
ចុងក្រោយនៅតែជាមនុស្សស្រី ដែលជាអ្នកខុស ហើយក៏ជាមនុស្សដែលត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ ខាតបង់ច្រើនបំផុត!
មិនថាស្ថិតក្នុងស្ថានភាពបែបណា កាលៈទេសៈណា ឬបញ្ហាណាមួយនោះឡើយ ចុងក្រោយ គឺមានតែមនុស្សស្រីប៉ុណ្ណោះ ដែលត្រូវរងគ្រោះ ប្រឈមមុខនឹងការរ៉ាប់រងកំហុស និងខាតបង់ច្រើនបំផុត។ ក្នុងស្ថានភាពខ្លះ បញ្ហាមួយចំនួន មនុស្សស្រីជាអ្នកខាតបង់ មនុស្សស្រីជាជនរងគ្រោះ តែហេតុអ្វីក៏មនុស្សមួយចំនួនធំ បែរជាចោទប្រកាន់ ដាក់ទោសកំហុស ស្ដីបន្ទោស បន្ថែមសម្ពាធដល់នាងទៅវិញ? ឬគិតថា មនុស្សស្រីដើម្បីតែខុស មនុស្សស្រីដើម្បីតែរងគ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត? នៅលើលោកនេះ មនុស្សស្រីមានសិទ្ធិស្មើនឹងបុរស មនុស្សស្រីមានសិទ្ធិក្នុងការគិត សម្រេចចិត្ត និងជ្រើសរើសគ្រប់បែបយ៉ាងដូចបុរសដែរ ប៉ុន្តែហេតុអ្វី គ្រាន់តែរាប់អានមិត្តភក្តិប្រុសៗ ដើរលេងយប់ ក៏គិតថានាងខុស? នៅពេលដែលមានបញ្ហា នាងជាជនរងគ្រោះហេតុអ្វីក៏ត្រូវទៅស្ដីបន្ទោសឱ្យនាងថែមទៀត?…











