នៅពីក្រោយបុរសជោគជ័យ គឺមានមនុស្សស្រីចេះដឹង និងរឹងមាំ តែនៅពីក្រោយមនុស្សស្រីជោគជ័យ គឺមានតែការឈឺចាប់ ឈឺគ្រាំ និងភាពឯកាដែលមនុស្សប្រុសផ្ដល់ឱ្យ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ពាក្យចាស់ពោលថា ” មនុស្សប្រុសជោគជ័យ តែងមានមនុស្សស្រីនៅពីក្រោយ “ វាជាការពិត ព្រោះមនុស្សស្រី តែងមានគំនិតល្អិតល្អន់ ច្បាស់ការ និងប្រុងប្រយ័ត្នខ្ពស់ ម្យ៉ាងវិញទៀត មនុស្សស្រីដែលជាម្ដាយ មនុស្សស្រីដែលជាភរិយា រមែងនៅក្បែរបុរសម្នាក់នោះ ទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏អ្នកទាំងពីរនេះ គ្មានថ្ងៃបោះបង់បុរសម្នាក់នោះឡើយ រួមសុខរួមទុក្ខ លំបាកវេទនាបែបណា ក៏នៅតែពុះពារជាមួយគ្នា ជាអ្នកស្ដាប់ដ៏ល្អ ជាទីប្រឹក្សាដ៏ចំណាន ជាអ្នកផ្ដល់កម្លាងកាយ កម្លាំងចិត្ត និងកម្លាំងគំនិតដ៏អស្ចារ្យ តែលុះត្រាតែស្ត្រីនោះជាស្ត្រី ចេះដឹង នឹងនរ មាំមួន មត់ចត់ ច្បាស់លាស់ ឆ្លាតវាងវៃដែរ តែបើជាស្រីមិនល្អ ក៏មិនអាចជួយឱ្យបុរសនោះជោគជ័យបានដែរ។

ប៉ុន្តែ នៅពីក្រោយមនុស្សស្រីជោគជ័យម្នាក់ បែរជាខុសស្រឡះពីមនុស្សប្រុសជោគជ័យទៅវិញ។​ ភាគច្រើននៃមនុស្សស្រីជោគជ័យគឺ មានតែភាពរឹងមាំ ការឈឺចាប់ ភាពឯការបស់នាងផ្ទាល់ទេ ដែលជំរុញឱ្យនាងមានភាពក្លាហាន រឹងប៉ឹង និងហ៊ានប្រឈមមុខគ្រប់ឧបសគ្គ មិនថាលំបាកវេទនា ក៏នាងនៅតែពុះពារហែលឆ្លងដោយខ្លួនឯង។ ម្យ៉ាងវិញទៀត នាងក៏ត្រូវប្រឈមមុខជាមួយនឹងសម្ដី មាត់ចាបមាត់ព្រាប ពីអ្នកភូមិផង និងអ្នកក្បែរខ្លួនរបស់នាងដែរ។ ជំនះរាល់ពាក្យប្រមាថមាក់ងាយលើនាង ប្រឈមមុខនឹងការជាន់ឈ្លីធ្វើបាប ទុក្ខលំបាករាប់មិនអស់ ជាពិសេសគឺ ការបោះបង់ចោល ការមិនយកចិត្តទុកដាក់ ការក្បត់ផិតពីមនុស្សដែលនាងស្រឡាញ់ទុកចិត្ត។

ការផ្សាយពាណិជ្ជកម្ម

មួយវិញទៀត ការដែលមនុស្សស្រីម្នាក់ អាចជោគជ័យទៅបាន ក៏ព្រោះតែនាងត្រូវទទួលរងនូវសម្ពាធ និងការឈឺចាប់ពីមនុស្សប្រុសដែលនាងស្រឡាញ់ផងដែរ។ នៅពេលដែលនាងឈឺចាប់ឆ្អែនឆ្អន់ អស់ភាពអត់ធ្មត់ អស់ការអត់ធន់ហើយនោះ នាងនឹងលែងខ្វល់ពីអ្វីទាំងអស់ ទោះត្រូវឯកា ទោះគ្មានអ្នកណាមកខ្វល់ពីនាង ក៏នាងនៅតែជំនះគ្រប់បែបយ៉ាង កសាងអនាគត និងភាពជោគជ័យដើម្បីខ្លួននាង និងកូនៗរបស់នាង៕

66937321_353506895582980_5787650366174658560_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
67402321_353851018881901_2026050375487848448_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេច
ក្រុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម