ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

1
ប្លែកៗ

តើរាត្រីមួយណាត្រូវនឹងអារម្មណ៍អ្នក ដើម្បីដឹងថា អ្នកណាដែលធ្វើឱ្យអ្នកនឹកនាដល់ខ្លាំងជាងគេក្នុងពេលនេះ

ទិដ្ឋភាពនាពេលរាត្រី ក៏អាចទស្សន៍ទាយដឹងពីចិត្តរបស់អ្នកបានដែរ ដោយគ្រាន់តែជ្រើសរើសរូបភាពមួយដែលអ្នកពេញចិត្ត ហើយត្រូវនឹងអារម្មណ៍អ្នកក្នុងពេលនេះ នោះអ្នកនឹងបានដឹងថា អ្នកណាដែលអ្នកខ្វល់ នឹកនាដល់ជាងគេ … តោះទៅផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នា ៖ ១. បើអ្នកជ្រើសរើសរូបទី១ នោះមានន័យថា អារម្មណ៍អ្នកក្នុងពេលនេះ គឺនឹកនាដល់ឪពុកម្ដាយ ក្រុមគ្រួសារ និងបងប្អូនរបស់អ្នកយ៉ាងខ្លាំង។ គ្រួសារ គឺសំខាន់បំផុតសម្រាប់អ្នក។ អ្នកតែងតែលះបង់ និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីក្រុមគ្រួសារអ្នក ហើយក៏ព្យាយាមអត់ធ្មត់ គ្រប់ពេលជាមួយមនុស្សក្នុងគ្រួសារ។ មិនថាធ្វើអ្វី គិតអ្វីនោះទេ អ្នកតែងតែគិតដល់គ្រួសារមុនជានិច្ច តែងតែចៀសវាង មិនឱ្យប៉ះពាល់ដល់គ្រួសារ ឪពុកម្ដាយ ឬខាតប្រយោជន៍បងប្អូននះឡើយ។ អ្នកគឺជាកូនកត្តញ្ញូ…

12
ប្លែកៗ

ជ្រើសរើសនាឡិកាមួយ ដើម្បីដឹងពីចរិតលក្ខណៈជាក់ស្ដែងរបស់អ្នក ធាតុពិត អ្នកជាមនុស្សបែបណា?

តាមរយៈការជ្រើសរើសរបស់អ្នក ដែលបានជ្រើសរើសនាឡិកាណាមួយ ក្នុងចំណោមនាឡិកាទាំង៨ខាងក្រោមនេះ វានឹងបង្ហាញពីចរិត និងបុគ្គលិកលក្ខណៈពិតប្រាកដរបស់អ្នកបានយ៉ាងច្បាស់ ថាអ្នកជាមនុស្សបែបណា? 1. នាឡិកាទី 1 អ្នកចូលចិត្តជីវិតដែលមានស្ថិរភាព និងសុវត្ថិភាព។ ពេលខ្លះអ្នកក៏មានការច្នៃប្រឌិតជាក់លាក់ដែរ។ អ្នកចូលចិត្តបង្កើតសៀវភៅកត់ត្រា និពន្ធបទភ្លេង និងការងារទាក់ទងនឹងសិល្បៈផ្សេងទៀត ហើយអ្នកថែមទាំងឈានដល់ចំណុចសំខាន់នៃការរស់នៅក្នុងមុខរបរទាំងនេះ។ ជារឿយៗ អ្នកដោះស្រាយបញ្ហាដោយខ្លួនឯង ដោយមិនចង់ដាក់បន្ទុកអ្នកដែលនៅជុំវិញអ្នក។ 2. នាឡិកាទី 2 អ្នកគឺជាមនុស្សស្អាត និងមានសណ្តាប់ធ្នាប់។ អ្នកគឺជាមនុស្សដែលមានចិត្តទូលាយ មានភាពរីករាយ និងតែងតែដឹងពីរបៀបរក្សាសន្តិភាពជាមួយមនុស្សនៅជុំវិញអ្នក។ ជីវិតរបស់អ្នកមានតុល្យភាព និងចម្រុះពណ៌។ ភាពប៉ិនប្រសប់របស់អ្នក ការគួរសមតែងតែធ្វើឱ្យមនុស្សស្រឡាញ់អ្នក ហើយត្រៀមខ្លួនជួយអ្នកគ្រប់ពេលដែលអ្នកត្រូវការ។…

Q
ប្លែកៗ

ប្រអប់កាដូអាថ៌កំបាំង !ជ្រើសរើសប្រអប់កាដូណាមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថា តើអ្នកសំខាន់ប៉ុនណា នៅក្នុងចិត្តគូស្នេហ៍របស់អ្នក

ប្រសិនបើគេឱ្យអ្នកជ្រើសរើសប្រអប់អំណោយមួួយ ក្នុងចំណោម៤ខាងក្រោមនេះ តើអ្នកនឹងជ្រើសរើសយកមួយណា? ប្រអប់ដែលអ្នកជ្រើសរើស នឹងប្រាប់អ្នកថា អ្នកសំខាន់កម្រិតណា នៅក្នុងចិត្តដៃគូ ឬគូស្នេហ៍របស់អ្នក។ តោះ! សាកល្បងជ្រើសរើសទាំងអស់គ្នា ដើម្បីដឹងពីចិត្តដៃគូរបស់យើង! A. បើអ្នកជ្រើសរើសយកប្រអប់កាដូទី១ នោះមានន័យថា នៅក្នុងចិត្តគូស្នេហ៍របស់អ្នក គឺគ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងអ្នកបានទេ។ អ្នកប្រៀបបាននឹងពន្លឺរស្មី ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់គេអ៊ីចឹង អ្នកជាកម្លាំងជម្រុញឱ្យគេចេះខិតខំប្រឹងប្រែងនៅក្នុងជីវិត។ អ្វីដែលពិសេសនោះគឺ គេដឹងពីចំណង់ចំណូលចិត្ត គេតែងតែកត់សម្គាល់លើអ្នកជានិច្ច មិនថា ចរិត កាយវិការ បែបណាទេ គេស្គាល់ និងយល់ពីអ្នកបានយ៉ាងច្បាស់។ ដៃគូរបស់អ្នក​ គេពិតជាស្រឡាញ់អ្នកខ្លាំង ហើយគេក៏តែងតែគិតថា ខ្លួនគេពិតជាមានសំណាងណាស់…

1
សង្គម

ឱប តែកុំរឹត! តាម តែកុំស្អិត! រឿងជីវិតគូ ក៏ត្រូវចេះរក្សាគម្លាត និងផ្ដល់សេរីភាពដល់គ្នាដែរ

បើអ្នកពិតជាស្រឡាញ់គូស្នេហ៍របស់អ្នកពិតមែន អ្នកត្រូវតែឈ្វេងយល់ឱ្យបានច្បាស់ ចំពោះពាក្យថាស្រឡាញ់ មានអត្ថន័យបែបណា? ការប្រចណ្ឌហួងហែង មិនមែនជាការស្រឡាញ់នោះទេ តែវាកើតព្រោះតែការមិនទុកចិត្ត និងឆោតល្ងង់របស់យើង ដែលបណ្ដោយឱ្យអារម្មណ៍ប្រចណ្ឌហួងហែង កើតឡើងបានចំពោះដៃគូ។ ការដែលយើងឱបក្រសោបមនុស្សដែលយើងស្រឡាញ់ ហួងហែង មើលថែ ការពារ វាគឺជារឿងធម្មតាទេ សម្រាប់មនុស្សដែលស្រឡាញ់គ្នា គឺវាតែងតែកើតមានហើយ។ ប៉ុន្តែពេលខ្លះ យើងបណ្ដោយឱ្យអារម្មណ៍ទាំងនេះកើតឡើង មកគ្របដណ្ដប់លើយើងខ្លួនឯងខ្លាំងពេក វាបង្កឱ្យក្លាយទៅជាបញ្ហា កើតមានការមិនទុកចិត្តលើគ្នាទៅវិញ។ នៅពេលដែលយើងព្យាយាមឱបក្រសោបគេខ្លាំងពេក វានឹងធ្វើឱ្យដៃគូរបស់យើងមានអារម្មណ៍មិនល្អចំពោះទំនាក់ទំនង វាធ្វើឱ្យគេមានអារម្មណ៍ថា យើងព្យាយាមឱបរឹត ចង់ភ្ជាប់គេយ៉ាងស្អិត ធ្វើឱ្យមានអារម្មណ៍ថា បាត់បង់សេរីភាពរបស់គេ។ កុំព្យាយាមឱបរឹតខ្លាំងពេក កុំតាមគេស្អិតខ្លាំងពេក មនុស្សយើងម្នាក់ៗ…

Cover Copy
សង្គម

មនុស្សស្រីល្ងង់ខ្លាំងណាស់! ចាប់ផ្ដើមក្លាយជាប្រពន្ធគេ ក៏ចាប់ផ្ដើមល្ងង់បណ្ដើរៗហើយ

គេថាកើតជាមនុស្សស្រីគឺ កម្ម ហើយមនុស្សស្រី ក៏ល្ងង់ខ្លាំងណាស់ដែរ។ មនុស្សស្រីតែងតែស្រលាញ់ប្តី ខ្លាំងជាងស្រលាញ់ខ្លួនឯង រហូតដល់មិនហ៊ានចំណាយលុយសម្រាប់ថែទាំរាងកាយ និងសម្រស់ខ្លួនឯង សុខចិត្តទុកលុយដើម្បីជីវភាពគ្រួសារ រហូតដល់ភ្លេចខ្លួនឡើងចាស់ ឡើងធាត់….ចំណែកខាងប្តីវិញ ឡូយឆាយ ហ៊ឺហា ស៊ីចាយសប្បាយខាងក្រៅ។ – មនុស្សស្រីល្ងង់ណាស់ ប្ដីខុសយ៉ាងណា ក៏នៅតែលើកលែងទោស អភ័យទោសឱ្យប្ដីម្ដងហើយម្ដងទៀត។ – មនុស្សស្រីល្ងង់ណាស់ ប្ដីចេញក្រៅ ផឹកស៊ីសប្បាយ មកផ្ទះស្រវឹងជោកជាំខឹងប្ដីដែរ តែមិនហ៊ានរអ៊ូទេ ថែមទាំងជូតខ្លួន រៀបចំឱ្យប្ដីទៀត។ – មនុស្សស្រីល្ងង់ណាស់ ពេលខ្លះក៏ដឹងដែរថា ប្ដីមានស្រីខាងក្រៅ​ ក៏នៅតែទ្រាំថែដំបៅក្នុងចិត្តតែម្នាក់ឯង…

Cover Tnam 1
សម្រង់

ទិញថ្នាំលេបផ្តេសផ្តាសតាមចិត្តឯង ​ដូចជាបំផ្លាញសុខភាព និងតម្រងនោមខ្លួនឯងអ៊ីចឹង

មិន​ថា​ថ្នាំ​ប្រភេទ​ណា​នោះ​ទេ ឱ្យតែលេបចូល​ពោះ​ ​​វានឹង​ត្រូវ​ឆ្លង​កាត់​តម្រង​នោមរបស់យើង​ទាំង​អស់។ ដូច្នេះប្រ​សិន​ជា​យើងប្រើ​ថ្នាំ​មិន​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ឬ​ប្រើ​ថ្នាំ​ខុស​ច្បាប់​ (ដូច​ជា​​ថ្នាំ​​ញៀន) តម្រង​នោម​​យើងអាច​​​ខូច​ខាត​ ឬ​ឈានទៅដល់ខូចធ្ងន់​តែ​ម្ដង។ ទាំងនេះជាប្រភេទថ្នាំដែលហ៊ានតែលេបផ្តេសផ្តាសគឺប៉ះពាល់ដល់សុខភាព ៖ ១. ថ្នាំបំបាត់ការឈឺចាប់ ការ​ប្រើ​ថ្នាំ​ទិញ​ដោយ​ខ្លួន​ឯង​ ឬ​តាម​ឱសថ​ស្ថាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា ជា​រឿង​ងាយ​បំផ្លាញ​តម្រង​នោម​ខ្លួន​ឯង​បំផុត។ ថ្នាំ​ទាំង​នោះ​ រួម​មាន អាស្ពីរីន អាយបូប្រូហ្វិន (ibuprofen) ប៉ារ៉ាសេតាម៉ុល និង​ថ្នាំ​មួយ​ចំនួន​ទៀត។ ដូច្នេះ​ មិន​ថា​ក្នុង​ស្ថាន​ការណ៍​បែប​ណា​ក៏​ដោយ ​​មិន​គួរ​ប្រើ​​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ទាំង​នោះដោយ​ខ្លួនឯង​​ជា​ប្រចាំ​ឡើយ បើ​សិន​ជា​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ។ ប្រជាជន​អាមេរិក​ជា​ច្រើន​ខូច​តម្រង​នោម​ ដោយ​សារ​តែ​ប្រើ​ថ្នាំ​ទាំង​នេះ​រយៈ​ពេល​យូរ។ ២. ស្រា ផឹក​ស្រា​ច្រើន​មិន​ត្រឹម​ធ្វើ​ឲ្យខូច​ថ្លើម​នោះ​ទេ តម្រង​នោម​ក៏​ខូច​ទៅ​ជាមួយ​គ្នា​ផង​ដែរ។…

Cover Chinese
សម្រង់

មិននឹកស្មានសោះថា! ​ឆាកជីវិតរបស់ប្រធានាធិបតីចិន ស៊ីជីងពីង ផ្លាស់ប្តូរដោយសារតែរឿងមីមួយចាន

មនុស្សជាច្រើនប្រាកដជាបានស្គាល់ហើយថា  លោក ​ស៊ី ជីងពីង ​គឺជាប្រធានាធិបតីរបស់សាធារណរដ្ឋប្រជាមានិតចិន ​ដែលអាចថាជាប្រទេសខ្លាសេដ្ឋកិច្ចមួយផងដែរនៅក្នុងប្រទេសអាស៊ី ក្រោមការគ្រប់គ្រងរបស់លោក។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា  កាលពីលោក ​ស៊ី ​ជីងពីង នៅក្មេងលោកមិននឹកស្មានថាឆាកជីវិតរបស់លោកនឹងមានភាពត្រចះត្រចង់ដូចពេលនេះឡើយ ព្រោះតែកាលពីតូចលោកជាមនុស្សអាត្មានិយមគិតតែពីខ្លួនឯង ​ថែមទាំងគ្មានមិត្តរាប់អានទៀត។ ដូច្នេះសូមមកតាមដានការរៀបរាប់ពីជីវិតកុមារភាពរបស់ លោក ​ស៊ី ​ជីងពីង  ដែលផ្លាស់ប្តូរដោយសារតែមីមួយចានខាងក្រោមនេះ៖  លោក  ស៊ី​​ ជីងពីងបានរៀបរាប់ពីរឿងរ៉ាវរបស់លោកថា៖ កាលពីខ្ញុំនៅក្មេងខ្ញុំជាមនុស្សអាត្មានិយមខ្លាំងណាស់ ហើយខ្ញុំតែងតែគិតពីខ្លួនឯង  និងរើសយកអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯងដោយមិនដែលគិតពីអ្នកដទៃ។ នៅទីបំផុតក្រោយមក អ្នករាល់គ្នាបានចាកចេញពី ខ្ញុំមិនមានសូម្បីតែមិត្តភក្តិ តែខ្ញុំមិនដែលបន្ទោសខ្លួនឯងនោះឡើយ ​ខ្ញុំតែងតែយល់ថាកំហុសមកពីពួកគេទាំងនោះខ្លួនឯង។ « ប៉ុន្តែនៅថ្ងៃមួយឪពុករបស់ខ្ញុំបានផ្តល់មេរៀនមួយដ៏មានអត្ថន័យដល់ខ្ញុំ…

Cover Ctrl
សម្រង់

បើគ្មានលោក Larry Tesler ដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ទេ ​ជីវិតយើងសព្វថ្ងៃមិនងាយស្រួលឡើយ! ​សោកស្តាយណាស់លោកទទួលមរណភាពហើយ

លោកអ្នកសាកស្រមៃមើល  ប្រសិនជាពេលនេះគ្មានមុខងារ ​Copy Paste និង ​Cut ទេ ​តើជីវិតរបស់យើងមានការលំបាកយ៉ាងម៉េចខ្លះទៅ?  ដូច្នេះអ្នកដែលយើងត្រូវដឹងគុណ និងធ្វើការរំលឹកគឺលោក Larry Tesler ដែលជាស្ថាបនិកនៃការបង្កើតមុខងារនេះតែម្តង។ លោក Larry Tesler ​ត្រូវាបានគេដឹងថាកើតនៅតំបន់ Bronx ​ទីក្រុង New York សហរដ្ឋអាមេរិច ក្នុងឆ្នាំ ១៩៤៥  ក្រោយមកថែមទាំងបានសិក្សាផ្នែកវិទ្យាសាស្រ្តកំព្យូរទ័រនៅសកលវិទ្យាល័យល្បី Stanford Universityក្នុងរដ្ឋ California ផងដែរ។ ដោយសារតែស្នាដៃ ​និងជំនាញរបស់លោក លោក ​Tesler ធ្លាប់បានធ្វើការនៅក្នុងក្រុមហ៊ុនល្បីៗជាច្រើនដូចជា…

Cover Bottle
សម្រង់

មកយល់ដឹងពីសញ្ញាសម្គាល់លើដបទឹកសុទ្ធជ័រ ​ថាមួយណាប្រើបានច្រើនដង ​មួយណាប្រើបានម្តង ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព

ដូចយើងបានដឹងរួមមកហើយថា ​ដបទឹកសុទ្ធភាគច្រើនគឺសុទ្ធតែផលិតចេញពីជ័ររឹង ​តែក្រុមហ៊ុនផលិតខ្លះបានផលិតដបជ័រខុសប្លែកពីគ្នា  ដោយដបខ្លះអ្នកអាចយកមកប្រើបានម្តងទៀត ​តែដបជ័រខ្លះប្រើបានតែម្តងត្រូវតែបោះចោលដាច់ខាត ​ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ តាមរយៈគណនីហ្វេសប៊ុក Yee Youra បានរៀបរាប់ថា ៖ « អ្នកជំនាញ៖ ដបទឹកសុទ្ធ ជាប្រភេទជ័រប្រើបានតែម្តងទេ ដូច្នេះសូមបងប្អូន កុំប្រើប្រាស់ដាក់ទឹកប្រើបន្តទៀត… ប្រអប់ជ័រ ឬ កំប៉ុងជ័រ ដែលមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ មានសញ្ញាសម្គាល់ខ្លះៗ ដូចខាងក្រោមនេះ #BPA_FREE ប្រើបានច្រើនដង #1PET ប្រើបានម្តង #5PP ប្រើបានច្រើនដង #7PC ប្រើបានច្រើនដង BPA ជាពាក្យកាត់របស់សារធាតុគីមីម្យ៉ាង មានឈ្មោះថា…

New
សង្គម

ហេតុផលទាំង ៥ ដែលធ្វើឱ្យមនុស្សប្រុសសុខចិត្តដើរចេញយ៉ាងស្ងៀមស្ងាត់ ហើយចូលចិត្តគេចទៅសម្ងំតែម្នាក់ឯង

គ្រប់ពេលដែលមានបញ្ហា ឈ្លោះទាស់ជាមួយដៃគូ មនុស្សប្រុសច្រើនតែដើរចេញ មិននៅឈ្លោះ មិនចង់ប្រកែកច្រើនទេ ហើយតែងតែស្ងៀមស្ងាត់តែម្នាក់ឯង។ ខាងក្រោមនេះ ជាហេតុផលទាំង៥ ដែលមនុស្សប្រុសមិនចូលចិត្តឈ្លោះប្រកែកជាមួយនឹងគូស្នេហ៍ តែបែរជាមានអារម្មណ៍ថា ចង់គេចចេញទៅឱ្យឆ្ងាយ ទៅឱ្យផុត៖ ១. មិត្តស្រីតែខឹងដោយគ្មានហេតុផល ពេលខ្លះការឈ្លោះប្រកែកមិនសមហេតុផលជាមួយគូស្នេហ៍របស់អ្នក ធ្វើឱ្យគាត់មានអារម្មណ៍តានតឹង ហើយតែងតែចង់ចេញឱ្យផុតពីមុខអ្នក មិនចង់នៅប្រកែកជាមួួយនឹងអ្នកនោះឡើយ។ មុនពេលដែលអ្នកខឹងសង្សារ ចូរអ្នកព្យាយាមគិតអំពីខ្លួនឯង តើគាត់ខុស ឬវាជាកំហុសរបស់អ្ន កឬអ្នកទាំងពីរធ្វើមិនត្រឹមត្រូវ? ជាការពិត កំហឹងគឺជាធម្មជាតិរបស់មនុស្សស្រី ហើយតែងតែរករឿងឈ្លោះជាប្រចាំ។ ប៉ុន្តែប្រសិនបើអ្នកចេះតែខឹង រករឿងឈ្លោះដោយគ្មានហេតុផលញឹកញាប់ខ្លាំងពេក ក៏អាចធ្វើឱ្យដៃគូរបស់អ្នកកាន់តែហត់ចិត្តនឹងអ្នក ហើយលែងចង់នៅក្បែរអ្នកទៀតហើយ។ ២. មានបញ្ហាធ្ងន់ធ្ងរ…

៣
សង្គម

មនុស្សប្រុសខ្លះខ្លាចប្រពន្ធណាស់ដែរ តែនៅតែខូចខិលលួចមានស្រី ដើរលេងជុំមិត្តផឹកស៊ីដាច់យប់ ហើយម៉េចបានចេះតែចឹង?

បើនិយាយពីចរិតមនុស្សប្រុស ស្ទើរតែទាំងអស់ហើយ គឺខូចខិល ដើរលេងយប់ព្រលប់ ស៊ីផឹកជុំមិត្ត និងមានស្រីញីខាងក្រៅ។ មនុស្សប្រុសខ្លះ ខ្លួនឯងខូច ចរិតផ្ដេសផ្ដាសប៉ុនណា ក៏មិនដែលថាខ្លួនឯងខុសទេ រឹតតែមិនខ្លាចញញើតប្រពន្ធដែរ មិនចេះអាណិត មិនចេះគិតដល់ប្រពន្ធកូននៅផ្ទះឡើយ គឺសប្បាយស៊ីចាយខាងក្រៅ មកដល់ផផ្ទះ រករឿងធ្វើបាបប្រពន្ធកូនថែមទៀត។ ចំណែកមនុស្សប្រុសខ្លះវិញ ខ្លាចញញើតប្រពន្ធដែរ ចេះនឹកគិតប្រពន្ធដែរ តែនៅតែមិនចោលអាចរិតខូចខិល ចេញក្រៅ ចូលខារ៉ាអូខេ ជុំមិត្តផឹកស៊ី ឱបថើបស្រីញីហ្នឹងសោះ។ ប៉ុន្តែដើរលេងដាច់យប់ ប្រពន្ធស្ដី ប្រពន្ធថា បានត្រឹមសុំទោស ម្ដងហើយម្ដងទៀត តែដាច់ខាត មិនចោលអាមារយាទចេញក្រៅមានស្រី ស៊ីផឹកហ្នឹងទេ…

P=56724
សង្គម

មនុស្សប្រុសមុននឹងដាក់ចិត្តស្រឡាញ់នារីណាម្នាក់ ក៏គេមើលដែរ ប៉ះមនុស្សស្រីប៉ុន្មានប្រភេទនេះ ដឹងតែគ្មានក្នុងជម្រើសគេហើយ

មិនមែនមនុស្សប្រុសគ្រប់រូប សុទ្ធតែងាយស្រឡាញ់ ងាយលង់ចំពោះមនុស្សស្រីនោះទេ។ ចុះអ្នកដឹងទេថា នារីប្រភេទណាខ្លះ ដែលមនុស្សប្រុសសុខចិត្តដើរចៀស មិនពាក់ព័ន្ធ មិនចង់យកធ្វើជាគូ? ខាងក្រោមនេះ ជាប្រភេទមនុស្សស្រីដែលមនុស្សប្រុសមិនត្រូវការ ៖ ១. មនុស្សស្រីសាំញ៉ាំ រញ៉េរញ៉ៃច្រើន ភាពទាក់ទាញបំផុតរបស់មនុស្សស្រីគឺ សេចក្ដីថ្លៃថ្នូរ និងចេះរក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែបើនាងមើលទៅនិយាយស្ដីច្រើនហួសហេតុ ជាពិសេសនៅះគឺ ពូកែវែកញែក ផ្ដល់យោបល់ សួរនាំច្រើននោះ ដឹងតែគ្មានបុរសណាត្រូវការនោះឡើយ ព្រោះវាការបង្ហាញពីឥទ្ធិពលនៃភាពស្មុគស្មាញ សំញ៉ាំ រឿងច្រើនរបស់នាង ធ្វើធ្វើដូចចង់ត្រួតត្រា ចេះគ្រប់សព្វបែបយ៉ាងពេក។ ២. តាំងខ្លួនជាម្ដាយ ជាសង្សារ តែធ្វើខ្លួនដូចម្ដាយ…