
អាហារ ៣ មុខ ដែលធ្វើឱ្យកើតមុន និងជះផលអាក្រក់ដល់សុខភាព
មានមូលហេតុផ្សេងៗគ្នាជាច្រើន ដែលនាំឱ្យកើតមុន ដូចជាស្បែកងាប់ ស្ទះរន្ធញើស ខ្លាញ់ច្រើន បាក់តេរីជាដើម។ យ៉ាងណាមិញ អ្នកត្រូវដឹងថា អាហារដែលអ្នកញុំារាល់ថ្ងៃ មានឥទ្ធិពលលើស្បែករបស់អ្នកយ៉ាងខ្លាំង។ ប្រសិនបើអ្នកមិនចង់ឱ្យស្បែកអ្នកមានបញ្ហាដូចមុនទេ យកល្អបញ្ឈប់ការទទួលទានលើអាហារទាំងនេះជាបន្ទាន់។ ១. ធញ្ញជាតិចម្រាញ់ និងស្ករ គ្រាប់ធញ្ញជាតិ និងស្ករចម្រាញ់ បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខភាព។ វាបានផ្លាស់ប្តូរកម្រិតជាតិស្ករក្នុងឈាម បង្កើនចំណង់អាហារ និងថែមទាំងប៉ះពាល់ដល់ស្បែករបស់អ្នកទៀតផង។ គ្រាប់ធញ្ញជាតិចម្រាញ់ត្រូវបានរកឃើញនៅក្នុងនំបុ័ង នំកែកឃឺ និងប៉ាស្តាម្សៅពណ៌ស។ ស្ករចម្រាញ់ត្រូវបានរកឃើញនៅក្នុងបង្អែមជាច្រើនដូចជា នំខេក ស្ករគ្រាប់ និងភេសជ្ជៈដែលមានជាតិស្ករ។ ការសិក្សាបានបង្ហាញថា ការទទួលទានកាបូអ៊ីដ្រាតខ្ពស់ក្នុងអាហារដូចជាគ្រាប់ធញ្ញជាតិ និងជាតិស្ករចម្រាញ់ ត្រូវបានផ្សារភ្ជាប់ទៅនឹងអត្រាខ្ពស់នៃការកើតមុន…










