លក្ខណៈសម្បត្តិទាំង ៤ យ៉ាងរបស់ប្ដីល្អ ប្រហែលមនុស្សស្រីតិចណាស់ ដែលបានជួប

លក្ខណៈសម្បត្តិទាំង ៤ យ៉ាងរបស់ប្ដីល្អ ប្រហែលមនុស្សស្រីតិចណាស់ ដែលបានជួប
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីគ្រប់រូប គឺសុទ្ធតែប្រាថ្នាចង់បានគ្រួសារមួយដ៏កក់ក្ដៅ រស់នៅយ៉ាងមានក្ដីសុខសុភមង្គល តែអ្វីដែលសំខាន់ជាដំបូងនោះគឺ លុះត្រាតែនាងអាចរកបានបុរសដ៏ល្អម្នាក់ជាដៃគូជីវិត បានបុរសដែលល្អពិតមកធ្វើជាមេគ្រួសារ ជាប្ដី ជាឪពុករបស់កូននាង តែក៏ផ្គួបផ្សំនឹងនាងជាភរិយាដ៏ល្អ ជាស្ត្រីមេផ្ទះ បំពេញតួនាទីរបស់ខ្លួនបានល្អដែរ។
ប៉ុន្មានចំណុចខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ប្ដីល្អ ដែលមនុស្សស្រីទាំងអស់ប្រាថ្នាចង់បាន ៖

លក្ខណៈសម្បត្តិទាំង ៤ យ៉ាងរបស់ប្ដីល្អ ប្រហែលមនុស្សស្រីតិចណាស់ ដែលបានជួប
រូបភាពដំណាង

១. ដឹងទុក្ខទុរៈរបស់ប្រពន្ធ

ការផ្សាយពាណិជ្ជកម្ម

ក្នុងនាមជាប្ដីល្អម្នាក់ គឺរមែងដឹងទុក្ខធុរៈ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រពន្ធ មិនថាខ្លួនត្រូវរ៉ាប់រងទទួលបន្ទុកធ្ងន់ប៉ុនណាទេ ក៏គេនៅតែអាចទទួលយកបាន ហើយក៏ពេញចិត្តនឹងមើលថែ ការពារប្រពន្ធឱ្យបានល្អ ជាពិសេសគឺ ចេះចែករំលែករាល់កិច្ចការងារប្រពន្ធ មិនប្រកាន់ចំពោះការងារស្រី ឬប្រុសនោះឡើយ មកពីធ្វើការ គឺជួយធ្វើកិច្ចការងារផ្ទះ។

4a7e87e2ecf03e8c282c40eb60388988
រូបភាពដំណាង

២. ដឹងពីតួនាទីរបស់ខ្លួនជាមេគ្រួសារ

ការផ្សាយពាណិជ្ជកម្ម

ច្បាស់ណាស់ថា តួនាទីជាស្វាមី ជាមេគ្រួសារ គឺទាមទារឱ្យមនុស្សប្រុសបំពេញ គោរព និងមានទំនួលខុសត្រវខ្ពស់ណាស់ ក្នុងនាមជាប្ដី ត្រូវតែដឹងពីកាតព្វកិច្ចរបស់ខ្លួនឯង ហើយអនុវត្តន៍ឱ្យបានប្រសើរ។ កាតព្វកិច្ចរបស់អ្នក គឺមើលថែ ការពារប្រពន្ធកូន មនុស្សនៅក្នុងគ្រួសារ មិនមែនត្រឹមតែធ្វើការ រកលុយ ក៏រាប់ថាអ្នកធ្វើបានល្អនោះឡើយ។ ប្ដីល្អមិនមែនព្រោះតែអាចជោគជ័យក្នុងជីវិតរកស៊ី ឬធ្វើការទេ​ តែត្រូវតែជាបុរសដែលអាចថែរក្សា និងការពារ ផ្តល់ភាពកក់ក្ដៅដល់គ្រួសារបាន។

E90660fd4ca4bcc7a46d70afbb094146
រូបភាពដំណាង

៣. មានគុណធម៌ ស្គាល់ល្អអាក្រក់

ការផ្សាយពាណិជ្ជកម្ម

ការចេះដឹងខុសត្រូវ ល្អអាក្រក់ ជាគុណសម្បត្តិដ៏ធំមួយផ្នែករបស់មនុស្សប្រុស បើអ្នកគ្មានចំណុចទាំងនេះទេ ទោះអ្នកជាអ្នកមាន រៀនបានច្រើនយ៉ាងណា ក៏អ្នកគ្មានតម្លៃដែរ ហើយក៏អ្នកមិនអាចមានគ្រួសារដ៏ល្អបានដែរ ព្រោះតែអ្នកមិនមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់មើលថែអ្នកណា។

2cf0aa2472c4256571c2638a91f9cde7
រូបភាពដំណាង

៤. មានភាពស្មោះត្រង់

ការផ្សាយពាណិជ្ជកម្ម

មិនថានៅចំពោះមុខ ឬក្រោយខ្នងទេ សំខាន់បំផុតគឺ នៅតែស្មោះត្រង់ ផ្ដល់តម្លៃ និងការគោរពចំពោះភរិយាជានិច្ច មិនមានការលាក់បាំង មិនចេះក្បត់ផិត ជាពិសេសគឺ​ មិនធ្វើបាបចិត្ត បំផ្លាញភាពជឿជាក់ និងទំនុកចិត្តរបស់ភរិយាឡើយ៕

ការផ្សាយពាណិជ្ជកម្ម