
ទម្រង់ធ្មេញ អាចបញ្ជាក់បានថា អនាគតអ្នកនឹងក្លាយជាសេដ្ឋី
សូម្បីតែធ្មេញរបស់មនុស្សទូទៅ ក៏អាចបង្ហាញពីចរិតលក្ខណៈរបស់មនុស្សម្នាក់ៗ និងជោគជ័យទៅអនាគត។ តោះស្វែងយល់ទាំងអស់គ្នា តើអ្នកមានទម្រង់ធ្មេញបែបនេះដែរទេ? ១. ធ្មេញនាគ បុរសដែលមានធ្មេញនាគ គឺមានភាពស្រស់ស្អាតបំផុត។ លក្ខណៈពិសេសនៃធ្មេញប្រភេទនេះ គឺធ្មេញខាងមុខវែង និងសខ្លាំង ធ្មេញមានច្រើនជាង ៣២គ្រាប់។ ជាមួយនឹងរូបរាងខ្ពស់ មុខវែង ច្រមុះ និងត្រចៀក ទើបហៅថា «រាងវែង» ម្ចាស់ពិតជាអ្នកមានមែន។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលមានធ្មេញនាគមិនជោគជ័យដូចបុរសនោះទេ។ ស្ត្រីទាំងនេះច្រើនតែមានបុគ្គលិកលក្ខណៈរឹងមាំ និងជីវិតត្រូវហត់នឿយខ្លាំង រីឯជីវិតអាពាហ៍ពិពាហ៍ ក៏មិនសូវល្អប្រកបដែរ។ ២. ធ្មេញចំពើស តាមនរវិទ្យា គេតែងនិយាយថាមនុស្សត្រូវរស់នៅដោយគុណធម៌ ទើបមានធ្មេញកោង។…











