ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy
សង្គម

១១ យ៉ាងដែលយើងអាចរៀនចេះពី ស្នេហា

ស្នេហា បង្រៀនមនុស្សឱ្យចេះច្រើនណាស់ អ្នកខ្លះ ចេះរឹងមាំ អ្នកខ្លះ ចេះចិត្តដាច់ អ្នកខ្លះ ចេះអធ្យាស្រ័យ អ្នកខ្លះ ក៏ចេះគិតពីអនាគត ព្រោះតែបានជួបនឹងមនុស្សដែលគេស្រឡាញ់ពិតប្រាកដ តែក៏មានមនុស្សខ្លះ ចេះថែរក្សា ចេះខ្លាចបាត់បង់។ ស្នេហាបង្រៀនមនុស្សឱ្យចេះលះបង់ និងផ្ដល់ឱ្យ តែក៏មានមនុស្សខ្លះ ប្រែជាអាត្មានិយម បង្ខំ ទាមទារលើសដែនកំណត់។ យ៉ាងណាមិញ នេះជាមេរៀនទាំង ១១ ចំណុច ដែលយើងរៀនចេះពីស្នេហា។ ១. ស្នេហាគឺជាជម្រើស ៖ វា​មិន​មែន​គ្រាន់​តែ​ជា​អារម្មណ៍​ដែល​មក​ហើយ​ទៅ​វិញនោះ​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​ទាមទារ​ឱ្យ​មាន​ការ​ខិត​ខំ​ និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចិញ្ចឹម​បី​បាច់ ​និង​ថែរក្សាឱ្យបានល្អ។…

New Copy
ទស្សនៈ

រឿងអាថ៌កំបាំងទាំង ៣ កុំចេះតែយកទៅនិយាយប្រាប់គេ គួរតែរក្សាឱ្យបានល្អ

មិនថាជាមួយមនុស្សជិតស្និទ្ធ ឬស្គាល់គ្នាយូរប៉ុនណាក៏ដោយ ក៏មិនអាចថា យើងត្រូវប្រាប់គេគ្រប់រឿងនោះដែរ។ យ៉ាងណាមិញ ចំពោះរឿងទាំង ៣ យ៉ាងនេះ គួរតែរក្សាការសម្ងាត់ឱ្យបានល្អ កុំចេះតែយកទៅនិយាយប្រាប់អ្នកនេះ ឬអ្នកនោះតាមតែចិត្តនឹកឃើញឱ្យសោះ។ ១. រឿងក្នុងគ្រួសារ មនុស្សច្រើនតែនិយាយថា៖ ដើមឈើនីមួយៗ ផ្កានីមួយៗ ផ្ទះនីមួយៗ គឺសុទ្ធតែមិនដូចគ្នា។ គ្រួសារ​នីមួយៗ​មាន​រឿង​រៀង​ខ្លួន មាន​សុភមង្គល មាន​ទុក្ខ មាន​បញ្ហា ការលុះបាកតាមបែបផ្សេងៗគ្នា។ មានបញ្ហាជាច្រើនដែលនឹងលេចឡើងនៅក្នុងផ្ទះរបស់អ្នកដូចជាទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារ បញ្ហាឪពុកម្តាយ បញ្ហាសេដ្ឋកិច្ច … គឺជាកត្តាដែលជះឥទ្ធិពល និងបណ្តាលឱ្យមានមនុស្សជាច្រើនមានការបែកបាក់ផងក៏មាន។ ពេល​យើង​មើល​ជីវិត​អ្នក​ដទៃ យើង​គិត​ថា…

1
សង្គម

សុភមង្គលមនុស្សស្រី មិនមែនបានប្ដីសេដ្ឋី ឬអ្នកមានទេ ដែលនាងបានប្ដីដែលល្អ ដឹងសុខ យល់ទុក្ខ មិនធ្វើឱ្យនាងអភ័ព្វ

មនុស្សស្រីណា ក៏ដូចមនុស្សស្រីណាដែរ សុទ្ធតែចង់រស់នៅស្រណុកសុខស្រួល មានគ្រួសារមួយដ៏ល្អ និងមានលុយចាយពេញដៃ តែបើសួរថា មនុស្សស្រី ពិតជាចង់បានប្ដីអ្នកមានមែនទេ? ជាការពិត នាងប្រាកដជាចង់បានហើយ តែបើឱ្យនាងជ្រើសរើស រវាងប្ដីអ្នកមាន និងប្ដីដែលល្អ នាងប្រាកដជាយកប្ដីដែលល្អ ទោះបីប្ដីក្រ ក៏នាងស៊ូទ្រាំរស់នៅជាមួយនឹងប្ដី តស៊ូ ប្រឹងប្រែងជាមួយគ្នា ល្អជាងយកប្ដីអ្នកមាន មានតែទ្រព្យ មានតែលុយ មានមុខមាត់ តែគ្មានសេរីភាព គ្មានក្ដីសុខសុភមង្គលក្នុងជីវិតគូ។ ដូចពាក្យគេថា ទោះមាស១០ក្រឡ ក៏មិនអាចស្មើនឹងប្ដីល្អម្នាក់របស់នាងឡើយ នេះជាពាក្យពិត បើអ្នកបានប្ដីល្អ ចេះដឹងខុស ស្គាល់ត្រូវ ល្អ៥ប្រការហើយនោះ…

Cover Copy
ទស្សនៈ

ធ្លាប់ឆ្ងល់ដែរទេថា ហេតុអ្វីបានជាមិនមានភ្នំខ្ពស់ជាង 10,000 ម៉ែត្រនៅលើផែនដី?

កំពូលភ្នំអេវឺរេស (Everest) គឺជាកំពូលភ្នំដែលខ្ពស់ជាងគេលើពិភពលោក ប៉ុន្តែមានកម្ពស់ត្រឹមតែ ៨,៨៤៩ម៉ែត្រប៉ុណ្ណោះ ខណៈនៅលើភពអង្គារ មានកំពូលភ្នំខ្ពស់ជាងនេះដល់ទៅ ៣ដង។ យោងតាមទិន្នន័យពីសព្វវចនាធិប្បាយអង់គ្លេស Britannica អេវឺរ៉េស – នៅហិម៉ាឡៃយ៉ាដ៏អស្ចារ្យនៅអាស៊ីខាងត្បូង – គឺជាកំពូលភ្នំខ្ពស់បំផុតនៅលើពិភពលោក (នៅលើដី) ដែលមានកំពស់ 8,849 ម៉ែត្រ។ ភ្នំនេះស្ថិតនៅតាមបណ្តោយខ្សែក្រវាត់នៃប្រទេសទីបេ និងនេប៉ាល់ ហើយត្រូវបានមនុស្សមិនស្គាល់ទាំងស្រុងរហូតដល់ឆ្នាំ 1852 នៅពេលដែលអ្នកស្ទង់មតិបានរកឃើញវាខណៈពេលកំពុងគូសផែនទីប្រទេសឥណ្ឌាសម្រាប់រដ្ឋាភិបាលអង់គ្លេស។ រហូតមកដល់ពេលនេះ បន្ទាប់ពី 172 ឆ្នាំមក មិនទាន់មានកំពូលភ្នំណាបំបែកកំណត់ត្រារបស់ភ្នំ Everest នៅឡើយទេ។ វាមានន័យថាយើងមិនអាចរកឃើញភ្នំណាមួយនៅលើផែនដីដែលខ្ពស់ជាង…

Cover Copy
គ្រួសារ

កុំរៀបការជាមួយឱ្យសោះ! មនុស្សស្រី ៣ ប្រភេទនេះ ទោះស្អាតប៉ុនណាក័ដោយ ដាច់ខាតកុំយកធ្វើជាប្រពន្ធ

ការរៀបការគឺជារឿងដ៏សំខាន់បំផុតក្នុងជីវិត ដែលត្រូវគិតឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្ត បើសម្រេចចិត្តខុស វាប៉ះពាល់ដល់អនាគតរបស់មនុស្សម្នាក់ៗ ក៏ដូចជាសមាជិកគ្រួសារផងដែរ។ ដូច្នេះ​ហើយ បុរស​ក៏​មាន​ស្តង់ដារ​ជាក់លាក់​ក្នុង​ការ​ជ្រើសរើស​ប្រពន្ធ​។ យ៉ាងណាមិញ មនុស្សស្រីទាំង ៣ ប្រភេទនេះ ត្រូវ​បាន​គេ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ ដែលប្រុសៗ​មិន​គួរ​រៀបការ​ជាមួយឡើយ ទោះ​ស្អាត​ប៉ុនណា​ក៏​ដោយ។ បុរសគួរចងចាំដោយប្រុងប្រយ័ត្ននៅពេលជ្រើសរើសប្រពន្ធ។ ១. មនុស្សស្រីអភិរក្សនិយម ស្ត្រីតែងតែគិតថាខ្លួនឯងជាមនុស្សដែលត្រូវគ្រប់រឿង ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងវិធីដែលពួកគេប្រព្រឹត្តចំពោះអ្នកដទៃ។ ការដឹងពីរបៀបគោរពអ្នកដទៃ គឺជាស្នូលនៃមនុស្សម្នាក់ កំណត់អាកប្បកិរិយា និងបុគ្គលិកលក្ខណៈរបស់ពួកគេ។ បើនិយាយពីបុគ្គលិកលក្ខណៈរបស់ប្រពន្ធវិញ បុរសពិតជាយកចិត្តទុកដាក់មុនពេលរៀបការ ប៉ុន្តែប្រហែលជានៅពេលនោះគាត់ចង់ឱ្យប្រពន្ធរបស់គាត់ស្អាត ដូច្នេះគាត់មិនខ្វល់ច្រើនទេ។ បុគ្គលដែលចូលចិត្តគេចពីការទទួលខុសត្រូវ មិនថាប្រុស ឬស្រី មិនត្រឹមតែធ្វើឱក្យមានអារម្មណ៍នឿយណាយនឹងស្នេហាក្នុងអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ…

Cover Copy
សង្គម

ស្ត្រីចម្រុងចម្រើន! មនុស្សស្រី ៣ ប្រភេទនេះ មានហុងស៊ុយល្អណាស់ បុរសណាបាននាងជាគូ សំណាងដល់ចាស់

បើអ្នកបានជួបមនុស្សស្រីដែលមានលក្ខណៈសម្បត្តិទាំង ៣ នេះ អ្នកត្រូវតែថែរក្សានាងឱ្យបានល្អ ចាប់នាងឱ្យជាប់ កុំឱ្យរបូតឱ្យសោះ ព្រោះមនុស្សស្រីបែបនេះ គឺនាងមានហុងស៊ុយល្អណាស់ ជាប្រពន្ធល្អ ដែលអាចជួយចម្រុងចម្រើន និងនាំលាភសំណាងខ្លាំងដល់អ្នក និងគ្រួសារទាំងមូលផងដែរ។ ១. ស្ត្រីចិត្តល្អ ស្មោះត្រង់ ចិត្តល្អមិនមែនជាភាពទន់ខ្សោយទេ តែចេះគិតរឿងធំ មិនធ្វើបាបអ្នកដទៃ ចេះអធ្យាស្រ័យ និងមានចភាពស្មោះចំពោះមនុស្សជុំវិញខ្លួន។ ស្ត្រី​ដែល​ស្មោះត្រង់​តែងតែចេះ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ទាក់ទង​ជាមួយ​មនុស្ស ស្មោះត្រង់​ក្នុង​ការ​ប្រព្រឹត្ត ហើយ​មិន​បៀតបៀន​អ្នក​ណា​ឡើយ។ មនុស្ស​ស្រី​ដែល​រស់​នៅ​ដោយប្រកបដោយភាព​ស្មោះ​ត្រង់​ ប្រៀប​ដូច​ជា​ពន្លឺ​ព្រះ​អាទិត្យ​ផ្តល់​ភាព​កក់​ក្ដៅ​ដល់​គ្រប់​គ្នា​។ ស្ត្រី​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​ក្លាយ​ជា​ភរិយា និង​ម្ដាយ​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ក្លាយ​ជា​មូលដ្ឋាន​គាំទ្រ​ដ៏​រឹងមាំ​សម្រាប់​គ្រួសារទាំងមូលផងដែរ។ ២. ស្ត្រីកត្តញ្ញូ ការដឹងគុណ គឺជាឫសគល់នៃចិត្តមនុស្ស។ ស្ត្រី​ដែល​ចេះ​ដឹង​គុណ​សេចក្តី​ស្រឡាញ់​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ស្ថានទេវតា…

KNONGSROK
ទស្សនៈ

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​៖​ ព្រមទទួលកំហុស! បញ្ជាក់ពីភាពក្លាហានអង់អាច ស្មោះត្រង់ និងការមោះមុតរបស់យើង

#ព្រមទទួលកំហុស ខ្ញុំនៅតែមានជំនឿថា នៅលើផែនដីយើងនេះ ពុំមាននរណាម្នាក់អាចគេចផុតពីកំហុសបាននោះទេ បើទោះជាអ្នកនោះមានចំណេះចេះដឹងជ្រៅជ្រះឬមានប្រាជ្ញាឈ្លាសវៃលើសគេក៏ដោយចុះ ក៏នៅតែមានកំហុសខុសឆ្គងគេចមិនរួចដែរ។ កំហុសគ្មានអ្វីដែលគួរឱ្យអ្នកខ្លាចញញើតនោះឡើយ តែកំហុសគឺជាមេរៀនជីវិតដ៏ល្អដែលប្រាប់ពីផ្លូវមួយដ៏ប្រសើរដល់អ្នក។ កំហុសបង្កើតនូវបទពិសោធ និងជាជំហានស្វែងរកផ្លូវត្រឹមត្រូវមួយសម្រាប់ដើរបន្ដ។ ទម្រាំខ្ញុំដើរដល់កន្លែងដែលខ្ញុំអាចឈរជើងបានមួយនេះ គឺខ្ញុំធ្លាប់មានកំហុសច្រើនរាប់មិនអស់ទៅហើយ មិនថាពីមុនឬក្នុងពេលថ្មីៗនេះទេ។ កំហុសខ្ញុំ គឺត្រង់ជ្រួសជ្រុលពាក្យសម្ដី ជ្រួសជ្រុលកំហឹង ជ្រួសជ្រុលការយល់ឃើញចំពោះគេច្រើន។ គ្រប់កំហុសទាំងអស់នេះ ខ្ញុំពុំដែលដោះសាយករួចខ្លួនឡើយ។ ជាទម្លាប់ខ្ញុំ កំហុសដែលបានសាងមកពីអារម្មណ៍ស្រ្ដេសរបស់ខ្ញុំ គឺខ្ញុំមិនដែលខ្លាចក្នុងការទទួលកំហុសនោះទេ។ កំហុសដែលខ្ញុំសាងមក ខ្ញុំឆាប់ដឹងខ្លួនណាស់ ហើយខ្ញុំក៏បានសុំការអធ្យាស្រ័យពីគេ និងសូមទោសគេភ្លាមៗវិញដែរ ដោយមិនស្ទាក់ស្ទើរចិត្ដឡើយ។ ដូច្នេះ ខ្ញុំបានសាងកំហុសច្រើនណាស់ ហើយនឹងមានកំហុសផ្សេងៗទៀតរាប់មិនអស់ដែលខ្ញុំអាចនឹងសាងវាឡើង តែខ្ញុំព្រមទទួលយកកំហុសនោះ និងទាញយកកំហុសទាំងអស់នោះឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង…

KNONGSROK
ទស្សនៈ

ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េងលី៖​ ​…ចំណាយពេលពេលអានតែ១៥នាទីយ៉ាងតិច ខណៈលោកអ្នកកំពុងពិសាកាហ្វេ…

[…] អ្នកត្រូវតែកំណត់ពេលវេលាអានឱ្យបានជាប្រចាំ។ ឧ.ព្រលឹមឡើង ក្រោយអាហារពេលព្រឹក អ្នកគួរតែឆ្លៀតអានព័ត៌មាននៅលើកាសែត ឬគេហេទំព័រសារព័ត៌មានក៏បាន ព្រោះសម័យឥឡូវ គ្រប់សារព័ត៌មានទាំងអស់ គេមានគេហទំព័រផ្ទាល់ខ្លួន។ លេងហ្វេសប៊ុក លេងឱ្យចំណេញ។ យើងអាច Like ផេកព័ត៌មានទាំងនោះ ដែលផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីទទួលបានដំណឹងថ្មីៗទាន់ហេតុការណ៍ទាក់ទងនឹងបញ្ហាកើតឡើងក្នុងសង្គម។ ហើយក៏ពុំគួរអានព័ត៌មានដែលផ្សាយចេញពីមួយស្ថាប័ននោះដែរ។ អ្នកគប្បីអានឱ្យបានចាប់ពីពីរទៅបីស្ថាប័នយ៉ាងហោច ដើម្បីងាយទទួលបានទិន្នន័យច្បាស់ការ ជួយឱ្យអ្នកងាយនឹងវិភាគថ្លឹងថ្លែងរកការពិត។ ចំណាយពេលពេលអានតែ១៥នាទីយ៉ាងតិច ខណៈលោកអ្នកកំពុងពិសាកាហ្វេ។ អានដើម្បីដើរទាន់ហេតុការណ៍នានា។ អាន វិភាគ និងឈ្វេងយល់ នឹងធ្វើឱ្យអ្នករីកសាយគំនិត និងដើរទាន់ការប្រែប្រួលផ្សេងៗ។ ហើយបើអានអ្វីមួយ អានឱ្យច្បាស់ យល់ជាសាច់ការ ប្រាថ្នាឱ្យចេះ…

PicsArt_08 03 12.27.58
មិត្តអ្នកអាន

តើនារីមួយណាដែលអ្នកគិតថា ជាមនុស្សជោគជ័យបំផុត? រើសមួយដើម្បីដឹងថា អ្នកឈ្លាសវៃកម្រិតណា

ផ្អែកលើលទ្ធផលនៃការសិក្សាកន្លងមកលើភាសារាងកាយ វាត្រូវបានគេរកឃើញថា គ្រាន់តែកាយវិការក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់យើងផងដែរ។ សូមជ្រើសរើសរូបភាពនារីតែមួយ  ដែលអ្នកគិតថា ជាមនុស្សជោគជ័យបំផុត ហើយបន្ទាប់មកមើលថា តើបុគ្គលិកលក្ខណៈរបស់អ្នកត្រូវនឹងការព្យាករណ៍ផ្លូវចិត្តដែរឬទេ? ទី 1 ប្រសិនបើអ្នកគិតថា នារីដំបូងគឺជានារីដែលជោគជ័យបំផុតបង្ហាញថា អ្នកជាមនុស្សដែលមានទំនុកចិត្តខ្ពស់ និងត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗដោយមិនស្ទាក់ស្ទើរ ។ លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែលពូកែដោះស្រាយបញ្ហាដែលកើតឡើងដោយភាពវិជ្ជមាន ដោយភាពរីករាយ និងទំនុកចិត្ត។ អ្នកក៏ជាមនុស្សឧស្សាហ៍ព្យាយាមខិតខំធ្វើការ ដើម្បីឱ្យអ្នកដទៃគោរពខ្លួនឯង ហើយក៏ជាមនុស្សដែលចូលចិត្តប្រកួតប្រជែងមិនងាយនឹងចុះចាញ់ទៀតផង ។ ទី 2 ប្រសិនបើអ្នកគិតថានារីទី ២ ជោគជ័យបំផុត បង្ហាញថា អ្នកប្រើបេះដូងច្រើនជាងខួរក្បាល នៅពេលធ្វើការសម្រេចចិត្តផ្សេងៗ ដូច្នេះអ្នកជ្រើសរើសផ្លូវដែលសម្លេងក្នុងចិត្តគិតថាល្អបំផុត…

PicsArt_08 04 11.25.07
ប្លែកៗ

អាថ៌កំបាំង ‘រាងដូចនាឡិកាខ្សាច់’ របស់នារីជនជាតិវៀតណាម ម្ចាស់ចង្កេះតូចតែ ១៨ អ៊ីញ ធ្វើឲ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម

នាងមានថាឈ្មោះ An Ky ដែលមានចង្កេះត្រឹមតែ ៤៦ សង្ទីម៉ែត្រ ឬប្រហែល ១៨.១ អ៊ីញប៉ុណ្ណោះ បច្ចុប្បន្ននាងមានអាយុ ២៦ ឆ្នាំ និងមានទំងន់ត្រឹមតែ ៣៧ គីឡូក្រាម ។ An Ky បាននិយាយថា នៅពេលនាងមានអាយុ ១៨ ឆ្នាំ មានទំហំចង្កេះជាង ៦០ សង្ទីម៉ែត្រ (២៣,៦ អ៊ីញ) និងមានប្រហែល ៥០ គីឡូក្រាម និងដូច្នេះនាងក៏សំរេចចិត្តផ្លាស់ប្តូរខ្លួនឯង។ នាងចាប់ផ្តើមដោយកាត់បន្ថយការទទួលទានអាហារ…

PicsArt_08 05 10.40.49
សុខភាព

កត្តាដែលគួរយល់ដឹងពីជំងឺ “ដុំសាច់ក្នុងស្បូន” ដើមហេតុធ្វើឲ្យពិបាកមានកូន

ជំងឺដុំសាច់ក្នុងស្បូនភាគច្រើនកើតលើស្ត្រី ជាទូទៅជំងឺនេះនឹងមិនមានបញ្ចេញរោគសញ្ញាអ្វីឡើយ ហើយបច្ចុប្បន្ននៅមិនទាន់រកឃើញមូលហេតុនៃជំងឺនេះពិតប្រាកដទេ ប៉ុន្តែអ្នកជំនាញជឿថា អ្នកជំងឺមួយចំនួនកើតឡើងដោយសារហ្សែន ហើយនិងអរម៉ូនអ៊ឹស្ត្រូសែនដែលជាអរម៉ូនភេទស្រី វាអាចជំរុញឱ្យដុំសាច់រីកលូតលាស់បាន។ តើដុំសាច់ក្នុងស្បូន គឺជាអ្វី ហើយមានប៉ុន្មានប្រភេទ? អ្នកឯកទេសផ្នែកសម្ភពនិងរោគស្ត្រីដ៏ល្បីឈ្មោះមួយបានបញ្ជាក់ថា ជំងឺដុំសាច់ក្នុងស្បូន មាន ៣ ប្រភេទ៖ 1. ដុំសាច់នៅលើផ្ទៃនៃស្បូន 2. ដុំសាច់នៅលើសាច់ដុំស្បូន 3. ដុំសាច់នៅក្នុងដៃស្បូន រោគសញ្ញានៃជំងឺដុំសាច់ក្នុងស្បូន អ្នកជំងឺមួយចំនួនគឺមិនមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែចំពោះអ្នកជំងឺដែលមានរោគសញ្ញា ច្រើនតែបណ្តាលមកពីមានដុំសាច់នៅក្នុងដៃស្បូន ឬមានដុំសាច់នៅក្នុងសាច់ដុំស្បូនដែលមានទំហំធំរហូតដល់ថ្នាក់វាអាចទៅសង្កត់ដៃស្បូនបាន ។ រោគសញ្ញាគឺនឹងមានដូចជាការមករដូវយូរនិងឈឺពោះពេលមានរដូវខ្លាំង ហើយបើក្នុងករណីមានដុំសាច់ធំ អ្នកជំងឺអាចស្ទាបប៉ះដុំពកនៅនឹងពោះ ឬមានរោគសញ្ញានៃដុំសាច់នោះសង្កត់ និងច្របាច់សរីរាង្គក្បែរៗនោះ…

PicsArt_08 05 08.15.33
សុខភាព

ហានិភ័យនៃការបរិភោគ សាច់ពណ៌ក្រហម និងអាហារកែច្នៃ ដែលយើងមិនគួរមើលរំលង

អង្គការសុខភាពពិភពលោកព្រមានថា ការបរិភោគសាច់ក្រហម និងអាហារកែច្នៃពិតជាបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា “ការបរិភោគសាច់ក្រហមនិងអាហារកែច្នៃអាចមានគ្រោះថ្នាក់ខ្លាំង ប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំ” ។ ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក International Agency for Research on Cancer (IARC) ដែលជាទីភ្នាក់ងារក្រោមអង្គការសុខភាពពិភពលោក បានចាត់ទុកប្រភេទសាច់កែច្នៃគឺជាក្រុមដែលបង្កជំងឺមហារីកនៅលំដាប់ទី ១ ខណៈសាច់ក្រហមជាក្រុមទី ២ វាអាចបង្កជាជំងឺមហារីកនៅក្នុងខ្លួនមនុស្ស ។ ហេតុអ្វីបានជាសាច់ក្រហម និងអាហារកែច្នៃមានហានិភ័យនៃជំងឺមហារីក? លោកវេជ្ជបណ្ឌិតដែលជាអគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្ត្រមានប្រសាសន៍ថា សាច់កែច្នៃគឺជាសាច់ដែលឡាយជាមួយគ្រឿងទេស, ជាសាច់ដែលផ្អាប់, ឆ្លងកាត់ប្រព័ន្ធចម្អិន, រុំព័ទ្ធដោយផ្សែង និងវិធីសាស្រ្តផ្សេងៗទៀតដែលបង្កើនរសជាតិ…