
មនុស្សមានលក្ខណៈទាំង ៣ នេះ អនាគតមិនអន់ មិនក្រលំបាកឡើយ
ដរាបណាអ្នកមានលក្ខណៈទាំង ៣ យ៉ាងនេះ មិនបាច់ភ័យខ្លាចក្រលំបាកទៅថ្ងៃមុខនោះឡើយ ឱ្យតែអ្នករក្សាអាកប្បកិរិយាទាំង ៣ នេះបាន ជីវិតអ្នកនឹងមានបាន ស្កុកស្ដម្ភ សោយសុខទ្រព្យសំណាងពេលចាស់ទៅ។ ១. គោលដៅខ្ពស់ ក្នុងជីវិតបរាជ័យមិនគួរឱ្យខ្លាចនោះទេ អ្វីដែលគួរឱ្យខ្លាចបំផុតគឺការបរាជ័យ ប៉ុន្តែនៅតែជ្រកក្នុងភាពបរាជ័យនោះ បដិសេធខ្លួនឯង បោះបង់គោលដៅ និងក្តីប្រាថ្នាដែលអ្នកបានតស៊ូអស់ជាច្រើនឆ្នាំ។ មានមនុស្សដែលមានទេពកោសល្យខ្លាំងណាស់ ប៉ុន្តែដោយសារហេតុផលជាច្រើន និងការលំបាកគ្រប់ប្រភេទ អាជីពរបស់ពួកគេមិនរីកចម្រើនឡើយ ជីវិតក៏ប្រែទៅជារញ៉េរញ៉ៃ។ បុរាណបាននិយាយថា ឱ្យតែអ្នកមានមហិច្ឆតាមិនសំខាន់ថាអ្នកអាយុប៉ុន្មានទេ។ មនុស្សគ្មានមហិច្ឆតា ទោះអាយុវែងក៏គ្មានប្រយោជន៍ដែរ។ ភាពព្រងើយកន្តើយ និងការរស់នៅដោយគ្មានឆន្ទៈមិនត្រូវបានអនុញ្ញាតទេ។ បើអ្នកចង់ឈានទៅដល់ច្រាំងនៃភាពជោគជ័យ អាយុមិនមែនជាឧបសគ្គធំបំផុតនោះទេ ការគ្មានឆន្ទៈគឺជារឿងដ៏គួរឱ្យខ្លាចបំផុត។…











