
តាមរយៈឈុតគេងយប់ ៦ ប្រភេទនេះ ក៏អាចបង្ហាញពីអត្តចរិតពិតរបស់អ្នកបានដែរ តើអ្នកចូលចិត្តប្រភេទមួយណា?
ក្នុងចំណោមឈុតគេងទាំង៦ខាងក្រោមនេះ តើអ្នកចូលចិត្តឈុតគេង និងមានទម្លាប់ពាក់ឈុតណាជាងគេ? ចំណូលចិត្តរបស់អ្នក ក៏អាចបញ្ជាក់ពីអត្តចរិតពិតប្រាកដរបស់អ្នកបានដែរ។ ១. អាវយឺតចាស់ៗ ប្រសិនបើអ្នកពាក់អាវយឺតចាស់ៗចូលគេង អ្នកប្រហែលជាប្រភេទដែលចូលចិត្តរំឭកពីអតីតកាលដ៏ល្អ។ អ្នកថតរូបច្រើន ហើយរក្សាទុកដោយប្រយ័ត្នប្រយែង ព្រោះការចងចាំអតីតកាល គឺជាពេលវេលាដែលអ្នកចូលចិត្តបំផុត។ លើសពីនេះ អ្នកក៏ជាមនុស្សដែលតែងតែនឹកនាដល់អតីតកាលយ៉ាងខ្លាំង មិនងាយនឹងបំភ្លេចនោះឡើយ។ ២. រ៉ូបធំទូលាយ អ្នកគឺជាអ្នកប្រកាន់ខ្ជាប់នូវច្បាប់ទម្លាប់ ប្រពៃណី។ អ្នកប្រាថ្នាថាអ្នកបានរស់នៅក្នុងខ្សែភាពយន្តរឿងដែលពោរពេញដោយមោទកភាព និងការប្រកាន់ពូជសាសន៍ដោយស្រមៃចង់បានស្នេហាបែបឆ្កួតៗ និងជ្រាលជ្រៅដូចអេលីសាបិតជាមួយលោកដារី។ អ្នកចូលចិត្តអានសៀវភៅមុនពេលចូលគេង អ្នកក៏ចូលចិត្តគេជាមួយនឹងសត្វចិញ្ចឹមរបស់អ្នកដែរ ទើបអាចឱ្យអ្នកគេងលក់ស្រួលនៅលើគ្រែទន់តែមួយ។ ៣. អាវយឺតដែលមានទំហំធំ អ្នកមិនសូវចាប់អារម្មណ៍នឹងរឿងតូចតាច ហើយស្វែងរកការលួងលោម និងភាពងាយស្រួល សូម្បីតែនៅក្នុងសម្លៀកបំពាក់។…











