
កម្ចាត់ស្នាមស្រអាប់ ជួយឲ្យក្លៀកភ្លឺរលោង ដោយគ្រាន់តែអនុវត្តវិធីសាមញ្ញ ៤ នេះ
ស្បែកក្លៀកខ្មៅ ស្រអាប់មិនភ្លឺរលោង ជាបញ្ហាដែលធ្វើឲ្យស្រ្តីបាត់បង់ភាពជឿជាក់ និងមិនហ៊ានស្លៀកអាវដៃខ្លី ឬអាវវៀលក្លៀក។ តែយ៉ាងណាជាមួយវិធីសាមញ្ញខាងក្រោម ៤ Knongsrok សូមចែករំលែកឲ្យអ្នកយកទៅអនុវត្ត គឺអាចទទួលបានប្រសិទ្ធភាព ហើយមិនពិបាកនោះទេ៖ ៤) ការប្រើប្រាស់ក្រូចឆ្មារនិងអំបិល អ្នកត្រូវកាត់ក្រូចឆ្មារមួយចំហៀង ហើយជ្រលក់វាជាមួយអំបិលដែលនៅល្អ ហើយយកវាមកត្រដុសថ្នមៗលើស្បែកក្លៀក រយៈពេល ៣ នាទីសឹមលាងទឹកចេញ។ ឬវិធីម្យ៉ាងទៀតអ្នកអាចលាយអំបិល ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មាស្រស់កន្លះស្លាបព្រាបាយ ហើយលាបវាត្រង់ក្លៀក រួចរង់ចាំប្រហែល ១០ នាទីបន្ទាប់មកលាងសម្អាតជាមួយទឹក ៣) ប្រើប្រាស់ម្សៅ Baking Soda ម្សៅដែលគេយកទៅដុតនំ ឬយើងហៅថា…








