មនុស្ស៣ប្រភេទ ដែលអ្នកគួរតែត្រូវនៅឱ្យឆ្ងាយពីពួកគេ បើមិនចង់ឱ្យខ្លួនឯងជួបរឿងអាក្រក់ នាំឱ្យស៊យ

៦
ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ មិនថាតែការរាប់អាននោះទេ មនុស្សខ្លះ សូម្បីតែស្គាល់ ក៏យើងមិនគួរទៅស្គាល់រាក់ទាក់ជាមួយពួកគេនោះដែរ ព្រោះថាមនុស្សខ្លះ អាក្រក់តែខ្លួនឯងមិនគ្រប់គ្រាន់​ តែបែរជានាំឱ្យមនុស្សដែលនៅក្បែរខ្លួន ជួបរឿងអាក្រក់ មានបញ្ហាស៊យទៅតាមពួកគេផងដែរ។ ដូច្នេះ មនុស្ស៣ប្រភេទខាងក្រោមនេះ ចៀសបាន គួរតែចៀសឱ្យឆ្ងាយ ដាច់ខាតកុំទៅក្បែរពួកគេឱ្យសោះ បើមិនចង់ឱ្យខ្លួនឯងនេះ ស៊យទៅតាម។

១. មនុស្សលោភលន់ និងឆ្លៀតឱកាស

ការផ្សាយពាណិជ្ជកម្ម

ពិតណាស់ មនុស្សខ្លះមានមហិច្ឆតាធំខ្លាំងពេក រហូតបង្កើតទៅជាភាពលោភលន់ ហើយតែងតែឆ្លៀតឱកាស កេងយកផលចំណេញពីមនុស្សដែលនៅក្បែរខ្លួន ជួនកាលមនុស្សប្រភេទនេះ មិនលើកលែងសូម្បីតែបងប្អូន សាច់ញាតិខ្លួនឯង។

Screen Shot 2021 06 10 At 1.16.50 PM

ការផ្សាយពាណិជ្ជកម្ម

ជាក់ស្ដែង មនុស្សមួយប្រភេទទៀតគឺ មិនធ្វើអ្វីសោះ តែតែងតែឆ្លៀតឱកាស និងចាំតែទទួលផល មនុស្សប្រភេទនេះ គេមិនខ្វល់ពីអ្នកដទៃ រឹតតែមិនខ្វល់ពីអ្វីដែលខុស ឬត្រូវនោះឡើយ សំខាន់ឱ្យតែខ្លួនគេបាន គឺបានហើយ។ ដូច្នេះ មនុស្សប្រភេទនេះ បើធ្លាប់រាប់អាន ឬស្និទ្ធស្នាល អ្នកក៏គួរតែពិចារណាបានហើយថា គួរបន្ត ឬក៏បញ្ឈប់ ព្រោះមនុស្សបែបហ្នឹង មិនយូរមិនឆាប់ គេគង់តែនាំរឿងអាក្រក់ ភាពវិនាសមកឱ្យយើងជាក់ជាមិនខាន។

២. មនុស្សដែលឆ្លាតជ្រុល

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលចូលចិត្តបង្ហាញភាពវាងវៃរបស់ខ្លួន ជាធម្មតាមានកម្រិតយល់ដឹងទាបនាស់ ព្រោះមនុស្សប្រភេទនេះ គឺកំពុងតែងប់ងល់ជាមួយនឹងភាពអំនួតរបស់ខ្លួន ហើយក៏រមែងតែគិតថាខ្លួនឯងនេះ ឆ្លាត និងពូកែជាងអ្នកដទៃ។

មនុស្សប្រភេទនេះ តែងតែប្រៀបធៀបខ្លួនគាត់ជាមួយអ្នកដទៃ បង្ហាញខ្លួនឯងថាជាមនុស្សដែលមានទេពកោសល្យខ្លាំង ព្រោះតែចង់ឱ្យអ្នកដទៃស្ញើចសរសើរ។ ព្រោះហេតុដូច្នេះហើយ មនុស្សនេះតែងតែបង្ហាញពីអាកប្បកិរិយាមិនចេះគោរពដល់អ្នកដទៃឡើយ មានតែចង់ត្រួតត្រាលើគេថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ មនុស្សប្រភេទនេះ រមែងតែព្យាយាមកេងចំណេញ និងដើរខ្សែលើមនុស្សដែលនៅជុំវិញខ្លួន មិនត្រឹមតែកេងចំណេញផលប្រយោជន៍លើអ្នកដទៃទេ តែគេថែមទាំងព្យាយាមតម្លើងខ្លួន ជាពិសេសនោះគឺ កើតចិត្តប្រមាថ មើលងាយដល់គេឯងថែមទៀតផង។

Screen Shot 2021 06 10 At 1.16.55 PM

ការផ្សាយពាណិជ្ជកម្ម

៣. មនុស្សមានគំនិតអាក្រក់

បើសួរថា តើគួរមើលបែបណា ទើបអាចដឹងថា ម្នាក់ហ្នឹងល្អ ឬអាក្រក់? ព្រោះថា​មនុស្សបច្ចប្បន្ននេះ ពូកែសម្ដែងខ្លាំងណាស់។ មែនហើយ បើឱ្យមើលត្រឹមរូបរាង និងសម្បកខាងក្រៅ យើងច្បាស់ជាមើលមិនដឹងទេថា អ្នកណាល្អ អ្នកណាអាក្រក់ ជាក់ស្ដែងមនុស្សខ្លះ ក៏ពូកែសម្ដែងទៅទៀត ដូច្នេះ វារឹតតែមិនអាចមើលដឹងភ្លាមៗឡើយ។

ការផ្សាយពាណិជ្ជកម្ម

តែយ៉ាងណាមិញ រាប់អានមនុស្សដោយសតិ និងការពិចារណា នោះយើងនឹងអាចដឹងហើយថា ម្នាក់ហ្នឹងជាមនុស្សបែបណាឱ្យប្រាកដ។ មនុស្សម្នាក់ៗ មិនអាចលាក់មារយាទសន្ដានរបស់ខ្លួនឯងបានយូរនោះឡើយ មិនយូរមិនឆាប់ គឺគង់តែលេចចេញកន្ទុយមកដោយខ្លួនឯង។

ដូច្នេះហើយ វាសំខាន់លើការគិតពិចារណារបស់យើងខ្លួនឯង បើមិនចង់ឱ្យខ្លួនជួបគ្រោះ មានបញ្ហា មុននឹងជឿ ឬទុកចិត្តអ្នកណា អ្នកត្រូវតែមើលឱ្យបានល្អិតល្អន់ កុំរាប់អានមនុស្សអាក្រក់ ការដែលយើងនៅក្បែរមនុស្សដែលមានគំនិតអាក្រក់ គឺមិនខុសអីពីដាក់គ្រាប់បែកកំណត់ម៉ោង នៅក្បែរខ្លួននោះឡើយ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ pHknongsrok/Knongsrok

ការផ្សាយពាណិជ្ជកម្ម