ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

2
សេដ្ឋកិច្ច

ទម្លាប់ល្អទាំង១០នៃការធ្វើការ!

ធ្វើការងារមួយថ្ងៃតើពេលណាទៅទើបចាត់ទុកថាចប់សព្វគ្រប់?និយាយចំពោះក្រុមហ៊ុនខ្នាតតូចវិញ ចម្លើយគឺ “ធ្វើមិនចប់ជារៀងរហូត”។ ដល់ថ្នាក់សូម្បីតែនៅក្នុងដៃថ្នាក់អ្នកគ្រប់គ្រងក៏នៅមានការងារមួយគំនរមិនទាន់ធ្វើផងដែរ។ ដើម្បីរក្សារតុល្យភាពសុខភាពរវាងជីវភាពផ្ទាល់ខ្លួននិងការងារ បុគ្គលិកត្រូវរៀនចេះអំពីការរក្សារប្រសិទ្ធភាពខ្ពស់នៅក្នុងអំឡុងពេលធ្វើការ ហើយអាចចាកចេញពីតុធ្វើការនៅក្នុងពេលវេលាសមស្រប។ បើធ្វើមិនដល់ចំនុចនេះទេ បណ្តាលឲ្យកម្លាំងស្មារតីរបស់អ្នកមិនល្អ ការច្នៃប្រឌិតក៏ធ្លាក់ចុះដូចគ្នា ទីបំផុតមានគ្រោះថ្នាក់ដល់សុខភាពថែមទៀតផង។ សាកប្រើប្រាស់វិធីទាំង១០ដូចខាងក្រោម អ្នកអាចស្គាល់ការងារដែលត្រូវតែបំពេញរាល់ថ្ងៃកាន់តែច្បាស់និងរកបានយុទ្ធសាស្ត្រដើម្បីបំពេញភារកិច្ចឲ្យចប់សព្វគ្រប់កាន់តែមានប្រសិទ្ធភាព។ ១.ចាប់ផ្តើមជាមួយផែនការជារៀងរាល់ថ្ងៃ មុនពេលឆែកអ៊ីមែលឬអ៊ីមែលសារសំលេងនោះ ជារៀងរាល់១៥ នាទីដំបូងនៃថ្ងៃធ្វើការ ត្រូវសរសេររាយបញ្ជីស្តីពីកិច្ចការរបស់ខ្លួនក្នុងថ្ងៃនេះ។ បន្ទាប់ពីសរសេរបានបញ្ជីចេញហើយ អ្នកនឹងដឹងដោយច្បាស់ថា តើការងារណាមួយដែលចាំបាច់ត្រូវបំពេញនៅក្នុងថ្ងៃនេះ និងការងារណាខ្លះដែលអ្នកត្រូវបំពេញនៅក្នុងថ្ងៃបន្ទាប់ តើគោលដៅដែលមានរយៈពេលវែងមានអ្វីខ្លះ? វិធីនេះអ្នកនឹងរកឃើញកាន់តែច្បាស់អំពីបញ្ហាដែលចាំបាច់ត្រូវផ្តល់អាទិភាពដោះស្រាយមុនគេ ដើម្បីចៀសវាងត្រូវបានរឿងដែលមិនសំខាន់ធ្វើឲ្យបែកអារម្មណ៍។ ដូច្នេះ ទោះបីជាអ្នកសំរេចចិត្តបញ្ឈប់ការងារនៅពេលវេលាសមរម្យណាមួយក៏ដោយ វឌ្ឍនភាពការងារស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកហើយនឹងមិនរងផលប៉ះពាល់អ្វីឡើយ។ ២.ការបែងចែកការងារ បន្ទាប់ពីសរសេរបញ្ជីការងារហើយ ត្រូវយកចិត្តទុកដាក់ពិចារណាបន្តិចថា តើកិច្ចការណាខ្លះគឺអាចបែងចែងឲ្យសមាជិកនៅក្នុងក្រុមបាន។…

2
ប្លែកៗ

ចិត្តវិទ្យា! របៀបនៃការប៉ះ ឬអង្អែលសក់របស់អ្នក ក៏អាចបង្ហាញពីអាកប្បកិរិយារបស់អ្នកបានដែរ

បើគ្រាន់តែក្រឡេកមើលភ្លាម ការស្ទាបក្បាលគឺជាសកម្មភាពទម្លាប់មួយដែលយើងឧស្សាហ៍ឃើញ តាមពិតអ្វីដែលត្រូវបានបង្ហាញជាញឹកញាប់គឺជាលក្ខណៈផ្លូវចិត្ត និងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។ ភាគច្រើននៃមនុស្សនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ គឺចូលចិត្តប៉ះសក់ក្បាលរបស់ពួកគេ ហើយបញ្ចេញអត្តចរិតខុសប្លែកពីគេ ។ នៅក្នុងការសន្ទនា មានមនុស្សមួយចំនួនមានសកម្មភាពទម្លាប់បែបនេះ ៖ បើមានគេអង្គុយ ឬក៏ឈរនៅចំពោះមុខអ្នក ហើយមនុស្សប្រភេទនេះចេះតែតែស្ទាបសក់ក្បាល ហាក់ដូចជាធ្វើឱ្យអ្នកមានការចាប់អារម្មណ៍ចំពោះស្ទីលម៉ូដសក់របស់គាត់ មនុស្សដែលមានអប្បកិរិយាបែបនេះគឺមិនតិចនោះឡើយ ម្យ៉ាងទៀតមានអ្នកខ្លះមិនត្រឹមនៅពេលសន្ទនាគ្នាធ្វើបែបនេះនោះឡើយ ទោះពួកគេនៅមើលទូរទស្សន៍តែម្នាក់ឯង ក៏អាច៣ ទៅ៥ម្តង “ពិនិត្យមើល” ថាសក់ក្បាលខ្លួនឯង ថាតើមានជាប់របស់អ្វីដែលមិនល្អដែរឬទេ ហើយនៅមិននៅចូកសក់ខ្លួនឯងក៏មាន។ លទ្ធផលស្រាវជ្រាវពាក់ព័ន្ធបានបង្ហាញថា នៅផ្នែកខ្លះនៃរាងកាយមនុស្សដែលមានការប៉ះពាល់ ផ្នែកក្បាលត្រូវបានប៉ះជាញឹកញាប់បំផុត។ ដូច្នេះ សកម្មភាពដូចជា អេះក្បាល ស្ទាបក្បាលប្រភេទនេះ គឺមានការកើតឡើងគួរឲ្យកត់សម្គាល់។…

២
ទស្សនៈ

ការលត់ដំខ្លួនឯង គឺជាឱសថទិព្វក្នុងការព្យាបាលភាពស្រពេចស្រពិលទាំងឡាយ

កាលពីក្មេង ខ្ញុំយល់ថាខ្ញុំអាចចូលរៀននៅសាលាល្អ បន្ទាប់មក ពេលរៀននៅថ្នាក់អនុវិទ្យាល័យ ខ្ញុំយល់ថា យ៉ាងហោចណាស់ក៏បានរៀននៅសាលាថ្លៃហើយត្រូវមានគុណភាពសិក្សាល្អទៀតផង។ ក្រោយមកទៀតពេលដែលចូលរៀននៅថ្នាក់វិទ្យាល័យ ខ្ញុំយល់ថាបើខ្លួនប្រលងជាប់សិស្សពូកែគឺជារឿងសំណាងបំផុត។ កាលពីកន្លងទៅ ខ្ញុំធ្លាប់នៅផ្ទះនិយាយដោយមានជំនឿចិត្ត និងភាពក្លាហានថា ៖“ ខ្ញុំប្រើរយៈពេលតែមួយថ្ងៃគឺអាចសរសេរលំហាត់កិច្ចការផ្ទះគ្រប់មុខវិជ្ជាបានរួចរាល់ទាំងអស់” “ដល់ខែ១១ ខ្ញុំនឹងស្គមឲ្យបាន១០គីឡូ” “ នៅពេលដែលខ្ញុំរៀននៅមហាវិទ្យល័យ ខ្ញុំដាច់ខាតត្រូវតែអានសៀវភៅឲ្យអស់ពីបណ្តាលល័យ”។ ជួនពេលខ្លះយើងតែងតែយល់ថាខ្លួនឯងមានចិត្តអង់អាចក្លាហាន តែមានរឿងជាច្រើនគ្រាន់តែគិត និងនិយាយប៉ុណ្ណោះ ឧទាហរណ៍ថា ខ្ញុំធ្វើការសម្រកគីឡូ៤ឆ្នាំហើយ បច្ចុប្បន្ននៅតែយល់ថាខ្លួនឯងធាត់ដដែល។ ពួកយើងតែងតែពេញចិត្តនឹងសមិទ្ធផលរបស់ខ្លួនឯងនៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែនៅក្នុងរយៈពេលវែងបែរជាមិនធ្វើអ្វីទាល់តែសោះ ជួនពេលខ្លះតែងតែបានផ្តល់ក្តីសង្ឃឹមចំពោះខ្លួនឯងយ៉ាងខ្លាំងទៅវិញ យល់ថាខ្លួនឯងមានកំណើត បន្តិចក្រោយមកក៏ចាប់ផ្តើមស្រពេចស្រពិលម្តងទៀត យល់ថាខ្លួនឯងមិនដឹងថាត្រូវធ្វើអ្វីទើបល្អ ហើយបន្តទម្លាប់ចូលគេងយប់ជ្រៅ និងអូសបន្លាយបែបនេះតទៅមុខទៀត…។…

3
ទស្សនៈ

អ្នកនឹងទទួលបានអារម្មណ៍អស់ទាំងនេះ នៅថ្ងៃណាមួយ ដែលអ្នកបានជួបមនុស្សដែលស្រឡាញ់អ្នកពិត

អ្នកនឹងទទួលអារម្មណ៍នៃក្តីស្រលាញ់គ្រប់ទង្វើដែលគេធ្វើជូនអ្នក។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនមានអារម្មណ៍ថាហត់នឿយក្នុងការថែរក្សាទំនាក់ទំនងស្នេហានេះដោយម្នាក់ឯងឡើយ។ អ្នកមិនចាំបាច់ប្រឹងប្រែងច្រើនពេកក្នុងការរក្សាមនុស្សម្នាក់ឱ្យគេនៅក្បែរខ្លួនអ្នក។ អ្នកមិនចាំបាច់យល់ព្រមគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តគេ នៅពេលដែលពេលខ្លះអ្នកមិនចង់ក៏ដោយ។ មនុស្សម្នាក់ដែលគេយល់ពីអ្នក គេនឹងធ្វើការសម្របសម្រួល និងពិភាក្សាជាមួយអ្នក។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនចំណាយកម្លាំងច្រើនក្នុងការគិតព្រួយបារម្ភ ឬខ្វល់ខ្វាយនៅពេលគេមិននៅក្បែរអ្នកនោះទេ។ អ្នកនៅតែមានអារម្មណ៍សុវត្ថិភាព ទោះបីគេមិននៅក្បែរគ្នា ព្រោះអ្នកទទួលបានការស្រលាញ់ពីគេពិតប្រាកដ ហើយគេនឹងមិនធ្វើទង្វើដែលក្បត់អ្នកពីក្រោយខ្នងនោះឡើយ។ អ្នកមិនចាំបាច់បារម្ភថា តើអ្នកបានធ្វើទង្វើអ្វីខុសដែលធ្វើឱ្យគេគេចឆ្ងាយ ឬបាត់បង់ចំណាប់អារម្មណ៍មកលើអ្នក។ អ្នកនឹងទទួលអារម្មណ៍ដ៏ទុកចិត្តមួយដែលអ្នកអាចនិយាយរៀបរាប់ពីរឿងគ្រប់យ៉ាងទៅគេដោយធូរស្បើយ។ នៅពេលអ្នកជួបមនុស្សដែលស្រលាញ់អ្នកពិតប្រាកដ អ្នកនឹងមិនមានអារម្មណ៍ថប់ដង្ហើម តប់ប្រមល់ឡើយ។ អ្នកទាំងពីរនឹងមានការជឿជាក់គ្នាក្នុងទំនាក់ទំនងមួយនេះ។ អ្នកអាចធ្វើអ្វីដែលអ្នកចង់បានដោយមិនបាច់បារម្ភ។ អ្នកអាចផ្តោតអារម្មណ៍ទៅលើការងាររបស់អ្នក និងធ្វើវាដោយសប្បាយចិត្តដោយមិនមានអារម្មណ៍ថាខុសឆ្គង ហើយអ្វីដែលសំខាន់ គឺគេនឹងគាំទ្រអ្នកជានិច្ច។ គេនឹងតែងតែនៅពីក្រោយអ្នក ជម្រុញ និងលើកទឹកចិត្តអ្នកក្នុងការខិតខំប្រឹងប្រែងនឹងអ្វីដែលអ្នកគួរទទួលបាន។…

Cover Copy
គ្រួសារ

រវាងមនុស្សដែលស្រឡាញ់យើង និងមនុស្សដែលយើងស្រឡាញ់ តើគួរជ្រើសយកម្នាក់ណា?

មនុស្សមួយចំនួន តែងនិយាយថា សុខចិត្តជ្រើសយកមនុស្សដែលគេស្រឡាញ់យើង ទើបរស់នៅមានក្ដីសុខ សុភមង្គល ព្រោះគេនឹងមើលថែ ថ្នាក់ថ្នម តាមចិត្តយើងគ្រប់យ៉ាង។ ប៉ុន្តែចង់សួរថា តើអ្នកប្រាកដចិត្តប៉ុនណា ថាការដែលជ្រើសយកមនុស្សដែលគេស្រឡាញ់យើង ទាំងដែលយើងមិនបានស្រឡាញ់ ឬមានចិត្តឱ្យគេសោះនោះ វាជាសេចក្ដីសុខ និងសុភមង្គល? និយាយវាស្រួល តែការពិត គឺពិបាកណាស់ ជ្រើសយកមនុស្សម្នាក់ដែលយើងមិនបានស្រឡាញ់ មិនត្រឹមតែធ្វើបាបចិត្តខ្លួនឯងទេ តែធ្វើបាបចិត្តគេម្នាក់នោះខ្លាំងថែមទៀតផង …។ – នៅមិននៅ ទៅយកគេឱ្យមកដើរលើផ្លូវជាមួយយើង ទាំងដែលយើង មិនមានចិត្តច្បាស់លាស់នឹងគេសោះ …។ – នៅមិននៅ ទៅធ្វើឱ្យគេ កាន់តែដក់ចិត្តនឹងយើង…

៥
ប្លែកៗ

ដំណើរការស្នេហា! តើអ្នក និងគូស្នេហ៍របស់អ្នក អាចនឹងមានឱកាស ជួបជុំគ្នាទេ?

ជ្រើសរើសការ៉េមមួយតាមចំណូលចិត្តអ្នក ដើម្បីមើលលើដំណើរការស្នេហារបស់អ្នក ថាតើរវាងអ្នក និងគូស្នេហ៍ អាចមាន៌កាសបានជួបជុំគ្នា ឬយ៉ាងណា? 1. ការ៉េមទី 1 ការ៉េមដំបូងនេះបង្ហាញថា ដំបូងឡើយស្នេហារបស់អ្នក និងមនុស្សម្នាក់នោះពិតជារ៉ូមែនទិក និងផ្អែមល្ហែមខ្លាំងណាស់។ ប៉ុន្តែស្នេហាមួយនេះមានភាពរវើរវាយច្រើនពេក ដូចជាពពុះសាប៊ូ ដែលនៅទីបំផុតនឹងរលាយបាត់ទៅជាផ្សែង។ ទោះបីជាមនុស្សពីរនាក់មានឱកាសជួបជុំគ្នាក៏ដោយ ប្រសិនបើពួកគេមិនដឹងពីរបៀបផ្សះផ្សាបុគ្គលិកលក្ខណៈរបស់គ្នាទៅវិញទៅមកទេនោះ ទំនាក់ទំនងនេះនឹងមិនមានលទ្ធផលល្អទេ។ 2. ការ៉េមទី 2 រូបទីពីរនេះបង្ហាញថា អ្នកបានដាក់មនុស្សម្នាក់នោះ នៅក្នុងកន្លែងសំខាន់បំផុតនៅក្នុងបេះដូងអ្នក។ អ្នកទាំងពីរបានចំណាយពេលសប្បាយរីករាយ និងកក់ក្តៅជាមួយគ្នា។ គ្រាន់តែដោយសារតែការយល់ច្រឡំដែលមិនចាំបាច់ បានធ្វើឱ្យអ្នក និងដៃគូរបស់អ្នក ជ្រើសរើសចែកផ្លូវគ្នាដោយគ្មានមូលហេតុ។ បន្ទាប់ពីការបែកបាក់…

10
ប្លែកៗ

តើអនាគតរបស់អ្នក នឹងប្រែជាបែបណា ស្នេហា ការងារ និងជីវិត?

បើកផ្លូវអាថ៌កំបាំង ដើម្បីដឹងពីស្ថានភាពអនាគតរបស់អ្នក តើរឿងស្នេហា​ ការងារ និងជីវិតទៅថ្ងៃមុខ នឹងមានការប្រែប្រួលទៅជាបែបណា? 1. ផ្លូវអាថ៌កំបាំងទី 1 អ្នកជាមនុស្សដែលមានសម្រស់ស្អាត ហើយមិនខ្វះទេ មនុស្សដែលតាមស្រឡាញ់អ្នក ពួកគេក៏មិនមែនជាមនុស្សអន់អីនោះដែរ ប៉ុន្តែគួរឱ្យស្ដាយ ដែលអ្នកបែរជារៀបការជាមួយមនុស្សម្នាក់ដែលមិនសមនឹងអ្នក។ អ្នកស្ទើរតែគ្មានអ្វីក្រៅពីស្នេហា ដៃគូរបស់អ្នកជាមនុស្សដែលគិតឆ្ពោះទៅមុខ ប៉ុន្តែមិនមានឱកាសគ្រប់គ្រាន់ទេ ដូច្នេះអ្នកទាំងពីរមានជីវិតធម្មតាតែប៉ុណ្ណោះ។ 2. ផ្លូវអាថ៌កំបាំងទី 2 មនុស្សជាច្រើនតែងតែគិតថា ការរកលុយធ្វើឱ្យពួកគេជោគជ័យ ប៉ុន្តែអ្នកមិនគិតដូច្នេះទេ។ អ្នកគិតថា អ្នកត្រូវតែមានអ្វីដែលអ្នកគ្មាន អ្នកត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបាននូវអ្វីដែលអ្នកត្រូវការ។ អ្នកជាមនុស្សដែលមានមហិច្ឆតា មិនតូចមិនធំ តែសំខាន់…

New Copy
ប្លែកៗ

តើអ្នកជាមនុស្សចិត្តក្ដៅ ឬចិត្តត្រជាក់? តោះ! សាកល្បងធ្វើការទស្សន៍ទាយទាំងអស់គ្នា!

ឧទាហរណ៍ថា ប្រសិនបើអ្នកអង្គុយក្បែរមាត់បង្អួតយន្តហោះ តើរូបភាពបែបណា ដែលធ្វើឱ្យអ្នកទោរទន់ចិត្ត និងស្លុងអារម្មណ៍បំផុត? ជ្រើសរើសរូបមួយដែលអ្នកពេញចិត្ត ពីទិដ្ឋភាពក្បែរមាត់បង្អួច ដើម្បីដឹងអំពីចិត្តរបស់អ្នក ថាតើអ្នកជាមនុស្សដែលចិត្តក្ដៅ ឬចិត្តត្រជាក់? 1. បើអ្នកជ្រើសរើសយករូបទី១ នេះមានន័យថា សន្ទស្សន៍នៃអារម្មណ៍ និងចិត្តរបស់អ្នកគឺទាបណាស់។​ ជាទូទៅ អ្នកជាមនុស្សដែលងាយនឹងស្របតាមអ្នកដទៃ មិនរឹងរូសមានះនោះឡើយ។​ អ្នកមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អប្រសើរ ជាពិសេសនោះគឺ អ្នកមិនបណ្ដោយឱ្យអារម្មណ៍ ឬរឿងផ្ទាល់ខ្លួនរបស់អ្នក​ ទៅប៉ះពាល់អ្នកដទៃនោះឡើយ។​ អ្នកជាមនុស្សដែលមានចរិតចាស់ទុំច្រើន ចិត្តធ្ងន់ ចេះអត់ធ្មត់ ប្រុងប្រយ័ត្ន និងស្ងប់ស្ងាត់ មិនថាត្រូវប្រឈមនឹងបញ្ហា ឬអារម្មណ៍សោកសៅយ៉ាងណាទេ អ្នកក៏នៅតែរក្សាភាពទន់ភ្លន់ ជាមួយនឹងឥរិយាបថដ៏ល្អ…

Bvb
សង្គម

ចង់បានមុខភ្លឺរលោង ក្មេងជាងវ័យកាន់ឆ្នាំ អ្នកត្រូវមានទម្លាប់ធ្វើរឿង ៤ នេះជាប្រចាំមុនចូលគេង

មានមនុស្សជាច្រើនចង់បានសាច់មុខស្អាត រលោង ក្មេងជាងវ័យ ហើយផ្តោតតែលើការជ្រើសរើសផលិតផលគ្រឿងសម្អាង តែភ្លេចគិតពីទម្លាប់ជាប្រចាំដែលអ្នកគួរតែអនុវត្ត ដោយវាក៏ជាកត្តាសំខាន់ខ្លាំងផងដែរ។ ខាងក្រោម Knongsrok ចែករំលែកទម្លាប់ ៤ ដែលអ្នកគួរតែអនុវត្តជាប្រចាំមុនចូលគេង ប្រសិនចង់បានស្បែកមុខសស្អាត ភ្លឺរលោង ក្មេងជាងវ័យ៖ ១) លាងសម្អាតមុខឲ្យបានស្អាត ការលាងសម្អាតមុខមិនមែនចេះតែធ្វើទៅធម្មតានោះទេ ហើយណែនាំជាពិសេសសម្រាប់មនុស្សស្រីដែលឆ្លងកាត់គ្រឿង Makeup ចាំបាច់ត្រូវតែលាងសម្អាតវាមុនចូលគេង។ អ្នកគួរប្រើប្រាស់នៅ Foam លាងមុខ ដែលគិតថាត្រូវនឹងសាច់មុខរបស់អ្នក ហើយពេលលាងត្រូវបន្តក់វាលើដៃ រួចយកមកប៉ាតនិងម៉ាស្សាលើមុខថ្នមៗរយៈពេល ៣០ វិនាទី សឹមលាងទឹកត្រជាក់ចេញ នោះទើបវាចូលសាច់មុខ មិនមែនគ្រាន់តែបន្តក់ភ្លាម លាងទឹកភ្លាមឡើយ។…

Bvvb
តេស្តIQ

សប្ដាហ៍ថ្មីពាក់កណ្ដាលខែ០៨ អ្នកកើតឆ្នាំទាំង ៣ នឹងមានលាភសំណាងអណ្ដែតដូចទឹក

សម្រាប់សប្ដាហ៍ថ្មីចន្លោះថ្ងៃទី ១២ ដល់ ១៨ ខែ០៨ខាងមុខ អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានលាភសំណាងហូរចូលដូចទឹក ហើយត្រៀមហោប៉ៅចាំដាក់លុយទៅ៖ អ្នកកើតឆ្នាំរកា (មាន់) សម្រាប់អ្នកកើតឆ្នាំរកា នៅពេលខាងមុខនេះ នឹងមានគេជ្រោមជ្រែង តាមជួយថែរក្សា បើទោះបីជាជួបបញ្ហាអ្វី ក៏មិនជារឿងដែលគួរឲ្យបារម្ភនោះដែរ។ នៅក្នុងអាជីពការងារ ឬអាជីវកម្ម ពួកគេនឹងទទួលបានចំណូលខ្ពស់ជាងមុន រីឯប្រាក់ចំណេញនឹងកើនទ្វេដង នៅចន្លោះពេលខាងមុខ។ អ្នកកើតឆ្នាំរកា នឹងទទួលបានប្រយោជន៍ច្រើនដូចហូរធ្លាក់ពីលើភ្នំ តែកំឡុងពេលនោះក៏ត្រូវសន្សំសំចៃនិងគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អផង។ អ្នកកើតឆ្នាំម្សាញ់ (ពស់) បញ្ហាដែលសេសសល់កាលពីមុន នឹងត្រូវបានរសាត់អណ្ដែតទៅតាមពេលវេលាដែលឈានចូលមកដល់នៅពេលខាងមុខនេះ។ អ្នកកើតឆ្នាំម្សាញ់ដល់ពេលដែលត្រូវទទួលយកថាមពលវិជ្ជមានត្រលប់មកវិញហើយ គោលដៅដែលពួកគេកំពុងចង់បាន…

T
សង្គម

សម្លឹងឲ្យជាប់ ១០ វិនាទី តើឃើញអ្វីមុនគេ? ចម្លើយអាចបង្ហាញពីអារម្មណ៍អ្នកពេលនេះ!

មើលទៅរូបភាពបំភ័ន្តភ្នែកមួយនេះ វាមានបង្កប់នូវរូបភាពដ៏ច្បាស់លាស់ជាច្រើនផ្នែក ហើយតាមរយៈការចាប់អារម្មណ៍របស់អ្នកមុនគេបង្អស់ យើងអាចបង្ហាញពីអារម្មណ៍ដែលអ្នកមាននៅពេលនេះ៖ ១) រូបភាពល្អាង មិនងាយនឹងមាននរណាម្នាក់ដែលអាចមកបំផ្លាញតុល្យភាពនៃជីវិតរបស់អ្នកបានឡើយ ជាទូទៅអ្នកមើលឃើញតែភាពវិជ្ជមានប៉ុណ្ណោះ នៅគ្រប់ស្ថានភាពនិងជ្រុងនៃជីវិតទាំងអស់។ អរគុណដល់ភាពរឹងមាំខាងមុខ និងសុទិដ្ឋិនិយមដែលអ្នកមានដើមតាំងពីដើមមក ទើបនាំឲ្យពេលនេះអ្នកមានគេស្រលាញ់រាប់អានច្រើន។ យ៉ាងណាអារម្មណ៍អ្នកពេលខ្លះក៏រាងសោកសៅបន្តិចដែរ ព្រោះជារឿយៗមានគេមកញាំញី និយាយពីរឿងមិនល្អ តែក៏មានមនុស្សច្រើនដែរ ដែលគេបានមកផ្តល់យោបល់ល្អៗ និងការណែនាំដែលអ្នកគួរតែទទួលបាន អ៊ីចឹងកុំគិតច្រើនពេកអី។ ២) ថាសហោះ អ្នកកំពុងមានបញ្ហាសុខភាព ដោយហាក់តានតឹងផ្លូវអារម្មណ៍ មានបញ្ហាការគេងមិនលក់ ឬសុបិនអាក្រក់ជាញឹកញាប់។ កុំរក្សាទុកនូវរឿងរ៉ាវគ្រប់យ៉ាងក្នុងជីវិតច្រើនពេក ចូរព្រលែងឲ្យវារសាត់អណ្ដែតតាមខ្យល់ខ្លះទៅ ព្រោះវាដល់ពេលហើយដែលអ្នកត្រូវសម្រាកបន្តិច។ ៣) ទម្រង់មុខមនុស្សក្រៅភព (Alien) អ្នកទំនងជាជួបបញ្ហាហើយនៅពេលខាងមុខនេះ…

T
សង្គម

ជ្រើសរើសកាក់សំណាងមួយ ដើម្បីទាយដឹងថានឹងមានរឿងអ្វីកើងឡើងលើអ្នកនៅថ្ងៃខាងមុខ

ពេលខ្លះវាពិតជាងាយស្រួលក្នុងការស្រមើស្រមៃអំពីអនាគតទៅថ្ងៃខាងមុខ ប៉ុន្តែមិនប្រាកដថាគ្រប់យ៉ាងសុទ្ធតែអាចក្លាយជាការពិត ដូចការគិតប្រាថ្នានោះទេ។ យ៉ាងណាតាមរយៈអត្ថបទនេះ យើងសូមឲ្យអ្នកជ្រើសរើសនូវកាក់សំណាងមួយ ដើម្បីទស្សន៍ទាយពីរឿងអ្វីដែលនឹងកើតឡើងនៅក្នុងជីវិតអ្នកនាពេលខាងមុខ៖ កាក់ទី ១ កាក់នេះបានបង្ហាញមកថា ជីវិតនៅពេលខាងមុខរបស់អ្នកនឹងមានការផ្លាស់ប្ដូរវិជ្ជមានមួយ ដែលអាចថារឿងខ្លះដែលអ្នកពុំបានគ្រោងទុកមុន វានឹងកើតឡើងភ្លាមៗ។ ទៀតសោតវាក៏នឹងជំរុញទឹកចិត្តអ្នកឲ្យមានការសម្រេចចិត្តទៅលើរឿងអ្វីមួយ ហើយក៏អាចជាលះបង់នូវរឿងរ៉ាវមួយចំនួន ដែលវាមិនសមនឹងបន្តនៅជាមួយអ្នក។ កុំបារម្ភអី ការផ្លាស់ប្តូរខាងមុខនេះ ពុំបាននាំបញ្ហាដល់អ្នកឡើយ តែជារឿងល្អទៅវិញ។ កាក់ទី ២ នៅពេលខាងមុខ ជីវិតអ្នកអាចនឹងឆ្លងកាត់ការប្រកួតប្រជែងមួយ ហើយវាមិនងាយស្រួលនោះទេ ព្រោះវាអាចជារឿងដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាភ័យខ្លាច ព្រោះមិនធ្លាប់បានជួបប្រទះកាលពីពេលមុន។ យ៉ាងណាយើងលើកទឹកចិត្តអ្នកកុំឲ្យបោះបង់ ហើយបន្តទៅមុខ ពោលប្រសិនអ្នកអាចឆ្លងផុតចំណុចនេះបាន ជីវិតអ្នកនឹងឡើងទៅកាន់ចំណុចដ៏ល្អប្រសើរមួយ ខ្ពស់ជាងកម្រិតដែលអ្នករស់នៅក្នុងពេលបច្ចុប្បន្ន។ កាក់ទី…