៥ចំណុចដែលអ្នកគួរធ្វើ ក្នុងអំឡុងពេលអ្នកឈានដល់វ័យ២០ឆ្នាំ

៣
ការផ្សាយពាណិជ្ជកម្ម

មនុស្សមួយចំនួនហែលជាគិតថា គួរធ្វើខ្លួនឱ្យបានសប្បាយទាន់ខ្លួននៅក្មេង ជាក់ស្ដែងណាស់វាមិនដូច្នោះទេ ព្រោះនៅពេលដែលអ្នកឈានដល់វ័យ២០ឆ្នាំ វាជាវ័យដែលអ្នកត្រូវគិត សិក្សា ឈ្វេងយល់ និងបង្កើតនូវអ្វីៗដោយខ្លួនឯង គិតពីកិច្ចការងារ គិតពីការរកចំណូល គិតពីផែនការណ៍ជីវិតទៅថ្ងៃអនាគត។ ដូច្នេះ ខាងក្រោមនេះ គឺជាបញ្ហា៥ចំណុចដែលអ្នកត្រូវដឹង និងយល់ ហើយចាប់ផ្ដើមធ្វើ ក្នុងអំឡុងពេលអ្នកឈានដល់វ័យ២០ឆ្នាំ។

១. បង្កើតប្រាក់ចំណូលអកម្ម

ការផ្សាយពាណិជ្ជកម្ម

2ac22a473a3c277277f82a6e271f4c4f

ប្រើលុយដែលអ្នករកបាន ដើម្បីបង្កើតប្រាក់ចំណូលអកម្ម។ វានឹងមានពេលវេលាមួយនៅក្នុងវ័យ ៣០ ឆ្នាំ ដែលអ្នកចង់ផ្តោតតែលើការធ្វើអ្វីដែលអ្នកស្រលាញ់ និងមិនខ្វល់អំពីការរកលុយទៀត។ ដូច្នេះនៅពេលដែលពេលវេលាមកដល់ អ្នកក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សងព្រេងផងដែរ។

ការផ្សាយពាណិជ្ជកម្ម

២​. មានទំនាក់ទំនងជាមួយខ្លួនអ្នក

9a0850caa00ae8d0e6f8c4498b98c8c3

ការផ្សាយពាណិជ្ជកម្ម

ដឹងពីអ្វីដែលអ្នកចង់បាន អ្វីដែលធ្វើឱ្យអ្នករីករាយ និងបំពេញនូវសេចក្ដីត្រូវការរបស់អ្នក។ អ្នកត្រូវការខ្លួនអ្នកដើរលើដំណើរជីវិតនេះគ្រប់ពេល ដូច្នេះអ្នកត្រូវស្រលាញ់ខ្លួនឯងឱ្យបានច្រើន។

៣. ការធ្វើដំណើរ

ការផ្សាយពាណិជ្ជកម្ម

22dc7920a2c9f99d45768261a335ed4a

ធ្វើដំណើរទៅប្រទេសផ្សេង យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំទៅកន្លែងណាមួយដែលអ្នកមិនធ្លាប់បានទៅពីមុនមក។ វានឹងជួយអ្នកឱ្យឃើញខ្លួនឯងធំជាងមុន និងទទួលបានការរីកដុះដាល យល់ដឹងបានកាន់តែច្រើន។

ការផ្សាយពាណិជ្ជកម្ម

៤. រៀនរស់នៅតែម្នាក់ឯង

625fbfd6988e647da0cd2045b75c699d

ការផ្សាយពាណិជ្ជកម្ម

មនុស្សម្នាក់ៗមានពេលវេលាផ្ទាល់ខ្លួន។ មិត្តខ្លះរបស់អ្នកប្រហែលជារវល់ធ្វើការរកស៊ីដោយខ្លួនឯង។ អ្នកខ្លះប្រហែលជារវល់មើលថែទាំក្រុមគ្រួសាររបស់គេ។ អ្នកខ្លះកំពុងធ្វើការនៅក្នុងថ្នាក់ដឹកនាំកំពូលឥឡូវនេះ។ ដូច្នេះសម្រាប់អ្នកខ្លួនឯង ក៏ត្រូវតែចេះចំណាយពេលរស់នៅ និងធ្វើអ្វីៗដោយខ្លួនឯងដែរ កុំរំពឹង​ ឬចង់បានការថ្នាក់ថ្នម និងនៅក្បែរពីនរណាម្នាក់ឱ្យសោះ។

៥. រៀបចំផែនការជីវិតរបស់អ្នក

ការផ្សាយពាណិជ្ជកម្ម

Ce70bbc1dc65d1aedbb9560d7eb3b7c7

អ្នកមិនអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងដែលកើតឡើងលើអ្នកទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងរបៀបដែលអ្នកឆ្លើយតបចំពោះវា។ មានផែនការសម្រាប់គោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក។ អ្វីៗអាចផ្លាស់ប្តូរ អ្វីៗនឹងកើតឡើងដោយមិននឹកស្មានដល់ ប៉ុន្តែវាជាការឈ្លាសវៃក្នុងការរៀបចំផែនការជីវិតរបស់អ្នក ហើយផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន។ ដូច្នេះ មិនថាស្ថិតក្នុងស្ថានភាព ឬកាលៈទេសៈណាទេ អ្នកក៏នឹងអាចក្ដោបក្ដាប់ និងប្រឈមមុខបានជានិច្ច៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម