ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

KNONGSROK
សង្គម

សារខ្លីៗ ដែលទទួលបានពីមនុស្សជាទីស្រឡាញ់ តែមានអត្ថន័យជ្រាលជ្រៅ ដែលអាចធ្វើឱ្យមនុស្សស្រីឃើញហើយញញឹមបិទមាត់មិនជិត

មនុស្សប្រុសភាគច្រើនតែងតែគិតថា ការផ្ញើសារ ឬកាយវិការមួយចំនួន វាហាក់ធម្មតា សាមញ្ញ ឬមិនមានសារៈសំខាន់អ្វី ដែលត្រូវទៅយកចិត្តទុកដាក់ ឬធ្វើជាចាំបាច់នោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ត្រឹមសារខ្លីៗ តែវាពិតជាមានអត្ថន័យជ្រាលជ្រៅយ៉ាងខ្លាំងសម្រាប់ស្អំដួងចិត្តមនុស្សស្រី អាចធ្វើឱ្យនាងមានក្ដីសុខយ៉ាងធំធេង និងមានសុភមង្គលយ៉ាងខ្លាំង ហើយវាក៏អាចធ្វើឱ្យមនុស្សស្រីញញឹមបិទមាត់មិនជិតថែមទៀតផង ប្រសិនបើនាងបានទទួលសារទាំងនោះ ពីមនុស្សដែលនាងស្រឡាញ់។ ខាងក្រោមនេះ ជាសារខ្លីៗមួយចំនួន ដែលអាចបន្ទន់អារម្មណ៍ សណ្ដំចិត្ត ធ្វើឱ្យស្រីៗសប្បាយចិត្តខ្លាំង! ១. អូននៅណា? មិនដឹងថាសារមួយនេះ ជាសំណួរបែបណាក្នុងចិត្តមនុស្សប្រុសទេ តែបើវាជាការផ្ញើចេញពីចិត្ត វាពិតជាធ្វើឱ្យស្រីៗសប្បាយចិត្តខ្លាំង ព្រោះវាបង្ហាញពីក្ដីបារម្ភ នឹកនា និងចង់ដឹងសុខទុក្ខចំពោះមនុស្សដែលគេស្រឡាញ់។ សារមួយនេះដែរ វាក៏ជាសញ្ញាមួយបង្ហាញថា…

2
ទស្សនៈ

ផ្កា៥ប្រភេទ ដែលស្រស់ស្អាត និងមានតម្លៃថ្លៃជាងគេនៅលើពិភពលោក

ខាងក្រោមនេះ គឺជាផ្កា៥ប្រភេទដែលស្រស់ស្អាត និងថ្លៃជាងគេបំផុត ហើយក៏ត្រូវបានមនុស្សជាច្រើនស្រឡាញ់ផងដែរ ដោយអាស្រ័យលើភាពកម្រ តម្លៃរបស់វាអាចស្មើនឹងទ្រព្យសម្បត្តិមហាសាល។ ១. ផ្កាអ័រគីដេខ្មោច ត្រូវបានគេចាត់ទុកថាជាផ្កាអ័រគីដេដ៏កម្របំផុតរបស់ពិភពលោក ផ្កាពណ៌ស និងខៀវមានរាងចម្លែកដូចសត្វពីងពាង។ ផ្កានេះច្រើនតែរស់នៅតែក្នុងទីងងឹត គ្មានស្លឹក និងរីកដុះដាល លុះត្រាតែមានលក្ខខណ្ឌត្រឹមត្រូវ។ ក្នុងអំឡុងពេលនៃការរីកដុះដាលផ្កាអ័រគីដេខ្មោចនឹងបញ្ចេញក្លិនដូចសាប៊ូ បូករួមនឹងការបែកខ្ចាត់ខ្ចាយគ្រាប់ពូជទាបបំផុត។ ផ្កានេះត្រូវបានគេស្វែងរករហូតដល់ក្លាយជាពូជរុក្ខជាតិថ្លៃបំផុតមួយ។ ២. ផ្កាកុលាប Juliet អ្នកស្រាវជ្រាវផ្កា David Austin បានវិនិយោគរយៈពេល ១៥ ឆ្នាំ ដោយចំណាយទឹកប្រាក់សរុប ៣ លានផោន (ប្រហែល ៨៤,៩…

Cover Copy
សង្គម

ជ្រើសមនុស្សដែលយើង ស្រឡាញ់ពេញចិត្តគិតថាសក្តិសម និងរស់នៅជាមួយគ្នាបានសុខ មិនបាច់ទៅខ្វល់ពីមាត់អ្នកណាទេ

ការរៀបការ សាងគ្រួសារ ការជ្រើសរើសដៃគូជីវិត គឺជាការសម្រេចចិត្តរបស់បុគ្គល មិនអាចជ្រើសនរណាម្នាក់តាមតែគំនិត ការគិត ឬមាត់របស់អ្នកដទៃបានឡើយ ព្រោះចុងក្រោយ គឺយើងជាអ្នករស់នៅជាមួយគ្នា មិនថាសុខទុក្ខ លំបាក ស្រណុក ឬវេទនា ជីវិតគូជួបអ្វី គឺយើងជាអ្នករ៉ាប់រង មិនមែនអ្នកដៃលនិយាយទាំងនោះឡើយ។ ត្រូវចាំថា ស្នេហា គឺជាការស្រឡាញ់ កើតចេញពីអារម្មណ៍ មនោសញ្ចេតនា និងនិស្ស័យរវាងមនុស្សពីរនាក់ដែលមានចំពោះគ្នា ដូច្នេះ យើងក៏គួរតែជ្រើសយកមនុស្សដែលយើងគិតថា សក្តិសម កាន់ដៃគ្នានឹងបានសមប្រកប រស់នៅជាមួយគ្នាបានសុខ ចេះរួមទុក្ខលំបាកជាមួយគ្នា អាចមើលថែ ការពារគ្នាទៅវិញទៅមកបាន រស់នៅចុះសម្រុងគ្នា អាចចាប់ដៃគ្នាសាងគ្រួសារមួយដ៏ពិតប្រាកដ…

KNONGSROK
សង្គម

៣ចំណុច ជាបញ្ហាដ៏ធំបំផុតសម្រាប់ដៃគូជីវិត ឬប្ដីប្រពន្ធ

នៅក្នុងរឿងគូជីវិត ឬប្ដីប្រពន្ធ អាចនិយាយបានថា នឹងត្រូវប្រឈមមុខចំពោះបញ្ហាជាច្រើនដែលយើងនឹកស្មានមិនដល់។ តែយ៉ាងណាមិញ ក៏មាន៣ចំណុចជាបញ្ហាចម្បងភាគច្រើនតែងតែកើតឡើង និងបង្កឱ្យមានបញ្ហាធំ ឈានដល់ការបែកបាក់គ្នាផងក៏ថាបានដែរ។ ដូច្នេះ ដើម្បីបញ្ចៀសរាល់បញ្ហា ការបែកបាក់ផ្សេងៗកើតមាន អ្នកគួរតែដឹង និងយល់ឱ្យបានច្បាស់ពីចំណុចទាំង៣ខាងក្រោមនេះ។ ១. ហិរញ្ញវត្ថុ​​ (លុយកាក់) អ្នកណាថា លុយមិនមែនជាបញ្ហាក្នុងរឿងស្នេហា ខុសហើយ។ លុយនេះហើយ អាចជាបញ្ហាចម្បងផងក៏ថាបានដែរ ដែលអាចឱ្យបែក ឬជួបក៏ព្រោះតែបញ្ហាលុយកាក់នេះឯង។ ជាការពិត ជ្រើសរើសគូជីវិត មិនអាចគិតរឿងលុយកាក់ជាធំនោះទេ តែយ៉ាងណាមិញ ការប្រើប្រាស់ជីវិតគូ ឬនៅក្នុងគ្រួសារ លុយកាក់ ជាបញ្ហាធំមួយផ្នែកផ្សេង ព្រោះថា…

Cover Copy
ទស្សនៈ

៧ចំណុចដ៏សំខាន់ សម្រាប់គូស្នេហ៍ទាំងឡាយ គួរតែអនុវត្តន៍ដើម្បីស្នេហារបស់អ្នក!

បើនិយាយចំពោះរឿងស្នេហា អារម្មណ៍របស់មនុស្សពីរនាក់ដែលមានចំពោះគ្នាទៅវិញទៅមក គឺជារឿងដែលសំខាន់បំផុត ព្រោះវាជាការផ្ដល់នូវសេចក្ដីសុខ និងសុភមង្គលដល់គ្នា។ យ៉ាងណាមិញ ចំពោះអ្នកដែលមានស្នេហា មានដៃគូសង្សារ ឬជាប្ដីប្រពន្ធក៏ដោយ អ្នកត្រូវតែចេះ និងដឹងពីវិធីសាស្ត្រមួយចំនួន ដែលជួយជម្រុញ និងរក្សាស្ថិរភាពដល់ចំណងស្នេហារបស់អ្នក។ ដូច្នេះខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង៧ចំណុច សម្រាប់គូស្នេហ៍ទាំងឡាយ គួរតែអនុវត្តន៍ដើម្បីចំណងស្នេហារបស់អ្នក។ ១. ត្រូវតែមានពេលវេលាឱ្យគ្នា មនុស្សគ្រប់គ្នាមានអារម្មណ៍ល្អនៅពេលដែលបាននៅក្បែរមនុស្សដែលខ្លួនស្រឡាញ់។ ដូច្នេះអ្នកអាចបង្ហាញគូស្នេហ៍ដោយការបែងចែកពេលវេលាដើម្បីជួបគ្នាឱ្យបានទៀងទាត់។ ហើយធ្វើឱ្យដៃគូដឹងថា អ្នកយកចិត្តទុកដាក់ និងខ្វល់ខ្វាយចំពោះគាត់គ្រប់ពេល ព្រោះគាត់នឹងមានអារម្មណ៍ស្រលាញ់ដែលអ្នកមាន។ វាដូចជាអ្នកបានឃើញគាត់សំខាន់ជាងខ្លួនអ្នកអ៊ីចឹង។ ២. ធ្វើជាអ្នកស្តាប់ដ៏ល្អ ធ្វើជាអ្នកគាំទ្រក៏ល្អដែរ។ អ្នកត្រូវតែជាអ្នកស្តាប់ដ៏ល្អ ឧទាហរណ៍ នៅពេលគាត់មិនស្រួល…

KNONGSROK
សង្គម

មិនចង់បែក! តែបែរជាមិនអាចជួបគ្នា អារម្មណ៍នេះ វាឈឺចាប់ខ្លាំងណាស់

វាគឺជារឿងមួយដែលឈឺចាប់ខ្លាំងបំផុត ដែលមនុស្សពីរនាក់ស្រឡាញ់គ្នាស្មើជីវិត ធ្លាប់រួមសុខ រួមទុក្ខ ហែលឆ្លងបញ្ហា ការលំបាកជាច្រើនមកជាមួយគ្នាច្រើនរាប់មិនអស់ តែចុងក្រោយ បែរជាមិនអាចជួបគ្នា មិនអាចប្រើជីវិតរួមរស់ជាមួយគ្នាបាន សួរថា ​​​បើជាអ្នក អ្នកមានអារម្មណ៍បែបណា? ឈឺចាប់កម្រិតណាទៅ? ផ្លូវស្នេហានៅក្នរឿងនិទាន ចុងក្រោយគូបានជួបគ្នា រៀបការ​ បង្កើតបានជាគ្រួសារមួយយ៉ាងពេញលេញ តែខុសស្រឡះពីស្នេហានៃជីវិតពិតវិញ ចុងក្រោយបែរជាបែកគ្នា បែកទាំងមិនចង់ បែកទាំងនៅស្រឡាញ់ មិនចែកបែក មិនចង់បាត់បង់ ​តែចុងក្រោយ យើងក៏នៅតែមិនអាចជួបគ្នា គឺមានតែទទួលយកការបែកទាំងឈឺចាប់។ មិនមែនថាមិនតស៊ូជាមួយគ្នានោះទេ ក៏មិនមែនថាអស់ចិត្តស្រឡាញ់គ្នាដែរ តែហេតុអ្វីបានជាយើងមិនអាចបានជួបគ្នា ហេតុអ្វីបានជាយើងត្រូវមកបែកគ្នា? ហេតុអ្វីត្រូវដើរដល់ផ្លូវមួយនេះហើយ បែរជាចែកផ្លូវគ្នាតើទៅវិញ?…

New Copy
ប្លែកៗ

លក្ខណៈទាំង ៤ បង្ហាញថា មនុស្សស្រីមានទាំងទ្រព្យស្ដុកស្ដម្ភ មានទាំងសមត្ថភាព ឆ្លាតពូកែ

តាម​ទស្សនៈ​របស់​នរវិទ្យា ស្ត្រី​ដែល​មាន​លក្ខណៈ​ទាំង ៤ ដូចខាងក្រោមនេះ​ គឺជាមនុស្សដែលមានចរិតថ្លៃ​ថ្នូរ ខ្ពង់ខ្ពស់ ជាមនុស្សដែលមានទ្រព្យស្ដុកស្ដម្ភ ថែមទាំងមានសមត្ថភាពឆ្លាត ខ្លាំងពូកែទៀតផង។ ១. ច្រមុះខ្ពស់ ស្ត្រីដែលមានច្រមុះខ្ពស់មើលទៅដូចជា “លោកខាងលិច” ហើយយោងទៅតាមនរវិទ្យា ត្រូវបានគេចាត់ទុកថាជាវិមានសដែលបង្ហាញពីលក្ខណៈទូទៅនៃទ្រព្យសម្បត្តិ។ ពិតប្រាកដណាស់ បើអ្នកណាម្នាក់មានច្រមុះខ្ពស់ ត្រង់ ចុងច្រមុះមានរាងមូល លូតទៅមុខបន្តិច ចុងច្រមុះមិនខ្ពស់ពេក រន្ធច្រមុះមិនឡើងលើខ្លាំង ស្លាបច្រមុះក្រាស់ល្មម ស្បែកទន់រលោង គឺជាមនុស្សដែលមានសំណាង មានសុភមង្គលកាន់តែច្រើន។ ២. ចង្កាពេញ សញ្ញា​មួយទៀត​ដែល​បង្ហាញ​ពី​នារី​ម្នាក់​ ដែល​មាន​ទ្រព្យ​សម្បត្តិ​មិន​តិច​ជាង​អ្នក​មាន​ច្រមុះ​ខ្ពស់​ គឺ​ចង្ការាងមូល សាច់ពេញ។…

New Copy
ប្លែកៗ

ព្រោះតែទម្លាប់ទាំងនេះហើយ ដែលធ្វើឱ្យកាបូបលុយមិនដែលមានលុយច្រើនសោះ

កាបូបគឺជារបស់មួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ប្រសិនបើអ្នកឃើញថាអ្នកចេះតែទុកលុយមិនដែលនៅសល់ ចេះតែចាយអស់ៗ ចូរអ្នកពិនិត្យមើលលើកាបូបលុយអ្នកឡើងវិញ ហើយសាកល្បងរៀបចំហុងស៊ុយម្ដងទៀត កែប្រែទម្លាប់មួយចំនួន នោះអ្នកនឹងលែងមានបញ្ហាដាច់លុយក្នុងកាបូបទៀតហើយ។ ១. ដាក់វិក័យប័ត្រនៅក្នុងកាបូបរបស់អ្នក នៅពេលទិញទំនិញ សម្លៀកបំពាក់ថ្លៃ អាហារនៅហាងផ្សេងៗ … បន្ទាប់ពីបង់ប្រាក់អ្នកនឹងត្រូវបានទទួលវិក័យប័ត្រដោយអ្នកគិតលុយ។ ជាទម្លាប់មនុស្សជាច្រើននឹងដាក់ទាំងវិក័យប័ត្រ និងលុយអាប់ត្រឡប់ចូលក្នុងកាបូបទាំងអស់។ ដូច្នេះនេះជាកំហុសមួយដែលអ្នកមិនគួរបន្តធ្វើនោះទេ ចៀសវាងដាក់វិកយបត្រនៃការចំណាយចូលក្នុងកាបូបលុយ។ ២. ដាក់ប្រាក់នៅគ្រប់ចន្លោះ ជាធម្មតាកាបូបលុយ គឺតែងតែមានផ្នត់ៗផ្សេងៗគ្នា កាបូបខ្លះក៏មានផ្នត់ច្រើន ដូច្នេះ មនុស្សភាគច្រើន តែងតែដាក់លុយរៀបចំទៅតាមផ្នត់នីមួយៗដោយមិនចាប់អារម្មណ៍ឡើយ គ្រាន់តែដឹងថា ចង់ដាក់លុយឱ្យមានរបៀប និងតាមសន្លឹកប្រាក់តែប៉ុណ្ណោះ។ ៣. ដាក់ក្រដាសប្រាក់ ២…

Cover Copy
ទស្សន៍ទាយ

ក្ដាប់លាភនេះឱ្យជាប់! ចាប់ពីថ្ងៃនេះរហូតដល់ចូលឆ្នាំចិន អ្នកឆ្នាំទាំង ៣ នេះ នឹងជួបលាភសំណាង នឹកស្មានមិនដល់

ចាប់ពី​ថ្ងៃនេះ​រហូតដល់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន អ្នកឆ្នាំទាំង ៣ នេះ ត្រូវបាន​ទេវតាប្រោស​ប្រទាន​ពរ​ជ័យឱ្យដំណើរខ្សែជីវិតរឹតតែល្អប្រសើរ ​មាន​ជីវភាព​ធូរធារ មាន​ប្រាក់ចំណូលចូលក៏​ច្រើនក្រាស់ក្រៃ​។ ១. ឆ្នាំច ​អ្នក​កើត​ឆ្នាំ​ច​នឹង​ជួប​នូវ​លាភ​សំណាង​ល្អ​ ចាប់ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ចូលឆ្នាំ​ចិនខាងមុខ។ សត្វ​ស្លាប​មក​ដល់​ផ្ទះ​ជា​សញ្ញា​នៃ​ដំណឹង​ល្អ នាំ​ឱ្យ​មាន​សំណាង​ល្អ និង​តំណាង​ឱ្យ​ទ្រព្យសម្បត្តិ ។ ជោគវាសនានេះត្រូវបានព្យាករណ៍ថា នឹងបានឃើញ រឿងល្អៗសំខាន់ៗចូលមកក្នុងជីវិតអ្នក។ មនុស្សដែលកើតក្នុងឆ្នាំច គឺជាមនុស្សដែលមានការសម្រេចចិត្តច្បាស់លាស់ និងក្លាហាន។ នៅពេលដែលអ្នកបានកំណត់គោលដៅ ឬបន្តក្តីសុបិន អ្នកនឹងអភិវឌ្ឍថាមពលនៃសកម្មភាព និងសមត្ថភាពរបស់អ្នកក្នុងការធ្វើការដោយមិននឿយហត់។ ទោះបីជាគាត់ត្រូវប្រឈមមុខនឹងបញ្ហាលំបាក និងឧបសគ្គយ៉ាងណាក៏ដោយ ក៏អ្នក នៅតែអាចក្រោកឈរឡើង ដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈររបស់គាត់។ បុណ្យចូលឆ្នាំឆ្នាំខាងមុខនេះ កាន់តែខិតជិតមកដល់…

Photo_2024 01 08_15 52 13
PR

Vietjet ជាប់ឈ្មោះក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតលើពិភពលោកដោយ AirlineRatings

(ទីក្រុងហូជីមិញ ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤) – ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានចុះក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៤ ដោយ AirlineRatings ដែលជាគេហទំព័រសុវត្ថិភាពអាកាសចរណ៍ និងវាយតម្លៃផលិតផលសកល។ ការប្រកាសនេះធ្វើឡើងមិនដល់មួយខែទេបន្ទាប់ពីក្រុមហ៊ុន Vietjet បានសម្ពោធជើងហោះហើរដំបូងរបស់ខ្លួនដោយភ្ជាប់ទីក្រុងបេតិកភណ្ឌនៅខេត្តសៀមរាបជាមួយទីក្រុងហាណូយរបស់វៀតណាមដោយពង្រីក និងពង្រឹងការតភ្ជាប់រវាងប្រទេសជិតខាងទាំងពីរ។ ក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន គេហទំព័រ AirlineRatings បានត្រួតពិនិត្យក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៣៨៥ ដោយពិចារណាលើកំណត់ត្រាឧប្បត្តិហេតុរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាយុកាលយន្តហោះ លទ្ធផលនៃការត្រួតពិនិត្យដែលធ្វើឡើងដោយស្ថាប័នគ្រប់គ្រងអាកាសចរណ៍ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) និងអាជ្ញាធរអាកាសចរណ៍ផ្សេងទៀត។ ក្រុមហ៊ុន Vietjet…

Cover Copy
ទស្សន៍ទាយ

មនុស្សល្អ នឹងជួបតែរឿងល្អ! ម្ចាស់ឆ្នាំទាំង ៣ ទេវតាបើកដៃឱ្យកើបលាភកើបទ្រព្យ នៅសុខៗក៏សំណាងចូលមករកដែរ

ម្ចាស់ឆ្នាំទាំង ៣ នេះ ចាប់ពីពេលនេះទៅ ទេវតាបើកដៃឱ្យអ្នកមានឱកាសធំៗជាច្រើន ដើម្បីកើបលាភសំណាង និងសម្រុករកលុយបានគ្រប់ច្រក នៅសុខៗ ក៏លុយរត់រកដល់ផ្ទះដែរ។ ១. ឆ្នាំឆ្លូវ អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ជាមនុស្សដែលមានភាពស្មោះត្រង់ មានចំណេះដឹង ហើយទោះជាមានរឿងច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែរក្សានូវភាពសុទិដ្ឋិនិយម និងជំនឿលើខ្លួនឯងដដែល។ ក្នុងជីវិត ពួកគេក៏មិនងាយបាត់បង់គោលដៅដែរ។ ពួកគេមានបុគ្គលិកលក្ខណៈសាមញ្ញណាស់ ដោយសារតែភាពសាមញ្ញនោះហើយ ពេលខ្លះពួកគេជួបនឹងគុណវិបត្តិ ប៉ុន្តែពួកគេនឹងប្រែក្លាយស្ថានភាព ទៅជាការអភិវឌ្ឍន៍អាជីពរបស់ពួកគេក៏នឹងកាន់តែរលូន ហើយអនាគតក៏កាន់តែប្រសើរឡើង។ អ្នកដែលកើតឆ្នាំឆ្លូវ ភាគច្រើនតែងតែសាទរខ្លាំង មិនថាអ្នកណាជួបបញ្ហាទេ តែងជួយ ដោយគ្រាន់តែចង់ជួយ មិនគិតពីផលតបស្នងអ្វីឡើយ។ ពួកគេ​ជា​មនុស្ស​ស្មោះត្រង់…

New Copy
តេស្តIQ

រកស៊ីធូរ! ឪពុកម្ដាយមានកូនកើតចំឆ្នាំទាំង ៤ នេះ បានកូននាំសំណាង ជួយរកលុយបានច្រើន

ឪពុកម្ដាយដែលមានកូនកើតចំឆ្នាំទាំង ៤ ខាងក្រោមនេះ ពិតជាមានសំណាងណាស់ បានកូនយោងរាសី មិនថាធ្វើការ រកស៊ីអ្វីទេ សុទ្ធតែដំណើរការទៅមុខដោយរលូន ជួយរកស៊ីធូរ រកលុយបានច្រើនណាស់។ ១. ឆ្នាំមមី មនុស្សដែលកើតក្នុងឆ្នាំសេះ ជាមនុស្សឯករាជ្យ ចិត្តទូលាយ សេរីនិយម និងមានសុទិដ្ឋិនិយមខ្លាំង ពួកគេតែងតែដឹងពីរបៀបបង្វែរបញ្ហាប្រឈមក្នុងជីវិតរបស់ពួកគេទៅជាឱកាសដើម្បីបង្ហាញពីភាពរឹងមាំ និងធន់។ នេះ​ក៏​ជាឆ្នាំ​ដែល​ចម្រើន​រុងរឿង​បំផុត។ ​អ្នក​កើត​ឆ្នាំ​មមី មាន​សំណាង និង​ជោគជ័យ​ខ្លាំង។ ទោះ​មិន​បាន​កើត​ក្នុង​គ្រួសារ​អ្នក​មាន​ក៏​ដោយ ក៏​ពួក​គេ​តែង​តែ​មាន​មហិច្ឆតា​ខ្ពស់​មិន​ថា​ប្រុស ​ឬ​ស្រី​ឡើយ។ នោះផ្តល់ក្តីសង្ឃឹមយ៉ាងធំធេងដល់គ្រួសារ។ ពួកគេ​តែងតែ​ជួយ​គ្រួសារ​ឱ្យ​មាន​ជីវភាព​ធូរធារ​។ ដូច្នេះ មនុស្សដែលមានកូនកើតចំថ្ងៃនេះ ជីវិតនឹងបានប្រសើរឡើងបន្តិចម្ដងៗ។ ២.…