
សារៈប្រយោជន៍ផ្លែក្រូចវល្លិ ឬហៅម្យ៉ាងទៀតថា Passion fruit
Passion ជាផ្លែឈើដែលដុះនៅតំបន់ត្រូពិច វាជារុក្ខជាតិវល្លិ។ Passion ត្រូវបានប្រជាជនយើងដាំដុះជាច្រើននៅតំបន់ខ្ពង់រាប និងតំបន់ភ្នំ។ នៅក្នុងផ្លែរបស់វាផ្ទុកទៅដោយគ្រាប់តូចៗ ដោយគេច្រើនបរិភោគស្រស់ ឬធ្វើជាទឹកក្រឡុក ឬអាចដាក់ជាមួយសូដា ជាទូទៅគេទុកវាគ្រាន់តែជាផ្លែឈើ តែមិនបានដឹងអំពីប្រយោជន៍ផ្នែកសុខភាពដែលផ្តល់ដោយផ្លែមួយនេះឡើយ។ Passion មួយផ្លែផ្ទុកទៅដោយ វីតាមីន A C D វីតាមីន B6 ម៉ាញ៉េស្យូម កាល់ស្យូម និងជាតិសរសៃជា ច្រើន។ 1. ជំនួយដល់ដំណើរការអាំងស៊ុយលីន សារធាតុក្នុងគ្រាប់របស់ passion ជួយដល់ដំណើរការអាំងស៊ុយលីននៅក្នុងខ្លួនយើង។ ដំណើរការអាំងស៊ុយលីនបានល្អ វាជួយបង្ការពីជំងឺផ្សេងៗជាច្រើន ជាពិសេសជំងឺទឹកនោមផ្អែម…











