ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

គន្លឹះងាយៗដើម្បីអនុវត្តតាម
សម្រង់

គន្លឹះងាយៗដើម្បីអនុវត្តតាម ក្នុងការថែទាំភ្នែកអោយមានសុខភាពល្អ

ការថែរក្សាភ្នែកគឺចាំបាច់ណាស់ ព្រោះសុខភាពភ្នែកល្អមានសារៈសំខាន់សម្រាប់ការងារប្រចាំថ្ងៃ ដូចជាការបើកបរ ការអាន និងការប្រើប្រាស់កុំព្យូទ័រជាដើម។ ជាអកុសល មនុស្សជាច្រើនមើលរំលងសារៈសំខាន់នៃការថែរក្សាភ្នែក រហូតដល់ពេលខ្លះឈានដល់ភ្នែកមានបញ្ហាថែមទៀតផង។ ដូច្នេះបើចង់ថែទាំភ្នែកអោយមានសុខភាពល្អ អ្នកអាចអនុវត្តគន្លឹះសាមញ្ញមួយចំនួនខាងក្រោមនេះបាន! ១.ការពិនិត្យភ្នែកជាទៀងទាត់ រឿងដែលសំខាន់បំផុតមួយនៃការថែទាំភ្នែក គឺការពិនិត្យភ្នែកជាប្រចាំ។ គ្រូពេទ្យជំនាញបានណែនាំថា អ្នកត្រូវធ្វើការពិនិត្យភ្នែកយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ កាលណាអ្នកចាប់ផ្តើមពិនិត្យភ្នែកប្រចាំឆ្នាំនោះ ឱកាសនៃការរកឃើញជំងឺភ្នែកកាន់តែឆាប់កាន់តែល្អ។ ម្យ៉ាងទៀត ការពិនិត្យភ្នែកមិនមែនសម្រាប់តែមនុស្សចាស់នោះទេ សូម្បីតែមនុស្សវ័យក្មេងក៏អាចទទួលបានអត្ថប្រយោជន៍ពីការពិនិត្យភ្នែកប្រចាំផងដែរ។ ២.អាហារូបត្ថម្ភត្រឹមត្រូវសម្រាប់សុខភាពភ្នែក ការទទួលបានអាហាររូបត្ថម្ភត្រឹមត្រូវក៏ចាំបាច់សម្រាប់សុខភាពភ្នែកដែរ។ ដោយអាហារមួយចំនួនជួយដល់សុខភាពភ្នែក ខណៈពេលដែលអាហារផ្សេងទៀតអាចបំផ្លាញភ្នែករបស់អ្នកបាន។ ក្នុងនោះមានសារធាតុចិញ្ចឹមមួយចំនួនត្រូវបានបង្ហាញថាអាចជួយសុខភាពភ្នែក ដែលរួមមានដូចជា៖ – Carotenoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារការខូចខាតដល់ភ្នែកពីសារធាតុគីមី និងជាតិពុលដែលបង្កពីគ្រោះថ្នាក់ផ្សេងៗ។ –…

Trtr
ប្លែកៗ

ឆ្នាំ​ ៣ កើត​មក​ខ្សត់​ទ្រព្យ តែ​មាន​ទឹកចិត្ត​គាប់​ប្រសើរ គង់​ដើរ​ជួប​មនុស្ស​ល្អ ជ្រោមជ្រែង​ឆ្វេង​ស្តាំ

មិន​បាន​កើត​មក​ក្នុង​ទ្រនំ​គ្រួសារ​អ្នក​មាន​បាន ឬ​មាន​ទ្រព្យ​ហូរហៀរ​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ក្នុង​អត្ថបទ​នេះ រមែង​ចាប់កំណើត​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ការ​ខ្វះខាត តែ​ពោរពេញ​ដោយ​ទឹកចិត្ត​ល្អ​ធំធេង គ្មាន​អ្វី​កាត់​ថ្លៃ។ ផល​នៃ​អំពើ​ល្អ ទង្វើ​ដែល​បាន​សាង​ជួយ​អ្នក​ខ្សត់ ជួយ​អ្នក​លំបាក ក៏​នាំ​ឲ្យ​ជីវិត​ម្ចាស់​ឆ្នាំ​ទាំង ៣ គង់​ដើរ​ប្រទះ​ប៉ះ​មនុស្ស​ល្អ ជួយ​ជ្រោមជ្រែង​ឆ្វេង​ស្តាំ​ទៅ​ថ្ងៃ​មុខ៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ បើ​ទោះ​បី​កើត​មក​ខ្សត់ អត់​ទ្រព្យ​ជា​ដុំកំភួន​ដូច​កូន​ដទៃ តែ​មិន​ថា​ជា​ប្រុស ឬ​ស្រី​កើត​ឆ្នាំ​ឆ្លូវ រមែង​តាម​មាន​ក្តី​សុបិន ហ៊ាន​ក្រោក​ឈរ ជាមួយ​មហិច្ឆតា​ធំ​ជា​ច្រើន​ក្នុង​ជីវិត។ ពួក​គេ​មិន​ខ្លាច​ការ​លំបាក មិន​ខ្លាច​ឧបសគ្គ​នៅ​ចំពោះ​មុខ​ឡើយ។ ទៅ​មើល​ទឹកចិត្ត ក៏​ពោរពេញ​ដោយ​ភាព​ស្មោះត្រង់ តែង​ឧស្សាហ៍​ព្យាយាម មាន​ទំនួល​ខុស​ត្រូវ…

Fddfer
ប្លែកៗ

សៅរ៍-អាទិត្យនេះ តើអ្នកនឹងជួបរឿងអ្វី តោះជ្រើសរើសស្លឹកឈើមួយ ដើម្បីមើលចម្លើយ

ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ​មាន​ការ​ផ្លាស់ប្តូរ​លឿន​ខ្លាំង​ណាស់ ខ្លះ​ក៏​ពី​ចំណុច​ទាប​ទៅ​ខ្ពស់ ខ្លះ​ក៏​ពី​ខ្ពស់​មក​ទាប ដែល​វា​មិន​ស្ថិតស្ថេរ​ឡើយ។ យ៉ាង​ណា​នៅ​ចុងសបា្តហ៍នេះ ២៤/២៥ ធ្នូ ចំចូលបុណ្យណូអែល យើង​សូម​ធ្វើ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត តាម​រយៈ​ការ​ជ្រើសរើស​ស្លឹកឈើមួយ ដើម្បី​ទស្សន៍ទាយ​ថា អ្នក​អាច​នឹង​ជួប​រឿង​អ្វី​នៅ​ពេល​ខាង​មុខ? ស្លឹកឈើទី ១ នឹង​មាន​រឿងរ៉ាវ​ណា​មួយ​កើត​ឡើង​នៅ​ពេល​ខាង​មុខ ដែល​ទាមទារ​ឲ្យ​អ្នក​មាន​ការ​អត់ធ្មត់ ហើយ​សូម​រក្សា​ភាព​ស្ងៀមស្ងាត់ និង​កុំ​អស់​សង្ឃឹម​ឲ្យ​សោះ អ្នក​នឹង​អាច​ដោះស្រាយ​វា​បាន។ បន្ទាប់ពីឧបសគ្គខាងមុខឆ្លងផុត នោះក៏ដូចមានទេវតាប្រោសសងមកវិញ នូវភាពរីករាយមកក្នុងជីវិត ពោលក្រោយភ្លៀងមេឃស្រឡះ ទាំងទ្រព្យមាសទ្រព្យប្រាក់ ក៏កំណត់ហូរចូលមកវិញ។ ត្រូវចាំថា សារនេះ មិនមែនជាការខាត់បងធំអ្វីឡើយ ពោលគ្រាន់ជាកម្ទេចគ្រោះប៉ុណ្ណោះឯង។ ស្លឹកឈើទី ២ ការ​ជួបជុំ​ជាមួយ​មនុស្ស​ពី​អតីតកាល​កំពុង​រង់ចាំ​អ្នក…

វិធីសាស្រ្ត_ដែលអ្នកគួរតែអនុវត្ត
សម្រង់

វិធីសាស្រ្ត ដែលអ្នកគួរតែអនុវត្ត ប្រសិនបើអ្នកមានគម្រោងចង់មានកូន

ស្ត្រីដែលប្រាថ្នាចង់មានកូនគួរតែយកចិត្តទុកដាក់ខ្លាំងលើការញ៉ាំអាហារប្រចាំថ្ងៃរបស់ពួកគេ។ ផ្អែកលើការស្រាវជ្រាវក្នុងឆ្នាំ 2020 បង្ហាញថា វីតាមីន និងសារធាតុចិញ្ចឹមត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលវិជ្ជមានទៅលើការមានកូន ដូចជាអាស៊ីតហ្វូលិក វីតាមីន B12 អាស៊ីតខ្លាញ់អូមេហ្គា 3 ឬ DHA ជាដើម។ ម្យ៉ាងវិញទៀត ពួកគេអាចអនុវត្តជម្រើសអាហារដ៏ល្អបំផុតដូចខាងក្រោមនេះ៖ ១.ជ្រើសរើសអាហារដែលមានជាតិសរសៃខ្ពស់ (ដូចជានំបុ័ងគ្រាប់ធញ្ញជាតិ អង្ករសំរូប និងប៉ាស្តា) ២.ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន ជាពិសេសសណ្តែក ៣.ជៀសវាងអាហារដែលមានជាតិខ្លាញ់អាក្រក់ ដូចជាអាហារចៀន ឬនំ ៤.ញ៉ាំខ្លាញ់ល្អបន្ថែមទៀតដូចជាផ្លែបឺរ គ្រាប់ធញ្ញជាតិ ឬត្រីខ្លាញ់ ៥.ជៀសវាងអាហារ និងភេសជ្ជៈមានជាតិស្ករ បង្អែម…

អត្ថប្រយោជន៍នៃទម្លាប់ហាត់
សុខភាព

អត្ថប្រយោជន៍នៃទម្លាប់ហាត់ប្រាណពេលព្រឹកប្រចាំថ្ងៃ

ការចំណាយពេលធ្វើលំហាត់ប្រាណពេលព្រឹក ជារៀងរាល់ថ្ងៃគឺជារឿងសំខាន់មួយដែលមិនត្រូវមើលរំលងនោះឡើយ។ ដោយវាផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងសុខភាពផ្លូវចិត្ត និងរាងកាយ រួមទាំងទម្លាប់ល្អ សន្សំពេលវេលា និងជួយអោយស្រស់ស្រាយពេញមួយថ្ងៃ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗទាំង៤ ដែលបានមកពីការធ្វើលំហាត់ប្រាណប្រចាំថ្ងៃពេលព្រឹក៖ ១.មិនមានការរំខានទេ ហាត់ប្រាណពេលព្រឹកព្រលឹមម៉ោង 4 ទៅ 6 ព្រឹក ទោះបីយូរ ឬ តិចក៏ដោយ នឹងមិនមានការរំខានដូចពេលល្ងាច និងពេលយប់នោះទេ។ ហាត់ប្រាណនៅពេលព្រឹក ទោះបីអ្នកចូលចិត្ត ធ្វើនៅទីសាធារណៈ ឬ សួនច្បារក៏ដោយ មិនសូវមានមនុស្សច្រើននោះទេ ដែលអាចជួយឱ្យអ្នកផ្តោតអារម្មណ៍លើការហាត់ប្រាណបានច្រើន។ អ្នកអាចជ្រើសរើសការជិះកង់ ការដើរ ការរត់ ឬសកម្មភាពផ្សេងទៀតដែលសាកសមសម្រាប់អ្នកក្នុងការហាត់។…

ដថេរ
ប្លែកៗ

សៅរ៍-អាទិត្យស្អែកនេះ កាក់​មាស​ធ្លាក់​ចូល​ហោប៉ៅ លុយ​ដែល​ហូរ​ចេញ​នឹង​ត្រលប់​មក​វិញ ​អ្នក​កើត​ឆ្នាំ​ទាំង ៣

នៅរយៈពេលនៃចុងសប្តាហ៍ខាងមុខនេះ ចំថ្ងៃទី ២៤/២៥ ធ្នូ អ្នក​កើត​ឆ្នាំ​ទាំង ៣ នេះ នឹង​ជួប​សំណាង ហើយ​មាន​ជោគជតា​រាសី​ឡើង​ខ្ពស់​សម្រាប់​ជីវិត​របស់​ពួក​គេ៖ អ្នក​កើត​ឆ្នាំ​ច (ឆ្កែ) ពួក​គេ​ជា​មនុស្ស​ដែល​សុភាព​រាបសា ហើយ​រមែង​មាន​ការ​ឧស្សាហ៍​ព្យាយាម​ក្នុង​ជីវិត តែ​យ៉ាង​ណា​រាល់​បញ្ហា​ដែល​ពួក​គេ​ជួប​រមែង​ត្រូវ​បាន​ជួយ​ពី​អ្នក​ដទៃ។ នៅ​ក្នុង​ពេលវេលា ២ ​ថ្ងៃ​បន្ទាប់​នេះ សម្រាប់​អ្នក​កើត​ឆ្នាំ​ច គឺ​ដល់​ពេល​ទទួល​យក​លាភ​ជ័យ​ក្នុង​វិស័យ​ការងារ និង​ជំនួញ​របស់​ពួក​គេ​ហើយ។ កំឡុង​ពេល​ខាង​មុខ ទ្រព្យ​ដែល​ធ្លាប់​ហូរ​ចេញ​ទៅ​នឹង​រួម​ចូល​ត្រលប់​មក​វិញ ហើយ​មក​បំពេញ​កន្លែង​ដែល​បាត់បង់ ឲ្យ​ពេញ​ដូច​ដើម ឬ​ហៀរ​ច្រើន​ជាង​មុន​ទៅ​ទៀត។ អ្នក​កើត​ឆ្នាំ​មមី (សេះ) ជា​មនុស្ស​ដែល​មាន​ភាព​រហ័សរហួន វាងវៃ​ជាង​មនុស្ស​ទូទៅ​ដទៃ​ទៀត ដូច្នេះ​ហើយ​ពួក​គេ​ងាយ​នឹង​មាន​ការ​ឈាន​មុខ​គេ​ក្នុង​ការ​ចាប់ផ្តើម​ទាំង​ក្នុង​អាជីព​ការងារ​និង​ជំនួញ។ ប៉ុន្តែ​មួយ​រយៈ​មុន​ពួក​គេ​មិន​សូវ​មាន​សំណាង​ទាល់​តែ​សោះ ដ្បិត​បើ​ជា​មនុស្ស​ដែល​ខិតខំ​ធ្វើ​ការងារ​យ៉ាង​មមាញឹក​ហើយ​ក៏​ដោយ។…

Tdfer
ប្លែកៗ

ជ្រើសរើស​របស់​នាំ​សំណាង​មួយ តើ​សប្តាហ៍​ថ្មី​ខាង​មុខ រឿង​ល្អ​អ្វី​កំពុង​រង់ចាំ​អ្នក?

តាម​ការ​សម្រេចចិត្ត​របស់​អ្នក​ខ្លួន​ឯង​ផ្ទាល់ តើ​ក្នុងចំណោមរបស់នាំសំណាងទាំង ៤ មួយ​ណាដែល​អ្នក​ពេញ​ចិត្តនឹងជ្រើសយកបំផុត? ការ​ជ្រើសរើស​មួយ​របស់​អ្នក អាច​ឲ្យ​យើង​បង្ហាញ​នូវ​អំណោយ​អ្វី​ដែល​កំពុង​ត្រៀម​រង់ចាំ​អ្នក​នៅសប្តាហ៍ថ្មី ក៏ដូចជាសប្តាហ៍ចុងក្រោយនៃខែធ្នូ ២៦-០១ មករា ២០២៣៖ របស់សំណាងទី ១ នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។ របស់សំណាងទី ២ សប្បាយ​រីករាយ​ជា​បណ្តើរៗ​ទៅ ក្តីស្រមៃ​មួយ​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ។ ភាព​ជោគជ័យ​នឹង​ដើរ​អម​ជាមួយ​គ្នា ហើយ​ចូរ​ប្រើប្រាស់​ឱកាស​ដែល​អ្នក​មាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​បាន។ បើ​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​តាម​រយៈ​ការ​ឡើង​តំណែង​ទៀត​ផង។ របស់សំណាងទី ៣…

Anh Phat Dep Trong Phat Giao_041109823
ប្លែកៗ

ការងារ​រកស៊ី​ម្ចាស់​ឆ្នាំ ៤ ​នឹង​រីក​ផ្លែផ្កា ធ្លាក់​ដុល្លារ​ចូល​ពេញ​ហោប៉ៅ នៅ ២ ឆ្នាំ បន្ទាប់

បើ​តាម​ហោរាសាស្ត្រ​បាន​គន់គូរ​ឃើញ​ថា នៅ​រយៈ​ពេល ២ ឆ្នាំ​ត​ទៅ​មុខ អ្នក​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម នឹង​អាច​សម្រេច​ការងារ របរ​រកស៊ី​កើត​ជា​ផ្លែផ្កា​ជោគជ័យ​ធំ ផ្តុំ​សុទ្ធ​តែ​ដុល្លារ​ធ្លាក់​ចូល​ពេញ​ហោប៉ៅ។ តោះ​ទៅ​មើល​ខាង​ក្រោម តើ​មាន​ឆ្នាំ​របស់​បងប្អូន​យើង​ដែរ​ឬ​ទេ? អ្នក​កើត​ឆ្នាំ​ច – ឆ្កែ ល្អ​គ្រប់​វិស័យ ​មិន​ថា​ការងារ​ក្តី របរ​រកស៊ី​ក្តី បើ​ប៉ះ​មនុស្ស​មាន​សមត្ថភាព​ខ្ពស់​ផង នោះ​ប្រាកដ​ជា​ទទួល​បាន​ផ្លែផ្កា​ធំ​មិន​ខាន។ អ្វីៗ​នឹង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ហើយ​មាន​ច្រក​មាន​ឱកាស​ច្រើន​ក្នុង​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ សម្រាប់​ជីវិត​ម្ចាស់​ឆ្នាំ​ច។ នៅ ២ ឆ្នាំ​ខាង​មុខ សញ្ញា​រាសីចក្រ​ម្ចាស់​ឆ្នាំ​ច នឹង​ឈាន​ដល់​ចំណុច​កំពូល ដោយ​ល្អ​ទាំង​ទ្រព្យ ល្អ​ទាំង​គូគាប់​ភ្ជាប់​និស្ស័យ​ក៏​បាន​ជួប​មនុស្ស​ល្អ​ដូច​គ្នា មក​បញ្ឆេះ​ភ្លើង​ស្នេហ៍​ថែម​ទៀត។ បន្ថែម​គុណភាព​នៃ​បុណ្យ…

គ្រោះថ្នាក់ណាស់!_ពេលកុមារគ្រុនក្តៅ
សម្រង់

គ្រោះថ្នាក់ណាស់! ពេលកុមារគ្រុនក្តៅ ហាមប្រើវិធី ៣យ៉ាង នេះ ដើម្បីព្យាបាល

គ្រុនក្តៅតែងតែកើតមានចំពោះក្មេងតូចៗគ្រប់រូប ហើយសីតុណ្ហភាពអាចឡើងដល់ ៣៨អង្សាសេ ឬខ្ពស់ជាងនេះ។ នៅពេលដែលកុមារមានគ្រុនក្តៅ ឪពុកម្តាយតែងតែចង់ឱ្យសីតុណ្ហភាពចុះត្រជាក់យ៉ាងឆាប់រហ័ស ព្រោះខ្លាចកូនប្រកាច់ ឬ ខូចខួរក្បាលជាដើម។ តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកូនមានគ្រុនក្តៅ ឪពុកម្តាយខ្លះអាចប្រើវិធីខុសមកព្យាបាលកូន ដោយកំហុសទាំងនោះមានដូចជា៖ ១.ជូតកុមារដោយទឹកត្រជាក់ ឬ ទឹកកក វេជ្ជបណ្ឌិតផ្នែកជំងឺកុមារបាននិយាយថា ការជូតរាងកាយរបស់កុមារដោយទឹកត្រជាក់ ឬ ទឹកកក ដើម្បីឱ្យសីតុណ្ហភាពកូនត្រជាក់លឿន គឺមានគ្រោះថ្នាក់ណាស់ ព្រោះវាអាចបណ្តាលឱ្យប្រកាច់បាន។ សីតុណ្ហភាពរាងកាយអាចឡើងដល់ 39 អង្សាសេ។ ដូចនេះជំនួសមកវិញ ឪពុកម្តាយអាចប្រើទឹកក្តៅប្រហែល 30 អង្សាសេ (ត្រូវតែទាបជាងសីតុណ្ហភាពរាងកាយរបស់កុមារ) មកជូតលើរាងកាយរបស់កុមារ…

New Copy
ប្លែកៗ

ឆ្នាំទាំង ៣ ក្ដាប់លាភសំណាងក្នុងដៃ រយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០២៣

ឆ្នាំ ​២០២៣ គឺជា​ពេលវេលា​នៃ​ភាព​ចម្រុងចម្រើន បរិបូរណ៍ និង​បើកចំហរ​ផ្លូវទៅរកលុយធំសម្រាប់អ្នកឆ្នាំទាំង ៣ ​ខាងក្រោម​នេះ​។ ១. ឆ្នាំច រាសីអ្នកកើតឆ្នាំច ២០២៣ រាសីល្អណាស់ ពិសេសគឺរឿងលាភសំណាង បើទោះជាជួបការលំបាក និងឧបសគ្គច្រើនយ៉ាងណា ក៏នៅតែប្រឈមមុខនឹងពួកគេដោយស្នាមញញឹមមិនបោះបង់។ . ឆ្នាំទន្សាយ ២០២៣ អ្នកដែលកើតក្នុងឆ្នាំឆ្កែ មានឱកាសផ្លាស់ប្តូរលាភសំណាង មិនត្រឹមតែទទួលបានផលចំណេញច្រើនប៉ុណ្ណោះទេ ថែមទាំងទទួលបានផលផ្លែផ្អែមពីការខំប្រឹងប្រែងពីមុនមកទៀតផង។ លើសពីនេះ អ្វីៗដំណើរការទៅដោយរលូនក្នុងការងារ អាចនិយាយបានថាជាឆ្នាំមហាសំណាង មិនត្រឹមតែជោគជ័យប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតម្លៃខ្លួនឯងទៀតផង។ ២. ឆ្នាំជ្រូក ​អ្នក​កើត​ឆ្នាំ​ជ្រូក ឆ្លាត…

ផលប៉ះពាល់ទាំង៥
សុខភាព

ផលប៉ះពាល់ ៥យ៉ាង ដែលបណ្តាលមកពីការប្រើប្រាស់ដបទឹកប្លាស្ទិក

ដបប្លាស្ទិកមានផ្ទុកសារធាតុគីមី និងបាក់តេរីជាច្រើនដែលអ្នកមិនដឹង ហើយវាមិនត្រឹមតែប៉ះពាល់ដល់គុណភាពបរិស្ថានប៉ុណ្ណោះទេ វាក៏ប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។ ខាងក្រោមនេះជាផលប៉ះពាល់មិនល្អ៥យ៉ាងដែលបង្កឡើងដោយការប្រើដបទឹកផ្លាស្ទិច៖ ១.ផលប៉ះពាល់លើប្រព័ន្ធភាពស៊ាំរបស់មនុស្ស បើអាចធ្វើបាន អ្នកមិនគួរទុកទឹកផឹកក្នុងដបប្លាស្ទិកទេ ព្រោះសារធាតុគីមីក្នុងផ្លាស្ទិចអាចឆ្លងដល់រាងកាយ ក៏ដូចជាសារប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក។ នៅពេលដែលប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ នោះវាជាឱកាសសម្រាប់មេរោគ និងជំងឺចូលទៅក្នុងខ្លួនរបស់អ្នក។ ២.នាំឱ្យកើតមហារីកថ្លើម និងបន្ថយចំនួនមេជីវិតឈ្មោល សារធាតុគីមីមួយឈ្មោះថា Phthalates ដែលមាននៅក្នុងដបទឹកប្លាស្ទិក អាចបង្កបញ្ហាដ៏ធំដល់សុខភាពមនុស្សបាន ដូចជាបង្កអោយមានមហារីកថ្លើម និងការថយចុះចំនួនមេជីវិតឈ្មោលជាដើម។ ដូច្នេះ អ្នកគួរតែមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសកាត់បន្ថយ ឬឈប់ប្រើដបទឹកផ្លាស្ទិចឱ្យបានឆាប់កាន់តែល្អ។ ៣.បង្កើត BPA ទន្ទឹមនឹងនេះ សារធាតុគីមីដូចជា Biphenyl A អាចបង្កឱ្យមានបញ្ហាគ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់អ្នកដូចជា…

ចង់ដឹងថាគេចាប់អារម្មណ៍
ទស្សន៍ទាយ

ចង់ដឹងថាគេចាប់អារម្មណ៍អ្នកដោយសារអ្វី សូមជ្រើសរើសរូបគំនូរ១

ជាធម្មតា តែងតែមានមនុស្សចូលចិត្ត ឬ គិតថាអ្នកទាក់ទាញ តែប្រហែលអ្នកមិនដឹងច្បាស់នោះទេថា ចរិតបែបណារបស់អ្នក ដែលអាចធ្វើអោយពួកគេស្រឡាញ់ ឬ ចូលចិត្តអ្នកបែបនេះ! តោះ បើចង់ដឹង មកលេងហ្គេមចិត្តសាស្រ្តខាងក្រោមទាំងអស់គ្នា ដោយគ្រាន់តែជ្រើសរើសរូបគំនូរ១ វានឹងប្រាប់ចម្លើយទៅកាន់អ្នក! ១.ចម្លើយ A បុគ្គលិកលក្ខណៈដែលគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតរបស់អ្នក គឺតែងតែមិនសូវខ្វល់ខ្វាយ និងមិនគិតច្រើនពេកនោះទេ។ អ្នកចូលចិត្តនិយាយត្រង់ និងមិនចេះលាក់លៀម។ សរុបមក ចំណុចទាំងនេះ ធ្វើឱ្យអ្នកមើលទៅមិនស្មុគ្រស្មាញ និងជាមនុស្សដែលគិតងាយ ធ្វើងាយ! ២.ចម្លើយ B បុគ្គលិកលក្ខណៈដែលគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតរបស់អ្នក គឺការគិតវិជ្ជមាន…