
សំណាង ៤ ទិស! អ្នកឆ្នាំទាំង ៤ មានទេវតាទ្រព្យ លាភសំណាង និងសុភមង្គល តាមឃុំគ្រងរក្សា
ចូលដល់ឆ្នាំ ២០២៣ ខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោម នឹងមានទេវតាទ្រព្យ ទេវតាលាភសំណាង និងសុភមង្គល នាំមកនូវសំណាងជាច្រើនមកឱ្យ ដែលអាចប្រែក្លាយខ្លួនទៅជាអ្នកមានស្ដុកស្ដម្ភមិនគួរឱ្យជឿ។ ១. ឆ្នាំច អ្នកកើតឆ្នាំឆ្កែចូលឆ្នាំ ២០២៣ រាសីឡើងខ្ពស់ត្រដែត។ បើនិយាយពីការសិក្សា និងការប្រឡង អាចនិយាយបានថាប្រឡងជាប់ដោយលទ្ធផលល្អ។ ការងារក៏ត្រូវបានដំឡើងឋានន្តរស័ក្តិដែរ រាសីនេះត្រូវថ្នាក់លើគោរព និងជឿទុកចិត្តបានឆាប់មានឱកាសឡើងតំណែងថ្មី និងបានខ្ពស់ជាង។ ជាពិសេស លុយកាក់ ក្នុងឆ្នាំ ២០២ របស់អ្នកកើតឆ្នាំច ទំនងជាឈ្នះឆ្នោតជាមួយនឹងរង្វាន់ធំ ដែលសូម្បីតែម្ចាស់ឆ្នាំ ក៏មិននឹកស្មានដល់នោះឡើយ។ មិនត្រឹមតែអំណោយផលក្នុងការរកលុយប៉ុណ្ណោះទេ…











