
ចែកគ្នាបានដឹង! ទោះគេលក់ថោកប៉ុណ្ណា ក៏កុំទិញសាច់ជ្រូក ៣ ប្រភេទនេះ ប្រយ័ត្នបរិភោគទៅពុល
សាច់ជ្រូកជាអាហារមួយប្រភេទដែលពេញនិយមបំផុតសម្រាប់ប្រជាជននៅតំបន់អាស៊ី ហើយពួកគេគិតថាវាជាអាហារដែលងាយស្រួលចម្អិន និងតម្រូវត្រូវសឹងគ្រប់មុខម្ហូប។ ប៉ុន្តែអ្នកត្រូវដឹងនិងជៀសឲ្យបាននៅការទិញសាច់ជ្រូក ៣ ប្រភេទនេះយកមកទទួលទាន ព្រោះវាអាចបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ៖ ៣) សាច់រឹង បើសួរថាឲ្យមើលបែបណាដឹង អ្នកអាចយករបស់អ្វីមួយទៅចុចពីលើវាបាន ប្រសិនណាវាផតចូលក្នុងហើយតឹងណែនមកវិញ នោះជាសាច់ល្អដែលអាចយកមកបរិភោគយ៉ាងឆ្ងាញ់មាត់បាន។ ផ្ទុយទៅវិញប្រសិនអ្នកចុចវាហើយ វារឹងឬមិនផតត្រលប់មកវិញទាល់តែសោះ ឬផតមកវិញក្នុងរយៈពេលយូរ នោះជាសាច់ដែលមិនគួរទិញទេ។ និយាយឲ្យសាមញ្ញទៅវាជាសាច់សល់ ដែលគេក្លាសេចោលរយៈពេលយូរ ហើយវាខះជាតិទឹក។ សាច់ប្រភេទនេះវាលែងជាស្រស់ហើយ មួយទៀតសារធាតុចិញ្ចឹមនៅក្នុងសរសៃនោះ ក៏ត្រូវបានបំផ្លាញស្ទើរតែទាំងអស់ដែរ។ ២) សាច់ដែលជាប់ដុំសៗពីលើ វាប្រៀបដូចជាដុំក្រួស ឬគ្រាប់ស្រូវដែលមានពណ៌ស ដុះនៅពីលើសាច់ ហើយកុំគិតថាវាល្អណា ព្រោះវាគឺជាពពួកប៉ារ៉ាស៊ីតទៅវិញទេ។ សំណាងមិនល្អប្រសិនណាអ្នកប៉ះសាច់ជ្រូកឆ្លងមេរោគទៀត នោះនៅពេលទទួលទានវាចូលពោះ…










