
ស៊ីប៊ីស៊ី ផ្តល់ការគាំទ្រដល់និស្សិតកម្ពុជាជាមួយនឹងសិក្ខាសាលាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ
ព្រះសីហនុ, ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣៖ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) បានបោះជំហានយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ដោយបានរៀបចំសិក្ខាសាលានៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តព្រះសីហនុ។ សិក្ខាសាលាមានការចូលរួមយ៉ាងអធិកអធមពីសំណាក់សិស្សនិស្សិតចំនួន ១៥០នាក់ ដែលក្នុងនោះរួមមាន និស្សិតដែលកំពុងសិក្សាជំនាញផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ គ្រប់គ្រងទូទៅ ធនាគារនិងហិរញ្ញវត្ថុ និងទីផ្សារ។។ សិក្ខាសាលានេះផ្តោតលើតួនាទីរបស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងការគ្រប់គ្រងហានិភ័យឥណទាន និងបរិយាបន្នហិរញ្ញវត្ថុ ដែលមានគោលបំណងបំពាក់បំប៉នដល់និស្សិតនូវចំណេះដឹងសំខាន់ៗសម្រាប់សុខភាពហិរញ្ញវត្ថុ។ ជាមួយគ្នានេះលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិនៃក្រុមហ៊ុន…











