ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

២
ទស្សនៈ

តើអ្នកដឹងទេថា សញ្ញាខណ្ឌនៅក្នុងជីវិត អ្នកអាចប្រើបាននៅពេលណា?

តាំងពីតូចមក ឪពុកម្តាយ និងអ្នកគ្រូលោកគ្រូសុទ្ធតែអប់រំទូន្មានយើងថា ធ្វើរឿងអ្វីក៏ដោយមិនត្រូវបោះបង់ពាក់កណ្តាលផ្លូវនោះទេ ប៉ុន្តែពួកយើងមានពេលជាច្រើនរមែងព្រោះតែឧបសគ្គបន្តិចបន្តួចហើយក៏ជ្រើសរើសបោះបង់ចោល។ ដូច្នេះ នៅក្នុងរឿងរ៉ាវជាច្រើនតែងតែគ្មានចំណុចបញ្ចប់មួយឡើយ ឆាកជីវិតមនុស្សក៏មិនអាចមានសញ្ញាខណ្ឌដ៏ឥតខ្ចោះមួយបានដែរ។ មនុស្សគ្រប់រូបចាំបាច់រៀនចេះដាក់សញ្ញាខណ្ឌនៅក្នុងជីវិតរបស់ខ្លួន តំណាងឲ្យភាពចាប់ផ្តើម និងបញ្ចប់ មិនមានការបោះបង់ចោលពាក់កណ្តាលផ្លូវឡើយ។ មិនថាថ្ងៃអនាគតពួកយើងជួបនឹងរឿងអ្វីនោះទេ ពួកយើងត្រូវក្លាហានទៅប្រឈមមុខ រក្សាទឹកចិត្តវិជ្ជមានដើម្បីឈានឲ្យផុតពីឧបសគ្គ។ ពេលដែលយើងជួបបញ្ហា មានពេលជាច្រើននៅក្នុងចិត្តរបស់យើងតែងតែត្អួញត្អែរថា ហេតុអ្វីបានជាខ្ញុំស៊យយ៉ាងនេះ? តាមពិតទៅយើងគួរតែផ្លាស់ប្តូរការគិតហើយពិចារណាថា យើងមិនមែនជាមនុស្សដែលស៊យជាងគេនោះទេ នៅក្នុងពិភពលោកនេះនៅមានមនុស្សជាច្រើនស៊យជាងយើងទៅទៀត។ យើងគួរតែចាត់ទុកភាពលំបាក ធ្វើជាការប្រលងពិសោធន៍ ដែលទេវតាបានប្រទានដល់យើង សម្រាប់ជាវិញ្ញសារប្រលងភាពអត់ធ្មត់របស់ខ្លួនយើង។ យកទឹកចិត្តវិជ្ជមានមកប្រឈមមុខជាមួយនឹងបញ្ហា ថ្វីដ្បិតតែដំណើរផ្លូវមានភាពស្មុគស្មាញមែន តែយើងកុំបោះបង់ បែបនេះទើបយើងអាចដើរចេញពីឧបសគ្គបាន ។ ដូច្នេះទើបនៅក្នុងឆាកជីវិតរបស់យើងអាចដើរទៅដល់ចំណុចបញ្ចប់ និងដាក់សញ្ញាខណ្ឌដើម្បីជីវិត។…

២
សង្គម

ធម្មជាតិមនុស្សប្រុស! ឱ្យតែអស់ចិត្តស្រឡាញ់ ប្រាកដជាបញ្ចេញឥរិយាបថទាំង៦នេះចេញមកហើយ

នៅក្នុងលោកនេះគ្មានមនោសញ្ចេតនាណាដែលមិនអាចប្រែប្រួលនោះទេ ជាពិសេសគឺរឿងស្នេហា តែងតេមានការប្រែប្រួលច្រើនបែបច្រើនសណ្ឋាន អ្នក “មានការយល់របស់អ្នក” ជាច្រើន អ្នកមាន “ការធ្វើចិត្តមិនបាន” ជាច្រើន អ្នកមាន “រឿងចិត្តមិនដាច់” ជាច្រើន អ្នកមានមនិ្ទលសង្ស័យជាច្រើន អ្នកយល់ថាមានពេលខ្លះគេស្រលាញ់អ្នក មានពេលខ្លះមិនស្រលាញ់អ្នក អ្នកក៏បានសួរខ្លួនឯងដែរថា តើគេស្រលាញ់អ្នកឬក៏អត់ ឬក៏លែងស្រលាញ់អ្នកហើយ? ដូច្នេះហើយ រឿងល្អដែលអ្នកនឹកស្មាននោះក៏ប្រហែលមិនមែនសុទ្ធតែជារឿងល្អអីដែរ ស្នេហាដែលអ្នករំពឹងក៏មិនប្រាកដថាមានលក្ខណៈល្អបំផុតដែរ បុរសម្នាក់ឲ្យតែមានសភាពទាំងនេះ គឺបញ្ជាក់ថាគេលែងស្រលាញ់អ្នកទៀតហើយ សង្ឃឹមថាអ្នករក្សាខ្ជាប់សេចក្តីថ្លៃថ្នូរបស់ខ្លួន រៀនចេះទៅដកខ្លួនចេញ ដកចិត្តស្រលាញ់ចោល រស់នៅដោយមិនមែនជាខ្លួនឯងកាលពីមុន។ ៦ចំណុចខាងក្រោមនេះ បង្ហាញឱ្យឃើញថា ឲ្យតែពេលដែលបុរសម្នាក់លែងស្រលាញ់អ្នកហើយ តែងមានបញ្ចេញឥរិយាបថបែបនេះ ប្រសិនជាមានទង្វើទាំងនេះហើយ…

២
ទស្សនៈ

ឆាកជីវិតគ្មានពាក្យថា បរាជ័យឡើយ លុះត្រាតែអ្នកបោះបង់!

នៅក្នុងឆាកជីវិតរបស់ពួកយើង សុទ្ធតែគិតចង់ដើរតាមក្តីស្រមៃរបស់ខ្លួន។ ដ្បិតតែនៅក្នុងដំណើរនៃការដើរតាមក្តីស្រមៃអាចនឹងលំបាក អាចជួបនឹងឧបសគ្គមិនតិចមែន ឲ្យតែព្រមដើរតាមក្តីស្រមៃ គឺអាចនឹងសម្រេចជាក់ជាមិនខាន។ មនុស្សម្នាក់ៗនៅក្នុងការដើរតាមក្តីស្រមៃសុទ្ធតែជួបនឹងភាពស្របចិត្ត និងបញ្ជ្រាសចិត្ត ។ បុគ្គលមួយចំនួនពេលដែលស្ថិតនៅក្នុងភាពស្របចិត្តព្រោះតែភាពអំនួត និងតក់ក្រហល់ បានជួបនឹងការបរាជ័យ បុគ្គលមួយចំនួនទៀតទោះជាបានជួបស្ថានភាពបញ្ច្រាសចិត្តតែមិនដែលបោះបង់ នោះដល់ទីបញ្ចប់ក៏អាចឆ្លងផុតបាន។ ឆាកជីវិតមានឡើងមានចុះគឺជារឿងធម្មតា ដូច្នេះ ពេលដែលយើងដើរតាមក្តីស្រមៃគួរតែប្រកាន់ខ្ជាប់នូវទឹកចិត្តទាំងនេះ គឺ ស្ថិតនៅក្នុងភាពស្របចិត្តគ្មានភាពអំនួត ស្ថិតនៅក្នុងភាពបញ្ច្រាសចិត្តមិនពោលពាក្យបោះបង់ ទើបអាចជោគជ័យ។ មនុស្សកាលពីបុរាណតែងពោលថា ៖ “ ក្អេកក្អាងធ្វើឲ្យខូចប្រយោជន៍ ដាក់ខ្លួនទទួលបានផល”។ ពេលដែលយើងស្ថិតនៅក្នុងស្ថានភាពស្របចិត្ត យើងគួរតែមានចិត្ត សុភាពរាបសារ ដាក់ខ្លួនទៅរៀនសូត្រទើបអាចរីកចម្រើន ប្រសិនបើយើងមានចិត្តក្អេងក្អាង និងអាចចាប់ផ្តើមធ្វេសប្រហែល…

៣
ទស្សនៈ

វាសនា មិនមែនទេវតាជាអ្នកចារទុកនោះទេ តែវាស្ថិតលើយើងខ្លួនឯងជាអ្នកកែប្រែដោយខ្លួនឯង

ការកែប្រែវាសនាពិតប្រាកដ គឺមិនមែនការជួបនឹងឱកាសនោះទេ តែគឺជាអាកប្បករិយាអ្នកទៅវិញ។ វាសនាគឺខ្លួនយើងជាអ្នកកំណត់ មិនមែនកើតមកភ្លាមបានកំណត់រួចជាស្រេចនោះឡើយ។ តាមពិតទៅឱកាសតែងតែនៅចំពោះមុខយើងជានិច្ច គ្រាន់តែ … វាសនាគឺយើងជាអ្នកកំណត់ មិនមែនកើតមកភ្លាមបានកំណត់ជាស្រេចនោះទេ។ ការចាប់ផ្តើមវាសនារបស់មនុស្សម្នាក់ៗសុទ្ធតែមិនដូចគ្នា បុគ្គលិកមួយចំនួនរស់នៅក្នុងគ្រួសារធូរធារ ខ្លះទៀតនោះជាគ្រួសារមធ្យម ក៏មានក្មេងមួយចំនួនទៀតមានការអប់រំល្អតាំងពីតូចមកម្ល៉េះ។ មនុស្សគ្រប់រូបសុទ្ធតែអាចកែប្រែវាសនារបស់ខ្លួន តែមនុស្សភាគច្រើនសុទ្ធតែយល់ថា ការជួបនឹងឱកាសទើបវាសនាអាចកែប្រែបានទៅវិញ។ គ្រប់ពេលវេលាមនុស្សគ្រប់រូបសុទ្ធតែអង្គុយរង់ចាំឱកាសល្អដើម្បីកែប្រែវាសនាមួយនេះ។ អ្វីដែលអាចកែប្រែវាសនាមួយនេះបាន មិនមែនការជួបនឹងឱកាសល្អដែលពួកយើងកំពុងនឹងជួបនោះឡើយ តែជាអាកប្បកិរិយារបស់ពួកយើងទៅវិញទេ។ ព្រហ្មលិខិតគឺត្រឹមត្រូវសុក្រិតខ្លាំងណាស់ វាមិនអាចយកការលំបាកដែលអ្នកទ្រាំមិនបាន ហើយបន្ថែមមកលើកអ្នកទៀតនោះឡើយ។ មនុស្សរាល់គ្នានិយាយថា ឲ្យតែបានជួបនឹងឱកាសគឺអាចក្តោបក្តាប់ឆាកជីវិតរបស់អ្នកបានហើយ តែខ្ញុំយល់ថាមិនមែនបែបនេះទេ។ តាមពិតទៅឱកាសគឺនៅចំពោះមុខយើងរហូតមក គ្រាន់តែយើងមិនចេះទៅស្រវាចាប់យកតែប៉ុណ្ណោះ។ ឧទាហរណ៍ថា ៖ ឱកាសប្រគល់ឲ្យមនុស្ស២នាក់…

២
ទស្សនៈ

អាកប្បកិរិយាដែលបង្ហាញថា មនុស្សប្រុសស្រលាញ់យើងចាប់ពី ១០% ដល់ ១០០%

ជាទូទៅពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់មនុស្សស្រីម្នាក់ អាកប្បកិរិយាខ្លះគឺលាក់មិនជិតនោះទេ ថ្ងៃនេះខ្ញុំសុំវែកញែកឲ្យអ្នកទាំងអស់គ្នាដឹងអំពីអាកប្បកិរិយាមនុស្សប្រុសម្នាក់ដែលស្រលាញ់យើងចាប់ពី ១០ % ទៅដល់ ១០០%។ ១. ស្រលាញ់ ១០% ពេលដែលចាប់ផ្តើមស្គាល់អ្នកដំបូង យល់ថាអ្នកជាមនុស្សល្អគ្រាន់បើ ដ្បិតតែរូបរាងមិនសូវស្អាត ប៉ុន្តែរៀបចំបន្តិចទៅគឺអាចទទួលយកបានហើយ ចម្បងនោះគឺអ្នកទាំងពីរជជែកគ្នាយ៉ាងសប្បាយចិត្ត។ ពេលនៅជាមួយអ្នក ពេលវេលាកន្លងទៅលឿនមែន ប៉ុន្តែអារម្មណ៍ម៉្យាងបានប្រាប់គេថាគេចូលចិត្តពេលវេលាបែបនេះណាស់ ។ តែអារម្មណ៍បែបនេះវាអាចកើតឡើងចំពោះនារីដទៃដូចគ្នា ឧទាហរណ៍ ៖ ដូចជាពេលដែលទៅរៀន ឬក៏ទៅធ្វើការ យល់ថានារីម្នាក់នោះល្អគ្រាន់បើគឺអាចនឹកឃើញដល់គេម្តងម្តាល។ ២. ស្រលាញ់២០% អ្នកទាំងពីរចាប់ផ្តើមរាប់អានគ្នាកាន់តែច្រើនឡើង សាច់រឿងដែលអ្នកទាំងពីរជជែកគ្នាគឺរាប់មិនអស់។ ជួនខ្លះសកម្មភាពរបស់អ្នកខ្លះបានទាក់ទាញដល់គេ ដូចជាខណៈពេលនោះព្រះអាទិត្យចាំងមកលើផ្ទៃមុខអ្នកមើលទៅស្រស់ស្អាត ជួនខ្លះពេលអ្នកអង្គុយមើលសៀវភៅមើលឃើញអ្នកទន់ភ្លន់ណាស់…

២
ទស្សនៈ

កុំខ្វល់ថាអ្នកបានធ្វើអ្វី តែត្រូវខ្វល់ថាអ្នកត្រូវធ្វើយ៉ាងដូចម្តេច!

ចង់ទៅដល់គោលដៅ គឺមិនគួរខ្វល់តែរឿងដែលខ្លួនឯងបានធ្វើនោះទេ តែត្រូវយកចិត្តទុកដាក់ថាត្រូវធ្វើយ៉ាងដូចម្តេចទើបបានល្អ និងត្រឹមត្រូវ? ខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបសុទ្ធតែមានក្តីសុបិនរបស់ខ្លួន ឬក៏រឿងដែលខ្លួនចង់ធ្វើ។ នៅក្នុងដំណើរផ្លូវដែលឈានទៅដល់ការសម្រេចក្តីសុបិន ដ្បិតតែលំបាក ប៉ុន្តែនៅតែមានមនុស្សដើរទៅដល់គោលដៅរបស់ខ្លួន ក៏មានបុគ្គលមួយចំនួនបានប្រឹងប្រែងអស់ពេលយ៉ាងយូរក៏នៅមិនទាន់មានលទ្ធផលដូចគ្នាដែរ។ មិត្តអ្នកអានអត្ថបទនេះ តើអ្នកស្ថិតនៅក្នុងប្រភេទមួយណាទៅ? គឺជាអ្នកដែលបានទៅដល់គោលដៅហើយ ឬក៏ពេលនេះនៅមិនទាន់បានលទ្ធផលអ្វីឡើយ? បើអ្នកជាបុគ្គលទី២ តើនៅក្នុងចិត្តអ្នកជាមនុស្សដែលកំពុងត្អួញត្អែរថា ហេតុអ្វីបានជាគេសុទ្ធតែអាចជោគជ័យ ចំណែកខ្លួនដល់ពេលនេះហើយ បែរជាទីតាំងដដែលបែបនេះ ដែរឬទេ? អ្នកដែលបានឈានទៅដល់ភាពជោគជ័យ គឺគ្រាន់តែឈរបានតែ១ផ្នែកនៃប្រជាជននៅក្នុងពិភពលោកនេះប៉ុណ្ណោះ តាមពិតទៅ តើមានអាថ៌កំបាំងសម្ងាត់អ្វីដែលឲ្យពួកគេឆ្ពោះទៅកាន់គោលដៅរបស់ខ្លួនដោយជោគជ័យបាននោះ? ចម្លើយគឺពួកគេពីដើមមកមិនដែលទៅយកចិត្តទុកដាក់ថាខ្លួនឯងធ្វើអ្វីខ្លះនោះទេ តែពួកគេតែងតែយកចិត្តទុកដាក់អំពីថាតើធ្វើយ៉ាងដូចម្តេចទើបអាចទៅដល់គោលដៅ។ មនុស្សភាគច្រើនសុទ្ធតែនៅក្នុងដំណើរផ្លូវបានខ្វល់ខ្វាយតែពីខ្លួនឯងបានធ្វើអ្វីខ្លះតែប៉ុណ្ណោះ ពេលដែលឃើញអ្នកដទៃជោគជ័យ នៅក្នុងចិត្តមានកង្វល់ខ្វល់ខ្វាយថាហេតុអ្វីខ្ញុំប្រឹងប្រែងជាងអ្នកដទៃទៅទៀត នៅតែមិនអាចទៅដល់គោលដៅបាន? ឧបមាថា ៖…

២
ទស្សនៈ

រូបថតដែលមិនពេញចិត្តអាចថតជាលើកទី២បាន តែឆាកជីវិតមិនដូចគ្នានោះឡើយ

ដំណើរផ្លូវក្នុងមួយឆាកជីវិតរបស់មនុស្សគ្រប់គ្នាមានតែម្តងប៉ុណ្ណោះ ឲ្យតែបោះជំហានទៅហើយមិនអាចត្រលប់ថយក្រោយបានទេ។ រូបថតគឺជាកំណត់ត្រាជីវិតរបស់យើង វាបានបន្សល់ទុកយុវភាពដ៏ស្រស់បំព្រងរបស់យើង ទោះជាពេលវេលាបានកន្លងហួសទៅយ៉ាងណាក៏ដោយ ពួកយើងនៅអាចលួងលោមខ្លួនឯងបានតាមរយៈការមើលរូបថតរបស់ខ្លួនឯង។ ពេលដែលយើងចាប់ផ្តើមមើលរូបថតចាស់ៗរបស់ខ្លួន ឃើញរូបថតដែលមានពណ៌លឿងស្លេកទាំងនោះសុទ្ធតែបាននាំឲ្យយើងនឹកឃើញដល់អតីតកាលដ៏ស្រស់បំព្រងនាឆ្នាំនោះ។ រូបថតបានរក្សាទុកនូវពេលវេលាយុវវ័យដ៏ល្អផូរផង់របស់មនុស្សគ្រប់គ្នា តែប្រសិនបើយើងមិនពេញចិត្តនឹងរូបថតនេះទេ យើងអាចថតម្តងទៀតបាន តែឆាកជីវិតមនុស្សមិនដូចគ្នាឡើយ។ មនុស្សគ្រប់រូបមួយជីវិតនេះសុទ្ធតែមានពេលវេលាយុវវ័យដ៏ស្រស់បំព្រងសម្រាប់ខ្លួនឯង ហើយនៅក្នុងយុវភាពនោះមានបង្កប់នូវ ភាពល្វីងជូរចត់ ផ្អែមល្ហែមជាច្រើន។ ពួកយើងគួរតែក្តោបក្តាប់ឲ្យបានល្អពីពេលវេលាយុវវ័យរបស់ខ្លួន បែបនេះពេលដែលយើងចាស់ទៅ នឹកឃើញមកវិញនូវរឿងអតីតកាលក៏មិនអាចធ្វើឲ្យយើងស្តាយក្រាយដែរ។ ដូច្នេះ យើងគួរតែឆ្លៀតពេលដែលខ្លួនឯងនៅយុវវ័យធ្វើរឿងដែលខ្លួនចង់ធ្វើ ក្លាហានទៅដេញតាមក្តីស្រម៉ៃ ទោះបីជាយើងបរាជ័យក៏ពិតមែន នោះក៏ជាពេលវេលាដ៏ស្រស់បំព្រងដែលយើងធ្លាប់ឆ្លងកាត់ដែរ។ ឆាកជីវិតរបស់យើងគឺជាដានស្នាមជើងដែលយើងបានបង្កើតចេញមកដោយខ្លួនឯង ជំហាននីមួយៗសុទ្ធតែវេចខ្ចប់នូវការចងចាំជាច្រើន។ មានតែការចេះស្តាយស្រណោះពេលវេលា ខិតខំទៅធ្វើរឿងដែលខ្លួនពេញចិត្ត នោះឆាកជីវិតរបស់យើងទើបអាចប្រែទៅជាស្រស់ត្រកាល ចិត្តក៏អាចទទួលបានអារម្មណ៍រីករាយ។ យុវវ័យប្រៀបដូចជាសៀវភៅមួយក្បាលដែលបើកហើយមិនអាចបិទជិតវិញឡើយ មនុស្សគ្រប់គ្នាអាចជួបប្រទះវាបានតែមួយដងប៉ុណ្ណោះក្នុងមួយជីវិត…

១
ទស្សនៈ

ទាក់ទងគ្នាកាន់តែយូរ អារម្មណ៍កាន់តែប្រួលប្រែ ហេតុអ្វីគេលែងដូចមុន?

ពេលដែលអ្នកស្រលាញ់មនុស្សម្នាក់ គឺបានយកក្តីសង្ឃឹមយ៉ាងខ្ពស់ដាក់លើខ្លួនគេ។ តែជាក់ស្តែងគឺមិនដូចជាអ្វីដែលយើងបានគិតនោះឡើយ អាចនឹងនៅក្នុងរឿងមនោសញ្ចេតនាជួបនឹងភាពនឿយហត់ អស់សង្ឃឹម ទទួលបានហើយខ្លាចបាត់បង់ទៅវិញ។ ដូច្នេះសុភាពនារីជាច្រើនតែងយល់ថា ក្រោយពីស្រលាញ់គ្នាមួយរយៈហើយ គេហាក់ដូចជាប្រែប្រួលលែងទន់ភ្លន់ដូចមុន ក៏លែងយកចិត្តទុកដាក់ដូចមុនដែរ ចំពោះការឆ្លើយតបសារក៏មិនលឿនដូចមុន គេរវល់ទុកអ្នកចោលទៀតហើយ ខលទៅគេប៉ុន្មានដងហើយនៅតែមិនលើក ពេលដើរផ្សារ ឃើញស្រីស្អាតមិនបាន។ នៅក្នុងកែវភ្នែករបស់មនុស្សស្រី អាកប្បកិរិយាទាំងនេះគឺជាសក្ខីតាងដែលបញ្ជាក់ថាមនុស្សប្រុសលែងស្រលាញ់យើងហើយ។ តែតាមពិតទៅ ទាំងនេះគឺជារឿងតូចតាចដែលនៅក្នុងជីវភាពរស់នៅតែប៉ុណ្ណោះ ក៏មិនមែនជាការស្រលាញ់មិនស្រលាញ់អីនោះដែរ ហើយវាជាភាពខុសគ្នានៃរបៀបការគិតរវាងមនុស្សស្រី និងមនុស្សប្រុសតែប៉ុណ្ណោះ។ ពេលដែលប្រឈមមុខនឹងមនោសញ្ចេតនា មនុស្សប្រុស និងមនុស្សស្រីមានលក្ខណៈខុសគ្នា។ ភាគច្រើនមនុស្សប្រុសទើបតែស្រលាញ់គ្នាមានភាពល្អូកល្អើន ក្រោយពីស្រលាញ់គ្នាយូរបន្តិចប្រែទៅជាធម្មតាវិញ ចំណែកឯមនុស្សស្រី ពេលគេតាមស្រលាញ់ដំបូងរាងសោះអង្គើយ ពេលដែលស្រលាញ់គ្នាយូរទៅគឺយកចិត្តទុកដាក់ជាមួយគេកាន់តែច្រើនឡើងៗ។ មនុស្សប្រុសពេលដែលទើបតែស្រលាញ់យើងគឺយកចិត្តទុកដាក់នឹងយើងខ្លាំងណាស់ បន្ទាប់ពីស្រលាញ់គ្នាស្គាល់ចិត្តថ្លើមគ្នាយូរទៅគឺប្រែទៅរកសភាពធម្មតាវិញ…

១
ទស្សនៈ

សុភមង្គលដែលសាមញ្ញាគឺ មានផ្ទះអាចត្រលប់ទៅវិញបាន មានអ្នករង់ចាំ ពេលឃ្លានមានបាយញុំា

អ្វីទៅជាសុភមង្គល? សុភមង្គល មិនមែនអ្នកមានបានស្តុកស្តម ក៏មិនមែនអ្នកមានអាហារបរិភោគហូរហៀរនោះដែរ តែគឺជាជីវភាពរស់នៅដ៏សាមញ្ញមួយដែលមនុស្សរាល់គ្នាចង់បាន នោះគឺពេលដែលអ្នកឃ្លានអ្នកមានអ្វីញុំា ចង់បានក្តីស្រលាញ់ហើយមានមនុស្សអាចពឹងពាក់បាន។ នៅខាងក្រោមផ្ទះខ្ញុំមានប្តីប្រពន្ធ១គូមានជីវភាពបែបនេះដែរ ស្វាមីគឺជាអ្នកលក់ចេកអាំង ប្រពន្ធគឺជាអ្នកបោសសំអាត។ ជារៀងរាល់ថ្ងៃ ប្រពន្ធងើបពីព្រលឹមចម្អិនម្ហូបទុកឲ្យប្តី ហើយជួយរៀបចំឥវ៉ាន់ឲ្យប្តីសំរាប់យកទៅលក់ បន្ទាប់មកអ្នកទាំងពីរក៏ចេញពីផ្ទះទាំងអស់គ្នា។ ពួកគាត់កម្រនិយាយគ្នាណាស់ ពួកគាត់តែងតែប្រើកែវភ្នែកជាការប្រាស្រ័យទាក់ទងគ្នា សកម្មភាពដ៏សាមញ្ញាមួយ អាចធ្វើឲ្យអ្នកទាំងពីរយល់ពីចិត្តគ្នាទៅវិញទៅមកបាន ។ នៅក្នុងកែវភ្នែករបស់ប្តី ប្រពន្ធគឺជាអ្នកដែលធ្វើម្ហូបឆ្ងាញ់ជាងគេ ប្រពន្ធគាត់គឺជាមនុស្សពូកែ និងអត់ធ្មត់ម្នាក់ ចំណែកឯនៅក្នុងកែវភ្នែកភរិយាគាត់វិញ ស្វាមីគាត់គឺជាបុរសដែលសក្តិសមអាចពឹងពាក់អស់មួយជីវិតបាន។ ដូច្នេះហើយជីវិតមនុស្ស២នាក់បានក្លាយទៅជាជីវិតតែមួយ គឺជាសុភមង្គលដ៏សាមញ្ញ ។ មានពេលខ្លះ អ្នកអាចយល់ថានឿយហត់ណាស់ ដោយសារមនុស្សម្នាក់គិតច្រើនពេក បារម្ភពីរឿងអតីតកាល…

១
ទស្សនៈ

ដើរផ្លូវខ្លួនឯងឱ្យបានល្អ កុំខ្វល់ពីសម្ដីរបស់អ្នកដទៃ!

“ដើរផ្លូវរបស់ខ្លួនឯង កុំខ្វល់ពីសំដីរបស់អ្នកដទៃ” (Dante Alighieri) តាំងពីតូចមកខ្ញុំតែងមានចម្ងល់ចំពោះពាក្យ១ឃ្លានេះ ខ្ញុំតែងតែប្រាប់ខ្លួនរហូតមកថា ធ្វើរឿងអ្វីក៏ដោយកុំទៅខ្វល់នឹងពាក្យឥតប្រយោជន៍របស់អ្នកដទៃ ប៉ុន្តែនិយាយងាយស្រួលណាស់​ ធ្វើគឺវាពិបាក នៅក្នុងចិត្ត គឺនៅតែខ្វល់ពីពាក្យសម្ដីអ្នកដទៃដដែល រាល់ដងពេលដែលចេញទៅក្រៅ ខ្ញុំតែងសួរមិត្តភក្តិខ្ញុំថា ៖ “ខ្ញុំពាក់បែបនេះស្អាតដែរទេ?” គេនិយាយថា ៖ “ស្អាតតើ” ឮដូច្នេះហើយទើបខ្ញុំចេញពីផ្ទះដោយក្តីរីករាយ ដូច្នេះហើយ ពាក្យ១ឃ្លានេះពិបាកនឹងស្តែងចេញមកណាស់។ តាមពិតទៅតាំងពីតូចមក យើងតែងតែយកចិត្តទុកដាក់សភាពខ្លួនឯងដែលនៅក្នុងភ្នែករបស់អ្នកដទៃ យើងសុទ្ធតែចង់ឲ្យគេចូលចិត្ត ដូច្នេះហើយមានពេលជាច្រើន បានធ្វើឲ្យខ្លួនឯងវង្វេងវង្វាន់រកមិនឃើញខ្លួនឯង បានធ្វើឲ្យខ្លួនឯងឃ្លាតកាន់តែឆ្ងាយទៅៗពីផ្លូវដែលខ្លួនបានដើរ ក៏កាន់តែធ្វើឲ្យខ្លួនមានអារម្មណ៍ស្រពេចស្រពិលចំពោះអនាគតខ្លួនដែរ។ នៅក្នុងពិភពលោកនេះ មានមនុស្ស៣ប្រភេទ ៖ ប្រភេទទី១…

១
សង្គម

បុរស៤ប្រភេទនេះ នារីណាបានរៀបការជាមួយ អ្នកនឹងមានសុភមង្គលមួយជីវិត!

បុរស និងនារីគឺមានលក្ខណៈមិនដូចគ្នាទេ ទោះបីជានៅផ្នែកអត្តចរិត ឬការរស់នៅ ធម្មជាតិរបស់បុរស គឺចូលចិត្តផ្តល់តម្លៃដល់ខ្លួនឯង និងមានចិត្តចង់ឈ្នះជាងនារី បុរសតែងតែពឹងលើភាពរឹងមាំមកទាក់ទាញចំណាប់អារម្មណ៍ពីនារីៗ។ បុរសគ្រប់រូបគួរតែប្រកបមាននូវសមត្ថភាព និងភាពជឿជាក់ ទើបអាចធ្វើឲ្យក្តីស្រម៉ៃក្លាយជាការពិតបាន។ ជាមួយគ្នានេះ អាចជាទីពុំនាក់ដ៏រឹងមាំសម្រាប់នារីផងដែរ។ បុរសដែលមានចំណុចពិសេសខាងក្រោមនេះ ទើបអាចធ្វើឲ្យនារីមានសុភមង្គលអស់មួយជីវិតបាន។ ១. សុខភាពមាំមួន គំនិតវាងវៃ មិនថាពេលណាទេ បុរសចង់ធ្វើរឿងឲ្យសម្រេចមួយ ខ្លួនឯងចាំបាច់ត្រូវមានសុខភាពដ៏រឹងមាំជាមុនសិន។ សុខភាពរឹងមាំអាចញុំាងឲ្យបុរសមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងឧបសគ្គ។ ក្រៅពីកត្តាសុខភាពរឹងមាំហើយ គំនិតវាងវៃក៏ជាកត្តាដ៏ចាំបាច់ដែលបុរសជោគជ័យម្នាក់មិនអាចខ្វះបានឡើយ ទោះជាគំនិតវាងវៃរបស់គេមិនអាចជួយអ្នកក្នុងការរកប្រាក់ចំណូលបានច្រើនក៏ពិតមែន អ្នកត្រូវទទួលស្គាល់ថា បុរសដែលមានគំនិតវាងវៃរមែងអាចជួយពន្លឿនភាពជាក់ស្តែងដែលជាគុណតម្លៃនៃជីវិត ព្រមទាំងគោលដៅនៃការរស់នៅរបស់អ្នកបាន។ ២. មានស្មារតីទទួលខុសត្រូវខ្ពស់ យើងត្រូវដឹងថាមនុស្សប្រុសបានដើរតួរជាច្រើននៅក្នុងសង្គម គេអាចជាប្តី…

1
ទស្សនៈ

ចំណុចសំខាន់បំផុតសម្រាប់ជីវិត មិនមែនស្ថិតត្រង់ថា អ្នកនៅទីណាទេ តែវាស្ថិតត្រង់ថា តើអ្នកមានគោលដៅឆ្ពោះទៅណា?

ឆាកជីវិតមនុស្សប្រៀបដូចជាខ្សែលួសអ៊ីចឹង ត្រូវការគិតគូរដល់តុល្យភាពរបស់វា ឱ្យតែបាត់បង់ពីតុល្យភាពហើយ គឺអាចនឹងធ្លាក់ចុះមកក្រោមបាន។ ពេលដែលខ្សែលួសធូរពេកនឹងរយាលធ្លាក់ចុះមកក្រោម តែបើតឹងពេកងាយនឹងដាច់។ ដូច្នេះនៅក្នុងឆាកជីវិតមនុស្ស យើងចាំបាច់ត្រូវរក្សាពីតុល្យភាព ធ្វើរឿងអ្វីក៏ដោយមិនអាចហួសហេតុពេកទេ ឱ្យតែហួសហេតុពេកនឹងអាចធ្លាក់ក្នុងស្ថានភាពលំបាកជាមិនខាន។ ខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបគឺមានការយល់ឃើញចំពោះឆាកជីវិតមិនដូចគ្នាឡើយ ក៏ដឹងច្បាស់ដែរថា ឆាកជីវិតគឺមិនមែននិយាយប៉ុន្មានម៉ាត់អាចបកស្រាយក្បោះក្បាយបាននោះទេ ពីព្រោះមនុស្សគ្រប់រូប គឺមានការសង្កត់ធ្ងន់ចំពោះឆាកជីវិតផ្សេងៗគ្នា។ ដំណើរផ្លូវជីវិតរបស់មនុស្សគ្រប់រូបគឺមិនដូចគ្នាទេ នៅក្នុងដំណើរជីវិតរបស់យើងដើមឡើយ គឺមិនរាបស្មើដូចផ្លូវថ្នល់ឡើយ មានពេលខ្លះផ្លូវថ្នល់ក៏អាចមានកន្លែងរឃិបរឃុប ឬមានអន្លង់នៅចំពោះមុខផងដែរ។ នៅក្នុងឆាកជីវិតរបស់យើង យើងស្ថិតនៅទីណាមិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺអនាគតយើងឆ្ពោះទៅរកទីកន្លែងណា។ ទោះបីជាពេលនេះយើងជួបនឹងស្ថានភាពស្របចិត្ត និងបញ្ច្រាសចិត្តមែន តែយើងមិនអាចស្ថិតនៅទីតាំងដែលយើងឈរនេះបាននោះឡើយ ពីព្រោះផ្លូវអនាគតនៅវែងឆ្ងាយណាស់ យើងត្រូវពិចារណាអំពីអនាគតរបស់ខ្លួន។ ពេលជួបនឹងស្ថានភាពស្របចិត្ត ត្រូវចេះស្តាយស្រណោះ ពេលជួបនឹងស្ថានភាពបញ្ច្រាសចិត្ត មិនចាំបាច់យល់ថាជីវិតមួយនេះអស់សង្ឃឹមឡើយ…