
ទោះចំណងតឹងណែនក៏នៅមានមុខសម្រាបស្រាយបាន!!!
ចំណងមួយកើតចេញជារូបរាងគឺទាល់តែមានអ្នកចង។ អ្នកចងចំណងប្រាកដជាដឹងថា ចងសម្លាប់មុខឬចងមិនសម្លាប់មុខ (ចងតឹងខ្លាំងឬចងធូររលុង)។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចុះ គ្រប់ចំណងសុទ្ធតែអាចស្រាយបានដូចៗគ្នា ឱ្យតែអ្នកនោះមានចិត្ដចង់ស្រាយ។ ប្រសិនបើអ្នកនោះ ពុំមានចិត្ដចង់ស្រាយចំណងទេ ទោះជាចំណងមានភាពធូររលុង និងងាយស្រួលស្រាយយ៉ាងណាក៏ដោយចុះ ក៏មិនអាចស្រាយបានដែរ។ គួរចាំថា គ្រប់ចំណងតែងមានមុខអាចស្រាយបាន អ្វីដែលសំខាន់នោះយើងចង់ស្រាយវាដែរឬទេ? ដូចគ្នានេះដែរ គ្រប់បញ្ហាទាំងអស់មិនថាតូចធំលំបាកវេទនាប៉ុនណាក៏ដោយ ដែលបានកើតឡើងសុទ្ធសឹងតែមានហេតុផលរបស់វានៅពីក្រោយ ហើយគ្រប់បញ្ហាឱ្យតែមានចិត្ដចង់ដោះស្រាយ គឺសុទ្ធតែមានមុខអាចដោះស្រាយបានទាំងអស់។ បើទោះជាបញ្ហាខ្លះ វាកើតមានឡើងដោយចេតនាក្ដីឬដោយអចេតនាក្ដី យើងគួរតែស្វះស្វែងរកវិធីសាស្រ្ដណាមួយក្នុងការដោះស្រាយវា និងកុំទុកឱ្យបញ្ហាទាំងអស់នោះធ្វើឱ្យនរណាម្នាក់ ឬក៏យើងផ្ទាល់ ក្ដៅក្រហាយដោយសារតែវាអី។ ខ្ញុំធ្លាប់ប្រឈមមុខនឹងបញ្ហាច្រើនណាស់ដែលបានកើតឡើងចំពោះខ្ញុំ ជួនបញ្ហាដែលកើតមានឡើងមក មិនមែនសុទ្ធតែខ្ញុំជាអ្នកបង្កើតវាឡើងមកនោះទេ។ ជួនអ្នកនេះ ជួនអ្នកនោះ ជួនបុគ្គលិកខ្ញុំអីក៏មានដែរ…











