
ថ្នាំទិព្វធម្មជាតិទាំង ៤ អាចពង្រឹងភាពស៊ាំបានល្អបំផុត ដែលអ្នកមិនគួរខ្វះ
ក្នុងស្ថានភាពមិនថារដូវក្តៅហុយដីក្តី រដូវរងាធ្លាក់ខ្យល់ក្តី សម្រាប់បងប្អូនយើងគួរតែពង្រឹងប្រព័ន្ធភាពស៊ាំឲ្យបានរឹងមាំល្អ ហើយក្នុងចំណោមអាហារទិព្វទាំង ៤ ខាងក្រោម ទាំងអ្នកនិងគ្រួសារមិនគួរខ្វះឡើយ៖ ៤) ខ្ទឹមស្រស់ នៅក្នុងខ្ទឹមស មានសមាសធាតុមួយហៅថា អាលីស៊ីន ដែលវាមានឥទ្ធិពលក្នុងការប្រឆាំងបាក់តេរីបានយ៉ាងល្អ។ ទន្ទឹមនេះ វាក៏អាចសម្លាប់បាក់តេរីដែលតម្រង់មកសួតរបស់អ្នកផងដែរ ដូច្នេះវាក៏ជាចំណែកមួយ ជួយការពារអ្នកពីជំងឺបានមួយផ្នែក។ ទោះជាយ៉ាងណាក៏ដោយ គេណែនាំឲ្យទទួលទានខ្ទឹមសទាំងនៅស្រស់ ព្រោះពេលយកទៅចម្អិន វានឹងនាំឲ្យបរិមាណ អាលីស៊ីនមានការថយចុះ។ ៣) ទឹកឃ្មុំ ជាឱសថទិព្វធម្មជាតិតាំងពីដើមរៀងមក ដោយទឹកឃ្មុំជួយបានច្រើនណាស់ ហើយទាក់ទិននឹងការសម្លាប់បាក់តេរីនេះសោត ក៏ធ្វើបានល្អដែរ។ វានឹងជួយឲ្យដំណើរការភាពស៊ាំរបស់យើងមានការរឹងមាំល្អ បញ្ចៀសការឆ្លងនូវមេរោគផ្សេងៗ។ ២) ខ្ញីស្រស់…











