ឆ្លង់កាត់រយៈពេលជិតមួយឆ្នាំមកនេះ ជឿថាបងប្អូនយើងបានជួបរឿងរ៉ាវលំបាកច្រើនហើយ ការហត់នឿយក៏មានឥតឈប់ រកតែពេលវេលាសម្រាកគ្មាន។ ជួនខ្លះខំហើយ មិនមានទៀត ខំហើយមិនបានផលមកវិញទៀត ដែលវានាំឲ្យបាក់កម្លាំងចិត្តម្តងម្កាលដែរ។ បើតាមហោរាសាស្រ្តនៅរយៈពេល ៣ ខែបន្ទាប់ ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម ចាំតែមើលចុះ នឹងត្រងបានលាភសំណាងជាច្រនក្នុងជីវិត ពោលគឺដល់ពេលវេលាសោយសុខ៖
អ្នកកើតឆ្នាំខាល – ខ្លា

មនុស្សកើតឆ្នាំខាល នឹងទទួលបានលាភនឹកស្មានមិនដល់ ផែនការណ៍ទាំងឡាយ ងាយនឹងសម្រេចក្លាយជាផ្លែផ្កា អាចមានលុយចូលហោប៉ៅ ចាប់ពីពេលនេះតទៅ រហូតដល់ ៩០ ថ្ងៃបន្ទាប់។ បុគ្គលនេះ ពូកែខាងបង្កើតអំណាច ពូកែខាងរក្សាទ្រព្យ ហើយបើឱកាសចូលមកដល់ផង គេរមែងចាប់មិនឲ្យរបូតឡើយ។
នៅចន្លោះ ៣ ខែខាងមុខ ពួកគេមានឱកាសផ្លាស់ប្ដូរជីវិត ជួបតែភាពវិជ្ជមាន សំណាងទាំងស្នេហា ទាំងអាជីពការងារ ការរកស៊ីផ្សេងៗ។ គ្រោះធំប៉ុណ្ណា បំណុលទាំងអំបាលម៉ាន ក៏នឹងឆ្លងផុត ហើយគោះទ្វារត្រលប់មកវិញ តែលាភសំណាងជុំទិស។ លែងបារម្ភហើយពាក្យថា “ក្រ” ព្រោះម្ចាស់ឆ្នាំខាល ចាប់បានឱកាសធំ អាចសម្រេចឲ្យក្លាយជាអ្នកមាននៅពេលឆាប់ៗខាងមុខ។
អ្នកកើតឆ្នាំមមែ – ពពែ

ពីថ្ងៃនេះ តទៅ ៩០ ថ្ងៃខាងមុខ ម្ចាស់ឆ្នាំមមែ នឹងទទួលបានពរជ័យពីទេវតាទ្រព្យ អាចមានឱកាសជួបស្ថានសួគ៌សំណាង ចារឲ្យបានតែមាសតែប្រាក់ ហើយគ្មានឧបសគ្គអ្វីមករារាំងពួកគេបានឡើយ។
សូមអរគុណចំពោះការគាំទ្រ ពីទេវតាទ្រព្យជាពិសេស កំណត់ឲ្យបុគ្គលកើតឆ្នាំមមែ មានគេតាមជួយ តាមថែរក្សា ដំណើរការគ្រប់កិច្ចការងារទៅមុខដោយរលូន។ ការលំបាក បំណុលទាំងឡាយ នឹងត្រូវបានដោះស្រាយ មុនដំណាច់ខែតុលា។
អ្នកកើតឆ្នាំវក – ស្វា

ចាប់ពីថ្ងៃទី ២២ ធ្នូ ដល់ ២២ មិនា អ្នកកើតឆ្នាំវក មានឱកាសអាចផ្លាស់ប្តូរគ្រប់យ៉ាង ដូចគេបត់ ១៨០ ដឺក្រេ ទាំងរឿងការងារ រឿងលុយកាក់ ស្នេហា។ ទោះជាមានការលំបាកនាពេលកន្លងមក តែអ្នកបានហែលកាត់វាអស់ទៅហើយ ភាពសោយសុខបានចូលមកដល់ពីពេលនេះ។
ជំហររឹងមាំ ការអត់ធ្មត់ បូកផ្សំនឹងពេលវេលានៃសំណាងផងនោះ ក៏បានជួយឲ្យម្ចាស់ឆ្នាំវក អាចសាងមុខសាងមាត់ សាងកេរឈ្មោះត្រលប់មកវិញ ដោយកាន់តែលុយ កាន់តែកិត្តិយសពេញៗដៃ។ ភាពសម្បូរបែប ទទួលបានពីការវិនិយោគពីពេលមុន នាំឲ្យកើតផលចំណេញដ៏មហាសាលនៅពេលដ៏ខ្លីខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

