ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Ghhg
ប្លែកៗ

ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ! អាការៈ​ ២ នេះ​បង្ហាញ​ថា​អ្នក​ជិត​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ហើយ

ជា​ទូទៅ​យើង​តែងតែ​គិត​ថា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល រមែង​កើត​ឡើង​ភ្លាមៗ​ដោយ​ឯកឯង ប៉ុន្តែ​ការ​ពិត​ទៅ​ជំងឺ​នេះ​វា​បាន​បញ្ជូន​រោគ​សញ្ញា ដែល​ចេញ​ជា​អាការៈ​មួយ​ចំនួន​មក​ហើយ តែ​ខ្លួន​យើង​ផ្ទាល់​ពុំ​បាន​ចាប់​អារម្មណ៍​ឬ​កត់​សម្គាល់។ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កើត​មាន​ជំងឺ​ប៉ះពាល់​ដល់​អាយុ​ជីវិត​មួយ​នេះ​ទាន់ ​អ្នក​ជំនាញ​បាន​ណែនាំ​នៅ​អាការៈ ២ ប្រភេទ​ដែល​អ្នក​គួរ​ឲ្យ​តែ​ដឹង ហើយ​ប្រញាប់​ទៅ​រក​គ្រូ​ពេទ្យ​ដើម្បី​ពិគ្រោះ៖ ១) ការ​ផ្លាស់ប្តូរ Ischemia រោគ​សញ្ញា​ដំបូង​បង្អស់​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គឺ​ការ​ផ្លាស់ប្តូរ Ischemia ដែល​វា​ជា​ការ​រំខាន​ដោយសារ​ការ​ផ្គត់ផ្គង់​ឈាម​ដល់​ខួរក្បាល​មិន​គ្រប់គ្រាន់។ រោគ​សញ្ញា​នេះ​នឹង​លេចឡើង​ដែល​ធ្វើ​ឲ្យ​ជំងឺ​មាន​អារម្មណ៍​ថា​ឈឺក្បាល វិល​មុខ ស្ពឹក​ដៃ​ស្ពឹក​ជើង ពិបាក​និយាយ ពិបាក​ដើរ និង​ពេល​ខ្លះ​រឹង​មាត់។ បន្ទាប់​មក​រាងកាយ​របស់​អ្នក​ក៏​ជាសះស្បើយ​មក​សភាព​ធម្មតា​វិញ​នៅ​រយៈ​ពេល ២៤ ម៉ោង​ឬ​អាច​លឿន​ជាង​នេះ។ បើ​ឧស្សាហ៍​កើត​សភាព​បែប​នេះ កុំ​យល់​ច្រឡំ​ឲ្យ​សោះ​ថា​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ៧ ភាគរយ​នៃ​អ្នក​ជំងឺ​ដែល​មាន​ការ​ផ្លាស់ប្តូរ Ischemic…

Kjjk
ប្លែកៗ

លើស​ពី​អ្វី​ដែល​អ្នក​គិត! នេះ​ ៥ ហេតុផល​ដែល​អ្នក​គួរ​មាន​ប្រេង​ខ្យល់​លើ​ក្បាល​ដំណេក

ប្រេង​ខ្យល់ គឺ​ជា​របស់របរ​ប្រើប្រាស់​ម្យ៉ាង ដែល​មនុស្ស​ជា​ច្រើន​ខ្វះ​ពុំ​បាន ជា​ពិសេស​គឺ​មនុស្ស​វ័យ​ចំណាស់។ តែ​យ៉ាង​ណា​ វា​មិន​មែន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ដោយ​លាប​តែ​ពេល​ឈឺ​ពោះ ឬ​ពេល​ឈឺ​ចាប់​ត្រង់​អវយវៈ​ណា​មួយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លើស​ពី​អ្វី​ដែល​អ្នក​គិត អ្នក​គួរ​តែ​មាន​វា​នៅ​ជាប់​ក្បាល​ដំណេក ព្រោះ​វា​អាច​នាំ​ប្រយោជន៍​ធំៗ​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម៖ ៥) ជួយ​បំបាត់​ការ​ឈឺចាប់​ពេល​មក​រដូវ​ ចំពោះ​ស្រ្តី​ដែល​មាន​ការ​ឈឺចាប់​ពេល​មក​រដូវ​ សូម​បន្តក់​ប្រេង​ខ្យល់ ២ ទៅ ៣ ដំណក់​លើ​ពោះ​ហើយ​ញី ម៉ាស្សា​ថ្នមៗ ដែល​វា​អាច​ជួយ​ឲ្យ​ឈាម​របស់​អ្នក​រត់​បាន​ស្រួល និង​បំបាត់​ការ​ឈឺ​ចាប់​យ៉ាង​មាន​ប្រសិទ្ធភាព។ ៤) ព្យាបាល​ជំងឺ​ក្អក ចេះ​តែ​រមាស់​បំពង់​ក ក្អក ចូរ​អ្នក​យក​ប្រេង​ខ្យល់​មក​លាប​ ហើយ​ម៉ាស្សា​ថ្នមៗ​ជុំវិញ​ផ្នែក​បំពង់​ក ឲ្យ​ឡើង​ក្ដៅឧណ្ណៗ។ ការ​ធ្វើ​ដូច្នេះ វា​នឹង​ជួយ​កាត់​បន្ថយ​អាការៈ​រមាស់…

Tyyt
ប្លែកៗ

ចែក​គ្នា​បាន​ដឹង! គេង​សុខៗ​ភ្ញាក់​ដូច​គេ​ដាស់​ចន្លោះ​ម៉ោង ២ នេះ វា​ជា​សញ្ញា​ព្រមាន​ធ្ងន់ធ្ងរ

ការ​មាន​ទម្លាប់​ភ្ញាក់​ទាំង​កណ្តាល​យប់ ឬ​គេង​សុខៗ​រាងកាយ​ស្រាប់​តែ​បម្រាស់​ភ្ញាក់​នៅ​ចន្លោះ​ម៉ោង​ទាប​ភ្លឺ​ដដែលៗ នោះ​កុំ​គិត​ថា​មិន​អី ផ្ទុយ​ទៅ​វិញ​វា​ជា​សញ្ញា​ព្រមាន​ដ៏​អាក្រក់​ទៅ​វិញ​ទេ។ ភ្ញាក់​នៅ​ម៉ោង ១-៣ ទាប​ភ្លឺ បន្ទាប់​ពី​ថ្លើម​ធ្វើ​ការ​ហត់នឿយ​ពេញ​មួយ​ថ្ងៃ វា​ក៏​ដល់​ពេល​សម្រាក​នៅ​ចន្លោះ​ម៉ោង​នោះ។​ តែ​យ៉ាង​ណា​បើ​ឈាម​ក្នុង​ថ្លើម​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ ឬ​ឡើង​ឈាម​ខ្លាំង​ពេក វា​នឹង​ធ្វើ​ឲ្យ​ថ្លើម​ឡើង​កម្តៅ ដែល​នេះ​ហើយ​ជា​ដើម​ហេតុ​នាំ​ឲ្យ​សុខៗ​អ្នក​ស្រាប់​តែ​ភ្ញាក់​ដោយ​គ្មាន​មូលហេតុ។ ប្រសិន​អាការៈ​បែប​នេះ​នៅ​តែ​បន្ត វា​នឹង​ធ្វើ​ឲ្យ​ថ្លើម​មិន​ទទួល​បាន​ពេលវេលា​សម្រាក និង​ការ​ស្តារ​ត្រលប់​មក​វិញ​គ្រប់គ្រាន់ ដែល​នាំ​ឲ្យ​ទៅ​ពេល​ខាង​មុខ វា​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ។ ភ្ញាក់​នៅ​ម៉ោង ៣-៥ ទាប​ភ្លឺ នេះ​ចូល​មក​ដល់​សួត​វិញ​ម្តង ដោយ​ពេលវេលា​សម្រាក​របស់​សួត​គឺ​ស្ថិត​នៅ​ចន្លោះ​ម៉ោង​នេះ​ឯង​ ហើយ​ប្រសិន​វា​ដំណើរការ​មិន​ល្អ នោះ​នឹង​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​មាន​អាការៈ​ក្អក​នៅ​ពេល​យប់។ ការ​ភ្ញាក់​ចន្លោះ​ម៉ោង​នេះ​យូរ​ទៅ វា​ក៏​វិវត្ត​ទៅ​ជា​ជំងឺ​បេះដូង ព្រោះ​វា​រំខាន​ដល់​ចង្វាក់​បេះដូង មិន​ឲ្យ​មាន​លំហូរ​អុកស៊ីហ្សែន​ឆ្លង​កាត់​គ្រប់គ្រាន់៕ ប្រភព៖ បរទេស |…

Ghgh
ប្លែកៗ

ទម្លាប់​ហូប​នំប៉័ង​រាល់​ថ្ងៃ គិត​ថា​ល្អ ចំណាយ​តិច តែ​សង្ស័យ​អត់​ដឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៥ នេះ​ទេ

នំប៉័ង​គឺ​ជា​អាហារ​ដែល​មាន​រសជាតិ​អាច​ទទួល​យក​បាន ងាយ​ស្រួល​រក​ទិញ ចំណាយ​តិច នាំ​ឲ្យ​គ្នា​យើង​ខ្លះ ប្រើ​វា​ជា​របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​មាន។ តែ​យ៉ាង​ណា​ការ​ទទួល​ទាន​វា​ច្រើន​ពេក អាច​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​រាងកាយ ហើយ​ជា​ផល​ប៉ះពាល់​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់៖ ៥) ហានិភ័យ​នៃ​ការ​កើន​ឡើង​កូលេស្តេរ៉ុល​ក្នុង​ឈាម យោង​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ម្សៅ​នំប៉័ង​ អាច​បង្កើន​កូលេស្តេរ៉ុល​អាក្រក់​មួយ​ប្រភេទ ដែល​ទាក់ទង​នឹង​ជំងឺ​បេះដូង។ វា​អាច​កើន​ឡើង​ដល់​ទៅ ៦០ ភាគរយ​ក្នុង​រយៈ​ពេល​ ១២ សប្តាហ៍។ ៤) បណ្តាល​ឲ្យ​ធាត់​ លើស​ទម្ងន់ យោង​តាម​ Boldsky ចុះ​ផ្សាយ​ថា នំប៉័ង​ត្រូវ​បាន​ផលិត​ដោយ​ម្សៅ​គ្រាប់​ធញ្ញជាតិ​ដែល​រាងកាយ​រលាយ​និង​បម្លែង​ទៅ​ជា​គ្លុយកូស ដែល​ជំរុញ​ដល់​ការ​ផលិត​អ័រម៉ូន​អាំងស៊ុយលីន​យ៉ាង​ឆាប់​រហ័ស។ នេះ​បើ​យើង​បន្ត​ទទួល​ទាន​នំប៉័ង​ជា​ប្រចាំ វដ្ដ​នៃ​ការ​ទទួល​ទាន​នេះ នឹង​ធ្វើ​ឲ្យ​យើង​លើស​ទម្ងន់ ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​មិន​ដឹង​ខ្លួន។ ៣)…

Knongsrok Thamnail
កីទ្បា

អ្នកប្រដាល់ជើងចាស់កម្ពុជា សែន រ៉ាដេតថា ឆាទ្រីនិយាយមានចេតនាឱ្យខ្មែរយើងច្រឡោតទេ

អ្នកប្រដាល់ជើងចាស់កម្ពុជា សែន រ៉ាដេតបាន​និយាយថា សម្ដីរបស់​ ឆាទ្រីធ្វើឱ្យខ្មែរច្រឡោតទាំងទទឹងទិសទេ ។ អតីត​ម្ចាស់​មេដាយមាស​ស៊ីហ្គេម​រូប​នេះបាន​និយាយ បន្ទាប់​ពី​ប្រជាជនកម្ពុជា ដ៏ដូចជាអ្នក​គាំទ្រគុនខ្មែរ​មាន​ការ​ប្រតិកម្មទៅលើ​សម្ដីរបស់​ មេធំ One Championship លោក Chatri Sityodtong និយាយ​ថា កីឡាករគុនខ្មែរលេខ១ មិនអាច​យក​ឈ្នះកីឡាករមួយថៃលេខមួយ​នោះទេ។ រ៉ាដេតបាន​សរសេរក្នុងហ្វេសបុករបស់ខ្លួនថា៖ « ឆាទ្រីនិយាយថា​ បេីឱ្យកីឡាករថៃលំដាប់លេខ១ប្រគួតនិងកីឡាករគុនខ្មែរលំដាប់លេខ១នៅពេលនេះនិងចាញ់កីឡាករថៃ១០០%។ គេនិយាយមកបែបនេះគឺមានចេតនាឱ្យយេីងខឹង និងមានប្រត្តិកម្មតបពីព្រោះគេដឹងថាខ្មែរយេីងមានចិត្តតស៊ូនិងក្លាហាន​​ តែបេីយេីងចេញទៅពេលនេះគឺប្រាកដជាទៅមិនទាន់រួចជាមួយនិងលំដាប់លេខ១របស់គេពិតមែន​។  ខ្ញុំនិយាយនេះគឺមិនមែនលំអៀងទៅខាងណាមួយនោះទេគឺជាការយល់ឃេីញផ្ទាល់ខ្លួនប៉ុណ្ណោះដូច្នេះយេីងត្រូវទទួលយកពាក្យប្រមាថនេះមកធ្វេីជាកម្លាំងចិត្តដេីម្បីខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព​អោយខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ​ រងចាំរយះពេល៤ទៅ៥ឆ្នាំក្រោយគេនិងឈរបេីកភ្នែកធំៗមេីលគុនខ្មែរប្រគួតហេីយ។ ខ្ញុំបាទសុំអភ័យទោសទុកជាមុនផងបេីសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់កន្លែងណាមួយ»។ ឆាទ្រីបាន​និយាយក្នុងវីដេអូមួយថា៖ “Muay Thai គឺជាសិល្បៈប្រយុទ្ធលេខ១ក្នុងលោក…

Knongsrok Thamnail
កីទ្បា

Man United ឈាន​ដល់​កិច្ច​សន្យា​ថ្មី​សម្រាប់ Alejandro Garnacho

យោងតាមលោក Fabrizio Romano ក្លឹប Manchester United បានរៀបចំ និងបញ្ជូនកិច្ចសន្យារយៈពេលវែងថ្មីសម្រាប់កីឡាករ Alejandro Garnacho ទៅកាន់កីឡាករ និងអ្នកតំណាងរបស់គាត់រួច​ហើយ។ ការពិភាក្សារវាងភាគីទាំងពីរស្ថិតក្នុង ‘ដំណាក់កាលជឿនលឿន’ ដោយបិសាចក្រហមមានទំនុកចិត្តដូចដែលធ្លាប់យល់ព្រមលើកិច្ចព្រមព្រៀងថ្មី។ កិច្ចព្រមព្រៀង​ថ្មីនេះ មានការពិភាក្សាលើសិទ្ធិរូបភាពរបស់គាត់ និងរយៈពេលទាំងមូលនៃកិច្ចសន្យា ប៉ុន្តែទាំងនេះគឺជារឿងតូចតាចដែលភាគីទាំងពីរ​មិន​សូវខ្វល់ប៉ុន្មាននោះទេ។ Garnacho បានអភិវឌ្ឃខ្លួនចូលទៅក្នុងក្រុមឈុតធំក្រោមការដឹកនាំរបស់ Erik ten Hag ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង Assist បួនដងនៅទូទាំងការប្រកួតទាំងអស់នៅរដូវកាលនេះ។ ប្រភព៖ Fabrizio…

Ljl
ប្លែកៗ

ស្រីៗ​ជា​ច្រើន​មើល​រំលង! នេះ​សញ្ញា ៥ ព្រមាន​ចំៗ​ពី​បញ្ហា​ក្រលៀន​ខ្សោយ

អត្ថបទ​នេះ សម្រាប់​មនុស្ស​ស្រី​ជា​ពិសេស ឬ​បុរសៗ​ក៏​គួរ​តែ​ដឹង​ដែរ ដើម្បី​ងាយ​តាមដាន​សុខភាព​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់​របស់​យើង​ម្នាក់ៗ។ ខាង​ក្រោម​បង្ហាញ​ពី​សញ្ញា​ងាយៗ ៥ អាច​ឲ្យ​អ្នក​ដឹង​ថា តម្រង​នោម​ឬ​ក្រលៀន​របស់​អ្នក​កំពុង​មាន​សភាព​ខ្សោយ ដែល​គួរ​ប្រុង​ប្រយ័ត្ន ឬ​ប្រញាប់​ទៅ​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់៖ ៥) នោម​ច្រើន ជា​សញ្ញា​ងាយ​នឹង​ចាប់​អារម្មណ៍​មួយ ដោយ​ជា​ធម្មតា​ពេល​មុខងារ​តម្រង​នោម​មិន​ល្អ នោះ​អ្នក​នឹង​ត្រូវ​ការ​នោម​ច្រើន តែ​ការ​នោម​តិចតួច​ពេក​វា​ក៏​អាច​ជា​អាការៈ​ព្រមាន​ដូច​គ្នា។ លើស​ពី​នេះ ​ការ​ផ្លាស់ប្តូរ​ពណ៌​ទឹក​នោម ក៏​ជា​សញ្ញា​ដែល​ត្រូវ​ប្រយ័ត្ន​ផង​ដែរ។ ៤) ខ្លាច​ត្រជាក់ ប្រសិន​សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់ ឬ​ខាង​ក្រៅ មើល​ទៅ​ធម្មតា តែ​អ្នក​បែរ​ជា​មាន​អារម្មណ៍​ថា​ត្រជាក់ ចង់​គ្រុន ចង់​ផ្តាសាយ​ជា​ញឹកញាប់ នោះ​វា​ក៏​ជា​រោគសញ្ញា​មួយ​ផង​ដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្សោយ​តម្រង​នោម។ ៣) ជ្រុះ​សក់​ច្រើន ការ​ជ្រុះ​សក់​ជា​រឿង​ដែល​នារីៗ​មិន​អាច​ជៀស​បាន…

Hjh
ប្លែកៗ

អត់​ពេល​ណា​បាន តែ​ ២ ពេល​នេះ ត្រូវ​តែ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ​ព្រោះ​អាច​នាំ​ប្រយោជន៍​ទ្វេ​ដង

ទឹកក្ដៅឧណ្ហ៍ៗ​មិន​មែន​គ្រាន់​តែ​ជា​ភេសជ្ជៈ​ធម្មតា​នោះ​ទេ បើ​យើង​ដឹង​ពី​របៀប​ទទួល​ទាន​​វា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​វា​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ ល្អ​ជាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​រាប់​ពាន់​ដង។ ខាង​ក្រោម Knongsrok ណែនាំ​ពេលវេលា ២ ដែល​អ្នក​មិន​ត្រូវ​រំលង​ក្នុង​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ៖ ១) ពេល​ព្រឹក​បន្ទាប់​ភ្ញាក់​ពី​គេង យោង​តាម​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​និង​សុខភាព Stella Metsovas បាន​និយាយ​ថា ពេល​ព្រឹក​ក្រោក​ពី​គេង​ភ្លាម អ្នក​មិន​គួរ​ចាប់​យក​តែ ឬ​កាហ្វេ​មុន​គេ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គួរ​តែ​ជា​ទឹកក្ដៅឧណ្ហ៍ៗ។ នៅ​ពេល​ព្រឹក​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​ វា​អាច​ជួយ​បង្កើន​ការ​កន្រា្តក់​ពោះវៀន នាំ​ឲ្យ​វា​មាន​ចលនា​ល្អ​ប្រសើរ ហើយ​ក៏​ជួយ​សម្អាត​រាងកាយ​ពី​ជាតិ​ពុល​ដែល​សេសសល់​ទាំង​អំបាលម៉ាន និង​ជួយ​ប្រឆាំង​ភាព​ចាស់ ក៏​ដូច​ជា​ជួសជុល​កោសិកា​ឡើង​វិញ​ផង​ដែរ។ លើស​ពី​នេះ​វា​ក៏​កាន់​តែ​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ព្រោះ​អី​វា​អាច​បំបាត់​កាក​សំណល់​ចេញ​ពី​ក្រពះ ដែល​អាច​បង្កើន​សកម្មភាព​មេតាបូលីស និង​កាត់​បន្ថយ​ការ​ឃ្លាន។ បើ​និយាយ​ពី​ផ្នែក​អារម្មណ៍ គឺ​ជួយ​ឲ្យ​អ្នក​ស្រស់ស្រាយ កាត់​បន្ថយ​ការ​តានតឹង…

Ghh
ប្លែកៗ

ញាក់​ភ្នែក​ច្រើន កុំ​គិត​ថា​ផ្លូវ​ក្នុង​ឲ្យ​ប្រផ្នូល​ល្អ​អាក្រក់ ការ​ពិត​ជា​សញ្ញា​ព្រមាន​ធ្ងន់ធ្ងរ ៤ នេះ​ទេ

មនុស្ស​ជា​ច្រើន​គិត​ថា ការ​ដែល​សុខៗ​ព្រិច​ភ្នែក​ឆ្វេង​ឬ​ស្តាំ គឺ​ជា​ការ​ដែល​ផ្លូវ​ក្នុង​ឲ្យ​ប្រផ្នូល​ល្អ​ឬ​អាក្រក់​ណា​មួយ​សម្រាប់​ជីវិត​របស់​ពួក​គេ​នៅ​ពេល​ខាង​មុខ។ តែ​យ៉ាង​ណា​ការ​ព្រិច​ភ្នែក​ញាប់​ពេក ដែល​កើត​ឡើង​រៀងរាល់ ២០ វិនាទី​ម្តង​អី​នោះ វា​ជា​សញ្ញា​អាក្រក់​ទៅ​វិញ​ទេ ហើយ​អាច​បង្ហាញ​ពី​សញ្ញា​ព្រមាន​ធ្ងន់ធ្ងរ​ដល់​សុខភាព​ទាំង ៤ ខាង​ក្រោម៖ ៤) មក​ពី​របប​អាហារ វា​ជា​សញ្ញា​ព្រមាន​ថា រាងកាយ​អ្នក​បាន​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ហឹរ​ខ្លាំង​ពេក ឬ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេល ដែល​បណ្តាល​ឲ្យ​មាន​អារម្មណ៍​រំជើបរំជួល នាំ​ឲ្យ​ត្របក​ភ្នែក​ឡើង​រមួល។ ៣) ស្រ្តេស ការ​មាន​បញ្ហា​ស្រ្តេស​ច្រើន​នៅ​កន្លែង​ធ្វើ​ការ ឬ​គេង​មិន​គ្រប់គ្រាន់ ក៏​អាច​ធ្វើ​ឲ្យ​សរសៃប្រសាទ​មិន​ស្ថិតស្ថេរ បង្ក​ទៅ​ជា​បញ្ហា​រមួល​ត្របក​ភ្នែក​ជាប់​ក៏​មាន​ដែរ។ ២) ផល​ប៉ះពាល់​នៃ​ថ្នាំ មនុស្ស​ជា​ច្រើន​ប្រើប្រាស់​ថ្នាំ​ច្រើន​លាយ​បញ្ចូល​គ្នា ជា​ពិសេស​អ្នក​លេប​ថ្នាំ​ងងុយ​គេង ថ្នាំ​បេះដូង ក៏​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម បណ្តាល​ឲ្យ​ជា​ការ​ព្រិច​ភ្នែក​ញឹកញាប់​នេះ​កើត​ឡើង​ដែរ។ ១)…

Hjjh
សង្គម

ចំណាំ​មើល! ស្រ្តី​ហៀរ​ចូល​អាយុ ៤០ តែ​បើ​នៅ​មាន​លក្ខណៈ ៥ ស្មើ​នឹង​មាន​សុខភាព​ល្អ​ក្មេង​ជាង​វ័យ

ជា​ទូទៅ​សម្រាប់​មនុស្ស​ស្រី បន្ទាប់​ពី​អាយុ ៣០ ឆ្នាំ គឺ​តែងតែ​ចាប់ផ្តើម​លេច​ចេញ​នូវភាព​ចាស់​មក​បណ្តើរៗ​ហើយ រួច​បើ​ហៀរ​ចូល​ដល់​អាយុ ៤០ ឆ្នាំ នោះ​គឺ​កាន់​តែ​បង្ហាញ​ភាព​ចាស់​មក​ច្បាស់ៗ​តែ​ម្តង។ យ៉ាង​ណា​ក៏​នៅ​មាន​ស្រ្តី​ខ្លះ ពួក​គាត់​មាន​សុខភាព​ល្អ នាំ​ឲ្យ​សភាព​រាងកាយ​នៅ​តែ​ក្មេង​ជាង​វ័យ ហើយ​បើ​សួរ​ថា មើល​បែប​ណា​ទើប​ដឹង​ថា​នៅ​មាន​សុខភាព​ល្អ ក្មេង​ជាង​វ័យ នោះ​គឺ​អ្នក​អាច​មើល​សញ្ញា​ទាំង ៥ ខាង​ក្រោម​បាន៖ ៥) វដ្ដ​រដូវ​ទៀងទាត់ បន្ទាប់​ពី​អាយុ ៤០ ឆ្នាំ​រាងកាយ​របស់​ស្រ្តី​នឹង​មាន​ការ​ធ្លាក់​ចុះ ឬ​មាន​ការ​ផ្លាស់ប្តូរ​ធំៗ ជា​ពិសេស​ការ​ផ្លាស់ប្តូរ​អ័រម៉ូន និង​សុខភាព​អូវែ​នេះ​ឯង។ យ៉ាង​ណា​បើ​វដ្ដ​រដូវ​របស់​ពួក​គាត់ នៅ​តែ​បង្ហាញ​ចេញ​មក​ថា​ទៀងទាត់​ល្អ មិន​មាន​ការ​កើន​ឡើង​ឬ​ថយ​ចុះ​បរិមាណ​នៃ​ឈាម នោះ​គឺ​បង្ហាញ​ច្បាស់​ណាស់ ថា​ពួក​គេ​មាន​សុខភាព​ល្អ​ខ្លាំង។ ៤)…

Fgf
ប្លែកៗ

ចង់បានស្បែកស្អាតភ្លឺចេញពីខាងក្នុង រាល់ព្រឹកកុំរំលងអាហារទិព្វ ៤ ប្រភេទនេះឲ្យសោះ

ចូរបន្ថែមអាហារទិព្វ ៤ ប្រភេទនេះ ទៅក្នុងរបបអាហាររៀងរាល់ពេលព្រឹករបស់អ្នក នោះនឹងអាចជួយឲ្យអ្នកក្មេងជាងវ័យ ហើយមានស្បែកស្រស់ស្អាតកាន់ឆ្នាំ៖ ៤) ស៊ុត មានមនុស្សតិចណាស់ដែលដឹងថាស៊ុត អាចជួយដល់សម្រស់ និងមិនប៉ះពាល់ដល់ការឡើងទម្ងន់។ វាជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ល្អបំផុតសម្រាប់រាងកាយ ហើយផ្នែកពណ៌សនៃស៊ុតមានជាតិប្រូតេអ៊ីនខ្ពស់ណាស់ ខណៈពណ៌លឿងសម្បូរទៅដោយជាតិដែក កាល់ស្យូម វីតាមីន B ដែលវាសុទ្ធតែល្អសម្រាប់ស្បែករបស់អ្នក។ រៀងរាល់ព្រឹក បើអ្នកមានទម្លាប់ទទួលទានវា នោះមិនត្រឹមតែផ្តល់ថាមពលសម្រាប់រាងកាយប៉ុណ្ណោះទេ ជាងនេះក៏ជួយការពារភាពចាស់ជាងវ័យបានថែមទៀត។ ៣) គ្រប់ធញ្ញជាតិ (Oatmeal) វាជាប្រភេទអាហារដែលមានជាតិសរសៃខ្ពស់ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយបានល្អ។ ក្រៅពីនេះវាក៏មានផ្ទុកនូវអាស៊ីតខា្លញ់អូមេហ្គា ៣ ហ្វូតាត និងប៉ូតាស្យូម…

New Copy
ទស្សន៍ទាយ

ជើងលេខឡើង! អ្នកឆ្នាំទាំង ៤ សំណាងផ្ទួនៗក្នុងឆ្នាំ ២០២៣ ធ្វើអ្វីក៏ជោគជ័យ មានអ្នកតាមជួយ និងទេវតាតាមថែរក្សាដែរ

នេះជាឆ្នាំមាស ឆ្នាំទ្រព្យ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងទទួលបានលាភសំណាងច្រើន លើសពីការរំពឹងទុក។ មិនថាអ្នកធ្វើអ្វី ប្រកបកិច្ចការងារអ្វី ក៏អាចសម្រេចជោគជ័យដូចក្ដីប្រាថ្នា ថែមទាំងមានទេវតាតាមថែរក្សា និងអ្នកមានបុណ្យតាមជួយជ្រោមជ្រែងផងដែរ។ ១. ឆ្នាំច ក្នុងឆ្នាំនេះ អ្នកដែលកើតឆ្នាំច អាចពឹងលើការខិតខំប្រឹងប្រែង ដើម្បីទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុ។ នៅឆ្នាំ ២០២៣ នេះដែរ អ្នកដែលកើតក្នុងឆ្នាំឆ្កែ ប្រាកដជាអ្នកធ្វើការខ្លាំងបំផុតនៅក្នុងក្រុមហ៊ុន ពួកគេជាមនុស្សដំបូងគេ ដែលមកក្រុមហ៊ុនជារៀងរាល់ថ្ងៃ និងចុងក្រោយដែលចាកចេញបន្ទាប់ពីចេញពីធ្វើការ។ អ្នក​កើត​ឆ្នាំ​ច នឹង​សុំ​ការងារ​បន្ថែម​ម៉ោង ឬ​ឱកាស​ធ្វើ​ដំណើរការ​រកស៊ី។ ប្រសិនបើស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះល្អ ពួកគេនឹងមានឱកាសចាប់យកគម្រោងល្អៗជាច្រើន។ គ្រាន់តែបំពេញកិច្ចការដែលអ្នកដឹកនាំប្រគល់ឱ្យបានល្អ…