ក្នុងផ្ទះ! ដាក់អំបោសខុសកន្លែង ដូចដេញទ្រព្យ និងលាភសំណាងចេញ

ក្នុងផ្ទះ! ដាក់អំបោសខុសកន្លែង ដូចដេញទ្រព្យ និងលាភសំណាងចេញ
ការផ្សាយពាណិជ្ជកម្ម

នៅក្នុងផ្ទះនីមួយៗតែងតែមានអំបោសដើម្បីបោសផ្ទះ ប៉ុន្តែកន្លែងឬទីតាំងដែលត្រូវដាក់អំបោស ក៏ត្រូវមើលឱ្យសមនឹងហុងស៊ុយដែរ ទើបអាចជួយម្ចាស់ផ្ទះឱ្យបង្កើនវឌ្ឍនភាព និងភាពរីកចម្រើន។

មានពេលខ្លះយើងមិនចាប់អារម្មណ៍យកចិត្តទុកដាក់លើរឿងតូចតាច មើលរំលងក្បួនហុងស៊ុយ ដោយមិនដឹងថាគ្រាន់តែវត្ថុតូចតាចរក្សាទុកនៅកន្លែងខុស ក៏អាចបណ្តាលឱ្យមានផលវិបាកដែលមិនអាចវាស់វែងបាន។

ការផ្សាយពាណិជ្ជកម្ម
2139
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមសៀវភៅក្បួនហុងស៊ុយពីបុរាណ បានដំណាលថា អំបោសគឺជាវត្ថុដែលមិនអាចខ្វះបាននៅក្នុងផ្ទះ “ផ្ទះស្អាតខ្យល់ត្រជាក់ ចានស្អាតគឺឆ្ងាញ់” ។ អំបោសនឹងជួយអ្នកបោសសម្អាតផ្ទះទាំងមូល យកភាពកខ្វក់ បំបាត់ខ្យល់អាកាសមិនល្អ។ ប៉ុន្តែនិយាយអំពីហុងស៊ុយ គ្រាន់តែការបោសផ្ទះនោះ តើអ្នកមានធ្លាប់ដឹងដែរឬទេ?

មាន ៤ កន្លែង ដែលអ្នកជំនាញផ្នែកហុងស៊ុយសូមណែនាំ ឲ្យគួរនិងមិនគួរទុក ព្រោះវាអាចជះឥទ្ធិពល ដល់យីអ៊ុនម្ចាស់ផ្ទះទាំងឡាយ៖

ការផ្សាយពាណិជ្ជកម្ម

1. គួរទុកនៅខាងក្រោយផ្ទះ ឬយ៉រ

1_TgRziUaSQx_WtcCI5Ah9rw
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទាំងនេះគឺជាទីតាំងដែលសមស្របបំផុតចំនួនពីរ ដើម្បីទុកដាក់អំបោសសម្អាតផ្ទះដោយមិនប៉ះពាល់ដល់ហុងស៊ុយ។ ជាការពិត អំបោសត្រូវប្រើបោសសម្អាតភាពកខ្វក់ ម្ល៉េះប្រសិនបើទុកក្រោយផ្ទះ ឬយ៉រវានឹងកាត់បន្ថយផលប៉ះពាល់លើបរិយាកាសខាងក្នុងផ្ទះ។

ការផ្សាយពាណិជ្ជកម្ម

តាមក្បួន ការដាក់អំបោសនៅខាងក្រោយផ្ទះ ក៏ការពារសុវត្ថិភាពម្ចាស់ផ្ទះ រក្សាអ្នករំខាន ឬមនុស្សអាក្រក់សម្លឹងមើលទ្រព្យសម្បត្តិរបស់អ្នកពីខាងក្រៅ មិនឲ្យចូលបានដែរ។ នៅពេលនោះក្រុមគ្រួសាររបស់អ្នកនឹងត្រូវបានការពារដោយថានឆៃជួយឱ្យការរស់នៅ ក៏ដូចជាការបំពេញកិច្ចការងារ ការរកស៊ីនានា ដោយសន្តិភាពផ្លូវចិត្ត។

2. មិនគួរស្ថិតនៅកាច់ជ្រុងបន្ទប់ទទួលភ្ញៀវ

ការផ្សាយពាណិជ្ជកម្ម
1200 492274472 Broom Behind Door
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទប់ទទួលភ្ញៀវ គឺជាកន្លែងសំខាន់ណាស់នៅក្នុងផ្ទះ ក៏ជាកន្លែងប្រមូលផ្តុំសម្រាប់គ្រួសារ និងជាកន្លែងដែលភាពរុងរឿង និងទ្រព្យសម្បត្តិរបស់មនុស្សមានការរីកចម្រើនផងដែរ។ ប្រសិនបើអ្នកទុកអំបោសនៅក្នុងបន្ទប់ទទួលភ្ញៀវ អុកស៊ីសែនអាក្រក់ដែលកកកុញនៅក្នុងកំរាលឥដ្ឋ ឬកម្ទេចធូលីជាប់នោះ អាចធ្វើឱ្យមនុស្សរស់នៅក្នុងផ្ទះពិបាក។ ដូច្នេះដាច់ខាតកុំទុកអំបោសនៅបន្ទប់ ឬកន្លែងទទួលភ្ញៀវ។ ម្យ៉ាងទៀត វាក៏មើលទៅមិនសមរម្យផងដែរ។

៣. កុំទុកអំបោសបោសផ្ទះនៅសងខាងទ្វារ

ការផ្សាយពាណិជ្ជកម្ម
Broom
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទ្វាគឺជាកន្លែងចេញចូល​ ដែលវាមានសារៈសំខាន់បំផុត អាចនិយាយបានថា ជាផ្លូវទ្រព្យចេញចូលផងដែរ។ មនុស្សមួយចំនួន មានទម្លាប់យកអំបោសមកទុកសងខាងទ្វា វាបានធ្វើឱ្យប៉ះពាល់ដល់ទ្រព្យដែលនឹងចូលមក ដូច្នេះអ្នកគួរតែកែប្រែនូវទម្លាប់មួយនេះចេញ។

ការដាក់អំបោសនៅទីនេះ អាចរារាំងសំណាងល្អ មិនឲ្យចូលមក ហើយបើនិយាយតាមក្បួនវិទ្យាសាស្រ្ត របស់មានកម្ទេចធូលី ជាប់បែបនេះ មិនគួរដាក់នៅផ្លូវចេញចូល នាំឲ្យរំខានដល់ភ្នែក ក៏ដូចជាខ្យល់ដកដង្ហើម របស់មនុស្សថ្មើជើងកាត់ឡើយ។

ការផ្សាយពាណិជ្ជកម្ម

៤. កុំដាក់អំបោសក្នុងបង្គន់

2240410845_7454ca5047_o L
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្សជាច្រើនគិតថា បង្គន់គឺជាកន្លែងដែលកខ្វក់បំផុតនៅក្នុងផ្ទះ ដូច្នេះត្រូវយកអំបោសមកដាក់នៅទីនេះ ប៉ូន្តែផ្ទុយទៅវិញ អ្នកនឹងបន្ថែមនូវភាពកខ្វក់កាន់តែខ្លាំងនៅក្នុងបង្គន់ ដូចគ្នានឹងទៅលើអំបោស។ ឧទាហរណ៍៖ នៅពេលដែលយើងយកអំបោសចេញពីបង្គន់ដើម្បីមកសម្អាតផ្ទះ យើងក៏ដូចនាំរបស់កខ្វក់ មកសាយភាយទៅក្នុងបរិវេណខាងក្នុងផ្ទះទៅវិញ។

ការផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីសម្អាតផ្ទះ មិនត្រឹមតែមិនស្អាតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខ្យល់អាកាសមិនល្អ រាលដាលគ្រប់ទីកន្លែងបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព ដែលមិនអាចនឹកស្មានដល់។ ដូច្នេះកុំទុកអំបោសនៅក្នុងបន្ទប់ទឹកឱ្យសោះ។

អ្នកប្រហែលជាមិនដឹងរឿងនេះទេ ប៉ុន្តែគ្រួសារចិនបុរាណមិនដែលទុកអំបោសនៅក្នុងផ្ទះទេ។ យោងទៅតាមជំនឿដ៏ពេញនិយម ពួកគេគិតថាប្រសិនបើអ្នកអនុញ្ញាតឱ្យមនុស្សផ្សេងទៀតចូលក្នុងផ្ទះរបស់អ្នក ហើយឃើញភ្លាមនូវអំបោស ឬឧបករណ៍សម្អាតណាមួយ គឺជារឿងដែលអាក្រក់បំផុត។

ជាពិសេសការដាក់អំបោសនៅក្នុងបន្ទប់បរិភោគអាហារ ឬផ្ទះបាយ គឺរឹតមិនល្អតែម្ដងព្រោះវានឹងជូតអង្ករដែលជាប្រភពនៃជីវិតគ្រួសារ ធ្វើឱ្យទ្រព្យសម្បត្តិធ្លាក់ចុះ ហើយម្ចាស់ផ្ទះក៏នឹងចុះថយយីអ៊ុនថែមទៀតផង៕

ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម