
ហត់ច្រើនហើយ ពេលសោយសុខក៏ចូលមកដល់ ៣ ខែបន្ទាប់ ម្ចាស់ឆ្នាំ ៣ ចាំលាតដៃត្រងសំណាង
ឆ្លង់កាត់រយៈពេលជិតមួយឆ្នាំមកនេះ ជឿថាបងប្អូនយើងបានជួបរឿងរ៉ាវលំបាកច្រើនហើយ ការហត់នឿយក៏មានឥតឈប់ រកតែពេលវេលាសម្រាកគ្មាន។ ជួនខ្លះខំហើយ មិនមានទៀត ខំហើយមិនបានផលមកវិញទៀត ដែលវានាំឲ្យបាក់កម្លាំងចិត្តម្តងម្កាលដែរ។ បើតាមហោរាសាស្រ្តនៅរយៈពេល ៣ ខែបន្ទាប់ ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម ចាំតែមើលចុះ នឹងត្រងបានលាភសំណាងជាច្រនក្នុងជីវិត ពោលគឺដល់ពេលវេលាសោយសុខ៖ អ្នកកើតឆ្នាំខាល – ខ្លា មនុស្សកើតឆ្នាំខាល នឹងទទួលបានលាភនឹកស្មានមិនដល់ ផែនការណ៍ទាំងឡាយ ងាយនឹងសម្រេចក្លាយជាផ្លែផ្កា អាចមានលុយចូលហោប៉ៅ ចាប់ពីពេលនេះតទៅ រហូតដល់ ៩០ ថ្ងៃបន្ទាប់។ បុគ្គលនេះ ពូកែខាងបង្កើតអំណាច ពូកែខាងរក្សាទ្រព្យ…











