
ស្រីៗដឹងទេ! ថាមនុស្សប្រុសៗ ក្រសែភ្នែកពួកគេ ចូលចិត្តមើលចំណុចណាខ្លះរបស់អ្នក ដែលធ្វើឱ្យពួកគេលង់ស្រលាញ់អ្នកដោយមិនដឹងខ្លួន?
មនុស្សស្រីដែលស្អាតទាក់ចិត្តមនុស្សប្រុសមិនមែនសំដៅលើរូបរាងស៉ីវិល័យ ឬមុខមាត់មួយមុខនោះទេ។ មានចំណុចជាច្រើន ដែលប្រុសៗតែងតែសម្លឹង និងចាប់អារម្មណ៍លើស្រីៗលើសសម្ជស្សទៅទៀត ហើយខាងក្រោមនេះជាអ្វីដ៏សំខាន់បំផុតជាងរូបសម្រស់ដែលមនុស្សប្រុសត្រូវការ ៖ ១. ស្នាមញញឹម តើអ្នកដឹងទេ?មិនថាកាលៈទេសៈណាក៏ដោយ មិនថានារីនោះកំពុងខឹង ឬអន់ចិត្តអ្នកណាក៏ដោយ ឱ្យតែគ្រប់ពេលនាងបញ្ចេញស្នាមញញឹម មិនត្រឹមតែធ្វើឲ្យមនុស្សស្រីកាន់តែស្អាត និងគួរឲ្យស្រលាញ់នោះទេ ថែមទាំងធ្វើឲ្យមនុស្សប្រុសមានអារម្មណ៍ល្អជាមួយទៀតផង។ ២. ពូកែចម្អិនម្ហូប ជាការពិតណាស់ អត់មានបុរសណាដែលចង់បានភរិយាដែលគ្រប់ពេលត្រូវទៅបាយនៅហាងរាល់តែថ្ងៃពេកនោះទេ។នារីដ៏ប្រពៃគឺជានារីដែលពូកែធ្វើម្ហូបជូនស្វាមី។ ៣. ចូលចិត្តប្រឡែងលេង ពេលខ្លះស្រីៗដែលចូលចិត្តលេងសើច បង្ហាញចរឹតពិតក៏អាចទាក់ចិត្តបុរសៗមិនតិចដែរ ដោយសារតែបុរសៗគិតថាគ្រប់ពេលស្រីៗគឺជានារីរួសរាយ និងគួរឱ្យស្រលាញ់។ ៤. ការយកចិត្តទុកដាក់ នារីៗប្រពៃគឺប្រៀបបានទៅនឹងមាតាដ៏ល្អម្នាក់ ដែលតែងតែនៅក្បែរអ្នក ចាំលើកទឹកចិត្ត ព្រួយបារម្ភពីសុខទុក្ខលំបាក…











