
លាក់យ៉ាងណាក៏មិនជិតដែរ! សញ្ញាទាំង ៣ នេះបញ្ជាក់ថា មនុស្សស្រីនាងកំពុងតែមិនសប្បាយចិត្ត
បន្ទាប់ពីរៀបការ មិនមែនគ្រប់មនុស្សស្រីសុទ្ធតែទទួលបាននូវសេចក្ដីសុខ និងសុភមង្គលនោះឡើយ។ យ៉ាងណាក៏ដោយ បើមនុស្សស្រីបង្ហាញចេញនូវសញ្ញាទាំង ៣ នេះ បញ្ជាក់ច្បាស់ណាស់ថា នាងកំពុងតែមិនសប្បាយចិត្ត ជីវិតគូខ្វះភាពកក់ក្ដៅ មិនមានក្ដីសុខសុភមង្គលឡើយ។ ១. ឆាប់ខឹង បាត់បង់ចិត្តអំណត់អត់ធ្មត់ ជឿ ឬមិនជឿ អាពាហ៍ពិពាហ៍អាចផ្លាស់ប្តូរមនុស្សម្នាក់យ៉ាងងាយ ហើយនេះជាការពិតទាំងស្រុង។ នារីដែលចូលចិត្តរអ៊ូរទាំគ្រប់ពេល ឬក្រៀមក្រំក្រោយពេលរៀបការគឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់បំផុតនៃភាពមិនសប្បាយចិត្តរបស់នាង។ ស្ត្រីដែលតែងតែខឹង មួម៉ៅ បន្ទាប់ពីរៀបការ ច្រើនតែមានអារម្មណ៍ថាខ្លួនគ្មានសង្ឃឹមលើបុរស។ ពួកគេចង់រត់គេច ប៉ុន្តែមិនអាចធ្វើបានទេ ព្រោះស្ថានភាពបច្ចុប្បន្នមិនអនុញ្ញាត។ ដូចនេះដែរ ស្ថានភាពធ្វើឱ្យពួកគេកាន់តែធ្លាក់ទឹកចិត្ត។ ក្រោយពេលរៀបការ សុភមង្គលរបស់ស្ត្រីនឹងបញ្ចេញពន្លឺចេញពីភ្នែក ស្នាមញញឹម…











