
តើប៉ុន្មានភាគរយ ដែលស្នេហារបស់អ្នក ងាយនឹងត្រូវមិត្តភក្តិឆក់យកដៃគូរបស់អ្នកទៅ?
ជ្រើសរើសរូបមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងថា តើស្នេហារបស់អ្នក ងាយនឹងត្រូវមិត្តភក្តិឆ្លៀតឱកាស និងឆក់យកដៃគូរបស់អ្នកក្នុងកម្រិតប៉ុន្មានភាគរយដែរ? ក. ៩០% អ្នកជាមនុស្សសាមញ្ញ និងជាក្មេងម្នាក់ដែលស្មោះត្រង់អស់ពីចិត្ត ងាយជឿទុកចិត្តគេ ដោយគ្រាន់តែគេធ្វើល្អដាក់តែបន្តិច អ្នកក៏ស្លុងចិត្តហើយ រហូតដល់ភ្លេចគិត និងការពារខ្លួនឯង។ អ្នកណាដឹងថាតើមិត្តល្អបំផុតបច្ចុប្បន្នរបស់អ្នកមករកអ្នកដោយសារភាពស្មោះត្រង់ ឬអត់ ប៉ុន្តែប្រហែលជាដោយសារអ្នកងាយជឿទុកចិត្តអ្នកផ្សេង ទើបអាចឱ្យអ្នកណាៗក៏ចូលក្បែរអ្នកបានដែរ។ អ្នកតែងតែចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយមិត្តរបស់អ្នក ដោយឱ្យគេដឹងគ្រប់ជ្រុងនៃរឿងស្នេហារបស់អ្នក។ ដូច្នេះមិត្តរបស់អ្នកអាចនឹងរង់ចាំរហូតដល់អ្នក និងដៃគូមានជម្លោះ មិត្តភក្តិល្អបំផុតរបស់អ្នកនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាព លួងលោម ឬឆក់យកស្នេហារបស់អ្នកនោះឡើយ។ ខ. ៤០% ប្រសិនបើជាអកុសល គូស្នេហ៍របស់អ្នកត្រូវបានប្លន់ពីមិត្តភក្តិជិតស្និទ្ធ អ្នកក៏មានទំនួលខុសត្រូវមួយផ្នែកធំដែរ។ ព្រោះតែអ្នកតែងតែបង្ហាញពីសកម្មភាពរវាងអ្នក និងសង្សារអ្នកឱ្យមិត្តភក្តិបានដឹងច្រើនពេក។…











