រោមទិព្វ! បង្ហាញពីអត្តចរិត និងសមត្ថភាពពិតដែលអ្នកមាន តោះ! សាកល្បងទស្សន៍ទាយទាំងអស់គ្នា

New
ការផ្សាយពាណិជ្ជកម្ម

ដោយគ្រាន់តែជ្រើសរើសនូវរោមសត្វណាមួយដែលអ្នកពេញចិត្ត នោះនឹងអាចទស្សន៍ទាយដឹងពីអត្តចរិត និងសមត្ថភាពពិតដែលមាននៅក្នុងខ្លួនអ្នកជាក់ជាមិនខាន។ តោះ! សាកល្បងជ្រើសរើសដើម្បីដឹងថា ការទស្សន៍បែបចិត្តវិទ្យានេះ ត្រឹមត្រូវបានប៉ុន្មានភាគរយ ៖

Screen Shot 2020 07 29 At 11.48.52 AM

ការផ្សាយពាណិជ្ជកម្ម

១. បើអ្នកជ្រើសរើសយករោមទី១ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានសមត្ថភាពខ្ពស់ខាងផ្នែងច្នៃប្រតិដ្ឋ និងបង្កើតនូវអ្វីដែលថ្មីៗ ប្លែកៗ។ លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែលពូកែ និងមានគំនិតខាងរកស៊ីថែមទៀតផង ព្រោះតែអ្នកជាមនុស្សដែលហ៊ាននិយាយ ហ៊ានធ្វើ ហើយក៏ហ៊ានប្រថុយ ហើយក៏ជាមនុស្សដែលអាចជឿជាក់ និងទុកចិត្តបានផងដែរ។ ក៏ព្រោះតែភាពម៉ឹងម៉ាត់ និងទំនួលខុសត្រូវ ហ៊ានសម្រេចចិត្តនេះហើយ ដែលធ្វើឱ្យអ្នក ក្លាយជាមនុស្សម្នាក់ដែលអាចនឹងទទួលបានជោគជ័យ ឈានដល់ចំណុចគោលដៅដែលអ្នកត្រូវការយ៉ាងពិតប្រាកដ។

ម្យាងវិញទៀត អ្នកក៏ជាមនុស្សម្នាក់ដែល តែងតែមានការព្យាយាមខំប្រឹង និងធ្វើអ្វីមួយចង់ឱ្យមានភាពល្អបំផុត ឬល្អឥតខ្ចោះ ដូច្នេះហើយ ទើបពេលខ្លះ ធ្វើឱ្យអ្នកហាក់មានការអាក់អន់ស្រពន់ចិត្តនឹងខ្លួនឯង ព្រោះតែធ្វើអ្វីដែលខុសឆ្គង ឬពេលដែលជួបការបរាជ័យ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 07 29 At 11.48.58 AM

២. បើអ្នកជ្រើសរើសរោមសត្វទី២ នេះមានន័យថា អ្នកជាមនុស្សដែលងាយចុះសម្រុងនឹងមនុស្សដែលនៅជុំវិញខ្លួន ជាពិសេសគឺ ចេះសម្របខ្លួនទៅតាមស្ថានភាព កាលៈទេសៈទូទៅ។ អ្នកជាមនុស្សដែលឆ្លាត រវាសរវៃ រៀនអ្វីក៏ឆាប់ចេះ ឆាប់ចាប់បាន ធ្វើអ្វីក៏លឿន អាចសម្រេចកិច្ចការបានឆាប់រហ័ស ប៉ុន្តែអ្នកមានទម្លាប់មួយគឺ ចូលចិត្តញែកខ្លួនចេញឆ្ងាយពីគេឯង ព្រោះអ្នកមិនចូលចិត្តភាពអ៊ូអរច្រើនទេ អ្នកចូលចិត្តតែនៅម្នាក់ឯង ធ្វើអ្វីក៏ធ្វើតែម្នាក់ឯង ទម្លាប់បែបនេះហើយ ពេលខ្លះ ធ្វើឱ្យមនុស្សដែលមិនធ្លាប់ស្គាល់អ្នក គេមិនសូវចូលចិត្ត ឬចង់រាប់អានអ្នកឡើយ ព្រោះគេគិតថា អ្នកជាមនុស្សឆ្មើងឆ្មៃ មិនគួរឱ្យរាប់អាន។ តែទោះជាយ៉ាងនេះក្ដី ក៏នៅតែមានមនុស្សដែលស្រឡាញ់អ្នក គេអាចយល់ពីអត្តចរិតពិតរបស់អ្នក ហើយគេក៏នៅតែគាទ្រ និងលើកទឹកចិត្តអ្នកគ្រប់ពេលវេលា។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 07 29 At 11.49.09 AM

៣. បើអ្នកជ្រើសរើសយករោមសត្វទី៣ នេះមានន័យថា អ្នកជាបុគ្គលដែលជោគជ័យផ្នែកធ្វើជំនួញ។ អ្នកគឺជាសហគ្រិនដ៏ឆ្នើម និងខ្លាំងពូកែម្នាក់ ព្រោះតែអ្នកចូលចិត្តជជែក និងឈ្វេងយល់ពីមនុស្សដែលនៅជុំវិញខ្លួន អ្នកពូកែខាងបង្កើតទំនាក់ទំនង ដែលអាចទាក់ទាញបានជាផលប្រយោជន៍សម្រាប់ការរកស៊ីទៅថ្ងៃមុខ។ អ្នកតែងតែមានថាមពលវិជ្ជមាន និងតែងតែចាប់អារម្មណ៍លើគម្រោង ឬកិច្ចការជាច្រើនក្នុងពេលតែមួយ។ ទោះបីអ្នកបានសម្រេចគោលដៅធំបំផុតរបស់អ្នកក៏ដោយ ក៏អ្នកនៅតែបន្តព្យាយាមសម្រេចគោលដៅតូចតាចផ្សេងៗជាច្រើនទៀត។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 07 29 At 11.49.13 AM

៤. បើអ្នកជ្រើសរើសយករោមសត្វទី៤ នេះបង្ហាញថា អ្នកជាមនុស្សដែលចូលចិត្តភាពស្រស់ស្អាត សុខដុមរម្យនា និងភាពស្ងប់ស្ងាត់។ អ្នកជាមនុស្សដែលមានទឹកចិត្តល្អ តែងតែព្យាយាមជួយមនុស្សដែលនៅជុំវិញខ្លួន ជាពិសេសនោះគឺ អ្នកហាក់មានទំនោរ និងត្រូវដងត្រូវផ្លែ ជាមួយនឹងមនុស្សដែលមានចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍ដែលស្រដៀងៗនឹងអ្នក។ លើសពីនេះ អ្នកក៏ជាមនុស្សដែលចូលចិត្តភាព សប្បាយរីករាយផងដែរ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 07 29 At 11.49.19 AM

៥. បើអ្នកជ្រើសរើសយករោមសត្វទី៥ នេះមានន័យថា អ្នកជាមនុស្សដែលមានទំនោរចិត្ត ចំណង់ចំណូលចិត្តទៅខាងផ្នែកសិល្បៈ អ្នកតែងតែស្រមើស្រមៃ និងមានសមត្ថភាពក្នុងការឈ្វេងយល់ពីសិល្បៈទូទៅ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី អ្នកក៏នៅតែមានការសង្ស័យលើសមត្ថភាព ទេពកោសល្យដែលអ្នកមាន អ្នកនៅតែខ្លាច រអា ក្នុងការចាប់ផ្ដើមធ្វើអ្វីទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ព្រោះអ្នកខ្លាចមិនអាចធ្វើបាន អ្នកខ្លាចការបរាជ័យ។ ដោយសារតែហេតុនេះហើយ វាបានធ្វើឱ្យអ្នកខកខាននូវឱកាសជាច្រើនក្នុងការបង្ហាញពីសមត្ថភាពរបស់ខ្លួនឯង ធ្វើឱ្យខាតពេលវេលា និងបាត់បង់ប្រយោជន៍ដ៏សំខាន់ វាជារឿងដែលគួរឱ្យសោកស្ដាយបំផុត។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 07 29 At 11.49.23 AM

៦. បើអ្នកជ្រើសរើសយករោមសត្វទី៦ នេះបង្ហាញថា អ្នកជាមនុស្សឯករាជ្យស្វយ័ត។ អ្នកគិតថាអ្នកអាចសម្រេចគោលដៅដោយខ្លួនឯង ដោយគ្មានជំនួយពីនរណាម្នាក់។ ឯករាជ្យភាព និងស្វ័យភាពគឺល្អ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវរៀនពីរបៀបស្តាប់ ចែករំលែក និងស្វែងរកដៃគូដើម្បីអភិវឌ្ឍ និងបំពេញបន្ថែមនូវជំនាញរបស់គ្នាទៅវិញទៅមក។ មនុស្សច្រើនតែនិយាយថា ៖ ” ចង់លឿនដើរម្នាក់ឯង តែចង់ដើរបានឆ្ងាយត្រុវដើរមានគ្នា” ដូច្នេះ អ្នកគប្បីរកដៃគូដែលសក្តិសម និងល្អ ធ្វើការជាមួយគ្នា ដើម្បីសម្រេចគោលដៅដែលយូរអង្វែង។ ម្យ៉ាងវិញទៀត ធ្វើជាមនុស្សរស់ក្នុងសង្គម មិនអាចនៅតែឯង ចៀសពីការពឹងពាក់អ្នកជុំវិញបាននោះឡើយ៕

ការផ្សាយពាណិជ្ជកម្ម

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iONe

ការផ្សាយពាណិជ្ជកម្ម