អានហើយភ្ញាក់ខ្លួនព្រើត! មេរៀនជីវិតដ៏សោកសង្រេងរបស់វេជ្ជបណ្ឌិតផ្នែកកែសម្ផស្សដ៏ល្បីល្បាញប្រទេសសិង្ហបុរី

១
ការផ្សាយពាណិជ្ជកម្ម

វេជ្ជបណ្ឌិត Richard Teo ត្រូវបានគេស្គាល់ថា ជាវេជ្ជបណ្ឌិតផ្នែកវះកាត់កែសម្ផស្សដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសសិង្ហបុរី ដ្បិតថាលោកបានលាចាកលោកនេះទៅអស់រយៈពេលជាង៧ឆ្នាំមកហើយ តែឈ្មោះរបស់លោកនៅតែដក់ជាប់ក្នុងការចងចាំរបស់មនុស្សជាច្រើន ជាពិសេសគឺ បណ្ដាំចុងក្រោយដែលលោកបានរៀបរាប់អំពី មុខមាត់ ទ្រព្យសម្បត្តិ និងឋានៈដែលលោកមាន វាមិនមែនជាសុភមង្គលពិតនៅក្នុងជីវិតគាត់នោះឡើយ ចំណុចនេះហើយដែលបានធ្វើឱ្យលោក Richard មានការស្ដាយក្រោយខ្លាំងបំផុតមុនពេលលោកបាត់បង់ជីវិត។

១. នៅអាយុ ២០ ឆ្នាំ ៖ រង្វាស់នៃសុភមង្គល គឺទ្រព្យសម្បត្តិ

ការផ្សាយពាណិជ្ជកម្ម

14700804_1349518141726019_7479634903918155870_o

កើតមកក្នុងគ្រួសារដែលការលំបាកខ្លាំង ដូច្នេះហើយទើបក្មេងប្រុសTeo Keng Siang (ឈ្មោះពិតរបស់វេជ្ជបណ្ឌិត) តែងតែមានអារម្មណ៍ចង់ផ្លាស់ប្តូរជីវិតខ្លួនឯ។ តាំងពីក្មេងមកគាត់គិតថា គាត់ត្រូវតែជោគជ័យខ្លាំង ព្រោះមានតែភាពជោគជ័យទេទើបអាចឱ្យជីវិតលោកមានភាពរីករាយ។ ហើយយោងទៅតាមការយល់ឃើញរបស់គាត់ ភាពជោគជ័យត្រូវបានវាស់ដោយទ្រព្យសម្បត្តិ ដូច្នេះនៅក្នុងបេះដូងរបស់រីឆាតតែងតែត្រូវបានជម្រុញឱ្យរកលុយឱ្យបានច្រើន។ វេជ្ជបណ្ឌិតបានសរសេរថា “ខ្ញុំជាផលិតផលធម្មតានៃសង្គមសព្វថ្ងៃ” ។

ការផ្សាយពាណិជ្ជកម្ម

គាត់តែងតែព្យាយាមដណ្តើមបានចំណាត់ថ្នាក់លេខ ១ លើអ្វីៗគ្រប់យ៉ាង សូម្បីតែការសិក្សារៀនសូត្រនៅសាលា ក៏លោកត្រូវតែយកលេខ១ដែរ … គាត់មិនបណ្តោយឱ្យខ្លួនឯងចាញ់អ្នកដទៃឡើយ។ ក្រោយមកលោកក៏បានជ្រើសរើសជំនាញផ្នែកជំងឺភ្នែក នេះគឺជាជំនាញដែលទាមទារឱ្យមានការប្រកួតប្រជែងនៅក្នុងផ្នែកវេជ្ជសាស្ត្រ។ បំផុតនៅពេលនោះ លោកក៏ទទួលបានអាហារូបករណ៍ទៅសិក្សាឡាស៊ែរនៅសាកលវិទ្យាល័យជាតិសិង្ហបុរី ប៉ុន្តែជោគជ័យនៃការសិក្សារបស់គាត់មិនមែនជាទិសដៅរបស់គាត់ទេ ព្រោះគាត់នៅតែប្រកាន់ជំហរថា ផ្នែកជំងឺមិនមែនជាជំនាញដែលអាចរកលុយបានច្រើននោះឡើយ ចុងក្រោយគាត់បានសម្រេចចិត្តបើកហាងកែសម្ផស្ស បន្ទាប់ពីបញ្ចប់ការសិក្សា។

២​. ដល់អាយុ ៣០ ឆ្នាំ ៖ សុភមង្គលគឺនៅពេលរីករាយនឹងទ្រព្យសម្បត្តិ និងឋានៈ

ការផ្សាយពាណិជ្ជកម្ម

Dr Richard Teo Ken Siang

អាជីវកម្មវះកាត់កែសម្ផស្សដែលទទួលបានជោគជ័យកាន់តែខ្លាំងឡើង ធ្វើឱ្យរីឆាតតែងមានភាពល្បីល្បាញ និងមានមុខមាត់យ៉ាងខ្លាំង។ លោកបាននិយាយថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងមួយឆ្នាំបានកើនឡើងជាងរាប់លានដុល្លារ។ ពីវេជ្ជបណ្ឌិតតែមួយគាត់ចាប់ផ្តើមជួលបុគ្គលិកបន្ថែមទៀតដើម្បីធ្វើការជាមួយគាត់។ ហើយគាត់បានចាប់ផ្តើមបើកសាខាបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះពីមួយឆ្នាំទៅមួយឆ្នាំចំណូលរបស់គាត់កាន់តែកើនឡើងទ្វេដង។

ការផ្សាយពាណិជ្ជកម្ម

ឈានដល់កម្រិតកំពូលនៃអាជីពរបស់គាត់ នៅពេលគាត់នៅក្មេង Richard Teo មានអារម្មណ៍រីករាយជាងពេលណាទាំងអស់។ គាត់រីករាយនឹងប្រាក់ និងកិត្តិនាម។ គាត់បានចំណាយប្រាក់លើចំណូលចិត្តទិញរថយន្ត Ferrari 430 បន្ទាប់មកទិញផ្ទះដែលមានតម្លៃថ្លៃខ្លាំង និងញុំាឆ្ងាញ់រាល់ពេល។

៣. អាយុ ៣៨ ឆ្នាំ ៖ ជាវ័យអកុសលព្រោះលោករកឃើញថាមានជំងឺមហារីក

ការផ្សាយពាណិជ្ជកម្ម

Richard_teo_FB 001

ស្ថានភាពជីវិតពិតជាមិនអាចមើលឃើញពិតមែន នៅក្នុងឆ្នាំ២០១០ លោកវេជ្ជបណ្ឌិត រីឆាត ចាប់ផ្ដើមឈឺ​ចុក​ចាប់​ផ្នែក​ឆ្អឹង​ខ្នង​ តែលោកបែរជាគិតថា ប្រហែលមកពីលោកហាត់ប្រាណ តែពីមួយថ្ងៃទៅមួយថ្ងៃ អាការៈរបស់លោកកាន់តែយ៉ាប់យ៉ឺនឡើង លោកក៏បានសម្រេចចិត្តទៅពិនិត្យមើលស្ថានភាពជំងឺរបស់លោក ទីបំផុត​លទ្ធផល​បង្ហាញ​ថា គាត់​មាន​ជំងឺ​មហារីក​​សួត​ដំណាក់​​កាល​ទី​៤បាត់​ទៅ​ហើយ។ កោសិកា​មហារីក បាន​ជ្រាប​សាយភាយ​ ទៅ​កាន់​ខួរក្បាល ឆ្អឹង​ខ្នង ថ្លើម និង​ក្រពេញ​ម្យ៉ាង​​ហៅ​​ថា Adrenal។

ការផ្សាយពាណិជ្ជកម្ម

ក្នុងខណៈពេលដែលលោកមានជីវិតហ៉ឺហាជាមួយនឹងប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់លោក ក៏ប្រែក្លាយមកជាទទួល​រង​ទុក្ខ​ក្រៀម​ក្រំ​ស្ទើរ​ធ្លាក់​ដល់​កម្រិត​សូន្យ ថែម​ទាំង​ទទួល​ស្គាល់​ថា​ជីវិត​របស់​លោក ពិត​ជា​ឯកា​ខ្លាំង​បំផុត។ លុយ​ ឡាន​ ផ្ទះ​ធំ លែង​មាន​តម្លៃអ្វី​សម្រាប់​លោក​តទៅទៀតហើយ។

៤. តើអ្វីទៅជាសុភមង្គលពិតប្រាកដ?

ការផ្សាយពាណិជ្ជកម្ម

TEO_2

បន្ទាប់ពីដឹងថាខ្លួនមានជំងឺមហារីកសួតដំណាក់កាលទី៤ លោកក៏ចាប់ផ្ដើមយល់ថា ការពិតទៅ សុភមង្គលពិតប្រាកដ គឺមិនមែនស្ថិតលើលុយ ឡាន ផ្ទះធំស្គឹមស្គៃ ឬមុខមាត់អ្វីនោះឡើយ។ ប៉ុន្តែទម្រាំតែលោកអាចយល់ច្បាស់ថា អ្វីទៅជាសុភមង្គលពិតប្រាកដនោះ អ្វីៗក៏បានហួសពេលអស់ទៅហើយ។

វាជាពេលវេលាចុងក្រោយ គឺសល់ត្រឹមតែពាក្យថាស្ដាយក្រោយតែប៉ុណ្ណោះ ព្រោះថាលុយដែលលោកមាន គឺមិនអាចឱ្យលោកមានក្ដីសុខគ្រប់ពេលនោះឡើយ ហើយមុខមាត់ដែលលោកមាន ក៏មិនអាចឱ្យនរណាម្នាក់មកទ្រាំឈឺចាប់ជាមួយនឹងជំងឺជំនួសលោកបានដែរ។

លោកបានបន្ថែមថា ជីវិតនេះពិតជាខ្លីពិតមែន ព្រោះតែលោករវល់តែរត់តាមមហិច្ឆតា ការលោភលន់ហួសប្រមាណ ទើបធ្វើឱ្យលោកលែងខ្វល់ពីខ្លួនឯង និងមនុស្សក្បែរខ្លួន ចុងក្រោយអ្វីក៏មិនអាចយកទៅបាន មិនអាចសូម្បីតែជួយខ្លួនឯងពីទ្វារមច្ចុរាជ។

គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Richard Teo បានទទួលមរណៈភាពនៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១២ ក្នុងអាយុ ៤០ ឆ្នាំ ហើយបានបន្សល់នូវទុក្ខសោកគ្មានទីបញ្ចប់សម្រាប់មនុស្សជាច្រើន ព្រោះតែទ្រព្យសម្បត្តិ មុខមាត់ ចុងក្រោយក៏មិនបានសល់អ្វីក្រៅតែពីវិប្បដិសារីតែប៉ុណ្ណោះ៕

6ea4efc6c095507ff416d823190d44a1

ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម