ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

មនុស្សជាច្រើនសុទ្ធតែមិនដឹង
សេដ្ឋកិច្ច

មនុស្សជាច្រើនសុទ្ធតែមិនដឹង ការទទួលទានទឹកដោះគោបែបនេះមានផលប៉ះពាល់យ៉ាងខ្លាំង

ទឹកដោះគោចាត់ទុកជាអាហារដ៏ចាំបាច់មួយនៅក្នុងជីវិតរស់នៅនៃសុខភាពរាងកាយ  ប៉ុន្តែអ្នកដឹងទេថា  ការទទួលទានទឹកដោះគោរមានច្រើនវិធី ប៉ុន្តែបើអ្នកមិនប្រុងប្រយ័ត្នទេវាអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពយើងដោយមិនដឹងខ្លួន  ដូច្នេះ តើការទទួលទានទឹកដោះគោមានបម្រាមអ្វីខ្លះដែលយើងត្រូវដឹង? បម្រាម១  ការយកទឹកដោះទទួលទានជំនួសទឹក ទឹកដោះគោមានខ្លាញ់អាក្រក់ ប្រហែល 3% នៃពាក់កណ្តាលអាស៊ីតខ្លាញ់ឆ្អែត។ វាត្រូវបានគេចាត់ទុកថាជាសមាសធាតុសំខាន់ដែលបង្ករឲ្យកើតជំងឺដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល មហារីកសុដន់ មហារីកពោះវៀនធំ និងមហារីកក្រពេញប្រូស្តាត។ សម្រាប់មនុស្សពេញវ័យគួរតែទទួលទានចាប់ពី 200-300ml ប្រហែលមួយពែង ក្នុងមួយថ្ងៃ ហើយការទទួលទានប្រចាំថ្ងៃសរុបមិនគួរលើសពី 500ml ។ បម្រាប២ កុំទទួលទានទឹកដោះគោពោះទទេរ ពេលពោះទទេ កំហាប់ទឹកក្នុងក្រពះខ្ពស់ ប្រសិនបើអ្នកផឹកទឹកដោះគោនៅពេលនេះ ប្រូតេអ៊ីននៅក្នុងទឹកដោះគោរួមផ្សំគ្នាក្លាយទៅជាដុំៗនៅក្នុងក្រពះ ដែលប៉ះពាល់ដល់ការរំលាយអាហារ…

Fgfgrt
ប្លែកៗ

ឆ្ងល់​ជនជាតិ​ជប៉ុន​អាយុ​វែង​ម្ល៉េះ? តាម​ពិត​ទម្លាប់​ពេល​ដាំ​បាយ ពួក​គេ​មាន​បន្ថែម​ទឹក​នេះ​ចូល

ប្រទេស​ជប៉ុន គឺ​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​ប្រជាជន​ទម្ងន់​ធាត់ ទាប​បំផុត​នៅ​លើ​ពិភពលោក ទើប​នាំ​ឲ្យ​ពួក​គេ​រមែង​មាន​អាយុ​វែង​ ជាង​បណ្តា​ប្រទេស​ដទៃ​ទៀត។ ទម្លាប់​មួយ​ក្នុង​ទម្លាប់​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ការ​ទទួល​ទាន​បាយ​ជា​ប្រចាំ ប្រជាជន​ជប៉ុន​ក៏​មាន​ក្បួនខ្នាត​មួយ​ខុស​ពី​គេ​ផង​ដែរ។ ដ្បិត​បើ​ជនជាតិ​ជប៉ុន​ខ្លះ​ឃើញ​ទទួល​ទាន​បាយ​ច្រើន​ក៏​ដោយ តែ​ទម្ងន់​រាងកាយ​របស់​ពួក​គេ​គឺ​មិន​ងាយ​លើស​នោះ​ទេ។ នៅ​ពី​ក្រោយ​នោះ​ពួក​គេ​មាន​រូបមន្ត​អាថ៌កំបាំង គឺ​ការ​ប្រើប្រាស់​ទឹក​ខ្មេះ​ក្នុង​ពេល​ដាំ​បាយ។ វិធី​អនុវត្ត​គឺ​សាមញ្ញ​ទេ វា​ដូច​តែ​យើង​ដាំ​បាយ​ធម្មតា ដោយ​បន្ទាប់​ពី​លាង​អង្ករ ដាក់​ទឹក​អី​រួចរាល់​ហើយ មុន​នឹង​ដាក់​ដាំ ជនជាតិ​ជប៉ុន​គេ​មាន​បន្ថែម​នៅ​ទឹក​ខ្មេះ​មួយ​ស្លាប​ព្រា​បន្ថែម​ទៀត សឹម​យក​ទៅ​ដាំ​ឲ្យ​ឆ្អិន​ហើយ​លើក​មក​ទទួល​ទាន​ធម្មតា។ ការ​ធ្វើ​បែប​នេះ វា​ធ្វើ​ឲ្យ​អង្ករ​ដែល​នោះ​ឡើង​ក្លិន​ឈ្ងុយ​ល្អ ហើយ​ប្រែ​ជា​ទន់ ងាយ​ស្រួល​ក្នុង​ការ​ទទួល​ទាន។ ជាង​នេះ​បាយ​ដែល​ជា​អាហារ​មាន​កាបូអ៊ីដ្រាត​ខ្ពស់ នៅ​ពេល​យើង​បន្ថែម​ទឹក​ខ្មេះ វា​នឹង​បង្កើន​ភាព​ប្រែប្រួល​អាំងស៊ុយលីន​ពី ១៩ ទៅ ៣៤ ភាគរយ ការពារ​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម ជួយ​ការពារ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។…

Gffgy
ប្លែកៗ

ចង់​ដឹង​បុរស​នោះ​មាន​តម្រង​នោម​ល្អ​អត់ សម្លឹង​មើល​តែ​ផ្នែក ៤ ​លើ​ដៃ អាច​ដឹង​បាន​ហើយ

សម្រាប់​បុរសៗ​ដែល​ចង់​ដឹង​ថា​ខ្លួន​ឯង ឬ​មិត្តភក្តិ​ខ្លួន​ឯង មាន​តម្រង​នោម​ល្អ​ឬ​អត់ អាច​ពិនិត្យ​មើល​សញ្ញា​សម្គាល់​ទាំង ៤ ខាង​ក្រោម​នេះ​បាន៖ ៤) បាត​ដៃ​ស្ងួត តម្រង​នោម​ទទួល​ខុស​ត្រូវ​លើ​ការ​រំលាយ​អាហារ​ទឹក និង​សំណល់​មួយ​ចំនួន​ក្នុង​រាងកាយ ប្រសិន​វា​ដំណើរការ​ល្អ​ប្រក្រតី នោះ​លើ​សភាព​បាត​ដៃ​នឹង​ស្ងួត​ធម្មតា។ ផ្ទុយ​ទៅ​វិញ បើ​ដៃ​ឧស្សាហ៍​បែក​ញើស​ច្រើន មាន​ន័យ​ថា ទឹក​មិន​អាច​បញ្ចេញ​ទៅ​ខាង​ក្រៅ​បាន​ល្អ​នោះ​ទេ ហើយ​ជ្រាប​មក​តាម​បាត​ដៃ។ ៣) គ្មាន​ភាព​ហើម​លើ​ដៃ ប្រសិន​បាក់តេរី​ជ្រៀត​ចូល​ទៅ​ក្នុង​សរីរាង្គ​តម្រង​នោម ហើយ​ធ្វើ​ឲ្យ​ដំណើរការ​វា​ចុះ​ខ្សោយ ការ​រំលាយ​អំបិល​មិន​ត្រូវ​បាន​អនុវត្ត​ត្រឹមត្រូវ នោះ​នឹង​បង្ហាញ​មក​ច្បាស់ៗ​ដូច​ជា​អាការៈ​ហើម​ដៃ និង​សន្លាក់។ ប៉ុន្តែ​បើ​អ្នក​មិន​មាន​បញ្ហា​ហើម​ដៃ ឬ​ចុក​សន្លាក់​ដៃ​ញឹកញាប់​អ្វី​ទេ​នោះ គឺ​មាន​ន័យ​ថា​តម្រង​នោម​យើង​នៅ​ល្អ​ទេ។ ២) បាត​ដៃ​ពណ៌​ល្អ មើល​ទៅ​បាត​ដៃ​បើ​មាន​ពណ៌​ផ្កា​ឈូក គឺ​សុខភាព​ល្អ​ណាស់ ហើយ​សរីរាង្គ​ក្នុង​រាងកាយ​ក៏​មិន​ជា​មាន​បញ្ហា​អ្វី​ដែរ។…

Erer
ប្លែកៗ

ងើបមកចេះតែឈឺខ្នង ចុកក នេះដល់ពេលផ្លាស់ប្ដូរមកគេងរបៀបត្រឹមត្រូវ ៤ នេះហើយ

ការគេង ប្រសិនអ្នកមិនសូវយកចិត្តទុកដាក់ចេះតែប្រើប្រាស់ខ្នើយដែលមិនមានស្តង់ដារ ចេះតែគេងបែរទៅនេះបែរទៅនោះខុសរបៀប នោះអ្នកនឹងឧស្សាហ៍មានអាការៈឈឺឆ្អឹងឆ្អែង ឬចុករោយកខ្លាំងក្រោយងើបពីគេង។ តាមពិតទៅ ការគេង ក៏មានរបៀបដ៏ត្រឹមត្រូវរបស់វាដែរ ហើយអ្នកអាចសាកល្បងបានត្រឹមតែរយៈពេលខ្លី អ្នកនឹងបានឃើញប្រសិទ្ធភាព៖ ៤) កុំគេងខ្នើយទាបពេកឬអត់ខ្នើយ ត្រូវតែមានខ្នើយមកកល់ចន្លោះក្រោមក ឬគេងឲ្យបានពេញមួយតួក្បាល ដោយមិនអាចគេងដោយអត់ខ្នើយ ឬបញ្ឆិតក្បាលបន្តិចអ្វីនោះទេ ព្រោះបើអ្នកធ្វើខុស នឹងនាំឲ្យអ្នកឆាប់ចុករោយក។ ៣) បែរទៅតាមមុំដ៏ត្រឹមត្រូវ ក្នុងការបត់បែនទៅរកមុំខ្លះ វាធ្វើឲ្យរាងកាយឈឺចុកចាប់ ហើយអ្នកឆាប់ដឹងលឿនទេ អ៊ីចឹងត្រូវប្រញាប់ប្តូរទៅមុំថ្មី ដែលជួយឲ្យរាងកាយមានអារម្មណ៍ថាសុខស្រួលហើយ សឹមគេង។ ២) ត្រូវរកខ្នើយមកកៀបសងខាងជើង អ្នកគួរមានទម្លាប់យកខ្នើយមួយមកដាក់ក្រោមជង្គង់ទាំងពីរ នៅពេលអ្នកគេងបែរខ្នង នោះវាជួយឲ្យយើងមិនឈឺចាប់ផ្នែកត្រគាក។ ១)…

Dfdfer
ប្លែកៗ

កត់​ទុក​ទៅ! របស់ ២ អត់​ត្រូវ​ជាមួយ​ស៊ុត​ទេ កុំ​បរិភោគ​រួម​គ្នា ប្រយ័ត្ន​រាគ/ខ្សោយ​តម្រងនោម

ស៊ុត​ជា​អាហារ​ម្យ៉ាង ដែល​គ្រួសារ​ជា​ច្រើន​មិន​ងាយ​មើល​រំលង ដោយ​វា​អាច​ច្នៃ​ទៅ​ជា​អាហារ​ជា​ច្រើន​មុខ​ក្នុង​ការ​ទទួល​ទាន។ តែ​យ៉ាង​ណា​ស៊ុត​ មិន​អាច​ទទួល​ទាន​ជាមួយ​របស់​ខាង​ក្រោម​ទាំង ២ នេះ​ទេ៖ ១) ផ្លែ​ទ្រលាប់ ជា​ផ្លែ​ឈើ​មាន​រសជាតិ​ផ្អែម ហើយ​ដល់​ខែ​គេ​និយម​ទទួល​ទាន ក៏​វា​មាន​តម្លៃ​រាង​ធូរ​ដែរ​លើ​ទីផ្សារ។ តែ​យ៉ាង​ណា​អ្នក​ត្រូវ​កត់​ចំណាំ​ទុក របស់​នេះ​មិន​អាច​ទទួល​ទាន​ព្រម​គ្នា​ជាមួយ​ស៊ុត​បាន​នោះ​ទេ។ ក៏​ដោយសារ​តែ​ស៊ុត​ជា​ប្រភេទ​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​ជាតិ​ស្ករ​ខ្ពស់ ដូច្នេះ​បើ​បន្ថែម​ផ្លែ​ឈើ​នេះ​ព្រម​គ្នា​ទៀត វា​អាច​ប៉ះពាល់​ដល់​មុខងារ​រំលាយ​អាហារ អាច​បណ្តាល​ឲ្យ​រាគ ឬ​ហើម​ពោះ​បាន។ ២) ទឹក​តែ ជា​របស់​ដែល​គ្រួសារ​ខ្លះ​ខ្វះ​មិន​បាន​នៅ​លើ​តុ តែ​យ៉ាង​ណា​កំឡុង​ពេល​ទទួល​ទាន​ស៊ុត អ្នក​ជំនាញ​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​តែ​ភ្លាមៗ​ព្រម​គ្នា​ទេ។ ក៏​ដោយសារ​តែ​ មាន​ជាតិ​តានីន​ច្រើន​ពេក ហើយ​ប្រូតេអ៊ីន​នៅ​ក្នុង​ស៊ុត ពេល​ចូល​ប្រតិកម្ម​ជាមួយ​ទីនីន គឺ​វា​ងាយ​បណ្តាល​ឲ្យ​រាងកាយ​កើត​ទៅ​ជ​គ្រួស​ដក់​ជាប់​ក្នុង​តម្រង​នោម។ បន្ត​ទម្លាប់​បែប​នេះ​យូរ​ទៅ​នឹង​កើត​មាន​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​​បាន៕ ប្រភព៖…

New Copy
ទស្សន៍ទាយ

បង្ហាញមុខអ្នកមានស្ដុកស្ដម្ភទាំង ៤ ក្នុងឆ្នាំ ២០២៣ តែមានឆ្នាំមួយ ស៊យច្រើន ចូរប្រយ័ត្ន

ក្នុងឆ្នាំ​ ២០២៣ នេះ សម្រាប់អ្នក​ឆ្នាំ​ទាំង ៤ ខាងក្រោមនេះនឹង​មាន​លាភ​សំណាង ទ្រព្យសម្បត្តិ​ហូរហៀរ យ៉ាងណាមិញ មានឆ្នាំមួយមិនសូវមានសំណាងប៉ុន្មានឡើយ សូមប្រយ័ត្នឱ្យបានច្រើន។ ១. ឆ្នាំកុរ ឆ្នាំ​ ២០២៣ អ្នក​កើត​ឆ្នាំ​ជ្រូក​នឹង​មាន​លាភ​សំណាង​ខ្លាំង​។ ទោះបីជាពួកគេមិនចំណាយពេលវេលា និងថាមពលច្រើនលើទិដ្ឋភាពនេះក៏ដោយ ដោយសារតែសំណាងល្អ ស្ទើរតែរៀងរាល់ឆ្នាំ ជ្រូកនឹងទទួលបានប្រាក់ចំណូលដែលនឹកស្មានមិនដល់។ អ្នកដែលកើតក្នុងឆ្នាំជ្រូកឆ្នាំនេះ នឹងមានលាភសំណាងក្នុងវិស័យវិនិយោគ ឈ្នះឆ្នោត ឈ្នះរង្វាន់ ប្រហែលជាអាចក្លាយជាសេដ្ឋីត្រឹមតែមួយប៉ប្រិចភ្នែក។ ក្នុងឆ្នាំនេះ ដែរ ដោយសារមានទ្រព្យច្រើន ទើបអ្នកកើតឆ្នាំជ្រូក អាចសង់ផ្ទះប្រណីត ទិញរថយន្តទំនើបៗ ហើយត្រូវបានមនុស្សជាច្រើនកោតសរសើរ។…

Ttut
ប្លែកៗ

៥ នេះ ឈ្មោះ​ជា​បន្លែ តែ​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​មិន​ចាញ់​ការ​ទទួល​ទាន​សាច់​ទេ

គ្រប់​គ្នា​តែងតែ​មាន​ទម្លាប់​យល់​ឃើញ​ថា ឲ្យ​តែ​បន្លែ គឺ​សុទ្ធ​តែ​ល្អ​សម្រាប់​សុខភាព​រាងកាយ ហើយ​ទទួល​ទាន​យ៉ាង​ណា​ក៏​មិន​ធាត់​ឬ​ឡើង​ទម្ងន់​នោះ​ដែរ។ យ៉ាង​ណា​បើ​អ្នក​បន្ត​ការ​គិត​នេះ ទៅ​លើ​បន្លែ​ ៥ ប្រភេទ​ខាង​ក្រោម នោះ​គឺ​ជា​ការ​យល់​ឃើញ​ខុស​ហើយ៖ ៥) ល្ពៅ ជា​បន្លែ​ដែល​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​យ៉ាង​ងាយ ដោយ​វា​មាន​ផ្ទុក​នូវ​ជាតិ​ម្សៅ​ច្រើន ដូច្នេះ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ មិន​គួរ​ទទួល​ទាន​វា​ច្រើន​ពេក​ទេ។ ម្សៅ​ចេញ​ពី​ល្ពៅ ពេល​ចូល​ទៅ​ក្នុង​រាងកាយ វា​នឹង​ត្រូវ​បាន​បម្លែង​ទៅ​ជា​ជាតិ​គ្លុយកូស ដែល​ជា​សមាសធាតុ​ផ្ទុក​ជាតិ​ខ្លាញ់ នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់។ ៤) ដំឡូង​បារាំង ងាយ​ស្រួល​រក​ទិញ មាន​តម្លៃ​ថោក អាច​ច្នៃ​ទៅ​ជា​មុខ​ម្ហូប​ជា​ច្រើន​នៅ​លើ​តុ។ តែ​យ៉ាង​ណា​វា​ក៏​ងាយ​ឲ្យ​អ្នក​ឡើង​ទម្ងន់​លឿន​ដែរ។ ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ​កាបូអ៊ីដ្រាត​ច្រើន ដែល​រក្សា​ទុក​ជាតិ​ខ្លាញ់​លើស ពិបាក​ក្នុង​ការ​ដុត។ ខ្លាំង​បំផុត​នោះ​គឺ​ដំឡូង​បារាំង​បំពង​ហ្នឹង​តែ​ម្តង។ ៣) ពោត…

Knongsrok Thamnail
កីទ្បា

កីឡាករឈុតធំរបស់Man Utd មួយចំនួនមិនជំទាស់ចំពោះការ​ត្រឡប់មក​វិញរបស់ Greenwood នៅ​រដូវ​កាល​ក្រោយ

តារាឆ្នើមរបស់ក្រុម Manchester United ជាច្រើននាក់ត្រូវបានគេរាយការណ៍ថានឹងមិនមានការជំទាស់ចំពោះ Mason Greenwood ដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅហ្វឹកហាត់វិញនាពេលអនាគតនោះទេ។ យោងតាមកាសែត Daily Mail ការចោទប្រកាន់ប្រឆាំងនឹង Greenwood ត្រូវបានទម្លាក់នៅដើមខែមុន នៅពេលដែលសាក្សី 12 នាក់បដិសេធមិនសហការក្នុងការស៊ើបអង្កេត ហើយវាបានលេចចេញថាអ្នកប្តឹងចង់ដកការចោទប្រកាន់របស់នាងតាំងពីខែមេសាឆ្នាំមុន។ Greenwood ត្រូវបានចាប់ខ្លួនជាលើកដំបូងនៅក្នុងខែមករា ឆ្នាំ 2022 បន្ទាប់ពីវីដេអូ និងរូបភាពត្រូវបានបង្ហោះលើអ៊ីនធឺណិតអំពីទង្វើដ៏អាក្រក់របស់កីឡាករបាល់ទាត់ចំពោះនារីវ័យក្មេងម្នាក់ ហើយបន្ទាប់ពីការចាប់ខ្លួនរបស់គាត់ Man United បានសម្រេចចិត្តព្យួរគាត់ដោយបន្តប្រាក់ឈ្នួលពេញលេញ។ តារាបិសាចក្រហមមិនបានលេងឱ្យក្លឹបតាំងពីពេលនោះមក ហើយប្រសិនបើអ្វីៗដំណើរការល្អសម្រាប់គាត់ទាក់ទងនឹងការស៊ើបអង្កេតផ្ទៃក្នុងរបស់ក្លឹប Manchester តារាក្នុងក្រុមដំបូងជាច្រើនត្រូវបានគេនិយាយថាមិនមានបញ្ហាអ្វីជាមួយកីឡាករវ័យ 21…

New Copy
ប្លែកៗ

ក្នុងផ្ទះ! ដាក់អំបោសខុសកន្លែង ដូចដេញទ្រព្យ និងលាភសំណាងចេញ

នៅក្នុងផ្ទះនីមួយៗតែងតែមានអំបោសដើម្បីបោសផ្ទះ ប៉ុន្តែកន្លែងឬទីតាំងដែលត្រូវដាក់អំបោស ក៏ត្រូវមើលឱ្យសមនឹងហុងស៊ុយដែរ ទើបអាចជួយម្ចាស់ផ្ទះឱ្យបង្កើនវឌ្ឍនភាព និងភាពរីកចម្រើន។ មានពេលខ្លះយើងមិនចាប់អារម្មណ៍យកចិត្តទុកដាក់លើរឿងតូចតាច មើលរំលងក្បួនហុងស៊ុយ ដោយមិនដឹងថាគ្រាន់តែវត្ថុតូចតាចរក្សាទុកនៅកន្លែងខុស ក៏អាចបណ្តាលឱ្យមានផលវិបាកដែលមិនអាចវាស់វែងបាន។ តាមសៀវភៅក្បួនហុងស៊ុយពីបុរាណ បានដំណាលថា អំបោសគឺជាវត្ថុដែលមិនអាចខ្វះបាននៅក្នុងផ្ទះ “ផ្ទះស្អាតខ្យល់ត្រជាក់ ចានស្អាតគឺឆ្ងាញ់” ។ អំបោសនឹងជួយអ្នកបោសសម្អាតផ្ទះទាំងមូល យកភាពកខ្វក់ បំបាត់ខ្យល់អាកាសមិនល្អ។ ប៉ុន្តែនិយាយអំពីហុងស៊ុយ គ្រាន់តែការបោសផ្ទះនោះ តើអ្នកមានធ្លាប់ដឹងដែរឬទេ? មាន ៤ កន្លែង ដែលអ្នកជំនាញផ្នែកហុងស៊ុយសូមណែនាំ ឲ្យគួរនិងមិនគួរទុក ព្រោះវាអាចជះឥទ្ធិពល ដល់យីអ៊ុនម្ចាស់ផ្ទះទាំងឡាយ៖ 1. គួរទុកនៅខាងក្រោយផ្ទះ ឬយ៉រ ទាំងនេះគឺជាទីតាំងដែលសមស្របបំផុតចំនួនពីរ…

New Copy
ទស្សនៈ

រឿង ៣ យ៉ាង ជួយបង្កើនហុងស៊ុយ ប្រមូលលុយចូលផ្ទះ

ប្រសិនបើអ្នកចង់បានលាភសំណាងល្អក្នុងឆ្នាំនេះ អ្នកអាចធ្វើការអនុវត្តន៍ ក៏ដូចជារៀបចំទៅតាមការណែនាំពីអ្នកជំនាញតាមក្បួនហ្វុងស៊ុយខាងក្រោមនេះ។ ១. ដាក់ពាងអង្ករនៅកន្លែងដែលលាក់ជិត កុំបើកចំហរ ពាង ឬធុងអង្ករ គឺជារបស់ដែលមិនអាចខ្វះបាននៅក្នុងគ្រួសារនីមួយៗ ហើយក៏ជាវត្ថុមួយដែលមានអត្ថន័យនៃក្បួងហុងស៊ុយវិជ្ជមានជាច្រើនផងដែរ ប្រសិនបើអ្នកបានដាក់នៅកន្លែងដែលត្រឹមត្រូវនៅក្នុងផ្ទះ។ យោងតាមទ្រឹស្ដីហុងស៊ុយបាននិយាយថា ពាង ឬធុងអង្ករ គឺជាធុងមួយដែលជាកម្មសិទ្ធិរបស់លាភសំណាង។ ដូច្នេះពាងអង្ករគួរតែត្រូវបានដាក់នៅក្នុងវិមាត្រដែលរីកចម្រើនបំផុតនៅក្នុងផ្ទះរបស់អ្នក ពោលគឺភាគនិរតី ឬទិសខាងលិចនៃផ្ទះរបស់អ្នក។ ចំពោះលាភសំណាងទាំងប្រាំធាតុមិនគួរដាក់ពាងអង្ករនៅទិសខាងកើត ឬអាគ្នេយ៍នៃផ្ទះនោះទេ។ ពាងអង្ករត្រូវបានប្រៀបធៀបទៅនឹងរតនសម្បត្តិរបស់ម្ចាស់ អ្នកមិនគួរទុកពាងអង្ករនៅកន្លែងដែលងាយមើលឃើញឡើយ។ គួររក្សានៅជ្រុងដែលលាក់ជិត និងត្រជាក់នៅក្នុងផ្ទះ។ ជនជាតិអាស៊ីក៏គិតផងដែរថា ធុង ឬពាងអង្ករនេះប្រៀបដូចជាឃ្លាំងស្តុកទ្រព្យសម្បត្តិ និងភាពរុងរឿងរបស់ក្រុមគ្រួសារ ដូច្នេះគួរតែទុកនៅកន្លែងឯកជនមួយជាដាច់ខាត មិនត្រូវឱ្យជនចម្លែកឃើញភ្លាមៗពេលចូលដល់មាត់ទ្វារផ្ទះអ្នកឡើយ។ តាមឧត្ដមគតិពាងអង្ករគួរតែត្រូវបានគេដាក់នៅក្នុងទីតាំងលាក់កំបាំង ប៉ុន្តែអាចចូលបានយ៉ាងងាយស្រួលនៅក្នុងផ្ទះបាយ។…

New Copy
PR

ការប្រកួតប្រជែងស្នាដៃសិល្បៈគំនូរ White Canvas Cambodia រដូវកាលទី៤

“ការប្រកួតប្រជែងស្នាដៃសិល្បៈគំនូរ White Canvas Cambodia រដូវកាលទី៤” តើអ្នកត្រៀមខ្លួនសម្រាប់ការចូលរួមការប្រកួតប្រជែងស្នាដៃសិល្បៈគំនូរ White Canvas Cambodia រដូវកាលថ្មី ប្រចាំឆ្នាំ២០២៣ ហើយឬនៅ? White Canvas គឺជាកម្មវិធីប្រកួតប្រជែងស្នាដៃគំនូរអន្តរជាតិដែលបានរៀបចំឡើងដំបូងនៅក្នុងឆ្នាំ ២០២០ នៅប្រទេសកម្ពុជា ថៃ និងស្រីលង្កា ក្រោមការគាំទ្រពីមូលនិវប្បធម៌ភាគខាងកើត ក្នុងគោលបំណងបង្កើតឆាកសិល្បៈថ្មីនៅអាស៊ី ដោយផ្តល់នូវការគាំទ្រប្រកបដោយនិរន្តរភាព ចំពោះការស្វែងរក បណ្តុះ និងផ្សព្វផ្សាយស្នាដៃដ៏ឆ្នើមរបស់សិល្បករ មកពីបណ្តាប្រទេសនានានៅតំបន់អាស៊ី។ នៅក្នុងឆ្នាំ ២០២៣ កម្មវិធីយើងនឹងរៀបចំឡើងនៅក្នុងប្រទេសចំនួន ៣ បន្ថែមទៀត នោះគឺប្រទេសឡាវ…

ជំពាក់គេលុយមិនសង កម្មផលតបស្នងគួរឲ្យខ្លាច (1)
សម្រង់

ជំពាក់គេលុយមិនសង កម្មផលតបស្នងគួរអោយខ្លាច

ក្រដាសប្រាក់មួយសន្លឹកអាចឲ្យយើងសាងបាបទាំងមិនដឹងខ្លួន  បើជំពាក់ប្រាក់មិនសងទេ  កម្មផលមានពិតគួរឲ្យខ្លាច រឿងជំពាក់ប្រាក់នេះ ជឿជាក់ថាអ្នកទាំងអស់គ្នាសុទ្ធតែបានជួប មានអ្នកខ្លះសង មានអ្នកខ្លះមិនសង តើចង់ដឹងថាកម្មផលគួរឲ្យខ្លាចប៉ុណ្ណាសូមអានរឿងនិទានខាងក្រោមនេះ ៖ មានគ្រួសារមួយមានទ្រព្យសម្បត្តិស្តុកស្តម្ភ  មានថ្ងៃមួយ ក៏បានយល់សប្តិចម្លែក  ក្នុងសប្តិឃើញមនុស្សប្រុសម្នាក់ដើរមកប្រាប់គាត់ថា ៖ លោកជំពាក់ប្រាក់ខ្ញុំ១៤០០០ ឆាប់សងខ្ញុំវិញមក! អ្នកមានរូបនោះឈរភ្លឹកមិនទាន់ហាមាត់ឆ្លើយផង  បុរសដែលទារបំណុលនោះក៏បានដើរចូលក្នុងផ្ទះគាត់បាត់ទៅ។ ពេលភ្ញាក់ឡើង ​ប្រពន្ធរបស់គាត់ក៏បានបង្កើតកូនប្រុសម្នាក់។ អ្នកមានម្នាក់នោះក៏ភ្ញាក់ព្រើត គាត់ដឹងថាកូនប្រុសគាត់ម្នាក់នេះគឺជាព្រលឹងមកទារបំណុល  ប៉ុន្តែក៏ដោយសារមាននិស្ស័យពីជាតិមុន ក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរ។ ដូច្នេះ គាត់ក៏បានដកប្រាក់១៤០០០ទុកដោយឡែក   ឲ្យតែជាការចំណាយរបស់កូនប្រុសគាត់មិនថាជាថ្លៃហូបចុកស្លៀកពាក់ថ្នាំសង្កូវអ្វីនោះទេ សុទ្ធតែដកចេញពីប្រាក់១៤០០០ នោះ។ ពេលកូនប្រុសគាត់អាយុជាង៣ គាត់បានទៅពិនិត្យមើលថាប្រាក់នោះសល់ប៉ុន្មាន  ចាប់អារម្មណ៍ថាប្រាក់នោះនៅសល់តែជាង៧០០តែប៉ុណ្ណោះ។…