
អ្នកកើតក្នុងឆ្នាំទាំង ៣ ដាច់ខាតកុំនិយាយថា ខ្លួនឯងក្រឱ្យសោះ
យោងតាមក្បួនហោរាសាស្ត្របានឱ្យដឹងថា មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ខាងក្រោមនេះ គឺជាមនុស្សដែលមានមាត់ទិព្វ ក្នុងឆាកជីវិតរបស់គេ និយាយបែបណា ដំណើរជតាជីវិត ក៏ស្របទៅតាមមាត់របស់គេផងដែរ។ យ៉ាងណាមិញ ហោរាសាស្ត្របានដាស់តឿនមនុស្សកើតក្នុងឆ្នាំទាំង៣នេះ ដាច់ខាតកុំចេះតែនិយាយថាខ្លួនក្រ លំបាក វេទនា ព្រោះអ្វីដែលអ្នកនិយាយ វានឹងដូចមាត់អ្នកថា ដូច្នេះ បើអ្នកថាក្រ អ្នកច្បាស់ជាក្រមួយជីវិតមិនខាន។ ១. ឆ្នាំរោង « នាគ » មនុស្សដែលកើតក្នុងឆ្នាំរោង គឺប្រភេទមនុស្សដែលធ្វើការដោយស្ងៀមស្ងាត់ លើសពីនេះ មនុស្សទាំងនេះតែងតែគោរពចំពោះពាក្យសម្ដីដែលគេបាននិយាយ ដូច្នេះហើយ ប្រសិនបើគេនិយាយអ្វីហើយ គឺត្រូវតែធ្វើទៅតាមពាក្យដែលគេបាននិយាយចេញមក។ យ៉ាងណាមិញ មនុស្សទាំងនេះ…











