
យីអ៊ុនឡើង! ឆ្នាំទាំង ៣ រាសីឡើងខ្ពស់ត្រដែត ២សប្ដាហ៍ចុងក្រោយនៃខែនេះ
ក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយនៃខែមិថុនានេះ ជាឱកាសពិសេសសម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ។ អ្នកអាចកែប្រែខ្សែវាសនាឱ្យកាន់តែខ្ពស់ និងអស្ចារ្យ ដោយសារតែរាសីចាប់ពីសប្ដាហ៍ថ្មីនេះទៅ។ ១. ឆ្នាំថោះ យោងតាមហោរាសាស្ត្រទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំ ទន្សាយ ជាមនុស្សស្លូតបូត ស្មោះត្រង់ និងចេះរាប់អានមនុស្ស។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សឆ្នាំថោះនេះ ក៏មានចិត្តក្លាហាន មុះមុតក្នុងអាជីព និងគួរឱ្យទុកចិត្តបំផុត ក្នុងក្រសែភ្នែកមនុស្សគ្រប់រូប។ មនុស្សឆ្នាំថោះនេះក៏ពោរពេញដោយថាមពលក្នុងការក្រោកឡើង។ ទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ក៏លោកមិនដែលឈប់ដើរទៅមុខដែរ។ ក្នុងរយៈពេល ២ អាទិត្យខាងមុខនេះ រាសីអ្នកកើតឆ្នាំទន្សាយនឹងរីកចម្រើនជាងមុន។…











