ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

1
ទស្សនៈ

កុំព្រោះតែការខុសឆ្គងបន្តិចបន្តួច បែរជាបំភ្លេចនូវរាល់អំពើល្អរបស់គេ!

ធ្វើជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងការដោះស្រាយបញ្ហា ខ្ញុំតែងតែក្រើនរំឭកខ្លួនឯងថា “ កុំព្រោះតែភាពខុសឆ្គងរបស់គេបន្តិចបន្តួច ហើយភ្លេចរាល់អំពើល្អរបស់គេឱ្យសោះ”។ ចំពោះសាច់ញាតិ មិត្តភក្តិ មិត្តរួមការងារសុទ្ធតែដូចគ្នា ពីព្រោះខ្ញុំយល់យ៉ាងច្បាស់ថា ការលះបង់របស់គេមិនអាចគ្មានហេតុផលនោះឡើយ។ មនុស្សដែលព្យាយាមរម្ងាស់ស៊ុបឱ្យអ្នកជារៀងរាល់ថ្ងៃ ប្រាកដជាយកចិត្តទុកដល់សុខភាពអ្នក ។ បើមានថ្ងៃមួយស៊ុបនោះមានរសជាតិប្រៃ អ្នកអាចនិយាយដូច្នេះថា “អូនសម្លាញ់ ចម្អិនស៊ុបថ្ងៃស្អែកសូមឱ្យសាបបន្តិច? តែមិនគួរនិយាយថា ៖ ថី? គ្រាន់តែស៊ុប១ចានក៏ធ្វើមិនឆ្ងាញ់ដែរ? មិត្តរួមការងារដែលជូនអ្នកចេញចូលធ្វើការរាល់ថ្ងៃ ប្រាកដជាចាត់ទុកអ្នកជាមិត្ភភក្តិហើយ មិនមែនព្រោះតែស្របផ្លូវនោះទេ។ បើថ្ងៃណាមួយគេមិនអាចជូនអ្នកបាន អ្នកអាចរកមធ្យោបាយផ្សេងទៀត តែមិនគួរស្តីបន្ទោសគេថា “ហេតុអ្វីថ្ងៃនេះឯងមិនមកដឹកខ្ញុំអ៊ីចឹង”។ អំពើល្អរបស់គេនិយាយចំពោះអ្នកប្រៀបដូចជាស្ករ១គ្រាប់ ញុំាហើយក៏អស់ទៅ តែគួរតែចងចាំភាពផ្អែម ខណៈពេលដែលស្ករនៅក្នុងមាត់របស់យើង។…

1
ទស្សនៈ

លក្ខណៈខុសគ្នាទាំង៤យ៉ាង រវាងមនុស្សប្រុសដែលស្រលាញ់អ្នកពិត និងក្លែងក្លាយ

ពេលដែលមនុស្សប្រុសនិយាយថាស្រលាញ់អ្នក ចង់ដឹងថាពិត និងក្លែងក្លាយប៉ុន្មានភាគរយ ដូច្នេះសូមអ្នកអាននូវចំណុចទាំង៤ខាងក្រោម ៖ ១. ទង្វើនៅក្នុងផ្ទះ និងក្រៅផ្ទះ មានមនុស្សប្រុសខ្លះ នៅក្នុងជីវិតរស់នៅមានទេពកោសល្យក្នុងការសម្តែងជាខ្លាំង។ នៅក្នុងផ្ទះ និងពេលចេញទៅក្រៅ ចរិតខុសគ្នាដាច់ស្រឡះ។ ពេលដែលនៅខាងក្រៅធ្វើអ្វីក៏ស្តាប់តាមអ្នកដែរ ដើម្បីឱ្យគេរាល់គ្នាយល់ថា មនោសញ្ចេតនាអ្នកទាំង២គឺល្អណាស់ តែពេលត្រឡប់មកផ្ទះវិញ បែរជាទុកអ្នកចោលមិនរវីរវល់ទៅវិញ ដូចជាមនុស្សដែលមិនធ្លាប់ស្គាល់គ្នា។ ទង្វើដែលស្រលាញ់ និងភាពទន់ភ្លន់ដាក់អ្នក អ្នកណាក៏អាចមើលឃើញដែរ តែមិនប្រាកដថាគេធ្វើចេញមកពីចិត្តនោះទេ។ ផ្ទុយមកវិញ មនុស្សប្រុសម្នាក់ដែលស្រលាញ់អ្នកចេញពីចិត្ត គឺធ្វើអ្វីដោយពិតជាក់ស្តែង នៅខាងក្រៅគោរព យកចិត្តទុកដាក់នឹងអ្នក នៅក្នុងផ្ទះក៏បែបនេះដែរ។ ២. ចំពោះការចំណាយ មានមនុស្សប្រុសខ្លះ…

២
ទស្សនៈ

គន្លឹះពិសេសសម្រាប់នារីៗ ក្នុងការថែរក្សាទំនាក់ទំនងស្នេហា ធ្វើបែបណាកុំឱ្យខ្លួនឯងឈឺចាប់

“តើសុភាពនារីអាចរក្សាទំនាក់ទំនងស្នេហាយ៉ាងដូចម្តេច?” ជឿជាក់ថាមនុស្សស្រីជាច្រើនតែងតែឈ្លោះគ្នាជាមួយនឹងមិត្តប្រុស ដោយសាររឿងតូចតាច បណ្តាលឱ្យឈ្លោះគ្នា ធ្វើឱ្យមានការឈឺចាប់នៅក្នុងរឿងស្នេហា។ មនុស្សស្រីគួរតែឯករាជ្យទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកស្នេហា គួរតែស្វែងរកអ្វីដែលខ្លួនចង់បាន កុំព្រោះតែមិត្តប្រុសខ្លួនធ្វើឱ្យបាត់បង់ឱកាសល្អៗជាច្រើន។ ពេលដែលខឹង និងមានអារម្មណ៍មិនល្អ ដាច់ខាតកុំចង់ទៅរករឿង ឬឈ្លោះគ្នាជាមួយនឹងគេអី បែបនេះធ្វើឱ្យអ្នកងាយនឹងនិយាយពាក្យដែលធ្វើឱ្យរបួសដល់ផ្លូវចិត្តគេ និងងាយធ្វើឱ្យស្នេហាអ្នកប្រេះឆាទៀតផង។ នៅក្នុងជីវភាពរស់នៅមិនថាជួបនឹងបញ្ហាអ្វីឡើយ អាចរកពេលវេលាជជែកពិភាក្សាគ្នា គិតអំពីការដោះស្រាយបញ្ហាទាំងនេះយ៉ាងដូចម្តេចទើបត្រូវ។ ១. ត្រូវគិតអារម្មណ៍ខ្លួនឯងធំ ទោះបីជាអ្នកទើបតែទាក់ទងគ្នា ឬក៏រាប់អានគ្នាយូរហើយក៏ដោយ សូមចាំថា ត្រូវគិតដល់អារម្មណ៍ខ្លួនឯងជាមុន។ កុំយល់ថាអ្នកបំពេញតាមចិត្តគេគ្រប់បែបយ៉ាងហើយ គឺយល់ថាគេកាន់តែស្រលាញ់អ្នកខ្លាំងឱ្យសោះ។ ផ្ទុយមកវិញ ពេលដែលអ្នកលះបង់ឱ្យគេគ្មានលក្ខខណ្ឌ រឿងគ្រប់យ៉ាងសុទ្ធតែខ្វល់ពីអារម្មណ៍របស់គេជាធំនោះ ពេលដែលជួបនឹងរឿងដែលមិនសប្បាយចិត្ត អ្នកនឹងយល់ថាខ្លួនឯងរងការឈឺចាប់ ស្ទើរតែយល់ថានៅក្នុងរឿងស្នេហាចាប់ផ្តើមបាត់បង់ភាពជាម្ចាស់ការបន្តិចម្តងៗហើយ។…

២
ទស្សនៈ

ជីវិតយើងខ្លួនឯងទេ! ត្រូវចេះដើរដោយខ្លួនឯង កុំរង់ចាំអ្នកណាមកដើរកំដរ!

ពេលដែលគេទុកអ្នកចោលមិនខ្វល់ពីអ្នក កុំខូចចិត្តអី មនុស្សម្នាក់ៗសុទ្ធតែមានជីវភាពរស់នៅរៀងៗខ្លួន អ្នកណាក៏មិនអាចកំដរអ្នកជារៀងរហូតបានដែរ។ កុំយកគ្រប់មនុស្សគ្រប់រឿងរ៉ាវមកធ្វើជាអ្វីគ្រប់យ៉ាងរបស់អ្នកឱ្យសោះ នៅក្នុងឆាកជីវិតអ្នកត្រូវចាំបាច់ត្រូវរៀនចេះទទួលភាពឈឺចាប់ និងស្នាមញញឹម។ ពេលដែលមនុស្សម្នាក់គ្មានតម្លៃឱ្យអ្នកស្តាយស្រណោះ ត្រូវរៀនចេះទៅបោះបង់ចោល។ របស់ក្តាប់រឹតតែជាប់ អត្រាបាត់បង់ក៏រឹតតែខ្ពស់។ ប្រៀបដូចជាគ្រាប់ខ្សាច់ដែលនៅក្នុងដៃរបស់អ្នក ក្តាប់រឹតតែខ្លាំង គ្រាប់ខ្សាច់នោះជ្រុះចេញពីដៃរបស់អ្នកកាន់តែច្រើន។ តែផ្ទុយមកវិញ អ្វីដែលគួរស្តាយស្រណោះចាំបាច់ត្រូវស្តាយស្រណោះ បើបាត់បង់ទៅហើយ ប្រហែលជាអាចធ្វើឱ្យអ្នកឈឺចាប់ និងស្តាយក្រោយអស់មួយជីវិត។ ពេលដែលអ្នកគ្មានជំនួយគ្មានទីពុំនាក់ អ្នកអាចយំបាន តែយំហើយអ្នកចាំបាច់ត្រូវពង្រឹងស្មារតីរបស់ខ្លួនមកវិញ។ ពេលដែលអ្នកយល់ថាខ្លួនគ្មានអ្វីដូចគេ សូមកុំមើលងាយខ្លួនឯងឱ្យសោះ ចូលចាំថា យើងគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ ពេលវេលាអាចផ្លាស់ប្តូររឿងរ៉ាវជាច្រើន មិនថាជាមនុស្ស ឬក៏មនោសញ្ចេតនានោះទេ។ ជារៀងរាល់ថ្ងៃសុទ្ធតែមានការប្រែប្រួលមិនឈប់ ដូច្នេះហើយកុំប្រើប្រាស់វិធីសាស្ត្រចាស់មកដោះស្រាយបញ្ហាទៀតអី។ អ្នកដទៃមិនអាចដឹងពីភាពឈឺចាប់របស់អ្នកឡើយ…

2
ទស្សនៈ

អត្ថប្រយោជន៍ដ៏សំខាន់របស់ ដំឡូងបារាំង ដែលគ្រប់គ្នាមិនធ្លាប់បានដឹង!

ដំឡូងបារាំងជាទូទៅមិនត្រូវបានគេដឹងពីសារប្រយោជន៍ដ៏សម្បបូរបែបរបស់វានោះទេ។ មនុស្សទូទៅគ្រាន់តែដឹងថាវាជាបន្លែសម្រាប់ទទួលទានក្នុងការបរិភោគប្រចាំថ្ងៃ។ យ៉ាងណាមិញដំឡូងបារាំងគឺ ជាបន្លែមួយប្រភេទដែលអាចប្រើក្នុងគោលបំណងជាច្រើន ដែលក្នុងនោះវាបានផ្តល់សារធាតុចិញ្ចឹមយ៉ាងសម្បើមទៅដល់សុខភាពរបស់មនុស្ស។ ត្បិតតែវាមានផ្ទុកសារធាតុចិញ្ចឹមច្រើនយ៉ាងណាក៏ដោយ ក៏វាមានចំណុចមិនល្អខ្លះដែរដូចជា ដំឡូងបារាំងបំពង និងសម្បកដំឡូងបារាំង វាផ្ទុកទៅដោយខ្លាញ់អាក្រក់ដែលបណ្តាលឱ្យធ្លាក់ដល់មនុស្ស។ សម្រាប់សាច់ដំឡូងបារាំងឯណោះវិញវាផ្ទុកទៅដោយខ្លាញ់ដែលល្អ និងគ្មាន Cholesterol ហើយក៏មានធាតុសូល្យូមតិចតួចផងដែរ។ ដំឡូងបារាំងដែលមិនទាន់ចិនសម្បកវាមានផ្ទុកទៅដោយ វីតាមីនC 40% ដែលមនុស្សត្រូវការប្រចាំថ្ងៃ និងមានពាក់កណ្តាលនៃវីតាមីន B6 ដែលមនុស្សត្រូវការក្នុងមួយថ្ងៃដូចគ្នាដែរ និងប៉ូតាស្យូម ដែលមានច្រើនជាផ្លែចេកទៅទៀត។ ជាពិសេសជាងនេះដំឡូងបារាំងវាសម្បូទៅដោយ កាល់ស្យូម និងម៉ាញ៉េស្យូមសម្រាប់ទ្រទ្រង់ដល់សារពាង្គកាយរបស់មនុស្ស។ ចំពោះសារធាតុចិញ្ចឹមដែលមានផ្ទុកក្នុងដំឡូងបារាំងវិញនោះមាន កាឡូរី 265 ប្រូតេអ៊ីន 6ក្រាម ខ្លាញ់…

2
ទស្សនៈ

ភ្លេចអ្វីភ្លេចបាន តែហាមភ្លេចមនុស្សទាំង៥ប្រភេទនេះ

ពេលវេលាកន្លងទៅលឿនណាស់ មួយពព្រិចភ្នែកយើងដើរអស់មួយជីវិតទៅហើយ។ ទំនាក់ទំនងរបស់មនុស្ស​ បើមិនទាក់ទងគ្នាញឹកញាប់ទេ ទោះមនោញ្ចេតនាល្អយ៉ាងណាក៏ដោយ នឹងងាយផុតរលត់ដូចគ្នា ហើយខណៈពេលដែលអ្នកនឹកដល់ អ្វីៗវាក៏បានហួសពេលអស់ទៅហើយ អ្វីដែលបន្សល់ទុកគឺ “វិប្បដិសារីគ្មានទីបញ្ចប់”។ ក្នុងមួយជីវិតនេះអ្នកណាក៏អាចភ្លេចបានដែរ តែសូមកុំភ្លេចមនុស្ស៥ប្រភេទនេះឱ្យសោះ ពួកគេទើបជាមនុស្សដែលស្រលាញ់អ្នកដោយពិតប្រាកដ ត្រូវចេះឱបក្រសោបឱ្យបានល្អ។ ១. ឪពុកម្តាយដែលចិញ្ចឹមបីបាច់អ្នក នៅក្នុងលោកនេះ អ្នកដែលបារម្ភពីសុខទុក្ខគ្រប់ពេលវេលានោះមានតែឪពុកម្តាយអ្នកទេ មិនថាអ្នកទៅកន្លែងឆ្ងាយយ៉ាងណា ឱ្យតែមានពួកលោកស្ថិតនៅ នោះហើយគឺជា “ផ្ទះ” ជាគ្រួសារដ៏កក់ក្តៅ ។មានឪពុកម្តាយមួយចំនួន ក្រកម្សត់អស់មួយជីវិតហើយ តែដើម្បីតែអ្នក លោកបានត្បិតត្បៀត ខំសន្សំសំចៃប្រាក់មកផ្គត់ផ្គង់អ្នក ស្ទើរតែនៅពេលដែលវ័យលោកចំណាស់ទៅហើយ មិនដាច់ចិត្តបារម្ភពីអ្នក សុខចិត្តយកប្រាក់ដែលលោកទុកសម្រាប់មើលខ្លួនយកទៅទិញផ្ទះ ឬបើកអាជីវកម្មឱ្យអ្នកដោយមិនគិតគូរពីខ្លួនឈឺ…

៤
ទស្សនៈ

សារប្រយោជន៍របស់មើមការ៉ុត ដែលអ្នកគួរតែដឹង កុំរំលងឱ្យសោះ

ការ៉ុតជាប្រភេទបន្លែដែលសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងជាតិសរសៃ។ មនុស្សភាគច្រើនចាត់ទុកវាជាបន្លែមួយប្រភេទដែលអាចយកទៅប្រើប្រាស់ច្រើនក្នុងការចម្អិនម្ហូបអាហារប្រចាំថ្ងៃ ដោយមិនបានដឹងអំពីសារធាតុចិញ្ចឹមដ៏សម្បូរបែបនៅក្នុងនោះឡើយ។ ខាងក្រោមនេះជាសារៈប្រយោជន៍ដែលការ៉ុតអាចជួយដល់សុខភាពរបស់មនុស្សយើងបាន ៖ 1. ជំនួយដល់ឆ្អឹង និងគំហើញរបស់ភ្នែក ការ៉ុតមានផ្ទុកទៅដោយវីតាមីន A និង K។ សម្រាប់ការខ្វះមីតាមីន A វាបណ្តាលឱ្យគំហើញរបស់ភ្នែកចុះខ្សោយ ជាពិសេសនៅពេលដែលខ្វះពន្លឺ។ ការ៉ុតក៏ផ្ទុកដោយសារធាតុ lutein និង zeaxanthin ដែលស្ថិតក្នុងក្រុមវីតាមីនA ដែលពួកវាមានតួនាទី ប្រឆាំងនឹងរ៉ាឌីកាលសេរី និងពន្យាការងាប់របស់កោសិកាភ្នែក ធ្វើឱ្យភ្នែកមានសុខភាពល្អ។ ចំពោះវីតាមីនK បូកផ្សំដោយការផ្ទុកបរិមាណកាលស្យូម និងផូស្វាតសមល្មម វាធ្វើឱ្យឆ្អឹងរបស់យើងមានសុខភាពល្អ និងចៀសផុតពីជំងឺពុកឆ្អឹងផងដែរ។…

៤
ទស្សនៈ

ស្រឡាញ់ ឬមិនស្រឡាញ់ ទង្វើស្ដែងឱ្យឃើញច្បាស់ណាស់ គេមិនអាចលាក់អ្នកជិតបានទេ

មនុស្សម្នាក់កាន់តែស្រលាញ់អ្នកខ្លាំង គេកាន់តែងាយយល់ថាគ្មានអារម្មណ៍សុវត្ថភាពឡើយ ប្រសិនបើមនុស្សប្រុសម្នាក់ខ្លាចបាត់បង់អ្នក គេនឹងអាចមានទង្វើទាំង៣យ៉ាងនេះមកលើអ្នកជាមិនខាន ៖ ទង្វើទី១ ៖ គេមិនហ៊ានធ្វើឱ្យអ្នកខឹង មនុស្សប្រុសម្នាក់ដែលស្រលាញ់អ្នក រាល់រឿងអ្វីក៏ដោយគេនឹងប្រុងប្រយ័ត្ន និងមិនចង់ធ្វើឱ្យអ្នកខឹងឡើយ គេសឹងតែខ្វល់ខ្វាយខ្លាំងទៀតផង គេខ្លាចអ្នកឈឺចិត្តអាចនឹងចាកចេញពីគេ។ ដូច្នេះឱ្យតែក្រោយពេលដែលឈ្លោះគ្នារួច គេនឹងរកគ្រប់មធ្យោបាយដើម្បីធ្វើឱ្យអ្នកសើច ពីព្រោះគេស្រលាញ់អ្នក ឈឺឆ្អាលនឹងអ្នក ឬក៏ពេលដែលមានរឿងអ្វីកើតឡើងហើយនោះ គេនឹងបន្ទាបឥរិយាបថរបស់ខ្លួន ទៅលួងលោមអ្នក អ្វីដែលគេចង់បាននោះគឺ ចង់ឃើញអ្នកសប្បាយចិត្ត។ បុរសប្រភេទនេះ ប្រាកដជាស្រលាញ់អ្នកខ្លាំងណាស់។ ទង្វើទី២ ៖ គេហួងហែងអ្នកខ្លាំង មនុស្សប្រុសដែលខ្លាចបាត់បង់អ្នក គេតែងតែហួងហែងអ្នកខ្លាំង។ ពេលដែលគេឃើញអ្នកជជែកលេងជាមួយនឹងបុរសដទៃយ៉ាងសប្បាយសើចក្អាកក្អាយនោះ គេនឹងប្រចណ្ឌ ព្រោះក្នុងចិត្តគេសង្ឃឹមថាអ្នកជារបស់គេ…

4
ទស្សនៈ

ឃ្លាសំខាន់! ជូនជាពិសេសទៅកាន់ អ្នកដែលកំពុងតែមានអារម្មណ៍ថា ហត់នឿយខ្លាំង

ឃ្លាសំខាន់! ជូនជាពិសេសទៅកាន់ អ្នកដែលកំពុងតែមានអារម្មណ៍ថា ហត់នឿយខ្លាំង អ្នកត្រូវចងចាំថា “ក្រៅពីខ្លួនឯង គ្មានអ្នកណាអាចពឹងពាក់បានឡើយ”។ អ្នកគឺជាចន្ទល់គ្រួសារ អ្នកគឺជាកូនម្នាក់ដ៏អង់អាច បើអ្នកមិននឿយហត់ទេ ពួកគាត់នឹងរងទុក្ខលំបាក បើអ្នកមិនតស៊ូទេ ពួកគាត់រស់នៅយ៉ាងដូចម្តេចទៅ? អម្រែកលើស្មាអ្នកធ្ងន់ណាស់មែនទេ? សម្ពាធក្នុងចិត្តអ្នកធំណាស់មែនទេ? ទឹកភ្នែកដែលអ្នកហូរមកក៏មិនតិចដែរមែនទេ? តែអ្នកមិនអាចដួល មិនអាចនិយាយពីទុក្ខលំបាក ព្រោះដួលហើយ គ្មានអ្នកគ្រាហ៍ និយាយពីទុក្ខលំបាកហើយគ្មានអ្នកយល់។ រវល់ពេញមួយឆ្នាំ នឿយហត់ពេញមួយថ្ងៃ ឧបសគ្គដែលអ្នកធ្លាប់ឆ្លងកាត់ មានតែខ្លួនឯងទេដែលយល់ ការរងទុក្ខដែលអ្នកមាន ក៏មានតែខ្លួនឯងទេទើបច្បាស់លាស់។ ការនឿយហត់របស់រូបរាងដើម្បីតែជីវិត ហើយភាពនឿយហត់ក្នុងចិត្ត មកពីសម្ពាធ រូបរាងកាយហត់ គេងមួយស្របក់ក៏លែងអី…

4
ទស្សនៈ

៥ចំណុចដែលអាចបង្ហាញឱ្យឃើញថា មនុស្សស្រីរៀបការរួចមានសំណាងឬក៏អត់?

កាលពីមុនខ្ញុំបានមើលឃើញពាក្យមួយឃ្លា ៖ “មង្គលការដែលមានសុភមង្គលសុទ្ធតែស្រដៀងគ្នា”។ មង្គលការដែលគ្មានសុភមង្គលក៏ដូច្នេះហើយដែរ ពីព្រោះកាលគ្រានោះខ្លួនខ្ញុំនៅក្មេង ខ្ញុំមិនទាន់យល់ពីអត្ថន័យនោះឡើយ ។ បច្ចុប្បន្ន ពេលដែលខ្ញុំដើរចូលដល់អាយុ៣០ឆ្នាំ ខ្ញុំស្រាប់តែយល់តែម្តង តាមពិតទៅ កត្តាសុភមង្គលចម្បងរបស់មនុស្សស្រីគឺស្រដៀងគ្នា។ សុភមង្គលពិតប្រាកដ គឺជាភាពកក់ក្តៅ និងក្តីស្រលាញ់នៅក្នុងជីវភាពដ៏សាមញ្ញមួយ។ ដូច្នេះមនុស្សស្រីបែបណាទើបមានសុភមង្គលនោះ? ខ្ញុំគិតថាគួរតែមាននូវចំណុចដូចខាងក្រោម ៖ ១. មានស្វាមីដែលស្រលាញ់អ្នក ពាក្យចាស់ពោលថា ៖ ការរៀបមង្គលការរបស់មនុស្សស្រីគឺជាការចាប់កំណើតលើកទីពីរ។ ប្រសិនបើរៀបការជាមួយនឹងស្វាមីល្អ គឺអ្នកមិនបាច់បារម្ភពីភាពហ្មងសៅនាថ្ងៃក្រោយឡើយ។ នៅក្នុងចិត្តខ្ញុំ ស្វាមីដែលល្អ ដំបូងឡើយ គឺមានទំនួលខុសត្រូវ និងទឹកចិត្តសន្ដោសប្រណី គាត់រមែងតែងតែគិតដល់អ្នកមុនគេ ។…

4
ទស្សនៈ

សារៈប្រយោជន៍របស់ផ្សិតអំបោះ! ដែលគ្រប់គ្នាមិនធ្លាប់ដែលដឹង

ផ្សិតអំបោះ ជាផ្សិតដែលគេនិយមបរិភោគ ឈ្មោះអង់គ្លេសរបស់វាហៅថា Oyster mushroom ឬ Tree mushroom។ វាមិនត្រឹមតែជាគ្រឿងបរិភោគយ៉ាងឆ្ងាញ់ពិសានោះទេ វាថែមតែងផ្តល់នូវសារធាតុចិញ្ចឹមដ៏សម្បូរបែបដល់រាងកាយមនុស្សផងដែរ។ ដោយផ្សិតអំបោះវាមានជាតិដែលច្រើនជាងសាច់ទៅទៀត ហើយវាផ្ទុកទៅដោយសារធាតុសំខាន់ៗដូចជា ប៉ូតាស្យូម កាលស្យូម ទង់ដែង វីតាមីន B1 B2 B3 B5 និង D។ ខាងក្រោមនេះជាសារៈប្រយោជន៍មួយចំនួនពីការបរិភោគផ្សិតអំបោះ ៖ ១. ជួយរក្សាតុល្យភាពស្ករក្នុងឈាម និងប្រព័ន្ធភាពស៊ាំ កង្វះខាង អាំងស៊ុយលីននៅក្នុងខ្លួន វាជាសញ្ញានៃជំងឺទឹកនោមផ្អែម។ កាល់ស្យូមមាននៅក្នុងផ្សិតអំបោះ ត្រូវការដោយប្រយោលសម្រាប់ការបង្កើត…

4
ទស្សនៈ

ជីវិតនឹងមានការប្រែប្រួល នៅពេលដែលយើងងប់ងល់នៅក្នុងបណ្តាញសង្គមច្រើនពេក

យើងអាចសង្កេតឃើញថា មុនពេលសង្គមអ៊ីនធើណែតមានការប្រើទូលំទូលាយបែបនេះ មនុស្សរស់នៅមានភាពសប្បាយរីករាយច្រើន មានសកម្មភាពផ្សេងៗ ឬនិយាយជាមួយក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិបានច្រើន និងមានភាពស្និទ្ធស្នាលរវាងគ្នា និងគ្នា។ ជីវិតមនុស្សគឺរស់នៅក្នុងភាពសាមញ្ញ មានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អប្រសើរជាង មុនពេលសង្គមត្រូវបានទាក់ទាញដោយបណ្តាញសង្គម ហើយមនុស្សបានលង់លក់នឹងវាច្រើនជ្រុល។ ដោយសារតែសង្គមមានការប្រែប្រួល និងវិវត្តន៍ទៅមុខដោយបច្ចេកវិទ្យា មនុស្សក៏ត្រូវបានប្រែប្រួលជាលំដាប់ដូចគ្នាដែរ។ ការវិវិត្តន៍នៃបច្ចេកវិទ្យា គឺជាការប្រសើរ ប៉ុន្តែអ្វីៗដែលបង្កើតឡើងនៅលើលោកនេះ គឺមានគុណសម្បត្តិ និងគុណវិបត្តិ។ តួយ៉ាងទាំងអស់នេះគឺអាស្រ័យលើមនុស្សជាអ្នកប្រើវាឱ្យមានប្រយោជន៍ និងសមល្មមក្នុងកម្រិតណាមួយ។ ផ្ទុយទៅវិញ បើយើងប្រើវាលើសលប់ ដូចជាបណ្តាញសង្គម ខ្លួនយើងនឹងបាត់បង់ជាច្រើន ហើយបណ្តាលឱ្យមានផលលំបាកផ្សេងៗជាច្រើនដែលយើងមិនដែលគិតទុក។ វាបង្ហាញយ៉ាងច្បាស់នៅសង្គមមនុស្សបច្ចប្បន្នដូចជា ១. ការមើលអត្ថបទ…