ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

១
ទស្សនៈ

មនុស្សស្រីដែលមានទម្រង់ .ក ៤នេះ បង្ហាញថានាងជាស្ត្រីដែលមានសំណាងខ្លាំង និងអាចបានប្ដីល្អ ឬអ្នកមានថែមទៀតផង

តាមរយៈការសង្កេតមើលចំពោះមនុស្សស្រី ដែលមានទម្រង់ ក ដូច៤ខាងក្រោមនេះ បង្ហាញថា នាងជានារីដែលមានជោគវាសនាល្អខ្លាំង និងអាចមានសំណាងបានប្ដីល្អ ឬប្ដីជាអ្នកមានទ្រព្យ មុខមាត់ថែមទៀតផង។ ១. កញ្ចឹងកពេញ ហើយមានសាច់នៅខាងក្រោយ មនុស្សទូទៅសិក្សាពីគំនិតនេះ ស្ត្រីដែលមានសំណាងតែងតែមានកមានសាច់នៅខាងក្រោយ គេបានរាប់បញ្ជូលថា ជាស្ត្រីដេលកើតមកជាមួយនឹងបុណ្យដ៏ល្អ និងជោគវាសនាដ៏ប្រពៃ។ ភាគច្រើននៃស្ត្រីដែលមានលក្ខណៈកបែបនេះ គឺជាអ្នកដែលមានសុភមង្គលច្រើន។ អនាគតរបស់ពួកគេងាយនឹងក្លាយជាអ្នកមាន និងវិបុលភាពជាងអ្នកដទៃ។ ជាពិសេសនៅពេលដែលស្ត្រីទាំងនេះរៀបការ វាងាយស្រួលក្នុងការរៀបការជាមួយប្តីអ្នកមាន – បុរសអ្នកមានដែលស្រលាញ់ និងស្និទ្ធស្នាលប្រពន្ធ និងកូនៗ។ ជីវិតគ្រួសារអាពាហ៍ពិពាហ៍មានភាពសប្បាយរីករាយ មានភាពរុងរឿងកាន់តែច្រើន ពួកគេកាន់តែរីកចម្រើន ពួកគេរស់នៅដោយមានផ្កាដ៏មានតម្លៃ និងថ្លៃថ្នូរបំផុត។…

Ttyty
ប្លែកៗ

ម្ចាស់​ស្រី​ឆ្នាំ​ ៤ តាម​ទំនាយ​ក្រោយ​រៀបការ​មាន​កូន​ដំបូង ច្រើន​តែ​មាន​លាភ​ធំ ផ្តុំទ្រព្យមូល

ជោគវាសនា​របស់​មនុស្ស​ស្រី នឹង​ត្រូវ​បាន​ផ្លាស់ប្តូរ​ច្រើន​ក្រោយ​ពេល​រៀបការ ជា​ពិសេស​បន្ទាប់​ពី​បាន​ផ្តល់​កំណើត​កូន​ដំបូង ប្រសិន​ជា​ស្រ្តី​នោះ ស្ថិត​ក្នុង​ចំណោម​ម្ចាស់​ឆ្នាំ​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម៖ ស្រ្តី​កើត​ឆ្នាំ​ថោះ – ទន្សាយ រមែង​ជា​ស្រ្តី​ដែល​មាន​ចរិត​ស្លូតបូត ស្មោះត្រង់ ហើយ​ពួក​គេ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ចេះ​មើល​ថែ​មនុស្ស​ជុំវិញ​ខ្លួន។ និយាយ​ទៅ​មិន​ថា​ពេល​នៅ​លាវ ឬ​ក្រោយ​មាន​ជីវិត​រៀបការ​ហើយ​ទេ គឺ​មនុស្ស​នេះ​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​មនុស្ស​ក្បែរ​ខ្លួន​ជាប់​ជានិច្ច។ តាម​ការ​ទស្សន៍ទាយ​របស់​ហោរាសាស្រ្ត​និយាយ​ថា ក្រោយ​ពេល​សម្រាល​កូន​ដំបូង​រួច ម្ចាស់​ស្រី​ឆ្នាំ​ថោះ នឹង​រមែង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ជោគវាសនា​ដ៏​ធំ​ ដែល​នាំ​ឲ្យ​ពួក​គេ​មាន​សំណាង​ឥត​ឈប់។ ភាព​ក្រអូប​រមែង​សាយភាយ​ចូល​មក​ក្នុង​ផ្ទះ ជួយ​លើក​ដម្កើន​ការ​រកស៊ី​អាជីព​ការងារ​ឲ្យ​ទទួល​បាន​ភាព​ចម្រុងចម្រើន លើស​ពី​ការ​រំពឹង​ទុក។ នោះ​ដូច​ជា​កូន​ទ្រព្យ ដែល​ជួយ​មក​លើក​ទ្រព្យ​សម្បត្តិ​ដល់​ឪពុកម្តាយ។ ស្រ្តី​កើត​ឆ្នាំ​ម្សាញ់ – ពស់ ជា​មនុស្ស​ឆាប់​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ រួសរាយ​រាក់ទាក់…

Cover Copy
ប្លែកៗ

២០២៤! អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ លុយធ្លាក់ដូចស្លឹកឈើជ្រុះ រាសីស្ទុះឡើងដូចខ្លែងប៉ះខ្យល់

ចូលដល់ឆ្នាំ ២០២៤ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ សំណាងខ្លាំងទាំងរឿងលុយកាក់ និងការងារ អ្នកនឹងមានជីវភាពធូរធារ សម្បូរសប្បាយ មានលុយចាយពេញៗដៃ។ ១. ឆ្នាំឆ្លូវ ក្នុងឆ្នាំ ២០២៤ ឆ្នាំគោគឺជាឆ្នាំដែលអាចទទួលបានទ្រព្យសម្បត្តិងាយស្រួលបំផុត ព្រោះអ្នកកើតឆ្នាំឆ្លូវ មានសមត្ថភាពខ្លាំង បូករួមទាំងលាភសំណាងដែលទទួលបានពីអ្ននឹងអាចសម្រេចបានគ្រប់កិច្ចការតូចធំ។ ទោះជាយ៉ាងណាក៏ដោយនៅឆ្នាំ ២០២៤ អ្វីៗនឹងខុសគ្នា ហើយជីវិតរបស់មនុស្សដែលកើតក្នុងឆ្នាំឆ្លូវជាទូទៅនឹងឈានចូលជំពូកថ្មី ការងារនឹងកាន់តែងាយស្រួល និងរលូនហើយជីវិតនឹងកាន់តែល្អជាងមុនទ្វេដង។ កាន់តែប្រសើរប្រសិនបើអ្នកដឹងពីរបៀបចាប់យកឱកាសល្អដែលមកតាមផ្លូវរបស់អ្នក។ អ្នកឆ្នាំនេះគួរទាញយកប្រយោជន៍ពីកម្លាំងរួម ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន។ បង្កើតក្រុមការងារដ៏ល្អឥតខ្ចោះមួយ នោះភាពជោគជ័យគឺនៅជិត។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវចាំថា អ្នកត្រូវរក្សាស្ថានភាពស្ថិរភាព ដើម្បីអាចទទួលបានជ័យជម្នះយូរអង្វែង។…

Cover Copy
សុខភាព

រឿងល្អនឹងកើតឡើង ប្រសិនបើអ្នកទម្លាប់ចូលគេងនៅម៉ោង ១០ យប់ជាប្រចាំ

ការគេងពិតជាសំខាន់សម្រាប់មនុស្សយើង តែយ៉ាងណា ប្រសិនបើអ្នកគេងតិចពេក ឬច្រើនពេកក៏មិនល្អសម្រាប់សុខភាពអ្នកដែរ។ យ៉ាងណាមិញ អ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវទៅតាមវ័យជាមួយនឹងពេលកំណត់ក្នុងការគេង។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន ដែលអ្នកនឹងអាចទទួលបានពីការគេងបានគ្រប់គ្រាន់ ជាពិសេសគឺ អ្នកកំណតការគេងទៀងពេលត្រឹមម៉ោង១០យប់ជាប្រចាំ។ ១. យើងនឹងទទួលបានការគេងច្រើនបំផុត ដំណេករបស់យើងត្រូវបានបែងចែកជាវដ្ដរយៈពេល ៩០ នាទីនៃការគេងធ្ងន់ និងស្រាល ចាប់ពីចលនាភ្នែកដែលមិនរហ័សទៅជាគេងមិនលក់ រហូតដល់ចលនាភ្នែករហ័សអាចគេងលក់ស្កប់ស្កល់។ ផ្នែកជ្រៅ និងសម្រាកបំផុតនៃការគេងរបស់យើងគឺចន្លោះពីម៉ោង ១០ យប់។ នេះមានន័យ ថាអ្នកត្រូវសម្រាកឱ្យបានពេញលេញអ្នកគួរតែចាប់ផ្តើមគេងលក់ស្រួលនៅត្រឹមម៉ោងនេះ។ ដូចគ្នានេះផងដែរ ការសិក្សាមួយបាននិយាយថា ការគេងមុន និងយូរជាងនេះជួយឱ្យយើងបញ្ឈប់គំនិតអវិជ្ជមាន និងគួរឱ្យព្រួយបារម្ភដែលអាចធ្វើឱ្យយើងគេងពេលយប់។ ២.…

Nguoi Nen Tran Trong Phunutoday 1506
ស្នេហាយុវវ័យ

ប្រុសៗមិនចង់រៀបការ ព្រោះខ្លាចបាត់បង់សេរីភាព ស្រីៗមិនចង់រៀបការ ព្រោះខ្លាចការឈឺចាប់ ទឹកភ្នែកមួយជីវិត!

ជាការពិតណាស់ មនុស្សប្រុសស្ទើរតែ ៩០% ហើយ ដែលមិនទាន់ចង់រៀបការ មិនទាន់ចង់មានប្រពន្ធកូននោះទេ ព្រោះខ្លាចជាប់ដៃជាប់ជើង បាត់បង់សេរីភាព ខ្លាចរៀបការរួច ដូចនៅក្នុងទ្រុង ព្រោះសេរីភាពសំខាន់បំផុតសម្រាប់មនុស្សប្រុស ការសប្បាយខាងក្រៅ ជួបជុំមិត្តភក្តិ ដើរលេងយប់ព្រលប់។ ចំណែកមនុស្សស្រីវិញ ការដែលមិនចង់រៀបការ ព្រោះខ្លាចប៉ះចំមនុស្សមិនល្អ ខ្លាចការរួច ដូចរស់នៅក្នុងគុកដែលឥតជញ្ជាំង ជីវិតជួបតែសេចក្ដីទុក្ខ វេទនា គ្រាំគ្រាចិត្ត ទឹកភ្នែកយប់ព្រឹកថ្ងៃ ព្រោះខ្លាចប៉ះចំប្ដីមិនកំណើត គឺមានតែពិបាក និងឯកាទ្វេដង។ តែយ៉ាងណាមិញ អ្នកត្រូវចាំថា ជីវិតបន្ទាប់ពីរៀបការ គឺជាការចាប់ផ្ដើមជីវិតសាជាថ្មី មិនមែនជាពេលនៃការបញ្ចប់នោះឡើយ។ មិនថាមនុស្សប្រុស…

១
សង្គម

ពេលណាការ? អ្នកណាជ្រេញនឹងសំណួរមួយនេះខ្លះ?

ពេលណាការ? គេការអស់ហើយ ហើយខ្លួនឯងពេលណាគិតគូរ? អាចថាជាសំណួរដ៏គួរឱ្យធុញទ្រាន់ និងអាចគួរឱ្យស្អប់ខ្លាំងទៀតផង តែវាបែរជាក្លាយជាសំណួរជាប្រចាំដែលមនុស្សភាគច្រើនយកមកប្រើរាល់ពេលជួបជុំគ្នា មិនថាជាមិត្តភក្តិ ជាពិសេសគឺអ្នកជិតខាង សាច់ញាតិបងប្អូនតែម្ដង។ ពេលណាការ? គេការអស់ហើយ ហើយខ្លួនឯងពេលណាគិតគូរ? ក៏ជាសំណួរដែលខ្វះសីលធម៌ផងដែរ វាបង្ហាញពីកម្រិតនៃការយល់ដឹងរបស់អ្នកដែលតែងតែសួរសំណួរមួយនេះ ជាពិសេសគឺ សួរទៅកាន់នារីៗដែលមានវ័យច្រើន តែគាត់នៅតែមិនទាន់រៀបការ។ តើអ្នកមានដឹងទេថា សំណួរដែលអ្នកបានសួរ បើសួរទៅកាន់មនុស្សដែលមានដៃគូសង្សារ មានគម្រោងរៀបការ គឺវាមិនមានបញ្ហានោះឡើយ តែបើអ្នកសួរទៅកាន់មនុស្សដែលមិនទាន់គិតគូរ ឬគាត់មិនមានដៃគូវានឹងក្លាយជាសំណួរដែលដាក់សម្ពាធលើគាត់យ៉ាងខ្លាំង។ លើសពីនេះបើអ្នកសួរទៅកាន់មនុស្សស្រី វារឹតតែជាបញ្ហាចោទយ៉ាងខ្លាំង ព្រោះគាត់ជាមនុស្សស្រី ទោះគាត់ចង់រៀបការ តើឱ្យគាត់ទៅធ្វើបែបណា? ឱ្យគាត់ទៅដណ្ដឹងអ្នកណា? ឬឱ្យគាត់ទៅបង្ខំគេមែនទេ? វាមិនមែនជារឿងដែលល្អនោះទេ…

៤
សង្គម

ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីអ្នក មិនមែនចង់ឱ្យអ្នកស្រឡាញ់ខ្ញុំវិញទេ តែចង់ឱ្យអ្នកចងចាំខ្ញុំទុក ថាធ្លាប់មានមនុស្សម្នាក់ ស្រឡាញ់អ្នកខ្លាំងប៉ុនណា

មិនមែនការស្រឡាញ់របស់មនុស្សគ្រប់រូប សុទ្ធតែប្រាថ្នា ឬទាមទារឱ្យមានការស្រឡាញ់ត្រឡប់មកវិញនោះឡើយ ខ្ញុំដឹង និងយល់ច្បាស់ណាស់ថា ការស្រឡាញ់មិនអាចបង្ខំ ឬចេះតែទាមទារបានតាមចិត្តនោះទេ ដូចខ្ញុំក្នុងពេលនេះ ការស្រឡាញ់មួយនេះចំពោះអ្នក មិនបានរំពឹង ឬសម្លឹងចង់បានការស្រឡាញ់មកវិញនោះឡើយ។ ការលះបង់ដែលខ្ញុំមានឱ្យអ្នក ក៏មិនចង់បានអ្វីពីអ្នកវិញនោះដែរ ខ្ញុំគ្រាន់តែសង្ឃឹមថា ការស្រឡាញ់ ការលះបង់មួយនេះ វានឹងដក់ជាប់នៅក្នុងចិត្ត និងការចងចាំរបស់អ្នករហូតទៅតែប៉ុណ្ណោះ។ សង្ឃឹមថាអ្នកនឹងចងចាំខ្ញុំទុក ហើយអ្នកនឹងនឹកឃើញថា ធ្លាប់មានមនុស្សម្នាក់ស្រឡាញ់អ្នកខ្លាំង អាចធ្វើបានគ្រប់យ៉ាងដើម្បីអ្នក ជាមនុស្សដែលស្មោះត្រង់ចំពោះអ្នកខ្លាំងបំផុត។ មិនថាថ្ងៃមុខទៅជាយ៉ាងណានោះទេ មិនថាពេលណា ទីណា កន្លែងណា សូមឱ្យអ្នកដឹងផងថា មនុស្សម្នាក់នេះ មិនធ្លាប់មានគំនិតអាក្រក់លើអ្នក មិនដែលចង់ឱ្យអ្នកកើតទុក្ខ រឹតតែមិនចង់ឃើញអ្នកលំបាកនោះឡើយ…

១
ទស្សនៈ

មនុស្ស ប្រុស មាន ប្រ ជ្រុយ ៦ កន្លែង នេះ បង្ហាញ ថា ជា មនុស្ស ប្រុស ដែល មាន វាសនា ខ្ពស់ និង មាន ជីវិត រីក រាយ ខ្លាំង

ជាការពិតណាស់ ប្រជ្រុយក៏ជាសញ្ញាមួយបង្ហាញពីជោគវាសនារបស់មនុស្សម្នាក់ៗផងដែរ។ យ៉ាងណាមិញ ចំពោះមនុស្សប្រុសដែលមានប្រជ្រុងនៅកន្លែងទាំ៦នេះ គឺបង្ហាញថាគេជាមនុស្សដែលមានវាសនាល្អ ទទួលបានពរដ៏ខ្ពង់ខ្ពស់ និងជីវិតពោរពេញដោយភាពរីករាយ។ ១. ប្រជ្រុយនៅលើថ្ងាស យោងទៅតាមទ្រឹស្តីនរវិទ្យាបានឱ្យដឹងថា ថ្ងាសក៏ជាកន្លែងដែលតំណាងឱ្យស្មារតីសុភាពបុរសផងដែរ ដូច្នេះប្រសិនបើមានប្រជ្រុយលេចឡើងនៅលើថ្ងាស វាក៏មានន័យថា អ្នកជាមនុស្សដែលកើតមកមានជោគវាសនារីករាយច្រើន។ ក្រៅពីនេះប្រសិនបើប្រជ្រុយដុះនៅលើថ្ងាស ក៏ត្រូវបានគេចាត់ទុកថាជាកន្លែងងាយស្រួលក្នុងការនាំលាភសំណាងដល់ម្ចាស់ផងដែរ។ ភាគច្រើននៃបុរសដែលមានប្រជ្រុយដុះលូតលាស់នៅក្នុងតំបន់នេះ ជាធម្មតាអ្នកដែលកើតក្នុងគ្រួសារសាសនាងាយទទួលបានពរជ័យពីបុព្វបុរស និងឪពុកម្តាយ។ លើសពីនេះមនុស្សទាំងនេះកើតមកមានទេពកោសល្យច្រើន ទាំងអ្នកមានឆន្ទៈក្នុងជីវិត និងមានបុគ្គលិកលក្ខណៈល្អៗជាច្រើន ដូច្នេះងាយនឹងក្លាយជាមនុស្សល្បីល្បាញ និងមានឋានៈខ្ពង់ខ្ពស់នាពេលអនាគត។ ២. ប្រជ្រុយនៅលើច្រមុះ ក្រៅពីថ្ងាស ប្រសិនបើសុភាពបុរសណាម្នាក់មានសំណាងអាចមានប្រជ្រុយនៅលើច្រមុះ គាត់ក៏ត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានសុភមង្គល និងជាអ្នកមានផងដែរ។ លើសពីនេះទៀត ប្រជ្រុយដែលលេចឡើងនៅត្រង់កន្លែងនេះ…

១
សង្គម

ប្រយោគទាំង៣ មនុស្សប្រុសនិយាយទៅកាន់តែមនុស្សស្រីណា ដែលគេស្រឡាញ់ទុកជាគូអនាគតតែប៉ុណ្ណោះ!

ជាការពិតណាស់ មនុស្សប្រុសមិនងាយនឹងបង្ហាញនូវទង្វើ ឬពាក្យសម្ដីទៅកាន់ច្បាស់លាស់ទៅកាន់មនុស្សស្រីណាងាយៗឡើយ សូម្បីតែមនុស្សស្រីខ្លះ គេស្រឡាញ់ខ្លាំងយ៉ាងណាក៏ដោយ ក៏មនុស្សប្រុសហាក់ធ្វើព្រងើយកន្តើយ មិនសូវជាយកចិត្តទុកដាក់ប៉ុន្មានទេ។ ប៉ុន្មានសម្រាប់ពាក្យ៣ឃ្លាខាងក្រោមនេះ មនុស្សប្រុសអាចនឹងនិយាយវាទៅកាន់តែមនុស្សស្រីណាដែលគេស្រឡាញ់ពិត និងដាក់ចិត្តចង់បាននាងជាគូអនាគតតែប៉ុណ្ណោះ។ តើដៃគូរបស់អ្នក ដែលនិយាយប្រយោគទាំងនេះ ទៅកាន់អ្នកដែរឬទេ? ១. មនុស្សគ្រប់គ្នាក្នុងគ្រួសារខ្ញុំពិតជាចង់ជួបអ្នកណាស់ ប្រយោគទីមួយ និងសំខាន់បំផុតដែលបុរសគ្រាន់តែប្រាប់នារីដែលពួកគេស្រឡាញ់ គឺគាត់ពិតជាចង់នាំអ្នកទៅជួបសាច់ញាតិ និងជួបជុំគ្រួសាររបស់ពួកគេណាស់។ សូម្បីតែអ្នកមិនដែលបង្ហាញខ្លួននៅផ្ទះរបស់គាត់ក៏ដោយ ក៏មនុស្សនៅក្នុងគ្រួសាររបស់គាត់ស្គាល់អ្នកច្បាស់ណាស់ ព្រោះដៃគូរបស់អ្នកតែងតែនិយាយ និងរំឭកអំពីអ្នកប្រាប់អ្នកផ្ទះ ជាពិសេសគឺ ម៉ាក់ប៉ារបស់គាត់។ ហេតុដូច្នេះហើយប្រសិនបើគាត់និយាយប្រាប់អ្នកចំពោះរឿងនេះ លើសពីប្រាំដងនៅជាសញ្ញាច្បាស់ណាស់ថាគាត់ចង់ណែនាំអ្នកឱ្យស្គាល់ក្រុមគ្រួសាររបស់គាត់យ៉ាងម៉ត់ចត់ នោះគាត់នឹងនាំអ្នកទៅជួបសាច់ញាត់គាត់យ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ជាក់ថា គាត់ប្រាកដប្រជាជាមួយអ្នកនៅក្នុងទំនាក់ទំនងនេះ។ ២. តើអ្នកគិតយ៉ាងណាចំពោះខ្ញុំ?…

១
ប្លែកៗ

តើមនុស្សម្នាក់ទៀតមានអារម្មណ៍យ៉ាងណា នៅពេលពួកគេស្រឡាញ់អ្នក?

ជ្រើសរើសរូបតុក្កតាមួយដែលអ្នកស្រឡាញ់ ដើម្បីធ្វើតេស្តមើលចិត្តដៃគូរបស់អ្នក ថាតើគេមានអារម្មណ៍បែបណា នៅពេលដែលស្រឡាញ់គ្នាជាមួយនឹងអ្នក? A. តុក្កតាទី ១ នៅពេលដែលស្រលាញ់អ្នក ដៃគូរបស់អ្នកនឹងមានអារម្មណ៍នៃការរំកិលខ្លួននៅលើសមរភូមិដែលពោរពេញទៅដោយភ្លើង និងផ្សែង។ ហេតុអ្វីបានជា​អ៊ីចឹង? អ្នកខ្លួនអ្នកក៏មានគុណសម្បត្តិច្រើនដែរ ប៉ុន្តែមានចំណុចខ្វះខាតសំខាន់ៗ ដែលត្រូវពិនិត្យពិច័យឡើងវិញ។ អ្នកច្រើនតែសង្ស័យរឿងគ្មានមូលដ្ឋាន សូម្បីតែរឿងខ្លះតូចតាចសោះ ក៏អ្នកគិតថាធ្ងន់ធ្ងរណាស់ដែរ។ អ្នកបង្ខំខ្លួនអ្នកឱ្យស្ថិតក្នុងស្ថានភាព “រង់ចាំសង្គ្រាម” ហើយដរាបណាសត្រូវមានគម្លាតតិចតួច អ្នកនឹងផ្លុំអ្វីៗគ្រប់យ៉ាង។ B. តុក្កតាទី ២ មានទំនាក់ទំនងជាមួយអ្នក គេមានអារម្មណ៍ថាអ្នកកំពុងធ្វើជំនួញ ពីព្រោះអ្នកឆាប់ដឹងអំពីសារៈសំខាន់នៃលុយ។ ស្នេហាសម្រាប់អ្នក ប្រសិនបើអ្នកចង់ស្ថិតស្ថេរវាចាំបាច់ត្រូវមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ។ លើសពីនេះទៅទៀតអ្នកក៏តម្រូវឱ្យមាន“ បដិការ” ផងដែរ…

1
ប្លែកៗ

តើអាជីពការងាររបស់អ្នក រលូនទៅមុខ ឬក៏មានបញ្ហាកកស្ទះ?

ជ្រើសរើសរូបមួយដែលលាក់នូវចម្លើយចំពោះអាជីពការងាររបស់អ្នក ថាតើការងារ អាជីវិតរបស់អ្នកអាចរលូនទៅមុខ ជោគជ័យ ឬមានបញ្ហាបរាជ័យ ជួបឧបសគ្គយ៉ាងណាខ្លះ? ក. រូបបាវការ៉ុង រូបនេះមានអត្ថន័យជាច្រើនអាស្រ័យលើស្ថានភាពដែលអ្នកជួបប្រទះ នឹងបង្ហាញអត្ថន័យជ្រាលជ្រៅផ្សេងៗគ្នា ប៉ុន្តែរឿងមួយច្បាស់ថារូបនេះនិយាយពីការលូតលាស់ដ៏ធំធេង។ គ្រាប់ពូជនៃការសង្ស័យបានដោះស្រាយនៅក្នុងស្ថានភាពនៃជីវិតអ្នក។ ប៉ុន្តែមានថាមពល និងសក្តានុពលដ៏ធំធេងដែលលាក់នៅក្នុងខ្លួនអ្នក ហើយពិតណាស់ឆាប់ ឬក្រោយមក“ ពូជ” នៃចំណេះដឹង និងថាមពលរបស់អ្នកនឹងផ្ទុះឡើង។ ទោះយ៉ាងណាក៏ដោយ ដើម្បីទទួលបានជោគជ័យឆាប់ៗ អ្នកគួរតែព្យាយាមស្វែងរកសមត្ថភាពពិតរបស់អ្នក ហើយជ្រើសរើសផ្លូវដែលខ្លីបំផុតដើម្បីសម្រេចបំណងប្រាថ្នារបស់អ្នក។ ខ. រូបប្រអប់កាដូពណ៌ក្រហម នៅទីបំផុតមានអ្វីមួយជម្រុញទឹកចិត្តអ្នក ដោយបង្ខំឱ្យអ្នកគិតអំពីការងាររបស់អ្នក។ ប្រសិនបើវាមិនទាន់ដល់ពេលត្រូវផ្លាស់ប្តូរអ្វីមួយនៅឡើយទេ អ្នកគួរតែផ្តួចផ្តើមគំនិតដើម្បី“ ច្នៃប្រតិដ្ឋ” កុំ “ចេះតែទន្ទឹងរង់ចាំ”…

New Copy 136
សម្រង់

សំណាង ១០ ជាតិ! មនុស្សស្រី បើបានប្ដីមានលក្ខណៈទាំង ៤ ចំណុចនេះ

មនុស្សស្រីរៀបការ បានប្ដីល្អ គឺជារឿងកម្រខ្លាំងណាស់ ដូចពាក្យគេថា មនុស្សស្រីកម្មក្រាស់តាំងពីកើត យ៉ាងណាមិញ ការដែលបានបុរសល្អធ្វើជាគូអនាគត គឺជាក្ដីប្រាថ្នាមួយជីវិតមនុស្សស្រី។ ដូច្នេះហើយ ប្រសិនបើអ្នកបានប្ដីដែលមានចរិតលក្ខណៈទាំង ៤ ចំណុចខាងក្រោមនេះ គឺដូចធ្វើបុណ្យពីជាតិមុន សំណាង១០ជាតិ។ ១. គាត់ចំណាយពេលច្រើនជាមួយគ្រួសារ ថ្វីដ្បិតតែប្តីមានការងាររាប់រយពាន់ក៏ដោយ ក៏គាត់មិនដែលឱ្យប្រពន្ធកូនហូបបាយតែម្នាក់ឯងដែរ។ ជា​រៀង​រាល់​ចុង​សប្ដាហ៍ គាត់តែងចំណាយ​ពេល​នាំ​ប្រពន្ធ​កូន​ចេញ​ទៅ​ហូប​ចុក ដើរលេងកម្សាន្ត។ គាត់យល់យ៉ាងសាមញ្ញថា ការចំណាយពេលជាមួយនារីរបស់គាត់គឺជាវិធីមួយដើម្បីបង្ហាញពីការគោរព ហើយក៏ធ្វើឱ្យទំនាក់ទំនងរបស់គូស្នេហ៍កាន់តែមាននិរន្តរភាពផងដែរ។ នៅក្នុងពិភពលោកនេះ អ្វីដែលត្រឹមត្រូវបំផុតដែលព្រះបានបង្កើតសម្រាប់មនុស្សម្នាក់ៗ គឺពេលវេលា។ មនុស្សគ្រប់រូបមាន ២៤ ម៉ោងក្នុងមួយថ្ងៃ អ្វីដែលត្រូវធ្វើ របៀបរៀបចំពេលវេលា…