សន្លឹកកាតដែលអ្នកបានជ្រើសរើស នឹងប្រាប់អ្នកឱ្យដឹងថា ជីវិតរបស់អ្នកអាប់អួ ឬក៏ភ្លឺស្វាង?

១. សន្លឹកកាតទី ១
ជីវិតរបស់អ្នកជាទូទៅ គឺមានភាពរុងរឿង អស្ចារ្យ និងគ្មានភាពឯកោឡើយ។ ទោះបីជាអ្នកប្រហែលជាមានអារម្មណ៍ធុញទ្រាន់នឹងជីវិតនៅពេលនេះក៏ដោយ ចូររក្សាភាពជឿជាក់ និងសុទិដ្ឋិនិយម!។
សកលលោកនឹងមិនធ្វើបាបអ្នកឡើយ មិនយូរប៉ុន្មានអ្នកនឹងមានការវិវឌ្ឍន៍ដ៏អស្ចារ្យនៅគ្រប់ទិដ្ឋភាព ដោយស្វែងរកគោលដៅ និងទិសដៅត្រឹមត្រូវសម្រាប់អនាគត។ សូមអរគុណដល់ការនោះ អ្នកនឹងមានជីវិតឧត្តមគតិផ្ទាល់ខ្លួនរបស់អ្នក។
២. សន្លឹកកាតទី ២
ជីវិតអ្នកមិនក្រៀមក្រំ និងឯកោទេ ប៉ុន្តែក៏មិនសូវជារុងរឿងណាស់ណាដែរ ។ អ្នកមានជីវិតដ៏រីករាយ និងសាមញ្ញ ទោះបីជាអ្នកមិនជោគជ័យខ្លាំងជាមួយមនុស្សដែលអ្នកស្រលាញ់ក៏ដោយ។ អ្នកមានភាពរស់រវើក ចូលចិត្តរាប់អានមិត្តភ័ក្តិមកពីជុំវិញពិភពលោក ចូលចិត្តចែករំលែកក្តីស្រលាញ់របស់អ្នកជាមួយគ្រួសារ និងអ្នកស្គាល់គ្នា។
ដូច្នេះហើយ អ្នកតែងតែមានដៃគូជាមួយអ្នក ជាមិត្តជួយអ្នកនៅពេលអ្នកត្រូវការ។ ថ្វីដ្បិតតែមិនមានភាពរុងរឿង ប៉ុន្តែក្នុងជីវិតអ្នកជាមនុស្សរស់រវើក តែងតែហៅមិត្តភ័ក្តិ ដូច្នេះហើយទើបអ្នកមានក្រុមមនុស្សច្រើន។ ជីវិតរបស់អ្នកលំបាកបន្តិច ប៉ុន្តែការអត់ឱនជួយឱ្យអ្នកទទួលបានសំណាងច្រើនក្នុងជីវិត។
៣. សន្លឹកកាតទី ៣
ជីវិតរបស់អ្នកជាទូទៅគឺក្រៀមក្រំ និងឯកោបន្តិចហើយ។ អ្នកសង្ឃឹមថាអ្នកអាចសម្រេចបាននូវឧត្តមគតិជាច្រើន សម្រេចបាននូវមហិច្ឆិតា និងបំណងទាំងឡាយដែលអ្នកកំណត់សម្រាប់ខ្លួនអ្នក។ ទោះយ៉ាងណាក៏ដោយ អ្នកប្រហែលជាមិនអាចធ្វើវាបានទេ។ បន្តិចម្ដងៗ អ្នកបាត់បង់ការលើកទឹកចិត្ត ធ្លាក់ទឹកចិត្ត និងស្លេកស្លាំង។
ប្រហែលជាអ្នកត្រូវរៀនស្កប់ចិត្តនឹងអ្វីដែលអ្នកមាន។ ធ្វើបែបនេះ អ្នកនឹងធ្វើឱ្យជីវិតអ្នកកាន់តែមានភាពសុខសាន្ត និងមានសុភមង្គល។ អ្នកមិនអាចផ្លាស់ប្តូរជោគវាសនារបស់អ្នកបានទេ ប៉ុន្តែអ្នកអាចផ្លាស់ប្តូរចិត្ត និងស្វែងរកសុភមង្គលបាន ប្រសិនបើអ្នកទទួលយកការពិត។
៤. សន្លឹកកាតទី ៤
ជីវិតរបស់អ្នកគឺជាល្បាយនៃភាពឯកោ និងភាពរុងរឿង។ អ្នកអាចឈានដល់កំពូលក្នុងជីវិតសម្រេចបាននូវសមិទ្ធិផលដែលគួរឱ្យចង់បានជាច្រើន។ យ៉ាងណាមិញ បើនិយាយពីជីវិតខាងវិញ្ញាណវិញ អ្នកគ្រាន់តែជាមនុស្សក្រីក្រ ខ្វះការស្រលាញ់ និងទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន។
អ្នកមានអារម្មណ៍ថាគ្មានអ្នកណាយល់ និងអាចចែករំលែកជាមួយអ្នកបានទេ។ ដូច្នេះហើយ អ្នកស្ទើរតែគ្មានមិត្តភក្តិជិតស្និទ្ធ ឬអ្នកណាដែលអ្នកអាចទុកចិត្តបានឡើយ។ អ្នកខ្លាំងតែងតែឈរតែម្នាក់ឯង។ ហើយអ្នកទទួលយកការពិតនេះដោយមិនអាចប្រកែកបានទេ៕
ប្រភព ៖ បរទេស / KNongsrok

