ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Gh
សង្គម

ឪពុកម្ដាយត្រូវដឹង! អាហារ ៦ នេះល្អបំផុតសម្រាប់ក្មេងតូចៗ ជួយឲ្យពួកគេមាន IQ ខ្ពស់

ការដែលចង់បង្វឹកខួរក្បាលកូនក្មេងតូចៗឲ្យពួកគេមានភាពឈ្លាសវៃ ក្រៅពីទម្លាប់បង្រៀនជាមួយសកម្មភាពខាងក្រៅ កត្តានៃរបបអាហារក៏ជារឿងសំខាន់មួយដែរ ដែលឪពុកម្តាយគ្រប់រូប ត្រូវយកចិត្តទុកដាក់និងជ្រើសរើសឲ្យបានត្រឹមត្រូវ។ ខាងក្រោមជាអាហារ ៦ ប្រភេទ ដែលអ្នកត្រូវទម្លាប់ឲ្យពួកគេទទួលទានជាប្រចាំ ប្រសិនចង់ឲ្យកូនៗអ្នកឈ្លាសវៃ និងលូតកម្ពស់កាន់តែលឿន៖ ៦) ស៊ុត ស៊ុតមានផ្ទុកនូវសារធាតុចិញ្ចឹមល្អៗជាច្រើន ដូចជាប្រូតេអ៊ីន អូមេហ្គា៣ ស័ង្កសី និងសំខាន់បំផុតនោះគឺ អាសេតាលហ្វីលីក ដែលជាសារធាតុបំប៉នសរសៃប្រសាទសំខាន់សម្រាប់ខួរក្បាល។ ជាពិសេសគឺផ្នែកពណ៌លឿងនៃស៊ុត ដែលមានផ្ទុកសារជាតិ Choline ច្រើនល្អសម្រាប់ការចងចាំ។ អ្នកគួរតែឲ្យពួកគេទទួលទានស៊ុតយ៉ាងហោចណាស់ ២ គ្រាប់/សប្ដាហ៍។ ៥) ត្រីសាម៉ុង ត្រីសាម៉ុងមានសារជាតិខ្លាញ់ល្អ DHA និង…

Jhhjhj
តេស្តIQ

៤ ខែចុងក្រោយនៃឆ្នាំ ២០២៣ អ្នកកើតឆ្នាំទាំង ៣ នឹងមានគេតាមជួយជ្រោមជ្រែងឲ្យឆាប់មានបាន

តាមក្បួនហោរាសាស្រ្តបានដំណាលថា នៅរយៈពេល ៤ ខែចុងក្រោយ (កញ្ញា-តុលា-វិច្ឆិកា-ធ្នូ) នៃឆ្នាំ ២០២៣ ខាងមុខនេះ សម្រាប់អ្នកឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងទទួលបានជោគជ័យក្នុងដំណើរជីវិត ហើយមានលាភសំណាងច្រើនកំពុងរង់ចាំពួកគេ៖ អ្នកកើតឆ្នាំច (ឆ្កែ) ក្នុងចំណោមឆ្នាំទាំង ១២ អ្នកកើតឆ្នាំច ជាមនុស្សដែលមានភាពស្មោះត្រង់បំផុតមួយ ហើយពួកគេតែងតែដឹងអំពីរបៀបក្នុងការចាប់យកឱកាស និងអភិវឌ្ឍដំណើរជីវិតទៅពេលខាងមុខ។ មនុស្សដែលកើតឆ្នាំច ភាគច្រើនមិនត្រឹមតែពូកែមើលថែខ្លួនឯងនោះទេ ទៀតសោតក៏ចូលចិត្តយកអាសាអ្នកដទៃ និងអាចសាងគ្រួសារពោរពេញដោយសុភមង្គលមួយផងដែរ។ តាមហោរាសាស្រ្តបានដំណាលមកថា នៅរយៈពេល ៤ ខែចុងក្រោយកំឡុងឆមាសទី ២ នៃឆ្នាំ ២០២៣…

T
សង្គម

រូបភាពទេវតាមួយដែលអ្នកពេញចិត្ត នឹងឆ្លុះបញ្ចាំងច្បាស់ៗថាអ្នកជាមនុស្សបែបណា?

តាមរយៈរូបភាពទេវតាទាំង ៤ ដូចបង្ហាញ តើអ្នកពេញចិត្តរូបភាពណាមួយជាងគេ? តាមរយៈចម្លើយរបស់អ្នក យើងនឹងបង្ហាញច្បាស់អំពីអត្តចរិតលក្ខណៈរបស់អ្នក ថាតើអ្នកជាមនុស្សបែបណា៖ រូបភាពទេវតាទី ១ អ្នកជាមនុស្សដែលតែងតែគិតវិជ្ជមានជានិច្ច ហើយមិនដែលចេះបៀតបៀន ឬច្រណែននឹងជីវិតអ្នកដទៃជុំវិញខ្លួនឡើយ។ អារម្មណ៍ល្អៗរបស់អ្នកបានសាយភាយទៅកាន់អ្នករាល់គ្នា ជាហេតុនាំឲ្យគេតែងតែស្រលាញ់ចូលចិត្តអ្នកត្រលប់មកវិញដូចគ្នា។ យ៉ាងណាពេលខ្លះវាពិតជាពិបាកសម្រាប់អ្នក ក្នុងការរក្សាគោលជំហរវិជ្ជមានជាមួយមនុស្សដែលធ្លាប់ធ្វើបាបអ្នកពីពេលមុន តែជាទូទៅមនុស្សដូចជាអ្នកមានសត្រូវតិចណាស់ និយាយទៅបើគេមិនធ្វើអ្វីអ្នកមុន ក៏អ្នកមិនចេះទៅបង្កើតសត្រូវនោះដែរ ព្រោះអ្នកជឿថា ជីវិតមួយនេះមានមិត្តច្រើនគឺល្អ។ រូបភាពទេវតាទី ២ អ្នកមានទំនុកចិត្តខ្ពស់ក្នុងជីវិត ហើយតែងតែមានអារម្មណ៍ថា គ្រប់យ៉ាងនឹងដំណើរការទៅបានដូចការគ្រោងទុក ព្រោះអ្នកជឿលើការខិតខំនិងភាពច្បាស់លាស់ក្នុងការសម្រេចចិត្ត មិនថាតែជាមួយទំនាក់ទំនងបុគ្គល ឬក្នុងអាជីពការងារ។ អ្នកមានសមត្ថភាពអាចធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយ ប៉ុន្តែពេលខ្លះសម្រាប់ខ្លួនឯងវិញ អ្នកពិបាកនឹងរកក្តីសុខឲ្យខ្លួនឯង…

T
សង្គម

ជ្រើសរើសកាតមួយ ទទួលយកចម្លើយថាអ្នកគួរធ្វើបែបណា ដើម្បីជោគជ័យនៅពេលខាងមុខ

មនុស្សយើងម្នាក់ៗតែងតែមានក្តីស្រមៃផ្សេងៗពីគ្នា ហើយរាល់ការគិតដល់ចំណុចដែលយើងចង់បាន តែងតែធ្វើឲ្យយើងរីករាយ និងមានកម្លាំងបន្តដំណើរទៅមុខទៀត។ ប៉ុន្តែពេលនេះអ្វីទៅជាការរាំងស្ទះដំណើររបស់អ្នក? តាមរយៈការជ្រើសរើសនូវកាតមួយ យើងនឹងបង្ហាញចម្លើយដែលអ្នកគួរតែទទួលបាន ជាអ្វីដែលអ្នកគួរធ្វើដើម្បីអាចសម្រេចគោលដៅ ឬឲ្យក្តីស្រមៃក្លាយជាការពិត៖ កាតទី ១ ដល់ពេលវេលាហើយដែលអ្នកត្រូវរៀបចំផែនការណ៍ជីវិតឲ្យបានច្បាស់លាស់ ត្រូវដឹងថាខ្លួនឯងកំពុងធ្វើអ្វី ត្រូវធ្វើអ្វី ពោលអ្នកមិនអាចបន្តនៅស្ងៀមតទៅទៀតទេ។ ចូរទាញក្រដាសនិងប៊ិច មកគូសវាសពីវិធីសាស្ត្រល្អបំផុតដែលអ្នកគិតថាអាចសម្រេចបំណងប្រាថ្នាទៅថ្ងៃខាងមុខ ហើយអ្នកត្រូវដើរតាមផែនការណ៍ដែលខ្លួនឯងបានរៀបចំ ជាមួយនឹងភាពជឿជាក់លើខ្លួនឯង។ ជាញឹកញយពេលហត់ ឬបាក់ទឹកចិត្ត ចូរអ្នកលើកក្រដាសនោះមកអានឡើងវិញ ថាអ្នកបានឆ្លងកាត់អ្វីខ្លះហើយសម្រេចអ្វីខ្លះហើយ។ ទីបញ្ចប់នៅពេលខាងមុខ អ្នកនឹងទទួលបាននូវគ្រប់យ៉ាងដូចការរំពឹងទុក ហើយមិនចាំបាច់អរគុណដល់ជោគវាសនា ឬការជ្រោមជ្រែងពីនរណានោះទេ តែគួរអរគុណដល់ការខិតខំរបស់ខ្លួនកន្លងមក។ កាតទី ២ បញ្ហារាំងស្ទះដំណើរជីវិតរបស់អ្នកពេលនេះ គឺការដែលអ្នកចូលចិត្តស្តាប់សម្តីអ្នកដទៃខ្លាំង…

Bvvb
សង្គម

សាមញ្ញមិនចំណាយច្រើន! នេះតិចនិកទទួលទានទឹកឃ្មុំ ប្រើពេលតែ ១ សប្តាហ៍ អាចបានស្បែកស្អាតដូចនារីកូរ៉េ

ក្រៅ​ពី​ផ្តល់​ប្រយោជន៍​សម្រាប់​សុខភាព ទឹកឃ្មុំ​ក៏​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្អាត​ចេញ​ពី​ក្នុង​ផង​ដែរ ឲ្យ​តែ​អ្នក​ចេះ​ពី​របៀប​ប្រើប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ។ ទឹក​ឃ្មុំ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C និង​វីតាមីន​ផ្សេងៗ​ទៀត​ដែល​ជួយ​រឹត​បន្តឹង​​រន្ធ​ញើស បង្កើន​សំណើម​ដល់​ស្បែក​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺ​រលោង​ចេញ​ពី​ធម្មជាតិ​ពិតៗ។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ យើង​សូម​ចែក​រំលែក​ការ​អនុវត្ត​វិធី​សាមញ្ញ ២ ជាមួយ​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ស្អាត៖ ការ​អនុវត្ត​ទី ១ (សម្រាប់​ស្បែក​ស្អាត) គ្រឿង​ផ្សំ: ក្រូច​ឆ្មា​ស្រស់ ១ ផ្លែ ទឹក​ឃ្មុំ ២ ស្លាប​ព្រា​កាហ្វេ ទឹក​ក្តៅ​អ៊ុនៗ ៣០០ ម.ល វិធី​ធ្វើ: ហាន់​ក្រូចឆ្មា​ជា​ពីរ ហើយ​ច្របាច់​យក​ទឹក និង​ច្រោះ​គ្រាប់​ចេញ ដាក់​ទឹក​ក្រូច​ឆ្មា​និង​ទឹក​ឃ្មុំ​ លាយ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ​ក្នុង​កែវ​មួយ ហើយ​កូរ​ឲ្យ​សព្វ​ចូល​គ្នា…

Bvbv
សង្គម

ច្រើនគ្នាហើយកើតទឹកនោមផ្អែមដោយមិនដឹងខ្លួន! នេះវេជ្ជបណ្ឌិតប្រាប់ពីវិធីសង្កេតមើលតាមរយៈក្រចក

អត្រានៃការកើតជំងឺទឹកនោមផ្អែមក្នុងពិភពលោកយើងនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ ដោយសាររោគសញ្ញានៃជំងឺនេះមនុស្សមួយចំនួនមិនសូវបានចាប់អារម្មណ៍ ហើយទម្រាំតែដឹង គឺហួសពេល និងអាចប្រឈមហានិភ័យនៃការបាត់បង់ជីវិតបាត់ទៅហើយ។ ជាចំណេះដឹងល្អសម្រាប់មនុស្សទូទៅ ដែលអ្នកគួរតែដឹង ដោយយើងបង្ហាញអ្នកពីអាការៈដែលអាចចំណាំមើលបាន ដោយគ្រាន់តែមើលតាមរយៈក្រចកដៃ ក៏អាចដឹងថាអ្នកកំពុងវិវត្តទៅរកជំងឺទឹកនោមផ្អែមឬអត់ដែរ ហើយបើអ្នកមានគួរតែប្រញាប់ទៅរកពេទ្យដើម្បីស្វែងរកដំណោះស្រាយ៖ ប្រែទៅជាពណ៌លឿងនិងផុយស្រួយ ក្រចករបស់អ្នកជំងឺទឹកនោមផ្អែម នៅពេលដែលវាឆ្លងមេរោគ នោះនឹងបណ្តាលឲ្យវាប្រែទៅជាពណ៌រាងលឿង ហើយផុយ។ វាជាសញ្ញាព្រមាននៃការកើតជំងឺមិនល្អជាច្រើន ជាពិសេសគឺកម្រិតជាតិស្ករក្នុងឈាម។ ខុសពីក្រចកសម្រាប់មនុស្សដែលមានសុខភាពល្អ គឺពណ៌រាងបែកស៊ីជម្ពូ ផ្កាឈូកស្រាល ហើយមានឆ្នូតសំប៉ែតរាងរង្វង់ព្រះខែមួយ។ មានស្នាមបន្ទាត់ផ្តេកកាត់ក្រចក សញ្ញានៃជំងឺទឹកនោមផ្អែម ក៏បង្ហាញមកដោយក្រចករបស់អ្នក នឹងឡើងគំនូសបន្ទាត់ផ្តេកកាត់ពាក់កណ្តាកក្រចក។ ក្រៅពីជំងឺទឹកនោមផ្អែមនេះក៏ជាសញ្ញានៃការកើតជំងឺក្រពេញទីរ៉ូអីត និងកង្វះជាតិស័ង្កសីផងដែរ។ ក្រចកខ្លី យើងមិនសំដៅនៅពេលដែលមនុស្សកាត់ក្រចក ឬខាំក្រចកនាំឲ្យវាខ្លីនោះទេ…

T
សង្គម

សាកល្បងជ្រើសរើសផ្កាមួយ ដើម្បីទស្សន៍ទាយដឹងថា អ្នកជាមនុស្សប្រភេទណា?

តាមរយៈជម្រើសរូបភាពផ្កាទាំង ៦ ផ្សេងៗពីគ្នានេះ យើងមានជម្រើសពណ៌ច្រើនសម្រាប់អ្នកជ្រើសរើស ហើយចម្លើយក្នុងការពេញចិត្តមួយរបស់អ្នក ក៏អាចបង្ហាញច្បាស់ថា អ្នកជាមនុស្សបែបណា? ចំណុចខ្លះជឿថា អ្នកខ្លួនឯងក៏ប្រហែលមិនចាប់អារម្មណ៍ពីខ្លួនឯងដែរ ប៉ុន្តែវាជាការពិតដែលត្រូវតែទទួលស្គាល់។ តុះទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖ ផ្កាទី ១ អ្នកជាមនុស្សដែលចូលចិត្តបារម្ភខ្វល់ខ្វាយពីអ្នកដទៃ ជាងសុខទុក្ខខ្លួនឯង។ ចំណុចពិសេសនេះហើយ ដែលធ្វើឲ្យអ្នកមានមនុស្សជុំវិញខ្លួនស្រលាញ់ចូលចិត្តជាខ្លាំង ព្រោះពេលនៅក្បែរអ្នកពួកគេមានអារម្មណ៍ថាកក់ក្តៅ និងសុវត្ថិភាព។ ផ្កាទី ២ អ្នកជាមនុស្សដែលក្លាហាន ពូកែ និងស្មោះត្រង់។ ក្នុងជីវិតរបស់អ្នក អ្នកបានគិតយ៉ាងល្អិតល្អន់ថាអ្នកចង់បានអ្វី ត្រូវទៅធ្វើអ្វីដើម្បីសម្រេចបានវា។ មនុស្សដូចជាអ្នកមិនសូវចេះនៅស្ងៀមទេ ហើយបើបានធ្វើការហើយ គឺធ្វើមិនចង់ដកដៃ។ ផ្កាទី ៣…

T4
សង្គម

កាតទីប៉ុន្មានទាក់ភ្នែកអ្នកមុនគេបង្អស់? បើកមើលដើម្បីទទួលយកសារណែនាំដ៏ល្អសម្រាប់ជីវិត

ជីវិតមនុស្សយើងមានឡើង មានចុះ មិនស្ថិតស្ថេរនោះទេ តែត្រូវចាំថា ពេលដែលលំបាកខ្លាំង ជាពេលដែលអ្នកអាចទទួលបានមេរៀនល្អបំផុត។ អ្នកមិនគួរបោះបង់ចោលពាក់កណ្តាលទីឡើយ ហើយក្រោកឈរឡើង ដើម្បីត្រៀមបន្តដំណើរទៅមុខទៀត។ យ៉ាងណាក្នុងអត្ថបទនេះ យើងក៏ចូលរួមចំណែកបញ្ចេញសារណែនាំដ៏ល្អមួយចំនួន សម្រាប់ជីវិតរបស់អ្នក ដោយគ្រាន់អ្នកតែជ្រើសរើសយកកាតមួយសន្លឹក ហើយផ្ទៀងផ្ទាត់នៅខាងក្រោម៖ កាតទី ១ កាតនេះបង្ហាញថានៅពេលខាងមុខ អ្នកនឹងមានសំណួរជាច្រើនដែលត្រូវសួរមកកាន់ខ្លួនឯង តើអ្នកចង់បានអ្វី អ្នកចង់ទៅកន្លែងណា? ជីវិតរបស់អ្នកមិនលំបាករហូតនោះទេ ក៏នៅតែមានពេលមួយ ឆាប់ៗប៉ុន្មានសប្តាហ៍បន្ទាប់នេះ គ្រប់យ៉ាងនឹងកើតឡើងទៅតាមហេតុនិងផល។ នោះមានន័យថា ការដែលអ្នកបានខិតខំជាច្រើនកន្លងមក វានឹងតបស្នងមកវិញនូវផលជាផ្លែផ្កា ដែលអ្នកសក្តិសមនឹងទទួលបាន។ គ្រប់ស្ថានភាពទាំងអស់ចាប់ពីពេលនេះទៅ អ្នកត្រូវបន្ថែមការអត់ធ្មត់ខ្ពស់ ដើម្បីត្រៀមចាប់យកលាភធំសម្រាប់ជីវិតនៅពេលខាងមុខ។ កាតទី…

Bvvbfg
សង្គម

បើលឺពាក្យ ៤ នេះចេញពីមាត់បុរស ស្រីៗទោះស្រលាញ់គេប៉ុណ្ណា ក៏ដល់ពេលកាត់ចិត្តហើយ

ពេលខ្លះត្រឹមតែសកម្មភាព និងពាក្យសម្តីមួយចំនួនដែលខាងបុរសបង្ហាញមកចំៗ យើងជានារីគួរតែអាចវាយតម្លៃនិងសន្មតបានហើយថា គេជាបុរសដែលមិនគួរឲ្យទុកចិត្តនោះឡើយ ហើយអ្នកក៏មិនអាចបន្តដំណើរជីវិតជាមួយតទៅទៀតនោះដែរ។ ខាងក្រោមយើងបង្ហាញពីពាក្យទាំង ៤ ប្រសិនអ្នកលឺចេញពីមាត់របស់បុរសដែលអ្នកស្រលាញ់ អ្នកក៏ដល់ពេលហើយដែលគួរកាត់ចិត្ត និងដើរចេញពីជីវិតរបស់គេ ជាជាងបៀមទុក្ខកាន់តែច្រើន៖ ៤) កុំមកចេះដឹងរឿងរបស់ខ្ញុំ ពេលគេជួបបញ្ហា គេសប្បាយ គេលែងចង់ឲ្យអ្នកដឹងលឺសុខទុក្ខគេដូចមុន ហើយពេលអ្នកចោទសួរទៅគេ គេបែរជាស្រែកមកវិញថា៖ “មិនបាច់មកចង់ដឹងរឿងរបស់ខ្ញុំ” ឬ “កុំចង់ដឹងរឿងរបស់ខ្ញុំ” ពាក្យទាំងនេះស្តាប់ទៅខ្លី តែអត្ថន័យរបស់វាល្មមឲ្យអ្នកឆ្អែតចិត្តបានហើយ។ ចាប់ពីពេលនោះទៅ អ្នកគួរតែរៀនកាត់ចិត្ត គ្មានហេតុផលអ្វីដែលត្រូវបន្តឡើយ ព្រោះបើរស់នៅក្បែរគ្នា តែមិនគួរដឹងសុខទុក្ខគ្នា អ៊ីចឹងស៊ូធ្វើជាអ្នកដទៃ ដើរផ្លូវរៀងខ្លួនល្អជាង។ ៣) មានទម្លាប់កុហក…

Bvbv
សង្គម

កំហុស ៥ អ្នកមានទម្លាប់ច្រកបាយទៅកន្លែងធ្វើការ អាចនាំឲ្យខ្លួនឯងខូចថ្លើមនិងតម្រងនោម

ជឿថាមានគ្នាយើងច្រើនណាស់ ដែលមានទម្លាប់យកបាយទៅបរិភោគនៅកន្លែងធ្វើការ ឬរៀបចំច្រកដាក់ប្រអប់ ដើម្បីកាត់បន្ថយការចំណាយទទួលទានអាហារនៅខាងក្រៅ និងសន្សំសំចៃពេលវេលា។ យ៉ាងណាបើអ្នកបង្កកំហុស ៥ យ៉ាងដូចបង្ហាញខាងក្រោម តាមរយៈការច្រកបាយទៅកន្លែងធ្វើការ នោះលុយដែលអ្នកខំរក ក៏នឹងអស់ទៅវិញ ព្រោះថ្ងៃមុខរាងកាយអ្នកអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើន៖ ៥) ខ្ចប់បាយជាមួយប្រអប់ប្លាស្ទិកដែលមានគុណភាពអន់ ប្រអប់ប្លាស្ទិកមានច្រើនជម្រើស ច្រើនម៉ាក តែបើអ្នកសន្សំសំចៃខ្លាំងពេក ទៅរកទិញរបស់ដែលមានតម្លៃថោក ហើយគ្មានគុណភាព ល្អតែមើល នោះនឹងប៉ះពាល់សុខភាពអ្នកជាខ្លាំង។ អ្នកត្រូវយកប្រភេទប្រអប់ដែលមានភាពធន់នឹងកម្ដៅបានល្អ ហើយបើអាចគួរតែប្រើប្រាស់ប្រភេទពរ្សឺឡែន ឬកញ្ចក់ជំនួស ព្រោះវានឹងមិនរំលាយជាតិជ័រដែលបង្កគ្រោះថ្នាក់ដូចប្រភេទប្រអប់ប្លាស្ទិកឡើយ។ ៤) ដាក់ម្ហូបក្តៅចូលក្នុងប្រអប់ ពេលអ្នកប្រញាប់ខ្លាំងពេក អ្នកច្រកយកៗ ទាំងដែលម្ហូបកំពុងក្តៅខ្លាំង នោះគឺគ្រោះថ្នាក់ខ្លាំងបំផុតដល់រាងកាយ។ តាមពិតទៅការបាត់បង់ឱជារសវាជារឿងធម្មតាទេ…

Bvbfg
សង្គម

របស់សាមញ្ញក្នុងផ្ទះទាំង ៦ កខ្វក់ជាងចានបង្គន់ទៅទៀត បើអ្នកមិនសូវចាប់អារម្មណ៍

របស់ប្រើប្រាស់មួយចំនួនក្នុងផ្ទះ បើអ្នកមិនបានបោកសម្អាត ឬទុកដាក់វាឲ្យបានត្រឹមត្រូវ ពិតណាស់វានឹងក្លាយជារបស់កខ្វក់ជាងចានបង្គន់ទៅទៀត។ គ្រាន់តែមួយយើងឃើញភាពកខ្វក់នៅនឹងមុខ មួយទៀតយើងមើលរំលង៖ ៦) កន្សែងជូតខ្លួន ទាំងកន្សែងជូតខ្លួន និងជូតមុខ ជាកន្លែងបណ្តុំបាក់តេរីទ្វេដង ជាពិសេសនៅពេលដែលវាសើម ហើយអ្នកទុកចោល មិនបានយកទៅហាលថ្ងៃត្រឹមត្រូវ នោះគឺបាក់តេរីនឹងរីកលូតលាស់យ៉ាងឆាប់រហ័ស។ ដូច្នេះអ្នកគួរតែលាងសម្អាតកន្សែងជូតខ្លួន ជូតមុខជាប្រចាំ ហើយពេលសើម គួរយកវាទៅហាលនៅក្រោមពន្លឺថ្ងៃឲ្យស្ងួត សឹមយកមកប្រើប្រាស់សារជាថ្មី។ ៥) ច្រាសដុសធ្មេញ តាមការស្រាវជ្រាវ ច្រាសដុសធ្មេញជាកន្លែងដែលផ្ទុកបាក់តេរីច្រើនជាង ៦ ដង ធៀបនឹងលើចានបង្គន់។ ក្នុងកំឡុងពេលអ្នកដុសសម្អាតធ្មេញ បាក់តេរីនឹងមាននៅជាប់ចន្លោះសរសៃច្រាសតូចៗដែលយើងមើលមិនឃើញ។ អ្នកត្រូវរក្សាទុកច្រាសដុសធ្មេញនៅកន្លែងដែលមានខ្យល់បរិយាកាសល្អ ហើយតាមការណែនាំគួរតែ ៣…

T
សង្គម

ជ្រើសរើស​កែវ​វេទមន្ត​មួយ ដើម្បី​ដឹង​ថា​មាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​សប្តាហ៍​ខាង​មុខ?

តាម​រយៈ​កែវ​កញ្ចក់​វេទមន្ត​ទាំង ៣ ដូច​បង្ហាញ​ក្នុង​រូប ចូរ​អ្នក​ជ្រើសរើស​មួយ ហើយ​ចម្លើយ​របស់​អ្នក នឹង​អាច​ឲ្យ​យើង​ទស្សន៍ទាយ​បាន​ថា​នៅ​សប្តាហ៍​ខាង​មុខ អ្នក​នឹង​ជួប​រឿងរ៉ាវ​អ្វី​ក្នុង​ជីវិត៖ កែវ​វេទមន្ត​ទី ១ ដុំ​ពពក​នៃ​បញ្ហា​ជា​ច្រើន បាន​នឹង​កំពុង​រសាត់អណ្តែត​នៅ​ក្នុង​ជីវិត​របស់​អ្នក ហើយ​ពេល​នេះ​អ្នក​កំពុង​ព្យាយាម​ចង់​ចាកចេញ​ពី​ការ​ពិត ព្រោះ​រឿង​ខ្លះ​អ្នក​ពិត​ជា​ពិបាក​នឹង​ទទួល​យក។ នៅ​សប្តាហ៍​បន្ទាប់​វា​ដល់​ពេល​ហើយ​ដែល​ជីវិត​អ្នក​នឹង​រាង​ធូរស្បើយ​ជាង​មុន ដោយ​អ្នក​នឹង​មាន​ជំនួយការ​ពិត​ប្រាកដ​មក​ចូល​ជួយ ដែល​គេ​នោះ​ជា​មនុស្ស​មិន​បាន​សម្លឹង​ឃើញ​ប្រយោជន៍​អ្វី​ឡើយ​ពី​អ្នក តែ​គេ​ជា​មនុស្ស​គួរ​ឲ្យ​រាប់អាន​ពិត​ប្រាកដ ហើយ​ចង់​ជួយ​អ្នក​អស់​ពី​បេះដូង។ យើង​ជូនពរ​ឲ្យ​បញ្ហា​ដែល​អ្នក​កំពុង​ស្ពាយ ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ចុះ​នៅ​ពេល​ខាង​មុខ។ កែវ​វេទមន្ត​ទី ២ អ្នក​ហាក់​រឹងរូស​បន្តិច​ក្នុង​ការ​ទទួល​យក​ពាក្យ​ណែនាំ​ពី​អ្នក​ដទៃ ដោយសារ​តែ​អ្នក​ជា​មនុស្ស​ឯករាជ្យ ដែល​នាំ​ឲ្យ​ក្នុង​កាលៈទេសៈ​ខ្លះ អ្នក​បែរ​ជា​អស់​ផ្លូវ​ដើរ ដោយ​សារ​តែ​ជឿជាក់​លើ​ខ្លួន​ឯង​តែ​ម្ខាង។ វា​ដល់​ពេល​ហើយ នៅ​ពេល​ខាង​មុខ​នេះ នឹង​មាន​គេ​មក​ណែនាំ​អ្នក​នៅ​មតិ​យោបល់​មួយ​ចំនួន ហើយ​អ្នក​គួរ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួល​យក។ ដ្បិត​មិន​យក​មក​អនុវត្ត​ទាំង​ស្រុង…