មនុស្សស្រីដែលមាន៣ចំណុចខាងក្រោមនេះ ធានាថាអ្នកអាចយកឈ្នះស្វាមី និងអាចគ្រប់គ្រងលើជីវិតគាត់បានយ៉ាងងាយ។
១. ឆ្លាត

ស្ត្រីឆ្លាតតែងតែអាចផ្តល់ដំបូន្មានជាច្រើនដល់ស្វាមី មិនថាពេលស្វាមីមានបញ្ហា ការលំបាកយ៉ាងណាក៏ដោយ ក៏មាននាងជាប្រពន្ធដែលឆ្លាត នោះបញ្ហាទាំងប៉ុន្មានក៏លែងពិបាកដែរ។ ជាមនុស្សស្រីត្រូវបានគេចាត់ទុកថាជាអ្នកមានខាងវិញ្ញាណ ប្រពន្ធជាគ្រូ ជាពេទ្យ ក៏ជាអ្នកគ្រប់គ្រងលុយកាក់បានយ៉ាងល្អ។ បុរសដែលមានប្រពន្ធបែបនេះ នាពេលអនាគតអាចចែករំលែកទំនួលខុសត្រូវរួមគ្នា ព្យាយាមកសាងគ្រួសារជាមួយគ្នាដោយមិនមានផលលំបាកឡើយ។
២. មានភាពទន់ភ្លន់

វាមិនពិបាកក្នុងការយល់ថាស្ត្រីឆ្លាត គឺជាអ្នកដែលរក្សាបេះដូងរបស់បុរសបានល្អបំផុតនោះទេ។ ពួកគេតែងតែដឹងពីរបៀបធ្វើឱ្យបានត្រឹមត្រូវមិននិយាយលេងច្រើន ឬក្រអឺតក្រទមឡើយ។ នាងតែងតែអាចយកឈ្នះចិត្តមនុស្សប្រុសដោយល្បិចទន់ភ្លន់ ដែលគេច្រើននិយាយថា ស្ត្រីមាយា១០០ជំពូក។
ស្ត្រីប្រភេទនេះជួយចិញ្ចឹមក្រុមគ្រួសារ មើលថែស្វាមី និងកូនៗ គ្រួសារក៏មិនមានជម្លោះ មិនថាក្នុងអាពាហ៍ពិពាហ៍ ឬទំនាក់ទំនងរវាងម្តាយក្មេក ឬសាច់ថ្លៃ ក៏មានបញ្ហាថ្នាំងថ្នាក់ដែរ។ ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ក្នុងការជួបស្ត្រីដែលមានប្រាជ្ញាបុរសត្រូវរៀបការជាមួយគាត់ កុំឱ្យបាត់បង់ឱ្យសោះ។
៣. ឯករាជ្យភាពហិរញ្ញវត្ថុ

តាមធម្មជាតិបុរសមិនដែលស្នើសុំឱ្យស្ត្រីក្លាយជាអ្នកជោគជ័យ និងជាអ្នកមានទេ។ ប៉ុន្តែប្រសិនបើស្ត្រី ពូកែនៅកន្លែងធ្វើការ ហើយមិនគិតពីការលំបាកបុរសប្រាកដជាគោរពពួកគេ។
ពួកគេត្រូវបានគោរពដោយស្ត្រីដែលមានទំនួលខុសត្រូវក្នុងការងារវឌ្ឍនភាព និងអាជីព។ ស្ត្រីប្រភេទនេះក៏មានភាពក្លាហានផងដែរ និងមានភាពប្រហាក់ប្រហែលនឹងបុរសក្នុងជីវិត៕
ប្រភព ៖ Phuntutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

