
រោមទិព្វ! បង្ហាញពីអត្តចរិត និងសមត្ថភាពពិតដែលអ្នកមាន តោះ! សាកល្បងទស្សន៍ទាយទាំងអស់គ្នា
ដោយគ្រាន់តែជ្រើសរើសនូវរោមសត្វណាមួយដែលអ្នកពេញចិត្ត នោះនឹងអាចទស្សន៍ទាយដឹងពីអត្តចរិត និងសមត្ថភាពពិតដែលមាននៅក្នុងខ្លួនអ្នកជាក់ជាមិនខាន។ តោះ! សាកល្បងជ្រើសរើសដើម្បីដឹងថា ការទស្សន៍បែបចិត្តវិទ្យានេះ ត្រឹមត្រូវបានប៉ុន្មានភាគរយ ៖ ១. បើអ្នកជ្រើសរើសយករោមទី១ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានសមត្ថភាពខ្ពស់ខាងផ្នែងច្នៃប្រតិដ្ឋ និងបង្កើតនូវអ្វីដែលថ្មីៗ ប្លែកៗ។ លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែលពូកែ និងមានគំនិតខាងរកស៊ីថែមទៀតផង ព្រោះតែអ្នកជាមនុស្សដែលហ៊ាននិយាយ ហ៊ានធ្វើ ហើយក៏ហ៊ានប្រថុយ ហើយក៏ជាមនុស្សដែលអាចជឿជាក់ និងទុកចិត្តបានផងដែរ។ ក៏ព្រោះតែភាពម៉ឹងម៉ាត់ និងទំនួលខុសត្រូវ ហ៊ានសម្រេចចិត្តនេះហើយ ដែលធ្វើឱ្យអ្នក ក្លាយជាមនុស្សម្នាក់ដែលអាចនឹងទទួលបានជោគជ័យ ឈានដល់ចំណុចគោលដៅដែលអ្នកត្រូវការយ៉ាងពិតប្រាកដ។ ម្យាងវិញទៀត អ្នកក៏ជាមនុស្សម្នាក់ដែល តែងតែមានការព្យាយាមខំប្រឹង និងធ្វើអ្វីមួយចង់ឱ្យមានភាពល្អបំផុត…











