
ឱសថទិព្វមិនប្តូរ! ក្បួនត្រាំខ្ទឹមសជាមួយទឹកឃ្មុំ អាចការពារជំងឺជាច្រើនកម្រមានអ្នកដឹង
ត្រឹមតែប្រើប្រាស់គ្រឿងផ្សំសាមញ្ញ ២ មុខ គឺខ្ទឹមស និងទឹកឃ្មុំ នោះក៏អាចបង្កើតជាឱសថដែលនាំមកនូវប្រយោជន៍ជាច្រើនដល់សុខភាព។ ខាងក្រោមយើងបង្ហាញពីប្រសិទ្ធភាព និងវិធីអនុវត្ត៖ ប្រសិទ្ធភាពនៃខ្ទឹមសត្រាំក្នុងទឹកឃ្មុំ ខ្ទឹមស និងទឹកឃ្មុំ ប្រៀបដូចជាថ្នាំដែលគេប្រើតាំងពីបុរាណមក ដោយសម្រាប់ខ្ទឹមវាមានជាតិហឹរស្រាលៗ ហើយមានវីតាមីន A,E,B1,B2… និងជំរុញដល់ប្រព័ន្ធរំលាយអាហារ បន្សាបជាតិពុលក្នុងរាងកាយ និងកម្ចាត់ស្លេស។ ខណៈដែលទឹកឃ្មុំ វាសម្បូរទៅដោយវីតាមីន A, B, D និងសារធាតុរ៉ែ ហើយក្នុងនៅក្បួនឱសថបុរាណចិន គឺគេប្រើវាថ្នាំព្យាបាលជំងឺដំបៅក្រពះ ពោះវៀន។ ដូច្នេះហើយនៅពេលដែលគ្រឿងផ្សំទាំងពីរបញ្ចូលគ្នា នោះវានឹងកាន់តែលើកកម្ពស់សុខភាពឲ្យដំណើរការល្អ ហើយបញ្ចៀសជំងឺរាំរ៉ៃមួយចំនួន ដោយអ្នកគ្រាន់ទទួលទានល្បាយវា ១៥…











