម្ចាស់ឆ្នាំខាល រមែងមានចិត្តមុតស្រួច រឹងមាំ មិនងាយឲ្យនរណាមកមាក់ងាយបានស្រួលៗឡើយ។ មនុស្សនេះ ចូលចិត្តប្រដៅណែនាំអ្នកដទៃ ហើយមានច្បាប់ទម្លាប់ខ្ពស់ណាស់ក្នុងការរស់នៅ។
កន្លងទៅនេះ អ្នកកើតឆ្នាំខាល ហាក់ជួបបញ្ហាច្រើន ទាំងក្នុងអាជីពការងារ និងការរកស៊ី ពោលមានការខាតបង់ ប្រៀបនឹងដើរថយក្រោយទៅហើយ តែយ៉ាងណា ដោយសារការខិតខំ ការនៅតែបន្តឆន្ទៈខ្ពស់ក្នុងជីវិត ឥឡូវបូកផ្សំសំណាងផង ពេលវេលាស្រង់យកលាភ គឺចូលមកដល់ហើយ។
ចុងសសប្តាហ៍នេះតទៅ គឺ ជាពេលវេលាកើបមាស កើបប្រាក់ សម្រាប់ម្ចាស់ឆ្នាំខាល លុយចាយមិនអស់ ហើយបើមនុស្សនេះចេះសន្សំផង ក៏នឹងសល់លុយច្រើនក្នុងកំឡុងពេលខាងមុខ។ ជាងនេះគេក៏នឹងទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួនថែមទៀតផង។
អ្នកកើតឆ្នាំមមី – សេះ

ម្ចាស់ឆ្នាំមមី ជាមនុស្សដែលមានបញ្ញាខ្ពស់ មនុស្សមានភាពស្ងប់ស្ងាត់ ហើយដោះស្រាយអ្វីដោយសន្តិវិធី។ ផ្តើមពីចុងសប្តាហ៍នេះ នៃខែធ្នូ សម្រាប់អ្នកកើតឆ្នាំមមី ក៏ជាពេលវេលាល្អ អាចនាំឲ្យពួកគេឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតផងដែរ ហើយបើបញ្ហាសេសសល់ពីសប្តាហ៍ចាស់ មកដល់សប្តាហ៍ថ្មី ពួកគេនឹងអាចដោះស្រាយបាន។
ជារួមចំណូលនឹងផ្ទុះខ្លាំង ជាពិសេសនៅកំឡុងល្បាក់ថ្ងៃចូលវស្សាខាងមុខ ហើយនាំឲ្យជីវិតពួកគេមានភាពធូរស្រាល មិនតានតឹងដូចមុនឡើយ។
អ្នកកើតឆ្នាំជូត – កណ្តុរ

ជាមនុស្សដែលតែងតែប្រកាន់ខ្ជាប់ការគិតបែបសុទិដ្ឋិនិយម និងមានភាពជឿជាក់ក្នុងជីវិត។ បើទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ពួកគេតែងតែមានភាពក្លាហានជានិច្ច ក្នុងការបោះជំហានទៅមុខ។
អ្នកកើតឆ្នាំជូត តាមហោរាសាស្រ្តទាយមកថា នៅចុងសប្តាហ៍ ១៧/១៨ ធ្នូនេះតទៅ មនុស្សនេះ នឹងជោគជ័យខ្លាំង បើជាមន្រ្តី នោះនឹងអាចឡើងឋានៈថែមទៀត។ បើមានអាជីពអ្វីមួយក្នុងដៃ នោះក៏នឹងឃើញផ្លែផ្កាធំ រីឯស្នេហាក៏នឹងរីករាយ ពោរពេញដោយក្តីសុខយ៉ាងពេញលេញផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

