ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

6
ទស្សនៈ

ហេតុអ្វីបានជាជីវិត មានភាពស្មុគស្មាញសម្រាប់អ្នក?

ពួកយើងរាល់គ្នារស់នៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរ និងការរំខានជាប្រចាំ។ ពេលខ្លះយើងមិនអាចគ្រប់គ្រងស្ថានការតាមអំណាចរបស់យើងបានទេ ដោយសារកត្តាផ្សេងៗដែលជាកត្តាខាងក្រៅ ដូចជា ជំងឹ អាកាសធាតុ គ្រោះធម្មជាតិ សេដ្ឋកិច្ចសង្គម និងផ្សេងៗ ដូចនេះយើងត្រូវតែត្រៀមខ្លួនក្នុងការរក្សាជីវិតរបស់យើង ទើបមនុស្សម្នាក់ៗមានភាពស្មុគស្មាញ គិតបារម្ភ និងភ័យខ្លាចកាន់តែខ្លាំង។ ប្រសិនបើអ្នកមានអារម្មណ៍ថាជីវិតរបស់អ្នកស្មុគស្មាញ វាអាចបណ្តាលមកពីហេតុផល៥យ៉ាងនេះ ៖ ១. ផ្តោតលើភាពស្មុកស្មាញនៃជីវិត កុំធ្វើអោយទំនោរនៃការគិតរបស់យើងមានភាពលម្អៀងទៅរករឿងស្មុគស្មាញច្រើន ជាជាងរក្សាចិត្តយើងឱ្យវាសាមញ្ញបន្តិច។ នៅពេលដែលអ្នកប្រឈមនឹងព័ត៌មានច្រើនពេកដែលយើងទទួលបានពីការស្តាប់ និងមើលនោះ ឬយើងស្ថិតក្នុងស្ថានភាពច្របូកច្របល់អំពីអ្វីមួយ យើងនឹងផ្តោតអារម្មណ៍លើបញ្ហាស្មុគស្មាញជាជាងស្វែងរកដំណោះស្រាយសាមញ្ញ។ បើអ្នកសាកផ្លាស់ប្តូររបៀបគិតរបស់អ្នកទៅជាគំនិតវិជ្ជមានបន្តិច នោះអ្នកមិនសូវស្មុគស្មាញទៀតទេ ដូចជា តើការផ្លាស់ប្តូរនេះបង្រៀនអ្នកពីអ្វី? ផ្តល់អ្វីឱ្យអ្នក? ហើយរៀនសម្របខ្លួនទៅនឹងស្ថានភាពថ្មីតាមដែលអាចធ្វើបាន នោះវាមិនសូវជាមានផលរំខានខ្លាំងដល់អ្នកទេ។…

៧
ទស្សនៈ

ពោតបារាំង! មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើនថែមទៀត

ពោតបារាំង ឬអាចហៅថា Okra ត្រូវបានប្រជាជនកម្ពុជា ស្គាល់ជាទូទៅ ដោយវាអាចយកមកបរិភោគស្រស់ក៏បាន ឬឆ្អិនក៏បាន។ ពោតបារាំង វាមានសារៈប្រយោជន៍ដល់សុខភាពជាច្រើន ហើយគេចាត់ទុកវាជារុក្ខជាតិឱសថបានទៀតផង។ ដោយសារតែក្នុងពោតបារាំង ១០០ក្រាម វាផ្ទុកដោយជាតិសរសៃ ដល់ ៣.២g វីតាមីន K , C , A , B1 , B6 , B9 និងសារធាតុរ៉ែដូចជា ប៉ូតា ស្យូម កាល់ស្យូម ម៉ង់កាណែស…

6
ទស្សនៈ

សារៈប្រយោជន៍របស់ទឹកផ្កាកុលាប ដែលគ្រប់គ្នាគួរតែដឹង កុំមើលរំលងឱ្យសោះ

ផ្កាកុលាប ជារុក្ខជាតិដែលគេនិយមធ្វើជាអំណោយ ក្នុងពិធីបុណ្យនៅប្រទេសលោកខាងលិច ប្រទេសកម្ពុជាយើងកុលាប ច្រើនគេយកទៅដាំដើម្បីយកផ្កាលំអគេហដ្ឋាន សួនច្បារ ឬគេប្រើផ្ការបស់វាដើម្បីឱ្យទៅនរណាម្នាក់តំណាងឱ្យក្តីស្រលាញ់។ ប៉ុន្តែផ្កាកុលាប វាមិនត្រឹមតែមានរូបរាងស្អាត និងក្លិនប្រហើរប៉ុណ្ណោះទេ ទឹកដែលបានចម្រេញចេញពីផ្កាកុលាប វាផ្តល់អត្ថប្រយោជន៍ជាច្រើន មិនថាសម្រាប់ផ្នែកសុខភាព និងសម្រស់នោះឡើយ។ ម្យ៉ាងទៀតផ្កាកុលាប ក៏ត្រូវគេចាត់ទុកវាជារុក្ខជាតិឱសថផងដែរ។ ដូច្នេះខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានពីការប្រើប្រាស់ទឹកផ្កាកុលាប ៖ ១. ថែរក្សាស្បែក ស្បែកជាផ្នែកចម្បងនៅលើតួខ្លួនរបស់មនុស្ស វាមានតួនាទីសំខាន់សម្រាប់ការពាររាងកាយពីការប៉ះទង្គិច កាំរស្មីព្រះអាទិត្រ និងសារធាតុកខ្វក់ផ្សេងៗពីខាងក្រៅ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្កាវាអាចជួយការពារកោសិកាស្បែកពីការខូចខាត ហើយវាក៏មានសារធាតុការពារការរលាកផ្សេងៗផងដែរ ដែលបណ្តាលមកពីកត្តាខាងក្រៅ និងខាងក្នុង ដូចជា ការរោលដោយសារពន្លឺព្រះអាទិត្រជាដើម។…

3
ទស្សនៈ

សារៈប្រយោជន៍នៃ Vitamin A ដែលអ្នកគួរតែដឹងឱ្យបានកាន់តែច្បាស់

វីតាមីនA ជាវីតាមីនមួយប្រភេទដែលមនុស្សទូទៅដឹងថា វាជាវីតាមីនដែលសំខាន់សម្រាប់ភ្នែក ជាពិសេសកុមារ គឺត្រូវផ្តល់នូវវីតាមីន Aនេះឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យសុខភាពភ្នែករបស់ពួកគាត់ដំណើរការបានល្អ។ វីតាមីន Aជាប្រភេទ វីតាមីនដែលរលាយក្នុងខ្លាញ់ វាបានចូលរួមក្នុងការបង្កើនសុខភាពភ្នែក ដាស់ប្រព័ន្ធភាពស៊ាំ ព្យាបាលកោសិកា និងជួយដល់ការលូតលាស់ និងអភិវឌ្ឍន៍របស់ទារកក្នុងផ្ទៃ។ យោងតាមការណែនាំពីអ្នកជំនាញបានឱ្យដឹងថា បរិមាណ វីតាមីន A សម្រាប់បុរស គឺត្រូវការប្រមាណ 900mcg ក្នុងមួយថ្ងៃ ចំពោះស្រ្តី 700mcg ក្នុងមួយថ្ងៃ និងសម្រាប់កុមារវិញ ចន្លោះ 300 ដល់ 600mcg ក្នុងមួយថ្ងៃ។ សារៈសំខាន់ចម្បងរបស់វីតាមីន…

៤
ទស្សនៈ

តួនាទីសំខាន់ៗរបស់វីតាមីន C សម្រាប់រាងកាយមនុស្ស ដែលគ្រប់គ្នាគួរតែយល់ដឹង

វីតាមីន C ជាវីតាមីនមានតួនាទីចម្បងក្នុងរាងកាយមនុស្ស ដ្បិតតែវាមានសារៈសំខាន់យ៉ាងណាក៏ដោយ តែប្រភពដែលផ្តល់វីតាមីន C នេះ គឺពឹងផ្អែកលើអាហារប្រចាំថ្ងៃរបស់យើងតែមួយគត់។ វីតាមីន C វាដើរតួនាទីក្នុងការជួយឱ្យសុខភាពយើងមានស្ថិរភាព។ វីតាមីន C ជាវីតាមីនស្ថិតនៅក្នុងក្រុមវីតាមីនដែលរលាយក្នុងទឹក ដែលវាមានផ្ទុកនៅក្នុងបន្លែ និងផ្លែឈើដូចជា ក្រូច គីវី ម្ទេសប្លោក Broccoli ខាតណា -ល-។ បរិមាណវីតាមីន C ដែលមនុស្សត្រូវការជាមធ្យម គឺប្រមាណ 75mg សម្រាប់មនុស្សស្រី និង 90mg សម្រាប់មនុស្សប្រុស។ វីតាមីន…

១
សង្គម

អាថ៍កំបាំងទាំង៦របស់គូស្នេហ៍ ដែលនឹងជួយឱ្យជីវិតគូរបស់អ្នកកាន់តែមានភាពរីករាយ

១. ត្រូវធ្វើការ និងខំប្រឹងប្រែងលើទំនាក់ទំនង រាល់អ្វីៗទាំងអស់ត្រូវការខំប្រឹងប្រែងក្នុងការទទួលបានលទ្ធផលល្អ ដូចនេះស្នេហាក៏ដូចគ្នា។ ទំនាក់ទំនងល្អដូចជាអ្វីដែលអ្នកចង់ទទួលបានជោគជ័យក្នុងជីវិតត្រូវតែធ្វើការ និងមានទំនោរជាប្រចាំ។ ម្យ៉ាងវិញទៀត វាចាំបាច់ក្នុងការដោះស្រាយបញ្ហា និងការយល់ច្រឡំភ្លាមៗ។ បើអ្នកធ្វេសប្រហែស ទំនាក់ទំនងរបស់អ្នកនឹងប្រែជាអាក្រក់ម្តងបន្តិចជារឿយៗ។ ២. ចំណាយពេលជាមួយគ្នា នៅពេលចំណាយពេលជាមួយគ្នាបានច្រើន បង្កើតសកម្មភាពរួមគ្នាបានច្រើន។ នោះចំណងស្នេហារបស់អ្នកនឹងមានភាពស្និទ្ធស្នាល ភាពរីករាយ អនុស្សាវរីយ៍ល្អៗនឹងមានច្រើន។ ការយល់ពីគ្នាទៅវិញទៅមកនឹងកើនឡើង ដោយសារតែការជជែកគ្នា ការស្វែងយល់ និងស្តាប់ពីដៃគូរបស់អ្នក។ ៣. កុំមានគំនិតចង់កែប្រែដៃគូរបស់អ្នកឱ្យដូចទៅអ្វីដែលចង់បាន តែត្រូវផ្តល់ឱ្យគ្នានូវអ្វីដែលពួកគេចង់បាន ប្រសិនបើអ្នក និងដៃគូអ្នកឈប់ព្យាយាមផ្លាស់ប្តូរគ្នា អ្នកនឹងលុបបំបាត់ប្រភពដែលនាំឱ្យអ្នកតែងតែឈ្លោះគ្នា។ ស្របពេលនោះ ម្នាក់ៗគួរតែផ្តោតលើការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវអ្វីដែលអ្នកដឹងថា មនុស្សម្នាក់ទៀតចង់បាន…

៦
សង្គម

សញ្ញាមួយចំនួន ដែលបង្ហាញថា អ្នកពិតជាសំខាន់ណាស់ ដែលប្តីអ្នកមិនអាចរស់នៅដោយគ្មានអ្នកបានឡើយ

មនុស្សស្រីទាំងអស់តែងតែសប្បាយចិត្តនៅពេលដឹងថា ដៃគូរបស់គាត់ពិតជាត្រូវការគាត់នៅក្នុងជីវិត។ វាពិតជារីករាយណាស់ក្នុងការពិចារណាពីសញ្ញាដែលស្វាមីរបស់អ្នកត្រូវការអ្នក និងស្រលាញ់អ្នក។ ១. គាត់មិនគេងចោលអ្នកនោះទេ លុះត្រាអ្នកមកគេង ប្រាកដណាស់បុរសភាគច្រើនតែងតែសម្ដែងធ្វើដូចជាមិនមានបញ្ហាអ្វីទេ ទោះបីគេមិនមានប្រពន្ធនៅជិតគេក៏ដោយ។ ហើយគាត់អាចធ្វើពុតជាគេង នៅពេលអ្នកមិនទាន់រួចកិច្ចការ ប៉ុន្តែបុរសរៀបការរួចជាច្រើនតែងតែគេងមិនសូវស្កប់ ឬគេងដោយបានស្ងប់សុខទេ បើគេមិនបានគេងជិត ឬក្បែរប្រពន្ធរបស់គេ។ សេចក្តីសុខ និងភាពកក់ក្តៅនឹងមានចំពោះគាត់ នៅពេលគាត់បានគេងជិតប្រពន្ធរបស់គាត់។ ២. គាត់ងូតទឹកឱ្យអ្នក ព្រមទាំងឱប និងថើបអ្នក មនុស្សស្រីតិចណាស់ដែលសារភាពថា ត្រូវការសេចក្តីស្រលាញ់ ថ្នាក់ថ្នម ប៉ុន្តែចិត្តរបស់គាត់ពិតជាចង់បានវាណាស់។ ប្រសិនបើគាត់ងូតទឹកឱ្យអ្នកដោយឱប និងថើបជានិច្ច ហើយគាត់ចូលចិត្តកាន់ដៃ និងលេងជាមួយអ្នកនៅពេលដែលគ្មាននរណាម្នាក់នៅក្បែរនោះ ជាការពិតគាត់ត្រូវការអ្នកណាស់។ សញ្ញានៃការស្រឡាញ់ទាំងនេះ…

៩
ទស្សនៈ

ការនិយាយដដែលដាក់កូនមិនមែនជាវិធីល្អឡើយ ៣វិធីដែលមានប្រសិទ្ធភាពសម្រាប់អប់រំកូន

មានកូនៗជាច្រើនឱ្យតែរំឭកដល់ឪពុកម្តាយ ពួកគេតែងតែនិយាយថា “ប៉ាម៉ាក់ខ្ញុំចូលចិត្តរអ៊ូនិយាយដដែល” បន្ទាប់ពីកូនពេញវ័យ គឺអាចឱ្យដឹងបាន រាល់ការខិតខំទាំងលំបាករបស់ឪពុកម្តាយ ក្នុងការនិយាយប្រៀនប្រដៅដដែលៗ បែរជានាំឱ្យពួកគេមានអារម្មណ៍ធុញទ្រាន់ទៅវិញ។ គោលបំណងដែលពួកគាត់រអ៊ូរទាំបែបនេះ ភាគច្រើនគឺដើម្បីអប់រំកូន ចង់ឱ្យកូនចង់ចាំពាក្យសម្ដីរបស់ខ្លួននៅក្នុងចិត្ត។ ខាងក្រោមជាឧទាហរណ៍ជាក់ស្តែង ៖ មានថ្ងៃមួយលីសាបានត្រលប់មកពីសាលារៀនវិញ បានប្រាប់ម្តាយនាងថា ៖ “ម៉ាក់! នៅសាលា មិត្តរួមថា្នក់ សុទ្ធតែមានខ្មៅដៃវេទមន្ត ខ្ញុំក៏ចង់បាន១ដើមនឹងគេដែរ”។ ពេលដែលម្តាយស្តាប់ហើយក៏បានអប់រំកូនដោយប្រើវិធីសាស្រ្តនិយាយច្រំដែល មិនត្រឹមតែប្រាប់កូនថា ៖ តាមពិតខ្មៅដៃវេទមន្តនេះគឺជាខ្មៅដៃធម្មតានោះទេ ថែមនិយាយទៀតថា កូនមានខ្មៅដៃច្រើនហើយ ទិញថ្មីទៀតគឺខ្ជះខ្ជាយណាស់ ហើយខំប្រឹងលើកឧទារហណ៍មិនល្អពីខ្មៅដៃនោះទៀត។ លីសាមិនបានស្តាប់ម្តាយខ្លួននិយាយសូម្បីតែបន្តិច យល់ថាម្តាយដោយសារឃើញខ្លួនមានខ្មៅដៃស្រាប់ ដូច្នេះក៏មិនទិញឱ្យគេឡើយ។…

3
សង្គម

ពេលដែលមនុស្សស្រីលែងរករឿងអ្នក នោះបញ្ជាក់ថាគេអស់ចិត្តពីអ្នកហើយ

– ពេលដែលមនុស្សស្រីប្រែប្រួល គឺពិតជាមិនអាចត្រលប់ឱ្យដូចដើមបានទេ! – ពេលដែលនាងលែងរករឿងឈ្លោះនឹងអ្នក គឺនាងឈប់ស្រលាញ់អ្នកហើយ! – ពេលដែលនាងលែងរអ៊ូដាក់អ្នក គឺចិត្តរបស់នាងបានស្លាប់បាត់ហើយ! – ពេលដែលនាងលែងស្រក់ទឹកភ្នែកដោយសារអ្នក គឺនាងលែងមានចិត្តអ្វីលើអ្នកទៀតហើយ! – ពេលដែលនាងឈប់ម្ង៉ិម្ញ៉ក់ដាក់អ្នក នាងលែងត្រូវការភាពចាប់អារម្មណ៍ពីអ្នកទៀតហើយ! – ពេលដែលនាងលែងត្រូវការឱ្យអ្នកកំដរ គឺនាងបានអស់សង្ឃឹមបាត់ទៅហើយ! – ពេលដែលនាងលែងនិយាយរឿងអនាគតជាមួយនឹងអ្នក គឺនាងកំពុងបានឃ្លាតឆ្ងាយពីអ្នកហើយ! – ពេលដែលនាងលែងចែករំលែករឿងរីករាយជាមួយអ្នក នាងបានអស់ជំនឿចិត្តទៅលើអ្នកហើយ! #មនុស្សត្រូវរៀនចេះពីការផ្តល់តម្លៃដល់ខ្លួនឯង – ពេលដែលនាងមិនខ្វល់មិនខលរកអ្នក គឺនាងលែងយកចិត្តទុកដាក់នឹងអ្នកទៀតហើយ! – ពេលដែលនាងធ្វើការសម្រេចចិត្តក្នុងរឿងណាមួយដោយគ្មានវត្តមានអ្នក គឺនាងលែងត្រូវការអ្នកទៀតហើយ! –…

3
ទស្សនៈ

ហេតុអ្វីបានជាមនុស្សរស់នៅ ត្រូវជួបរឿងនឿយហត់ច្រើនម្ល៉េះ?

#មិនដឹងថាអ្នកមានអារម្មណ៍បែបនេះឬអត់ទេ? ឆ្លងកាត់អាយុកាន់តែច្រើនទៅៗ កាន់តែយល់ថា ការរស់នៅគឺនឿយហត់ណាស់។ រាល់ថ្ងៃធ្វើការថែមម៉ោងមិនអស់ តែរឿងឡើងឋានៈ ឡើងប្រាក់ខែបែរជាលំបាកទៅវិញ។ ការប្រាស្រ័យទាក់ទងគ្នារបស់មនុស្ស រមែងតែមានការប្រយ័ត្នរាងខ្លួន។ ឪពុកម្តាយត្រូវមើលថែកូន កូនត្រូវចិញ្ចឹមថែទាំ សម្ពាធពិតជាធ្ងន់ណាស់។ មានពេលខ្លះ នៅក្នុងចិត្តគឺមានអារម្មណ៍ថាចាញ់ច្រាបគេ តែនៅលើផ្ទៃមុខនៅតែអាចរក្សាភាពនឹងនរ ហើយនិយាយទៅកាន់ពិភពលោកដោយញញឹមថា ៖ “ ខ្ញុំសុខណាស់ ខ្ញុំមិនអីទេ”។ គិតឱ្យម៉ត់ចត់ទៅ ហេតុអ្វីបានជាពួកយើងមានអារម្មណ៍ហត់នឿយយ៉ាងនេះ? ប្រហែលជាមកពីមូលហេតុទាំងបួននេះក៏ថាបាន ៖ ១. ចិត្តទន់ពេក មិនចេះបដិសេធ ធ្លាប់ឮពាក្យមួយឃ្លាថា ៖ “ នៅក្នុងពិភពលោកនេះមានមនុស្ស២ប្រភេទ ដែលកំណត់ថាជាមនុស្សមិនសប្បាយចិត្ត…

3
សុខភាព

សារៈប្រយោជន៍ទាំង៥ នៃទឹកដូង ដែលល្អខ្លាំងសម្រាប់សុខភាព

ទឹកដូងជាភេសជ្ជៈ ដែលមនុស្សទូទៅតែនិយមពិសា វាមានរសជាតិឆ្ញាញ់បែបធម្មជាតិ ថែមទៀតផង។ ទឹកដូងមានផ្ទុកទៅដោយសារធាតុចិញ្ចឹមដ៏សម្បូរបែប ដែលមនុស្សទូទៅមិនបានចាប់អារម្មណ៍។ ក្នុងទឹកដូង 250ml វាផ្ទុកទៅដោយ កាបូអ៊ីត្រាត 9g ប្រូតេអ៊ី 3g វីតាមីន C 10% RDI ម៉ាញេស្យូម 15%RDI ម៉ងកាណែស 17%RDI ប៉ូតាស្យូម 17% RDI សូដ្យូម 11%RDI កាល់ស្យូម 6%RDI ព្រមទាំងសារធាតុមានប្រយោជន៍មួយចំនួនទៀតដែលជួយដល់សុខភាពរបស់យើង។ ១. សម្បូរទៅដោយសារធាតុប្រឆាំងវិទ្យុសកម្ម រ៉ាឌីកាល់សេរីដែលមាននៅក្នុងធម្មជាតិ…

2
សុខភាព

៦ ជំហានដើម្បីបង្រៀនអ្នក ក្នុងការសម្អាតមុខឱ្យបានត្រឹមត្រូវនៅពេលព្រឹក

ពាក្យចាស់ពោលថាៈ មនុស្សត្រូវការមុខមាត់ ដើមឈើត្រូវការសំបក។ ផ្ទៃមុខគឺជារូបរាងខាងក្រៅរបស់មនុស្សម្នាក់ វាបង្ហាញថាតើអ្នកជាមនុស្សដូចម្តេច? ដូច្នេះ រក្សារផ្ទៃមុខឲ្យបានស្អាតគឺជារឿងសំខាន់ណាស់ ។ ប៉ុន្តែ សុំសួរអ្នកថាតើអ្នកចេះសម្អាតមុខដែរឬទេ? មានមនុស្សជាច្រើនទុករឿងនេះជាការលេងសើចទៅវិញ។ ៦ជំហានសំអាតផ្ទៃមុខឲ្យបានត្រឹមត្រូវ ១. សម្អាតជាមួយនឹងទឹកអ៊ុនៗ ពួកយើងតែងនិយាយថាមិនអាចយកទឹកក្តៅមកលាងសម្អាតមុខបានទេ បែបនេះមិនល្អចំពោះស្បែកមុខឡើយ គួរតែយកទឹកត្រជាក់មកលាងសម្អាតមុខ ប៉ុន្តែនេះសុទ្ធតែជាទស្សនៈខុសឆ្គង។ វិធីលាងសម្អាតមុខដ៏ត្រឹមត្រូវនោះគឺប្រើទឹកអ៊ុនៗមកលាងសម្អាតមុខ ធ្វើរបៀបនេះអាចឲ្យរន្ធរោមនៅលើមុខបើកបានល្អ វាក៏អាចរក្សាសំណើមនៅលើមុខបានផងដែរ។ ជាពិសេសគឺនៅរដូវក្តៅ អាកាសធាតុក្តៅខ្លាំង គឺមិនអាចសម្អាតមុខនឹងក្តៅបានឡើយ ត្រូវប្រើប្រាស់ទឹកត្រជាក់ កាន់តែត្រជាក់កាន់តែល្អ សុភាពនារីទាំងឡាយ សូមយកចិត្តទុក្ខដាក់ ដាច់ខាតត្រូវផ្លាស់ប្តូរវិធីដ៏ខុសឆ្គងមួយនេះ។ ២. ហ្វូមលាងមុខដាច់ខាតត្រូវញីឲ្យឡើងពពុះ ហ្វូមលាងមុខ…